Showing posts with label ព័តមានអន្តរជាតិ. Show all posts
Showing posts with label ព័តមានអន្តរជាតិ. Show all posts

ស្ត្រីញូហ្សេឡេន ប្រាប់អំពី សុបិនអាក្រក់ ជាទាសករសិច ដោយសារ ហ្វេសប៊ុក

ស្ត្រីជនជាតិញូហ្សេឡេន មួយរូបបាននិយាយប្រាប់ រឿងរ៉ាវពិតរបស់នាង អំពីការអញ្ជើញ ចូលរួមកម្មវិធីមួយដ៏រំភើប រីករាយតាមរយៈ ហ្វេសប៊ុក តែបានប្រែក្លាយជាសុបិនដ៏អាក្រក់។

នាង ម៉ារី អេលីហ្សាប៊ែត ចនស៍ អាយុ៣៩ ឆ្នាំ បានប្រាប់អ្នកផ្សព្វផ្សាយព័តមាន ញូហ្សេឡេន អំពីរបៀបដែលនាង ត្រូវបានបង្ខំឲ្យធ្វើជាស្រីពេស្យា បន្ទាប់ពីត្រូវ​បានបោកបញ្ឆោតឲ្យចូលរួម តាមរយៈបណ្តាញព័ត៌មានសង្គមហ្វេសប៊ុក ទៅក្នុងកម្មវិធី នៃការប្រគួតប្រជែងសិល្បៈក្នុងសាលារៀនមួយ។

អ្នកអបអរសាទរទៅនឹង ការប្រកួតប្រជែងសិល្បៈរូបនេះ បានឆ្លើយតបទៅនឹងសារ ដែលក្រុមមួយក្នុងហ្វេសប៊ុក បានអញ្ជើញនាងទៅចូលរួមក្នុងការហ្វឹកហាត់ ដ៏ខ្លាំងក្លាមួយ ដែលនឹងត្រូវរៀបចំបោះជំរុំ ស្នាក់នៅប្រទេសហ្វីលីពីន នៅខែតុលា ដែលប្រការនេះមានន័យថា កម្ម វិធីត្រូវបានរៀបចំឡើង ជាលក្ខណៈអន្តរជាតិ ហើយ នាងចនស៍ បាននិយាយប្រាប់អ្នក យកព័ត៌មានថា នាងបានចាត់ទុកនេះជាឱកាសសំរាប់ធ្វើឲ្យខ្លួននាងអភិវឌ្ឍ ទៅរកភាពប្រសើរ ឡើងជាទីបំផុត។

នាង ត្រូវបានគេប្លន់ទ្រព្យសម្បត្តិហើយ ដាក់នាងចូលទៅនឹងបន្ទប់តូចចង្អៀតមួយ បន្ទាប់មក នាងត្រូវបានបុរសម្នាក់ ជួយសង្គ្រោះនាង ទៅព្រលានយន្តហោះទីក្រុង អ៊ីឡយឡូ ដោយ បុរសម្នាក់នោះបានអះអាងថា គេមេដឹកនាំក្រុម ដែលនាងចង់ទៅចូលរួម។

នាងចនស៍ បាន បញ្ជាក់ថា នាងត្រូវគេបង្ខំឲ្យរួមភេទ ជាមួយនឹងបុរស ៩នាក់ក្នុងមួយថ្ងៃ ដែលម្នាក់ៗ ត្រូវ ចំណាយ ប្រាក់ ៥០០០ ប៉េសូ ស្មើនឹង ១៤០ដុល្លាញូហ្សេឡេន ហើយនាងចនស៍បាននិយាយ ថា នាងមានអារម្មណ៍ ខ្ពើមរអើមរកស្មានមិនត្រូវ ដោយត្រូវបានគេចាត់ទុកដូចជាដុំសាច់មួយ ដុំដូច្នោះឯង។

នាងបានបញ្ជាក់បន្ថែមប្រាប់អ្នកយកព័ត៌មានទៀតថា នាងធ្វើដំណើរនេះ គឺក្នុងគោលដៅធ្វើ ឲ្យជីវិតប្រសើរឡើង តែបែរជីវិតរបស់នាងត្រូវបានបំផ្លាញទាំងស្រុងទៅវិញ។ នាងត្រូវបាន គេយក ទៅទម្លាក់ចោលនៅលើដងវិថីមួយ ក្នុងទីក្រុង ម៉ានីល ប្រទេសហ្វីលីពីន បន្ទាប់ពីនាង បានទន់ខ្លួនអស់កម្លាំង សូម្បីតែក្រោកឈរ មិនរួចផង។

នាងបាននិយាយទាំងក្តុកក្តួលថា នាង គួរតែស្លាប់នៅប្រទេសហ្វីលីពីន ប្រសើរជាជាង បន្តការរស់នៅប្រកបដោយភាពកខ្វក់ ដូចពេលនេះ។ គួរបញ្ជាក់ថា ៥ខែបន្ទាប់ពីសុបិន ដ៏អាក្រក់នេះ នាង ចនស៍ បានមករស់នៅតំបន់ មេនជឺរេ ហើយ នាងបានបង្ហាញព័ត៌មាននេះ ដើម្បីជាការព្រមានមួយទៅដល់ អ្នកផ្សេងៗទៀត។

ចំពោះ ប្រទេស ហ្វីលីពីនវិញ ត្រូវបានគេចាត់បញ្ចូលទៅក្នុងបញ្ជីនៃប្រទេស ដែលមានការជួញដូរ មនុស្សច្រើនបំផុត នេះបើយោងតាមរបាយការណ៍របស់ ក្រសួងការបរទេសអាមេរិក។

ប្រភពពីគេហទំព័រដើមអម្ពីល

លិខិត​លា​ឈប់​ និង​ លិខិត​ស្វាគមន៍​របស់​នាយក​ប្រតិ​បត្តិ​របស់​ក្រុម​ហ៊ុន​ អ៊េ​ផល​

លិខិត​លាឈប់របស់ Steve អតីតនាយកប្រតិបត្តិក្រុមហ៊ុនអ៊េផល

លិខិតស្វាគមន៍របស់នាយកប្រតិបត្តិថ្មី លោក​ Tim