ថ្ងៃទី ៤ មិថុនា ២០១០
Labels:
រឿងផ្ទាល់ខ្លួន
ថ្ងៃនេះវាដូចរាល់ថ្ងៃដែរហាក់ដូចរៀបចំពេលវាលាអត់ទាន់ត្រូវ គឺធ្វើអ្វីដែលអត់បានគិតទុកជាមុនដែលទង្វើនេះពិតជាពុំត្រូវទាល់តែសោះ។ តើដល់ពេលណាទើបបានរៀបចំត្រូវនោះ ? អ្នកខ្លះចេះតែរស់នៅដោយពុំសូវគិតគូរ ច្រើន រស់ឲបានតែមួយថ្ងៃទៅបានហើយ ចាំថ្ងៃស្អែកចាំគិតទៀត ពេលខ្លះគិតអញ្ចឹងត្រូវដែរ គឹវាពុំសូវឈឺក្បាល ។ ខ្ញុំចូលចិត្តគិតច្រើន តែពុំសូវបានលទ្ធផលជាដុំកំផួនឥតសោះ ។ ថ្ងៃណាមួយប្រាកដជាបែកក្បាលស្លាប់ជាមិនខានពួកម៉ាកខ្ញុំវាថាខ្ញុំនឹងប្រែប្រួល អត់ចង់រាប់អានពួកវាទៀត តែពួកវាអត់ដឹងថាខ្ញុំមានរឿងអីខ្លះដែលត្រូវដោះស្រាយ វាគិតថាខ្ញុំនឹង គិតតែពីររឿងលុយ អត់ចងរាប់អានវាដូចកាលពីនៅរៀន។ តែខ្ញុំមានអញ្ចឹងឯណា ពេលខ្លះខ្ញុំអត់ចង់ដើរលេខជាមួយពួកគេព្រោះអត់ចងមានរឿងដោយសារលុយកាក់ព្រោះអត់មានលុយ កាលណាចាយលុយគេអត់ដូចចាយលុយខ្លួនឯងទេ ពេលខ្លះមានលុយដែរ តែពុំសូវច្រើនដូចជារអារៗយ៉ាងម៉េចទេអត់យល់ខ្លួនឯងដែរ? រីឯការងារវិញនោះក៏ដូចជាមិនសូវដើរទៅមុខប៉ុន្មានដែលគឺវានៅត្រឹង ។ ប្រហែលជាត្រូវគិតឡើងវិញសិន បើពុំដូច្នេះទេ ពិតជារឹងតែអត់លុយចាយទៀតហើយ ខ្ញុំគិតរកលួចរៀនវិធីកក់សំបុត្រយន្តហោះ ក្រែងថ្ងៃក្រោយទៅអាចរកស៊ីខ្លះៗទៅវាល្អដែរ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment