ប្រភព៖GSMARENA
Showing posts with label ទូរស័ព្ទ. Show all posts
Showing posts with label ទូរស័ព្ទ. Show all posts
I Phone 5 នឹងមានរាងដូចជារួបភាពខាងក្រោមឬយ៉ាងណា?
Labels:
ទូរស័ព្ទ
រូបភាពថ្មីទាំងបួនខាងក្រោមនៃ I Phone 5 បានបង្ហាញនូវរចនាបទថ្មីជាមួយសំបងអាលុញមីញ៉ូម និងបានបព្ជាក់ពីរន្ឋសាកថ្មតូចជាមុនដែលមានទំហំ៣.៣ mm និង រន្ឋកាសនៅខាងក្រោមជំនួសវិញ ចំណែកកាមេរ៉ាខាងមុខវិញគឺនៅចំពីលើ អូបាល័រស្តាប់សំលេងតែម្តង។ តើមានអ្វីប្លែងជាងនេះទៅទៀតសូមពិនិត្ររូបភាពទាំងអស់គ្នា...
SAMSUNG Galaxy Note នៅកូរ៉េខាងត្បូង
Labels:
ទូរស័ព្ទ
ក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទធំលំដាប់ទី ២ នៅលើពិភពលោក បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងចេញបង្ហាញនូវទូរស័ព្ទស៊េរីថ្មីបំផុតរបស់ខ្លួនម៉ូដែល Galaxy Note នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងប្រកួតប្រជែងនៅក្នុងទីផ្សារទូរស័ព្ទទំនើបថ្មី។
ទូរស័ព្ទ Galaxy Note ដែលនឹងត្រូវបានគេចេញបង្ហាញនៅថ្ងៃអង្គារស្អែកនោះ មានលក្ខណៈធំជាងទូរស័ព្ទទំនើប ប៉ុន្តែតូចជាងកុំព្យូទ័របន្ទះស្ដើង ដែលភ្ជាប់មកជាមួយនូវអេក្រង់ទំហំ ៥,៣អ៊ីញ ស្ថិតក្នុងត្រកូល Galaxy ផងដែរ។
ទូរស័ព្ទស៊េរីថ្មីនេះ ក៏បានភ្ជាប់មកជាមួយនូវឧបករណ៍សម្រាប់សរសេរដ៏ទំនើបហៅថា «S Pen» ដែលអាចឲ្យអ្នកប្រើប្រាស់សរសេរអក្សរនៅលើអេក្រង់ ហើយវាដំណើរការជាមួយ CPU ១,៥ជីហ្កាហឺតចំនួន ២ដើម និងដំណើរការជាមួយកម្មវិធី Android Gingerbread របស់ក្រុមហ៊ុន Google។
ទូរស័ព្ទទំនើបថ្មីរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ នឹងបំពាក់មកជាមួយនូវសេវាភ្ជាប់បណ្ដាញជំនាន់ទី ៤ ឬ 4G (LTE) ខណៈទូរស័ព្ទទាំងឡាយដែលចេញលក់នៅអឺរ៉ុប និងហុងកុងកាលពីខែមុននោះ ដំណើរការជាមួយបណ្ដាញឥតខ្សែជំនាន់ទី ៣ ឬ 3G។
លោក ស៊ីន ជុងឃ្យុន នាយកប្រតិបត្តិផ្នែកអាជីវកម្មទូរស័ព្ទរបស់ក្រុមហ៊ុន Samsung បានថ្លែងថា៖ «Galaxy Note គឺជាទូរស័ព្ទស៊េរីថ្មី ទើបនឹងចេញក្រោយទូរស័ព្ទទំនើប និងកុំព្យូទ័របន្ទះស្ដើងដទៃទៀត។ វានឹងផ្ដល់ឲ្យអតិថិជននូវបទពិសោធន៍ថ្មី»។

ប្រភព៖ ភ្នំពេញប៉ុស្តិ
ទូរស័ព្ទ NOKIA ទំនើបមានអេក្រង់អាចកាច់បត់បែនបាន
Labels:
ទូរស័ព្ទ
ក្រុមហ៊ុនផលិតទូរស័ព្ទយក្សហ្វាំងឡង់ NOKIA បានបង្ហាញទូរស័ព្ទដៃដ៏ទំនើបបំផុតមួយដែលមានអេក្រង់អាចកាច់ពត់ពេនបាននោះជាទូរស័ព្ទ NOKIA KINETIC DEVICE សម្រាប់អបអរសាទរដល់ NOKIA WORLD 2011 ដែលនាឆ្នាំនេះរៀបចំធ្វើនៅទីក្រុងឡុងដ៍។
ក្រុមហ៊ុន NOKIA ធ្វើការកែប្រែថ្មីនូវបច្ចេកវិទ្យាជាមួយនឹងការផលិតទូរស័ព្ទ KINETIC DEVICE ។ នេះជាទូរស័ព្ទដៃមានអេក្រង់កាច់ពត់ពេនបានដែលអាចឱ្យបណ្តាអ្នកប្រើប្រាស់ ប្រើបត់វាទៅបែបណាក៏បានដែរ។ បច្ចេកវិទ្យាដែលអាចកាច់ពត់ពេនអេក្រង់ធ្វើឱ្យអ្នកប្រើប្រាស់អាចថ្ពក់ដាក់វានៅទីណាមួយបាន ៕
Subscribe to:
Posts (Atom)