Showing posts with label រឿងផ្ទាល់ខ្លួន. Show all posts
Showing posts with label រឿងផ្ទាល់ខ្លួន. Show all posts
ថ្ងៃទី ៤ មិថុនា ២០១០
Labels:
រឿងផ្ទាល់ខ្លួន
ថ្ងៃនេះវាដូចរាល់ថ្ងៃដែរហាក់ដូចរៀបចំពេលវាលាអត់ទាន់ត្រូវ គឺធ្វើអ្វីដែលអត់បានគិតទុកជាមុនដែលទង្វើនេះពិតជាពុំត្រូវទាល់តែសោះ។ តើដល់ពេលណាទើបបានរៀបចំត្រូវនោះ ? អ្នកខ្លះចេះតែរស់នៅដោយពុំសូវគិតគូរ ច្រើន រស់ឲបានតែមួយថ្ងៃទៅបានហើយ ចាំថ្ងៃស្អែកចាំគិតទៀត ពេលខ្លះគិតអញ្ចឹងត្រូវដែរ គឹវាពុំសូវឈឺក្បាល ។ ខ្ញុំចូលចិត្តគិតច្រើន តែពុំសូវបានលទ្ធផលជាដុំកំផួនឥតសោះ ។ ថ្ងៃណាមួយប្រាកដជាបែកក្បាលស្លាប់ជាមិនខានពួកម៉ាកខ្ញុំវាថាខ្ញុំនឹងប្រែប្រួល អត់ចង់រាប់អានពួកវាទៀត តែពួកវាអត់ដឹងថាខ្ញុំមានរឿងអីខ្លះដែលត្រូវដោះស្រាយ វាគិតថាខ្ញុំនឹង គិតតែពីររឿងលុយ អត់ចងរាប់អានវាដូចកាលពីនៅរៀន។ តែខ្ញុំមានអញ្ចឹងឯណា ពេលខ្លះខ្ញុំអត់ចង់ដើរលេខជាមួយពួកគេព្រោះអត់ចងមានរឿងដោយសារលុយកាក់ព្រោះអត់មានលុយ កាលណាចាយលុយគេអត់ដូចចាយលុយខ្លួនឯងទេ ពេលខ្លះមានលុយដែរ តែពុំសូវច្រើនដូចជារអារៗយ៉ាងម៉េចទេអត់យល់ខ្លួនឯងដែរ? រីឯការងារវិញនោះក៏ដូចជាមិនសូវដើរទៅមុខប៉ុន្មានដែលគឺវានៅត្រឹង ។ ប្រហែលជាត្រូវគិតឡើងវិញសិន បើពុំដូច្នេះទេ ពិតជារឹងតែអត់លុយចាយទៀតហើយ ខ្ញុំគិតរកលួចរៀនវិធីកក់សំបុត្រយន្តហោះ ក្រែងថ្ងៃក្រោយទៅអាចរកស៊ីខ្លះៗទៅវាល្អដែរ ។
ថ្ងៃទី ៣ មិថុនា ២០១០
Labels:
រឿងផ្ទាល់ខ្លួន
ថ្ងៃនេះពិតជាអត់បានការមែន!មួយព្រឹកទៅហើយអត់មានបានធ្វើអីសោះក្រៅតែពីអង្គុយសរសេរ Blog លេង។ រាល់ថ្ងៃអត់មានបានគិតថាធ្វើអីមុនទេ។ ឥឡូវការងារដូចជាពុំសូវរីកចំរើនដូចការពីមុនសោះ ប្រហែលជាខ្ចិលហើយមើលទៅ។ តែទោសជាយ៉ាងណាក៏បានរីកចំរើនខាងការស្រាវជ្រាវដែរ ព្រោះឥឡូវនេះចូលចិត្តស្វែងរកអ្វីដែលថ្មីៗនៅលើអ៊ីនធើណែត ជាពិសេសដូច Blog, Wordpress ជាដើម។ ប៉ុន្តែក៏មិនត្រូវធ្វេសប្រហែសដែរតាការងារអត់ល្អហើយប្រាក់ខែក៏អត់ឡើងដែរ។អូ!ថ្ងៃនេះខួបកំណើតមាក់ អញ្ចឹងប្រហែលជាត្រូវជួនមាក់ទៅដើរលេងសិន។ ប៉ុនហ្នឹងសិនហើយថ្ងៃនេះ....ធ្វើការទៀតសិន...។
Subscribe to:
Posts (Atom)