របៀបលេងល្បែងចត្រង្គ ឬល្បែងអុកខ្មែរ
មេរៀន នៃភាពជោគជ័យ
អ្នកត្រូវចងចាំមេរៀននេះ ឲ្យបានច្បាស់ ទើបងាយស្រួលប្រកបរបររកស៊ី។ មេរៀននេះ មានដូចតទៅ ៖
1. រៀនចេះចិត្តដាច់ ហើយល្អ ចំពោះតែមនុស្សដែលល្អ ចំពោះអ្នកប៉ុណ្ណោះ។
2. រៀនចេះសើច ហើយទទួលយកឧបសគ្គទាំងអស់ ដែលអ្នកជួប។
3. រៀនចេះក្លាហាន ហ៊ានប្រឈមមុខនឹងរឿងគ្រប់យ៉ាង។
4. រឿនចេះអត់ធ្មត់ ចេះអធ្យាស្រ័យ ចំពោះពាក្យគំរោះគំរើយរបស់ភ្ញៀវ។
5. រៀនចេះស្កប់ស្កល់ មិនលោភលន់ មិនព្រោះតែលុយ ហើយធ្វើរឿងល្មើសច្បាប់។
6. រៀនចេះឯករាជ្យ មិនត្រូវពឹងអ្នកដទៃរហូតទេ។
7. រៀនចេះម៉ត់ចត់ ព្រោះបើគ្មានភាពម៉ត់ចត់ទេ មុខរបរអ្នកនឹងធ្លាក់ចុះ។
ដូចនេះ អ្នកត្រូវតែចងចាំមេរៀនទាំងនេះ ឲ្យបានច្បាស់ ទើបមុខរបរអ្នកអាចដំណើរការល្អបាន៕
សញ្ញាណទាំង ១០ នេះបញ្ជាក់ថា អ្នកកំពុងដើរនៅលើផ្លូវត្រូវក្លាយជាអ្នកមាននាពេលអនាគត
តើលោកអ្នកមានដឹងទេថា តើត្រូវធ្វើដូចម្តេចខ្លះទើបក្លាយជាអ្នកមានប្រាក់ស្តុកស្តម្ភ? ចម្លើយគឺ TheBNEWS បានចុះផ្សាយរួចរាល់ហើយនៅពេលកន្លងមក។ យ៉ាងណាមិញ អ្វីដែលលោកអ្នកគួរចាប់អារម្មណ៍នៅពេលនេះ គឺសូមក្រឡេកទៅមើលសញ្ញាណទាំង ១០ ដែលបញ្ជាក់ថា លោកអ្នកកំពុងដើរនៅលើផ្លូវត្រូវក្លាយជាអ្នកមានវិញ តើមានសញ្ញាណអ្វីខ្លះ?
១) ដាក់មហិច្ឆតារបស់ខ្លួនជារឿងអាទិភាព
មហិច្ឆតាគឺជាអ្វីដែលអ្នកមាន ឬ មហាសេដ្ឋីមិនអាចខ្វះបាននៅក្នុងជីវិតរបស់ពួកគេ។ មុននឹងសម្រេចធ្វើអ្វីមួយបុគ្គលទាំងនោះដាក់មហិច្ឆតាខ្ពស់ពីអ្វីដែលខ្លួនមានទៅទៀត ហើយចាប់ផ្តើមបំពេញក្តីប្រាថ្នានេះដោយស្វាហាប់បំផុត។ ដូចគ្នានេះដែរ បើអ្នកមានសញ្ញាណនេះដែរ ក៏អាចបញ្ជាក់ថា អ្នកជាមនុស្សម្នាក់ដែលត្រៀមប្រយុទ្ធដើម្បីក្លាយទៅជាអ្នកមានដែរ។ ឧទាហរណ៍ថា អ្នកត្រូវការលុយឲ្យបាន១ម៉ឺនដុល្លារ តែអ្នកដាក់មហិច្ឆតារកលុយឲ្យបាន ១០ ម៉ឺនដុល្លារនោះ នេះហើយជាអ្វីដែលមានកំពុងនិយាយនៅក្នុងចំណុចនេះ។
២) បើកចិត្តឲ្យទូលាយជានិច្ច
សញ្ញាណដែលកំពុងនិយាយនេះគឺថា អ្នកជាមនុស្សម្នាក់ដែលមិនខ្លាចការទទួលយកគំនិត ដំបូន្មាន និង ចំណេះដឹងថ្មី ជាពិសេសគឺការលើកទឹកចិត្តពីអ្នកដទៃ។ មហាសេដ្ឋីជាច្រើនបានព្យាយាមផ្លាស់ប្ដូរទស្សនរបស់ខ្លួនដែលជាគំនិតសុញច្រើនទើបពួកគេសម្រេចបានភាពជោគជ័យលើហិរញ្ញវត្ថុ និង មានសុភមង្គលបាន។
៣) ប្រើប្រាស់ពេលវេលាទាញយកសមិទ្ធផលយ៉ាងមានប្រសិទ្ធភាព
អ្នកត្រូវដឹងថា ពេលវេលាគឺមានតម្លៃជាងប្រាក់ទៅទៀត ព្រោះថាប្រាក់មិនអាចបង្កើតពេលវេលាបានទេ តែពេលវេលាទេដែលអាចបង្កើតប្រាក់បានឲ្យអ្នកប្រើប្រាស់វាឲ្យមានប្រសិទ្ធភាពបំផុត។ ហេតុដូច្នេះបើអ្នកជាមនុស្សម្នាក់ដែលប្រើប្រាស់ពេលវេលាប្រមាញ់យកភាពជោគជ័យរបស់អ្នក និង ធ្វើការផ្ដោតលើគោលដៅរបស់អ្នកបានយ៉ាងល្អ នេះមានអារម្មណ៍ថា អ្នកកំពុងដើរលើផ្លូវត្រូវក្លាយជាអ្នកមាននៅពេលអនាគត។
៤) បង្កើត និង ដើរទៅរកគោលដៅដែលបានកំណត់
នេះជាចំណុចមួយដែលអ្នកត្រូវរៀនអង្កេតពីខ្លួនឯងថា តើអ្នកជាមនុស្សម្នាក់ដែលបានបង្កើតគោលដៅពិតប្រាកដមួយសម្រាប់ខ្លួនឯងហើយឬនៅ? តើអ្នកកំពុងតែធ្វើដំណើរទៅរកគោលដៅនោះដែរឬទេ? បើចម្លើយជាវិជ្ជមាននោះ មានន័យថា អ្នកនឹងមានឱកាសក្លាយជាអ្នកមាន ត្បិតអីក្រុមមហាសេដ្ឋីក៏ប្រកាន់គោលការណ៍បែបនេះដែរ។
៥) មានសុទិដ្ឋិនិយមខ្ពស់
មានមហាសេដ្ឋីជាច្រើនបានអភិវឌ្ឍខ្លួនឯងពីមនុស្សសាមញ្ញម្នាក់រហូតដល់ក្លាយជាអ្នកមានប្រាក់ស្តុកស្តម្ភដោយការយល់ឃើញពីគំនិតសុទិដ្ឋិនិយមរបស់ខ្លួន។ សុទិដ្ឋិនិយមដែលសំខាន់នៅទីនេះគឺថា អ្នកត្រូវផ្តោតលើអ្វីដែលអ្នកចង់ធ្វើក្នុងផ្លូវវិជ្ជមានជានិច្ចក្នុងក្តីរំពឹងថា អ្នកនឹងអាចសម្រេចវាបានទោះបីជាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។
៦) ដឹងពីបរិបទសាកលលោក
ប្រសិនបើអ្នកជាបុគ្គលមួយប្រភេទដែលចាប់ផ្តើមតាមដានព្រឹត្តិការណ៍ផ្សេងៗនៅជុំវិញពិភពលោក ជាងចំណាយពេលវេលាលើបណ្ដាញសង្គមនានា មានន័យថា អ្នកកំពុងបង្កើតទម្លាប់មួយដូចមហាសេដ្ឋី។ លោក Bill Gates គឺជាឧទាហរណ៍ស្រាប់នៅទីនេះដែលថា លោកចូលចិត្តតាមដានព័ត៌មាន ឬ ព្រឹត្តិការណ៍ជាច្រើនកើតឡើងប្រចាំថ្ងៃ។
៧) យល់ថាភាពក្រីក្រមិនមែនជាឧបសគ្គរបស់ខ្លួន
អ្នកប្រហែលជាគិតថា ដោយសារតែអ្នកកើតមកជាកូនអ្នកក្រ ទើបធ្វើឲ្យអ្នកមិនអាចក្លាយជាអ្នកមានដូចគេឯង និង ពិបាកសម្រេចបានវិថីជីវិតមួយដ៏ល្អប្រសើរសម្រាប់ខ្លួនឯង។ យ៉ាងណាមិញ បើអ្នកប្រកាន់ទស្សនៈដូចលោក Bill Gates ដែលលោកនិយាយថា"បើអ្នកកើតមកក្រមិនមែនជាកំហុសរបស់អ្នក តែបើអ្នកស្លាប់ទៅវិញនៅតែក្រ នោះគឺជាកំហុសរបស់អ្នក” ហើយអ្នកខិតខំប្រឹងប្រែង និង មានជំនឿមុតមាំថា នឹងក្លាយជាអ្នកមាន នេះហើយជាតម្រុយដែលនាំផ្លូវអ្នកឲ្យក្លាយជាអ្នកមានបាន។
៨) ចូលចិត្តស្វែងរកបុគ្គលជោគជ័យមកធ្វើជាគំរូ
អ្នកអាចដឹងថា ការរស់នៅជាមួយបុគ្គលបរាជ័យ នឹងមិនអាចធ្វើឲ្យអ្នកក្លាយជាបុគ្គលម្នាក់ជោគជ័យលើហិរញ្ញវត្ថុបានឡើយ។ ដូច្នេះហើយ បើអ្នកចូលចិត្តស្វែងបុគ្គលជោគជ័យនានាមកធ្វើជាគំរូ ឬ ក៏ចូលចិត្តបង្កើតទំនាក់ទំនងជាមួយអ្នកដែលមានបទពិសោធន៍ល្អជាពិសេសលើអាជីពការងារនោះ នោះអាចបញ្ជាក់បានថា អ្នកកំពុងជួយខ្លួនឯងឲ្យមានអនាគតដ៏ល្អមួយ។
៩) ជៀសវាងប្រើប្រាស់បំណុលណាដែលមិនបានផ្តល់ប្រាក់ចំណេញមកវិញ
អ្នកអាចជាមនុស្សម្នាក់ដែលមិនចូលចិត្តការចាយវាយហ៊ឺហា មិនចូលចិត្តចំណាយលើអ្វីដែលគ្មានប្រយោជន៍ ឬ ក៏ថាមិនចូលចិត្តជំពាក់បំណុលណាដែលមិនបង្កើតប្រាក់ចំណូល។ បើតាមក្បូនរបស់មហាសេដ្ឋី គឺជំពាក់បំណុលដើម្បីយកទៅវិនិយោគសម្រាប់បង្កើតចំណូលបន្ថែម។ បើអ្នកអាចធ្វើរឿងនេះបានយ៉ាងល្អមែននោះ អ្នកមិនចាំបាច់ព្រួយបារម្ភរឿងចំពាក់បំណុលគេ ឬ ភ័យខ្លាចមិនអាចក្លាយជាអ្នកមាននោះឡើយ។
១០) សន្សំប្រាក់ដើម្បីវិនិយោគ
នេះជាគុណសម្បត្តិពិសេសមួយទៀតបើអ្នកស្ថិតនៅក្នុងចំណោមមនុស្សដែលចូលចិត្តសន្សំប្រាក់ ទុក សម្រាប់ការពារនៅពេលមានតម្រូវការចាំបាច់ ឬ យកទៅវិនិយោគដើម្បីបង្កើតចំណូលបន្ថែម។ វាជាវិធីសាស្ត្រដ៏ល្អមួយដែលក្រុមអ្នកមានប្រាក់ និង មហាសេដ្ឋីបានធ្វើគ្រប់ៗគ្នាដូចអ្វីដែលអ្នកកំពុងធ្វើ៕
ប្រែសម្រួល៖ ខេវិន
ប្រភព៖ Lifehack
ជោគជ័យ នឹងមិនរត់ទៅរកសហគ្រិនណាដែលចូលចិត្តធ្វើសកម្មភាពអវិជ្ជមានទាំង ១០ នេះឡើយ!
ទោះបីជាលោកអ្នកកំពុងនិយាយពីការប្រកួតបាល់ទាត់ ការបោះឆ្នោត ឬ លើដងវិថីអាជីវកម្ម លទ្ធផលនឹងបង្ហាញលោកអ្នកយ៉ាងច្បាស់ថា អ្នកណាជាអ្នកឈ្នះ? អ្នកណាជាអ្នកចាញ់? ចុះបើលោកអ្នកជាសហគ្រិននោះ តើគិតថា ការធ្វើអាជីវកម្មគឺជារឿងព្រេងសំណាង ឬ ក៏ជាគោលដៅដែលលោកអ្នកបានគ្រោងទុក? ទោះបីជាយ៉ាងណាក៏ដោយ ចម្លើយគឺលោកអ្នកជាសហគ្រិនបរាជ័យបើរកឃើញថា មានចំណុចអវិជ្ជមានទាំង ១០ ខាងក្រោមនេះ។
១) ច្រណែនអ្នកដទៃ
ការសម្លឹងមើលអ្នកណាម្នាក់ដែលជោគជ័យនៅជុំវិញខ្លួនអ្នក នឹងជួយជំរុញអ្នកឲ្យជោគជ័យបាន ទោះបីជាបុគ្គលនោះជាគូប្រជែងរបស់អ្នកក៏ដោយ។ អ្នកត្រូវស្វែងយល់ថា រាប់បុគ្គលគ្រប់រូបមានលទ្ធភាពអាចបង្កើតភាពជោគជ័យផ្ទាល់ខ្លួនបាន ពោលអ្នកក៏អាចជោគជ័យ អ្នកផ្សេងក៏អាចជោគជ័យ។ ហេតុដូច្នេះបើអ្នកគិតតែច្រណែនភាពជោគជ័យរបស់បុគ្គលនោះ អ្នកក៏គ្មានថ្ងៃស្វែងរកភាពជោគជ័យឲ្យខ្លួនឯងបានដែរ។ ចំណុចនេះហើយដែលសហគ្រិនទូទៅត្រូវកំណត់ខ្លួនឯងឲ្យបានច្បាស់ពីចំណុចនេះ។
២) សម្លឹងថយក្រោយ
អ្នកបានចំណាយពេលជាច្រើនដើម្បីប្រឈមមុខបញ្ហានានា ឆ្លងកាត់ការសម្រេចចិត្តដ៏លំបាក ហើយថែមទាំងបរាជ័យច្រើនលើកច្រើនសារទៀតផង។ ហេតុដូច្នេះ សូមកុំឲ្យបញ្ហាដ៏ដូចមួយមករារាំងដំណើររបស់អ្នក។ អ្នកត្រូវស្វែងរកគន្លឹះនានាឲ្យបានច្រើនបំផុតតាមលទ្ធភាពដែលអាចធ្វើបានដើម្បីប្រយុទ្ធទប់ទល់នឹងបញ្ហាទាំងនោះ និង បន្តធ្វើជានិច្ច កុំបោះបង់ ឬ ក្រឡេកមើលក្រោយឲ្យសោះ។
៣) ដោះសា ឬ យកលេសឲ្យខ្លួនឯង
ការសម្រេចចិត្តរបស់អ្នកអាចផ្តល់លទ្ធផលមួយមិនត្រឹមត្រូវ។ យ៉ាងណាមិញបើសិនជាការសម្រេចចិត្តនោះមិនដំណើរការទេ អ្នកត្រូវរៀបចំគម្រោងមួយឡើងវិញ មិនត្រូវយកលេសឲ្យខ្លួនឯងជាដាច់ខាត។ ដំណោះស្រាយដ៏ល្អនោះគឺថា តើអ្វីទៅជាឫសគល់នៃបញ្ហា? តើមានវិធីសាស្ត្របែបណាដើម្បីដោះស្រាយបញ្ហាទាំងនោះ? ទោះបីជាបែបនេះក្តី បញ្ហាសុទ្ធតែផ្តល់មេរៀនឲ្យអ្នក ហើយបើអ្នកអាចកំណត់វាបានហើយនោះ វានឹងមិនកើតមកលើអ្នកទៀតនោះឡើយ។ ផ្ទុយទៅវិញបើអ្នកយកលេសឲ្យខ្លួនឯងរហូត នោះបញ្ហានឹងកើតមានដដែល។
...ធ្វើម៉េចទើបដឹងថាលោកអ្នកមានបញ្ញាផ្នែកខាងអ្វី? ហើយគួរចាប់អាជីពអ្វី ឲ្យត្រូវនឹងដុងពីកំណើត?...
៤) បោះបង់ការរៀនសូត្រ
ជាទូទៅសហគ្រិនគឺជាមនុស្សម្នាក់ដែលមានការស្វះស្វែងសិក្សារៀនសូត្រជាទីបំផុត ត្បិតអីការចង់ចេះចង់ដឹង និង ការស្រាវជ្រាវរៀនសូត្រពីអ្នកដទៃ នឹងធ្វើឲ្យខ្លួនមានចំណេះដឹងកាន់តែទូលំទូលាយឡើង។ វាជាហេតុផលមួយដែលថា គ្មានអ្នកណាម្នាក់នៅលើលោកយើងនេះអាចដឹងគ្រប់រឿងបាននោះឡើយ ម្ល៉ោះហើយបានជាទាមទារឲ្យអ្នកមានការសិក្សារៀនសូត្របន្ថែមទោះបីជាអ្នកស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ។ បើមិនដូច្នេះទេ អ្នកក៏ជាសហគ្រិនម្នាក់ដែលពិបាកងើបឲ្យផុតចេញពីភាពបរាជ័យដែរ។
៥) មានទំនាក់ទំនងជាមួយមនុស្សមិនល្អ ឬបុគ្គលបរាជ័យ
អ្នកត្រូវការភាពជោគជ័យ ប៉ុន្តែការរស់នៅលាយឡំមានទំនាក់ទំនងជាមួយបុគ្គលបរាជ័យ ឬ បុគ្គលដែលមានទស្សនអវិជ្ជមានច្រើនក៏ជាផ្នែកមួយផ្តល់មេរៀនមិនល្អដល់អ្នកផងដែរ។ មិនចំពោះថាបានធ្វើអ្វី ឬ ស្ថានភាពបែបណានោះទេ បុគ្គលទាំងនេះនឹងអាចទាញអ្នកឲ្យធ្លាក់ក្នុងជ្រុះបរាជ័យជាមិនខាន។ ដំណោះស្រាយដ៏ល្អ គួរមានទំនាក់ទំនងជាមួយមនុស្សល្អៗដែលសំបូរទៅដោយបទពិសោធន៍ និង ចំណេះដឹងទើបអាចផ្តល់ពន្លឺជាគំនិតយោបល់សម្រាប់អ្នកសិក្សារៀនសូត្របាន។
៦) ក្រោកពីគេងដោយគ្មានគម្រោងអ្វីសោះ
ការគ្រប់គ្រងពេលវេលាគឺជាមានសារសំខាន់ណាស់សម្រាប់សហគ្រិនគ្រប់រូប និង ជាអ្វីដែលសហគ្រិនទាំងអស់ត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពបំផុត។ ផ្ទុយទៅវិញបើអ្នកសង្កេតឃើញថា អ្នកនៅមានចំណុចខ្វះខាតលើចំណុចនេះ អ្នកគូរចាប់ផ្តើមរៀបចំគ្រោងការងារឲ្យបានត្រឹមត្រូវជាមុនសិន ដើម្បីប្រើពេលវេលា ២៤ ម៉ោងរបស់អ្នកឲ្យមានន័យបំផុត។ សូមចាប់ផ្តើមការងាររបស់អ្នកនៅពេលព្រឹកព្រលឹមជាមួយគម្រោងដែលអ្នកបានកំណត់ឡើងតាំងពីល្ងាច ព្រោះការធ្វើបែបនេះវានឹងមិនធ្វើឲ្យអ្នកដើរខុសគោលដៅនូវអ្វីដែលអ្នកបានរៀបចំឡើង។
៧) ភ័យខ្លាច មិនទទួលយកការផ្លាស់ប្ដូរ
ការផ្លាស់ប្ដូរគឺជាអ្វីដែលបុគ្គលជោគជ័យចូលចិត្តធ្វើបំផុត ត្បិតអីបរិបទសាកលលោកមានការប្រែប្រួលជាលំដាប់ទៅតាមពីដំណាក់កាលមួយទៅដំណាក់មួយទៀត។ យ៉ាងណាមិញ បើអ្នកជាសហគ្រិនមួយរូប ហើយបដិសេធន៍មិនទទួលយក ឬ ភ័យខ្លាចទៅនឹងការផ្លាស់ប្ដូរនានាដែលចូលមកដល់ កុំថាឡើយដឹកនាំអាជីវកម្ម សូម្បីតែដឹកនាំខ្លួនឯងក៏មិនអាចទៅរួចនោះដែរ។
...មេរៀនភាពដឹកនាំទាំង ១១ ចំណុចដែលអ្នកគួររៀនសូត្រពីលោក Tim Cook...
៨) ខ្វះការអនុវត្ត
មានបុគ្គលមួយចំនួនមានទស្សនល្អសម្រាប់ផ្តល់ដំបូន្មានដល់អ្នកដទៃ តែការអនុវត្តសម្រាប់ខ្លួនឯងវិញហាក់មិនសូវមានប្រសិទ្ធភាពសោះ។ នេះហើយជាអ្វីដែលសហគ្រិនជោគជ័យជៀសវាង ព្រោះថា នៅក្នុងកិច្ចការអាជីវកម្មៗអ្វីៗត្រូវអនុវត្តឲ្យបានច្រើនតាមគម្រោងដែលបានដាក់ចេញ មិនមែនបង្កើតឡើងហើយទុកចោលនោះទេ។ គ្មានការជោគជ័យណាមួយអាចសម្រេចបានដោយគ្រាន់តែនិយាយនោះទេ ហើយទ្រឹស្ដីដែលល្អ គឺជាទ្រឹស្ដីដែលត្រូវបានគេយកទៅអនុវត្តនេះឯង។
៩) ផ្ដោតទៅលើប្រាក់ចំណេញ
នេះជាសញ្ញាណដ៏គ្រោះថ្នាក់មួយទៀតនៅក្នុងការធ្វើអាជីវកម្ម ត្បិតអីអាជីវកម្មមួយអាចដើរយ៉ាងរលូនបានត្រូវសង្កេតមើលគ្រប់ផ្នែកទាំងអស់មានដូចជាគុណភាពផលិតផល សេវាកម្មល្អ តម្លៃ មធ្យោបាយចែកចាយឬ យុទ្ធសាស្ត្រទីផ្សារជាដើម។ យ៉ាងណាមិញបើអ្នកគិតតែប្រាក់ចំណេញតែមួយមុខ មិនយូរមិនឆាប់ អាជីវកម្មរបស់អ្នកនឹងដួលបះជើងជាមិនខាន។
១០) យកការបរាជ័យមករារាំងគោលដៅរបស់ខ្លួន
នៅអាមេរិកគេបានរកឃើញថា ក្នុងចំណោមអាជីវកម្មថ្មីថ្មោងចំនួន ១០ មាន ៨ បរាជ័យ។ នេះបញ្ជាក់ថា ការធ្វើអាជីវកម្មមិនដូចអ្វីដែលយើងបានគិតនោះឡើយ វាអាចកើតមានគ្រប់រូបភាពលើសពីអ្វីដែលជាការរំពឹងទុករបស់អ្នក។ ប៉ុន្តែ រាល់កាបរាជ័យតែងបង្កប់មេរៀនមួយដ៏ល្អសម្រាប់សហគ្រិននោះគឺបទពិសោធន៍។ នៅពេលដែលអ្នកមានបទពិសោធន៍ អ្នកនឹងកាន់តែមានទំនុកចិត្តជាងមុនធ្វើកិច្ចការដដែលបានល្អជាងមុន និង សម្រេចបានសមិទ្ធផលកាន់តែប្រសើរឡើងទៀតផង៕
ប្រភព: Bussiness New
ប្រវត្តិសង្គ្រាមនៅឧបទ្វីប កូរ៉េ
បន្ទាប់ពីស្ថានភាព នៅឧបទ្វីបកូរ៉េ ឈានទៅរកភាពតានតឹង
កាន់តែខ្លាំង ធ្វើឲ្យមានមជ្ឈដ្ឋាន ជាច្រើន ចោទ សំណួរថា មូលហេតុអ្វីបានជា
ប្រជាជាតិមួយ រស់នៅលើទឹកដី តែមួយ ជាតិសាសន៍តែមួយ ក្រោមថ្នាក់ ដឹកនាំតែមួយ
បែរជាអាចឈាន ទៅរកការផ្ទុះជម្លោះ ស៊ីសាច់ហុតឈាមបែបនេះ?ប្រទេសកូរ៉េ គឺជាឧបទ្វីបមួយស្ថិតនៅភូមិភាគអាស៊ីប៉ែកខាងកើត ឬអាស៊ីបូព៌ា។ ចាប់តាំងពីឆ្នាំ ១៩៤៨ មក ប្រទេសនេះ ត្រូវបានបែងចែកជាពីរ គឺសាធារណរដ្ឋកូរ៉េ ដែលជាទូទៅហៅថាកូរ៉េខាងត្បូង មានរដ្ឋធានីឈ្មោះថា "សេអ៊ូល" ប្រកាន់យករបបសេរី ។ ឯភាគខាងជើងមានឈ្មោះថា សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ឬហៅថាកូរ៉េខាងជើង ដែលមានរដ្ឋធានីឈ្មោះថា "ព្យុងយ៉ាង" ប្រកាន់យករបបកុម្មុយនីស្ត។ ទឹកដីនៃឧបទ្វីបកូរ៉េ លាតសន្ធឹងពីភាគឦសាន នៃប្រទេសចិន ឆ្ពោះទៅទិសខាងត្បូង។ ផ្ទៃដីនៃប្រទេសកូរ៉េខាងជើង មានទំហំធំ ជាងប្រទេសកូរ៉េខាងត្បូង បន្តិច ប៉ុន្តែប្រទេសកូរ៉េខាងត្បូង មានចំនួនប្រជាជន ស្ទើរស្មើនឹងពីរដង នៃប្រទេស កូរ៉េខាងជើង។ តំបន់ទំនាបឆ្នេរស្ថិតនៅតាមបណ្តោយ ភាគខាងលិច ភាគឦសាន និងភាគខាងត្បូង នៃឧបទ្វីបនេះ ហើយទឹកដីដែលនៅសល់ភាគច្រើន គ្របដណ្តប់ដោយភ្នំ។ ប្រជាជនកូរ៉េ ភាគច្រើនរស់នៅ តាមតំបន់ឆ្នេរ និងនៅតាមបណ្តោយ ដងទនេ្លនានា។
II.ប្រវត្តិឧបទ្វីបកូរ៉េមុនការដាក់អណានិគមរបស់ជប៉ុន
រដ្ឋស៊ីលឡា បានវាយដណ្តើមយកទឹកដីរដ្ឋប៉ាអ៊ីឆេ និងរដ្ឋកូរីយ៉ូក្នុងឆ្នាំ៦៦០ ដូច្នេះហើយវាបាន ត្រួតត្រា ទូទាំងផ្ទៃដីឧបទ្វីបកូរ៉េ។ សិល្បៈ និងការរៀនសូត្ររបស់ជនជាតិកូរ៉េបានរីកចម្រើនឡើងនៅ ២០០ឆ្នាំបន្ទាប់។ លិទ្ធិខុងជឺបានហូរចូលក្នុងឧបទ្វីបនេះពីប្រទេសចិន ហើយមានឥទ្ធិលលើផ្នត់គំនិត និងចរិយារបស់ ជន ជាតិកូរ៉េ។ ក្នុងឆ្នាំ៨០០ រដ្ឋស៊ីលឡាត្រូវបានបែកបាក់ ក្នុងខណៈពេលដែលរាជា ណាចក្រមួយនេះ បាត់បង់ ម្ចាស់ការលើអតីតរដ្ឋកូគូរីយ៉ូ និងប៉ាអ៊ីឆេ។ ប៉ុន្តែក្នុងឆ្នាំ៩៣២ ឧត្តមសេនីយ៍ម្នាក់ ឈ្នោះ វ៉ាង កន បានរួបរួមគ្នា ជាមួយ រដ្ឋស៊ីលឡា បង្កើតរដ្ឋមួយដោយបានដាក់ឈ្មោះថា កូរីយ៉ូ(ពាក្យថាកូរ៉េ គឺចេញ ពីថាកូរីយ៉ូនេះឯង)។ រដ្ឋបានសាងសង់សាលារៀនជាច្រើន និងបានលើកទឹកចិត្តឲ្យមានការបោះពុម្ភ សៀវភៅសិក្សាទៀតផង។ ជនជាតិកូរ៉េបានបង្កើតម៉ាស៊ីនបោះពុម្ភដែលអាចចល័តបានដំបូងបំផុតក្នុងឆ្នាំ ១២៣៤។
III. ឧបទ្វីបកូរ៉េក្រោមនឹមអាណានិគម
IV. បុព្វហេតុសង្គ្រាម
រដ្ឋាភិបាលនៃប្រទេសទាំងពីរបានប្រទាញប្រទង់គ្នា ទៅវិញទៅមកដើម្បីធ្វើជាមេដឹកនាំប្រទេសកូរ៉េទាំងមូល។ ឪ
សង្គ្រាមរវាងប្រជាជាតិកូរ៉េ គឺជាសង្គ្រាមដំបូងបំផុតដែលអង្គការសហប្រជាជាតិបានដើរតួនាទី ជាកងកម្លាំងយោធា។ សង្គ្រាមនេះជា ចម្បាំងដ៏ធំមួយសម្រាប់អង្គការសហប្រជាជាតិ ដែលទើបតែបង្កើត ឡើងបានប្រាំឆ្នាំដំបូងប៉ុណ្ណោះ។ សង្គ្រាមកូរ៉េ បានចាប់ផ្តើមពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ គឺនៅពេល ដែលកងកម្លាំងកុម្មុយនីស្ត របស់កូរ៉េខាងជើង បានឈ្លានពានចូលទឹកដីរបស់កូរ៉េខាងត្បូង។ អង្គការសហប្រជាជាតិហៅ ការឈ្លានពាននេះថាជាការរំលោភបំពានទៅលើសន្តិភាពអន្តរជាតិ(Violation of International Peace) ព្រមទាំងបានស្នើរសុំឲ្យ ពួកកុម្មុយនីស្តដកទ័ពចេញ ពីប្រទេស កូរ៉េខាងត្បូង ប៉ុន្តែពួក កុម្មុយនីស្តនៅតែបន្តប្រយុទ្ធ ដោយមិនខ្វល់ពីសំណើរ របស់អង្គការសហប្រជាជាតិឡើយ។ បន្ទាប់មកអង្គការសហប្រជាជាតិបានស្នើសុំប្រទេសជាសមាជិករបស់ខ្លួននូវកងកម្លាំង ជួយប្រទេស កូរ៉េ ខាងត្បូង។ ប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិទាំង១៦ បានបញ្ជូនកងយោធា ទៅកាន់ប្រទេស កូរ៉េខាងត្បូង ហើយប្រទេសជាសមាជិកចំនួន៤១ ផ្សេងទៀតបានផ្តល់ជាសម្ភារៈសឹក និងស្បៀងអាហារ ហើយមានប្រទេសមួយចំនួនទៀតបានផ្តល់ជាជំនួយផ្សេងៗ។
សង្គ្រាមកូរ៉េបានបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ គឺនៅពេលដែលអង្គការសហប្រជាជាតិ និងប្រទេស កូរ៉េខាងជើង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។ សន្ធិសញ្ញាសន្តិភាព(Permanent Peace) រវាងប្រទេស កូរ៉េខាងជើង និងខាងត្បូង មិនត្រូវបានចុះហត្ថលេខាឡើយ។ ទោះជាយ៉ាងណាក៏ដោយ កង កម្លាំងយោធាសហរដ្ឋអាមេរិក នៅតែឈរជើងនៅក្នុងប្រទេស កូរ៉េខាងត្បូង ដើម្បីទប់ស្កាត់ បញ្ហាជម្លោះទាំងឡាយ ដែលអាចកើតមានរវាងប្រទេសទាំងពីរ។
សង្គ្រាមកូរ៉េ គឺជាសង្គ្រាមបង្ហូរឈាមដ៏ខ្លាំងក្លាបំផុតមួយនៅក្នុងប្រវត្តិសាស្រ្ត។ ជនស៊ីវិលកូរ៉េខាងត្បូង ប្រមាណជាមួយលាននាក់ ត្រូវបានសម្លាប់ និងជាច្រើនលាន នាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញពីផ្ទះ សម្បែង។ កងទាហានកូរ៉េខាងត្បូង រួមនឹងទាហានរបស់អង្គការសហប្រជាជាតិ ប្រមាណជា៥៨០ពាន់នាក់ និងទាហានរបស់កូរ៉េខាងជើងប្រមាណជា ១៦០០ពាន់នាក់ត្រូវស្លាប់ និងរបួស។
VI.ការបញ្ចប់សង្គ្រាម
ទោះបីជាយ៉ាងនេះក្តី នៅមានវិបត្តិមួយចំនួនទៀតចោទជាបញ្ហា ជាពិសេសការធ្វើមាតុភូមិនិវត្តន៍ ដោយចេតនារបស់ ពួកអ្នកទោសជាប់គុក ឬជនឈ្លើយសឹកសង្គ្រាម។
នៅចុងខែ មេសា ឆ្នាំ១៩៥២ កិច្ចពិភាក្សាបញ្ចប់សង្គ្រាមត្រូវបាន ឈប់ផ្អាកដោយការមិនឯកភាពគ្នាជុំវិញបញ្ហាការធ្វើមាតុភូមិនិវត្តន៍ដោយចេតនា។ ការប្រយុទ្ធគ្នានៅតែបន្តកើតមាននៅតាមខ្សែបន្ទាត់សមរភូមិ។ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៥២ ទីបញ្ជាការអង្គការសហប្រជាជាតិបានលើកកាលវេលាកិច្ចប្រជុំពិភាក្សាក្នុងបញ្ហាបញ្ចប់សង្គ្រាមនេះ ដោយនិយាយថាកិច្ចពិភាក្សានេះគួរបន្តធ្វើនៅពេលណាដែលពួកកុម្មុយនីស បានត្រៀមរួចរាល់ក្នុងការឲ្យយោបល់សម្រាប់ដោះស្រាយបញ្ហាមួយដែលនៅសល់គឺ បញ្ហាការធ្វើមាតុភូមនិវត្តន៍ដោយចេតនា។
លោកឧត្តមសេនីយ៍ Mark W. Clark បានមកជំនួសតំណែងលោក រីត វេ ក្នុងឋានៈជាមេ បញ្ជាការនៃទីបញ្ជាការរបស់អង្គការសហប្រជាជាតិ ក្នុងខែឧសភា ឆ្នាំ១៩៥២។ បន្ទាប់មកនៅថ្ងៃទី៥ ខែមិនា ឆ្នាំ១៩៥៣ នាយករដ្ឋមន្ត្រីសហភាពសូវៀត លោក យ៉ូសេប ស្តាលីន បានទទួលមរណៈភាព។ បន្ទាប់ពីមរណៈភាពរបស់លោក ស្តាលីន មេដឹកនាំសូវៀតបានចាប់ផ្តើមពិភាក្សាលើដំណោះស្រាយរាល់ជម្លោះទាំងឡាយតាមផ្លូវសន្តិភាព។ នៅថ្ងៃទី២៨ ខែមិនា ឆ្នាំ១៩៥៣ ពួកកុម្មុយនីស្ត បានយល់ព្រមលើកសំណើរដំបូងរបស់អង្គការសហប្រជាជាតិក្នុងការផ្លាស់ប្តូរជនឈ្លើយសឹកណាដែល មានជម្ងឺ និងមានរបួស។ ពួកកុម្មុយនីស្តក៏បានចង្អុលផងដែរថា កិច្ចពិភាក្សាបញ្ចប់សង្គ្រាមគួរតែធ្វើបន្តទៀត។ កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ ហើយការប្រយុទ្ធគ្នាត្រូវបញ្ចប់។ តំបន់ការពារ ឬតំបន់ស ត្រូវបានបែងចែកជាពីរផ្នែក ដោយតំបន់នេះមានទទឹង៤គីឡូម៉ែត្រ តាមបណ្តោយខ្សែបន្ទាត់សមរភូមិចុងក្រោយ។ ទឹកដីនៃប្រទេសកូរ៉េខាងត្បូងបានកើនឡើងប្រមាណជា ៣.៨៨០គីឡូម៉ែត្រការ៉េ។ ភាគីទាំងពីរបានយល់ព្រមមិនបង្កើនកម្លាំងយោធារបស់ខ្លួនទៀតទេ។ គណៈកម្មការយុទ្ធសន្តិភាព រួមជាមួយនឹងតំណាងនៃប្រទេសទាំងពីរបានរៀបចំឲ្យដំណើរការនូវពាក្យ យុទ្ធសន្តិភាព។ បន្ទាប់ពីយុទ្ធសន្តិភាពនេះត្រូវបានចុះហត្ថលេខា ភាគីទាំងសងខាងបានដាក់បន្ទុកទៅលើគ្នាទៅវិញទៅមកតាមរយៈការធ្វើទារណ្ឌកម្ម ការបង្អត់អាហារអ្នកទោស និងបទឧក្រិដ្ឋនៃសង្រ្គាមផ្សេងៗទៀត។ ប្រទេសកូរ៉េខាងជើង និងពួកកុម្មុយនីស្តចិនត្រូវបានគេចោទថា បានបញ្ចុះបញ្ចូលប្តូរគំនិត។ មហាសន្និបាទរបស់អង្គការសហប្រជាជាតិក៏មានការយល់ចំពោះការសម្រេច ចិត្តទូទៅក្នុងការដាក់ទោសទៅលើទង្វើបែបនេះ។
នៅទីបញ្ជាការអង្គការសហប្រជាជាតិ និងពួកកុម្មុយនីស្តបានបញ្ចប់ការដោះដូរជនឈ្លើយសឹក ចំនួន៨៨.៥៩៩នាក់នៅក្នុងខែកញ្ញា ឆ្នាំ១៩៥៣។ គណកម្មការជនមាតុភូមិនិវត្តន៍អព្យាក្រិត្យរបស់ជាតិ បានទទួលយកនូវសិទ្ធព្យាបាលរបស់អ្នកទោសណាដែលមិនត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ។ យុទ្ធសន្តិភាពបានបន្ថែមថា ប្រតិភូ ឬអ្នកទស្សនាទាំងឡាយណា ដែលមកពីប្រទេសផ្សេងៗអាចទស្សនា ឬសួរសុខទុក្ខអ្នកទោសទាំងនោះ និងអាចសាកល្បងបញ្ចុះបញ្ចូលពួកគេឲ្យត្រឡប់ទៅផ្ទះ របស់ពួកគេវិញបាន។ មានអ្នកទោសជនជាតិចិនចំនួន ១៤២.២៧នាក់ និងជនជាតិកូរ៉េខាងជើង ៧៥៨នាក់ កូរ៉េខាងត្បូង៣២៥នាក់ អាមេរិក២១នាក់ និងអង់គ្លេសម្នាក់១នាក់ មិនព្រមត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញឡើយ។ ក្រោយមក មានអ្នកទោសមួយចំនួនក្នុងចំណោមអ្នកទោសទាំងនោះ បានផ្លាស់ប្តូរគំនិតចង់ទៅ ប្រទេសកំណើតរបស់ខ្លួនវិញ។