Showing posts with label ប្រវត្តិថ្នាក់ដឹកនាំ. Show all posts
Showing posts with label ប្រវត្តិថ្នាក់ដឹកនាំ. Show all posts

ប្រវត្តិរបស់លោក បារ៉ាក់អូបាម៉ា

លោក បារ៉ាក់ អូបាម៉ា ជាប្រធានាធិបតីអាមេរិក ស្បែកខ្មៅដំបូងគេបង្អស់ ក្នុង​ប្រវ​ត្តិ​សា​ស្រ្ត​អា​មេ​រិក​។
អូ​បា​ម៉ា ធ្លាប់ធ្វើជាសមាជិកសភា រដ្ឋ អ៊ីលីណយ ចាប់ពីឆ្នាំ១៩៩៧ ដល់២០០៤ និង​ធ្វើ​ជា​ស​មា​ជិក​ព្រឹទ្ធិសភា សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ២០០៥ រហូត ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៨ និង​ចូលកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០០៩ នាអាគារ កាពីតូល ក្រុងវ៉ាស៊ីនតោន។

អូបាម៉ា រៀនចប់ពីសាកលវិទ្យាល័យកូឡុំបៀ (Columbia University) និងពីសាលាច្បាប់ហាវើដ (Harvard Law School) ជាសាលាដែលគេធ្លាប់ធ្វើជា នាយកនៃទស្សនាវដ្តីហាវើដ-ឡ-រីវីយូ(Harvard Law Review) នៅទីនោះ។ លោកធ្លាប់ធ្វើជាប្រធានសហជីព ជាសាស្រ្តាចារ្យបង្រៀនផ្នែកច្បាប់នៅ មហាវិទ្យាល័យឈីកាហ្កូ (Chicago)ចាប់ពីឆ្នាំ១៩៩២ ដល់២០០៤ និងធ្លាប់ធ្វើជាមេធាវី ការពារសិទ្ធិប្រជាពលរដ្ឋផងដែរ មុននឹងងាកមកធ្វើ នយោបាយ។

លោក អូបាម៉ា កើតនៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៦១ នាក្រុង ហូណូលូលូ រដ្ឋហាវ៉ៃ មានឈ្មោះពេញ បារ៉ាក់ហូសេនអូបាម៉ា ឳពុកជានិស្សិតជនជាតិ កេនយ៉ា ឈ្មោះ បារ៉ាក់ អូបាម៉ាស៊ីនៀ (Barack Obama,Sr.) ដែលទទួលបានអាហារូបករណ៍ មករៀននៅអាមេរិក បានជួបនាង អែន ដាន់ហែម (Ann Dunham) នៅសាកលវិទ្យាល័យហាវ៉ៃ (University of Hawii) និងបានរៀបការ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៦១ តែក្រោយមក គេទាំងពីរក៏ចែកផ្លូវគ្នា នៅពេល អូបាម៉ា មានអាយុ២ឆ្នាំ។ ឳពុក​បាន​ធ្វើ​ដំ​ណើរមកលេងនឹង អូបាម៉ា បានម្តង នៅពេលគេមានអាយុបាន ១០ឆ្នាំ។ ក្រោយពីនោះ នៅឆ្នាំ ១៩​៨២ គាត់ក៏ទទួលគ្រោះថ្នាក់រថយន្ត ស្លាប់ចោលទាំងភរិយាចាស់និងថ្មី ព្រមទាំងកូនជាច្រើននាក់។ នៅចន្លោះអាយុ ៦-១០ឆ្នាំ អូបាម៉ា រៀននៅ ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយ​សារ​មា្តយ​ទៅ​រស់នៅជាមួយប្តីថ្មី ដែលជាជនជាតិឥណ្ឌូនេស៊ី ធ្លាប់មករៀននៅអាមេរិក។ លុះដល់ឆ្នាំ ១៩៧១ គេក៏ត្រឡប់មករស់នៅជាមួយជីដូនជីតាខាងម្តាយ ហើយចូលរៀនសាលា ភូណាហ៊ូ (Punahou) រហូតដល់ឆ្នាំ១៩៧៩។

បុព្វបុរសខាងម្តាយ អូបាម៉ា ក៏មានជាប់សែស្រឡាយ ជាមួយអតីតប្រធានាធិបតី ហ៊ែរី ទ្រូម៉ែន និង​អតីត​អនុប្រធានាធិបតី ឌិច ឆេនី ផងដែរ។ ម្តាយ របស់គេ ត្រឡប់មកស្រុកកំណើត (រដ្ឋហាវ៉ៃ) នៅ​ឆ្នាំ១៩៧២ រហូតដល់ឆ្នាំ១៩៧៧ នាងក៏ត្រឡប់ទៅឥណ្ឌូនេស៊ី ដើម្បីធ្វើការជាអ្នកស្រាវជ្រាវ ផ្នែក មនុស្សវិទ្យា។ លុះដល់ឆ្នាំ ១៩៩៤ នាងត្រឡប់មកផ្ទះ នៅរដ្ឋហាវ៉ៃវិញ ហើយទទួលមរណភាព នៅក្នុងឆ្នាំ១៩៩៥ ដោយសារជំងឺមហារីក។

១៩៧៩ ចូលរៀនសាលាអុកស៊ីដង់តាល់(Occidental) នៅឡូសអេនជើឡេស
១៩៨១ ចូលរៀននៅសាកលវិទ្យាល័យ កូឡុំបៀ (Colombia) នៅញូយ៉កស៊ីធី
១៩៨៣ ទទួលបរិញ្ញបត្រវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងបរទេស
១៩៨៨ ចូលរៀនច្បាប់ នៅមហាវិទ្យាល័យច្បាប់ ហាវើដ
១៩៩០ ត្រូវបានជ្រើសតាំងជានាយកទស្សនាវដ្តី Harvard Law Review
១៩៩១ ទទួលបរិញ្ញបត្រច្បាប់ Juris Doctor ពីមហាវិទ្យាល័យ ហាវើដ
១៩៩២ រៀបការជាមួយនាង មីសែល រ៉ូប៊ិនសុន (Michelle Robinson)
១៩៩៥ ចេញផ្សាយសៀវភៅសុបិនពីលោកឳពុក Dreams from My Father
១៩៩៧-២០០៤ ជាសមាជិកសភារដ្ឋអ៊ីលីណយ(Illinois)
២០០៥-២០០៨ ជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក
២០០៨-២០១២ ជាប្រធានាធិបតីសហរដ្ឋអាមេរិក
២០១២ ជាប់ឆ្នោតសារជាថ្មី ជាប្រធានាធិបតីសហរដ្ឋអាមេរិក៕

ខុងជឺ អ្នកប្រាជ្ញចិន

www.lookingtoday.com
ខុងជឺ គឺជាបុគ្គលមាន ឥទ្ធិពលផ្នែកគំនិត ប្រាជ្ញាដ៏សំខាន់បំផុត របស់ចិន និងត្រូវគេទទួលស្គាល់ ថាជាអ្នក ប្រាជ្ញដ៏ល្បីល្បាញ ម្នាក់លើលោក ។ ពេញ មួយជីវិតរបស់ខ្លួន ខុងជឺបានខំប្រឹងប្រែង ទូន្មានប្រៀនប្រដៅ មនុស្សឲ្យប្រព្រឹត្ត អំពើសុចរិត ប្រកាន់យកគោលការណ៍ គ្រប់គ្រងដែលត្រឹមត្រូវ យុត្តិធម៌ និងបង្រៀន មនុស្សឲ្យចេះរកក្តីសុខ ក្នុងជីវិតបច្ចុប្បន្នជាជាង គិតទៅដល់ជាតិមុខ ។ ដំបូន្មានរបស់ ខុងជឺ គឺជាពុទ្ធិផ្នែក ទស្សនវិជ្ជា និងជា គតិធម៌ ស៊ីជម្រៅដែលបានចាក់ឫសយ៉ាង ជ្រៅទៅក្នុងផ្នត់គំនិត របស់ជនជាតិចិន អស់ រយៈកាលរាប់ពាន់ឆ្នាំ មកហើយ និងដែលពួកគេបាន នាំគ្នា គោរព ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន អំពីដំបូន្មានទាំង នោះ ទុកជាគតិប្រចាំជីវិត ។ នេះជាហេតុផលដល់សំខាន់ ដែលធ្វើឲ្យចិន ជាប្រទេស ដែលអាច ថែរក្សា ប្រពៃណីទំនៀមទំលាប់របស់ខ្លួន បានយ៉ាងគង់វង្សមកដល់សព្វថ្ងៃនេះ ។
កំពូលអ្នកសិក្សារៀនសូត្រ
ខុងជឺ កើតនៅឆ្នាំ៥៥១ មុនគ្រិស្តសករាជ ក្នុងនគរលូ (តំបន់សានទុងបច្ចុប្បន្ន) កំព្រាឪពុកតាំងតែ ពីនៅកុមារ ហើយត្រូវរស់នៅ ជាមួយម្តាយដែល ប្រឈមមុខនឹងស្ថានភាពក្រីក្រ លំបាកខ្លាំង ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ដោយម្តាយ របស់ ខុងជឺ នៅតែខិតខំជំរុញកូនឲ្យ បានរៀនសូត្រ រហូត ទាល់តែមានចំណេះវិជ្ជា យ៉ាងខ្ពង់ខ្ពស់បំផុត ។
ខុងជឺជាមនុស្សដែលស្រឡាញ់ ការសិក្សាជាខ្លាំង ហេតុនេះហើយទើបគាត់ខំស្វះស្វែងរៀនសូត្រ មុខវិជ្ជា សព្វបែបយ៉ាង រួមទាំងក្បួន ពិធីខាង សាសនា ចម្រៀងកំណាព្យ និងក្បួនតម្រាផ្សេងៗ ដែលមានមក តាំងពី សម័យបុរាណ ។
ដោយសារតែភាពឈ្លាសវៃនេះ ធ្វើឲ្យ ខុងជឺ មានឈ្មោះល្បីល្បាញ ថាជាអ្នកដែលប្រកបដោយចំណេះដឹង សព្វបែបយ៉ាង សុសសាយ ទៅគ្រប់ ទិសទី តាំងពីអាយុមិនទាន់ដល់ ២០ឆ្នាំនៅឡើយ ។
បង្កើតសាលារៀនឯកជនមុនគេបង្អស់
ពេលមានអាយុ៣០ឆ្នាំ ខុងជឺ បានបង្កើតសាលារៀន ឯកជនមួយកន្លែង ដែលជាសាលារបស់ ខុងជឺ បាន ផ្លាស់ប្តូររូបភាព ការសិក្សាដែល ខុស ស្រឡះពីមុន ធ្វើឲ្យប្រជាជនចិនភ្ញាក់រឮក នាំគ្នាយកចិត្តទុកដាក់ និងការសិក្សា ព្រមទាំងវប្បធម៌ជាខ្លាំង ។ ខុងជឺបានប្រើវិធីដ៏សាមញ្ញ ក្នុងការ ទទួលសិស្ស ចូលរៀន ដោយ គ្រាន់តែ ជូនរបស់បន្តិចបន្តួច សម្រាប់ថ្លៃសិក្សាប៉ុណ្ណោះ ក៏គ្រប់គ្រាន់ហើយ ។ កូនសិស្សរបស់ខុងជឺ ភាគច្រើនទទួល ចំណេះដឹងបានយ៉ាងខ្ពង់ខ្ពស់ ស្ទើរគ្រប់ផ្នែក ។
ខុងជឺ ពេញចិត្តនឹងអាជីពរបស់ខ្លួនជាខ្លាំង។ គាត់បានខិតខំពុះពារអស់ពីកម្លាំង កាយចិត្តក្នុងការ បង្ហាត់ បង្រៀន និងកំណត់បទបញ្ជា ចំពោះសិស្ស យ៉ាងតឹងរ៉ឹង រហូតធ្វើឲ្យសាលារៀន របស់គាត់សម្រេច ជោគជ័យ ខ្ពស់ និងទទួលបានការគាំទ្រជាខ្លាំងពីសង្គម ចិននាសម័យនោះ ។
ការពារប្រទេសជាតិ ជួយព្រះជន្មព្រះរាជា
ខុងជឺ មានបំណងចង់ជួយអភិវឌ្ឍទឹកដីនគរលូ ឲ្យកាន់តែរឹងមាំ និងរីកចម្រើន ប៉ុន្តែគាត់ហាក់គ្មាន ឱកាស ទាល់ តែសោះ ព្រោះដោយសារតែ អស់ ពួក មន្រ្តីជំនិតនិងព្រះរាជា តែងតែនិយាយមួលបង្កាច់ ពីគាត់ ក្នុងផ្លូវ មិនល្អជាប្រចាំ ធ្វើឲ្យខុងជឺ បានទទួលតំណែងត្រឹមតែ ជាមន្ត្រីថ្នាក់ទាបជា រៀង រហូតមក ។ លុះរហូតដល់ ខុងជឺ អាយុ៥១ឆ្នាំ ទើបគាត់ទទួលរាជបញ្ជា ឲ្យមើលការខុសត្រូវ នៅក្នុងរាជធានី ។
ក្រោយពីព្រះរាជាទតឃើញស្នាដៃដ៏ជោគជ័យទាំងឡាយរបស់គាត់ ទើបព្រះអង្គទ្រង់ ព្រះរាជទាន ភារកិច្ចសំខាន់ៗ ដល់ខុងជឺ កាន់តែច្រើនឡើង បន្ថែមទៀតជាហេតុ ធ្វើឲ្យនគរលូ រីកចម្រើនយ៉ាង ឆាប់រហ័ស ហើយអ្វីដែលសំខាន់បំផុតនោះ គឺ ខុងជឺបានជួយស្រោចស្រង់ ព្រះជន្មព្រះរាជា ឲ្យរួចផុត ពីចំណាប់ខ្មាំង របស់ប្រទេសជិតខាង ដោយសារតែភាពឈ្លាសវៃរបស់គាត់ ព្រមទាំងរកដំណោះស្រាយ ក្នុងហេតុការណ៍ នោះបាន ដោយស្ងប់ ពុំមានការបង្ហូរឈាមអ្វីឡើយ ។
ទ្រឹស្តីរបស់ខុងជឺ
ខុងជឺ ជានិម្មិតរូបដ៏សំខាន់បំផុត នៃវប្បធម៌បុរាណរបស់ប្រទេសចិន ។ គាត់ពុំមែនត្រឹមតែ ជាអ្នកប្រាជ្ញខាង ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ គាត់ក៏ជា ទស្សន វិទូ ផ្នែកនយោបាយ និងសីលធម៌ដ៏ល្បីល្បាញផងដែរ ។ គាត់បានចំណាយពេលអស់ ៣០ឆ្នាំ ក្នុងការត្រាច់ចរទៅតាមតំបន់នានា ដើម្បីផ្តល់ ជាគំនិត យោបល់និង វិធីសាស្ត្រផ្សេងៗ ដល់បណ្តាអ្នកគ្រប់គ្រង ដែលជឿនិងគោរពមកលើរូបគាត់ ។
ក្រោយពេលដែលគាត់ទទួលអនិច្ចកម្មទៅ ទ្រឹស្តីបង្រៀននៅតាមសាលារៀននានា ដែលគាត់បាន បង្កើតឡើង មកនោះ គឺជាអាវុធខាងគំនិត ប្រាជ្ញា ដើម្បីទ្រទ្រង់ ដល់របបមានឥទ្ធិពល ជាខ្លាំងដល់ របបគ្រប់គ្រងរបស់ចិន ។ បណ្តាកូនសិស្សទាំងឡាយ បានយកទ្រឹស្តីរបស់ខុងជឺ មកចងក្រងជា សៀរភៅមួយក្បាល មានចំណងជើងថា “លុនវី” ដែលក្រោយមកសៀវភៅនេះ គឺជាប្រភពទិន្នន័យ ដ៏សំខាន់ក្នុងការសិក្សាស្រាវជ្រាវ អំពីទ្រឹស្តី របស់ខុងជឺ នេះឯង ។
យុគសម័យរុងរឿង នៃទស្សនវិជ្ជារបស់ចិន
តាំងពីបុរាណកាលមក ទស្សនវិជ្ជាចិន ឈរនៅលើការជួយគ្នាទៅវិញទៅមក ព្រោះជនជាតិចិន ចូលចិត្ត គោរពប្រតិបត្តិតាម និងមាន មនសិការ សង្គមខ្ពស់ ទើបបានជាទ្រឹស្តីនៅគ្រប់លទ្ធិនានា របស់ចិន សុទ្ធតែ បង្រៀនឲ្យចេះអំពីប្រើជីវិតក្នុងសង្គម សុជីវធម៌ផ្ទាល់ខ្លួន និងគោលការណ៍ នៃការគ្រប់គ្រង ។ ប៉ុន្តែមួយ ផ្នែកទៀតគឺជាពាក្យប្រៀនប្រដៅ ដ៏ស៊ីជម្រៅនៃ សភាវៈចិត្តឬ ដែលហៅថា “អ្នកត្រាស់ដឹង” នេះឯង ។ ទស្សនវិជ្ជាចិន ទាំងពីរផ្នែកនេះ បានរីកចម្រើន ទៅរកទស្សនវិជ្ជា ពីរបែបដែលបែងចែក ពីគ្នាដាច់ស្រឡះគឺ លទ្ធិខុងជឺ និងលទ្ធិតៅ របស់ឡៅជឺ ។
មាគ៌ារបស់ខុងជឺ និងមាគ៌ារបស់តៅ
លទ្ធិខុងជឺ ផ្តោតទៅលើការរៀបចំ បែបបទសង្គមនិងជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធសិក្សា របស់ចិន មានក្រឹត្យ ក្រមសីលធម៌ ខ្ជាប់ខ្ជួន ដំបូន្មានប្រៀន ប្រដៅ យ៉ាងល្អិតល្អន់ និងពិធីសែនព្រេន គោរពបូជាដល់បុព្វបុរស ។ ផ្ទុយទៅវិញ លទ្ធិតៅផ្តោតសារៈសំខាន់ទៅលើមាគ៌ា រស់នៅទៅតាម ក្រមធម្មជាតិ ។ ក្តីសុខតាមទស្សនៈរបស់លទ្ធិតៅ គឺបង្រៀនឲ្យមនុស្សចេះរៀបចំ ដំណើរជីវិត ទៅតាមច្បាប់ធម្មជាតិ និង ជឿជាក់ លើបញ្ញាញាណ របស់ខ្លួនឯង ។
ឈុនឈីវៈ ស្នាដៃដ៏ឆ្នើមរបស់ខុងជឺ
នៅដំណាក់កាលចុងក្រោយ នៃជីវិតរបស់ខុងជឺ គាត់បាននិពន្ធសៀវភៅ មួយក្បាលដែលមាន ចំណងជើង ថា “ឈុនឈីវ” ជាសៀវភៅទាក់ទង និងជីវប្រវត្តិសាស្ត្រ របស់អច្ឆរិយបុគ្គល និងព្រឹត្តការណ៍សំខាន់ៗ ដែលកើតមាននៅក្នុងសង្គម រវាងឆ្នាំ៧២២ ដល់៤៤១មុន គ.ស ។ ដោយសម័យ នោះ នៅមិនទាន់មាន ក្រដាស សរសេរនៅឡើយ ទើបកាត់ត្រូវនិពន្ធសៀវភៅនេះ ដោយចារលើបន្ទះឬស្សី ។ ក្នុងកំឡុងពេលសរសេរ សៀវភៅ នេះ ខុងជឺ សំងំនៅតែក្នុងផ្ទះ ដៃម្ខាងកាន់បន្ទះឬស្សី ដៃម្ខាងកាន់ជក់ ដោយ គិតតែពីឈ្ងោកសរសេរយ៉ាង អត់ធ្មត់បំផុត ពុំខ្លាចនឿយហត់អ្វីទាំអស់ ។ ដំណែកកូនសិស្សក្រោយពីឃើញគ្រូរបស់ខ្លួន ខំប្រឹងប្រែង ធ្វើការជ្រុលហួស ពេកដូច្នេះ ពួកគេក៏ សុំចូលខ្លួន មកជួយសរសេរ តែគាត់បដិសេធ ហើយឆ្លើយទៅវិញថា ៖
“មិនបានទេ! រឿងដែលយើងកំពុងសរសេរនេះ គឺជារឿងរបស់អ្នកដែលស្លាប់ទៅហើយ… យើងចង់ បន្ថែមគំនិតខ្លះៗ ទៅក្នុងរឿងនោះ… យើងគិតថា អ្នកជំនាន់ក្រោយ និងបានយល់ពីយើង ឬអាចនឹង បន្ទោសយើងផងដែរ” ដោយសារការប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តរបស់ខុងជឺ ទើបសៀវភៅមួយច្បាប់នេះ គឺជាសៀវភៅ ប្រវត្តិសាស្ត្រ ដែលមានលក្ខណៈត្រឹមត្រូវ និងសុក្រឹតបំផុត ។
លិទ្ធិខុងជឺនៅតៃវ៉ាន់
ក្នុងសម័យបច្ចុប្បន្ននេះទស្សនៈនិងវិធីគិតរបស់ជនជាតិចិនដីគោក ត្រូវបានផ្លាស់ប្តូរដោយ សារតែ ត្រូវ គ្រប់គ្រងដោយរបប កុម្មុយនីស្ត ដែលជា ហេតុ ធ្វើឲ្យឥទ្ធិពល និងទស្សនវិជ្ជារបស់ ខុងជឺ ដែលធ្លាប់តែ ដិតជាប់ចំពោះជនជាតិចិន កាលពីសម័យមុននោះ ត្រូវបានប្រមូលផ្តុំ មកផ្សព្វផ្សាយ នៅតៃវ៉ាន់វិញ ។ ថ្វីត្បិតតែសេដ្ឋកិច្ចនយោបាយ មានការផ្លាស់ប្តូរខ្លាំងហើយក៏ដោយ តែវប្បធម៌និងទំនៀមទម្លាប់ របស់ ជនជាតិចិន នៅតែពុំមាន អ្វីខុស ប្លែកពីអតីតកាលប៉ុន្មានឡើយ ដូចជាការសែនព្រេន ដល់បុព្វបុរសជាដើម ។ ទស្សនៈរបស់ខុងជឺ ប្រៀបដូចចំណង ដែលចងភ្ជាប់ប្រជាជន ចិន ឲ្យវេញបញ្ចូលគ្នាក្នុងសង្គមតែមួយ ។
លិទ្ធិខុងជឺ មិនមែនជាសាសនាទេ ប៉ុន្តែគ្រប់ទិសតំបន់ នៃកោះតៃវ៉ាន់ តែងមានវិហារ ខុងជឺ នៅពាសពេញ ។ ពាក្យប្រៀនប្រដៅ របស់គាត់ត្រូវ បានគេ យកមកចារិក នៅតាមទីសក្ការៈបូជាផ្សេងៗ ។ ក្មេងៗទាំងឡាយ តែងត្រូវបានគេបណ្តុះបណ្តាលឲ្យសិក្សារៀនសូត្រ និងអនុវត្តតាមពាក្យ ប្រៀនប្រដៅ របស់ខុងជឺ តាំងតែ ពីតូចៗមក ដោយផ្តើមចេញពីគ្រួសារ រួមទាំងសាលារៀន ដែលជួយបញ្ជាក់បន្ថែម ទៀតទៅលើមនសិការ របស់ក្មេង។ កម្មវិធីថ្នាក់បឋមសិក្សា នៅកោះតៃវ៉ាន់ គេសង្កត់ធ្ងន់លើភាពកតញ្ញូ សេចក្តីព្យាយាម និងមនសិការ ស្នេហាជាតិជាកត្តាសំខាន់ ។ ក្មេងៗតៃវ៉ាន់ ក្នុងសម័យបច្ចុប្បន្ន នៅតែសរសេរនិង ទន្ទេញ នូវពាក្យ “ឡៃជឺ” ដែលជានិម្មិតរូបនៃ អ្នកដែលមានចិត្តកតញ្ញូ ទៅតាមដំបូន្មាន របស់ខុងជឺ ។ ទោះបីជាស្ថានភាពសេដ្ឋកិច្ច រីកចម្រើន ទៅឆ្ងាយយ៉ាងណាហើយក្តី ប៉ុន្តែទ្រឹស្តីប្រៀនប្រដៅ របស់ខុងជឺ មិន ដែលហួសសម័យហើយ ក៏ពុំមែនជាឧបសគ្គ ក្នុងដំណើរជីវិត របស់មនុស្សសម័យថ្មីអ្វីដែរ ។
ពាក្យស្លោករបស់ខុងជឺ
ខុងជឺ ជាទស្សនវិទូមួយរូប ដែលបានទទួលការគាំទ្រ និងលើតម្កើងជាអច្ឆរិយ បុគ្គលដ៏ឆ្នើមបំផុតរបស់ ប្រទេសចិន ។ ខុងជឺ បានបង្ហាញទស្សនៈ របស់ គាត់តាមរយៈ ពាក្យស្លោកមួយចំនួន ដែលសុទ្ធតែជាពាក្យ ស្លោក មានអត្ថន័យនិងមានលក្ខណៈអប់រំជ្រាលជ្រៅបំផុត ។
គ្រាន់តែឮ ខ្ញុំនឹងភ្លេច.. បើបានឃើញ ខ្ញុំនឹងចាំ..បើបានធ្វើ ខ្ញុំនឹងយល់ ។
គោលដៅរបស់អ្នកដែលមានឧត្តមគតិខ្ពង់ខ្ពស់ គឺសច្ចធម៌ ។
ភាពល្ងង់ខ្លៅជារាត្រីកាលនៅក្នុងចិត្ត.. តែជារាត្រីគ្មានព្រះចន្ទនិងដួងតារា ។
រៀន តែមិនព្រមគិត គឺខូចខាត.. គិត តែមិនព្រមរៀន គឺគ្រោះថ្នាក់.....
អ្នកដែលពូកែនិយាយបញ្ចើចបញ្ចើ លើកជើងបញ្ជោរ មានតិចតួចណាស់ដែល ជាអ្នកមានមេត្តាធម៌ ។ ចំណែកមនុស្សប្រកាន់យុត្តិធម៌ មនុស្សដាច់ខាតមោះមុត និងមនុស្សម៉ីះៗ សាមញ្ញ មិនសូវមានវោហារ ច្រើនជាមនុស្សមានមេត្តាធម៌ ។
មនុស្សដែលប្រព្រឹត្តដោយធម៌នឹងមិនឯកោទេ ព្រោះតែមានមនុស្សគោរពស្រឡាញ់ និងយល់ចិត្តជានិច្ច ។
ព្រឹត្តិការណ៍សំខាន់ៗ
-កើតនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ៥៥១ មុន គ.ស. ។
-ឆ្នាំ៥៣២ មុនគ.ស រៀបការនិងនាង យន់ក្វាន់ នៅអាយុ១៩ឆ្នាំ
-ឆ្នាំ៥៣១ មុនគ.ស ចូលបម្រើរាជការ ធ្វើជាស្មៀន យុង ឆាង នៅអាយុ២០ឆ្នាំ
-ឆ្នាំ៥៣១-៥២៤ មុនគ.ស ធ្វើការជាមន្ត្រីថ្នាក់ទាប ក្នុងចន្លោះអាយុ២០-២៧ឆ្នាំ
-ឆ្នាំ៥២១ មុនគ.ស បង្កើតសាលារៀនឯកជន ក្នុងអាយុ៣០ឆ្នាំ
ឆ្នាំ៥០០ មុនគ.ស ទទួលរាជបញ្ជាឲ្យគ្រប់គ្រងរាជធានី ក្នុងអាយុ៥១ឆ្នាំ
ឆ្នាំ៤៨០ មុនគ.ស ចន្លោះអាយុ៧១-៧២ឆ្នាំនិពន្ធសៀវភៅ “ឈុនឈីវ”
ឆ្នាំ៤៧៩ មុនគ.ស អាយុគ្រប់៧២ឆ្នាំ ទទួលអនិច្ចកម្ម ៕
ប្រភព៖Lookingtoday

ព្រះ​រាជ​ស្នា​ព្រះហស្ត​ភាពយន្ត និង​តន្ត្រី​ របស់សម្តេចតា

ភ្នំពេញៈ ក្រៅ​ពី​ព្រះ​រាជ​កិច្ច​ដ៏​មមាញឹក​ក្នុង​ការ​ដឹក​នាំ​ប្រទេស​កម្ពុជា ទៅ​កាន់​វឌ្ឍន​ភាព ព្រះ​បាទ​នរោត្តម សីហនុ ត្រូវ​បាន​ប្រជានុរាស្ត្រ​របស់​ព្រះ​អង្គ​ដឹង​ថា ព្រះ​អង្គ​ជា​មគ្គុទេ្ទសក៍​សិល្បៈ​(ភាព​យន្ត និង​តន្ត្រី​)​ដ៏​ឆ្នើម​មួយ​ព្រះ​អង្គ​ផងដែរ​។

តាម​រយៈ​ឯកសារ ស្នា​ព្រះហស្ត​ដែល​បន្សល់​ទុក និង​គេហ​ទំព័រ  imdb និង​ casadei.fr បាន​ឲ្យ​ដឹង​ថា ព្រះ​បាទ​នរោត្តម សីហនុ ព្រះ​អង្គ​បាន​រាជ​និពន្ធ​ ផលិត និង​ដឹក​នាំ​ភាពយន្ត​ប្រមាណ​​ជាង​៣០​រឿង ដែល​ភាពយន្ត​របស់​ព្រះ​អង្គ​ភាគ​ច្រើន​ចូល​រួម​សម្តែង​ដោយ ព្រះ​អង្គ​ផ្ទាល់ ព្រះ​​បាទ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ម្ចាស់​ក្សត្រិយ៍ នរោត្តម បុប្ផា​ទេវី ជា​បុត្រី និង​ព្រះ​អគ្គមហេសី​របស់​ព្រះអង្គ ព្រះ​មហាក្សត្រិយ៍ ព្រះ​វររាជ​មាតា នរោត្តម មុនីនាថ សីហនុ។ ក្រៅ​ពី​នោះ​ក៏មាន​ការ​ចូល​រួម​សម្តែង​ពី​តារា​ភាព​យន្ត​ជើង​ចាស់​នៅ​ក្នុង សម័យ​របស់​ព្រះ​អង្គ​ផង​ដែរ។
ភាព​យន្ត​ដ៏​ចំណាស់​របស់​ព្រះ​អង្គ​ ក្រោម​ចំណង ជើង​ថា «អប្សរា» បាន​ផលិត​ឡើង​នៅ​ឆ្នាំ​១៩៦៦ ភាពយន្ត​នេះ​មាន​រយៈ​ពេល​១៥០​នាទី​ចូល​រួម​សម្ដែង​ដោយ​ព្រះ​នាង បុប្ផា ទេវី តារា​សម្ដែង ស័ក្កស៊ី ស្បោង និង​សែរាជវង្ស​ជាច្រើន​អង្គ​ទៀត។

ភាព យន្ត «Ombre sur Angkor» ផលិត​ឆ្នាំ ១៩៦៨: ភាពយន្ត​នេះជា​ព្រះ​រាជ​និពន្ធ ដឹក​នាំ និង​ចូល​រួម​សម្ដែង​ដោយ សម្ដេច​ព្រះ​បាទ នរោត្តម សីហនុ និង​ព្រះ​មហាក្សត្រិយ៍ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ នរោត្តម មុនីនាថ សីហនុ មាន​រយៈ​ពេល​បញ្ចាំង​១១០​នាទី។ ភាពយន្ត​នេះ​ចំណាយ​ថវិកា​ផលិត​អស់​ប្រមាណ ២ម៉ឺន​ដុល្លារ​អាមេរិក។

ភាព​យន្ត «Twilight» ផលិត​ឆ្នាំ​១៩៦៩ ភាព​យន្ត​នេះ​និពន្ធ និង​ដឹក​នាំ​ការ​សម្តែង​ដោយ​សម្ដេច​ព្រះ​បាទ នរោត្តម សីហនុ ផ្ទាល់​មាន​រយៈ​ពេល​បញ្ចាំង​៧៥​នាទី។ Twilight ប្រើ​ប្រាស់​ភាសា​ខ្មែរ និង​បារាំង និង​ចូល​រួម​សម្ដែង​ដោយ​ព្រះ​មហា​វីរក្សត្រ​សម្ដេច ព្រះ​បាទ នរោត្តម សីហនុ និង​សម្ដេច​ព្រះ​មហាក្សត្រិយ៍ ព្រះ​វររាជមាតា នរោត្តម មុនីនាថ សីហនុ។ ភាពយន្ត​នេះ​ថត​នៅ​ទឹក​ដី​អង្គរ​ ខេត្ត​សៀមរាប និង​ក្រុង​ព្រះសីហនុ។

ភាព ​យន្ត «La Joie de Vivre» ផលិត​ឆ្នាំ ១៩៦៩ ជា​ភាពយន្ត​កំប្លែង​ដែល​និពន្ធ និង​ដឹក​នាំ​ដោយ​សម្ដេច​តា​មាន​រយៈ​ពេល​៦៦​នាទី។ ភាព​យន្ត​នេះ​ថត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ចំណាយ​ថវិកា​អស់​ប្រមាណ ២៥ ០០០ ដុល្លារ​អាមេរិក។

ភាពយន្ត «Rose de Bokor»  ផលិត​ឆ្នាំ​១៩៦៩ និពន្ធ និង​ដឹក​នាំ​សម្តែង​ដោយ​សម្ដេច ព្រះ​​មហា​វីរក្សត្រ នរោត្តម សីហនុ​ មាន​រយៈ​ពេល​៧០​នាទី។ ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ នរោត្តម សីហនុ និង​ព្រះ​មហាក្សត្រិយ៍ ព្រះ​វររាជមាតា នរោត្តម មុនីនាថ សីហនុ បាន​ចូល​រួម​សម្ដែង​នៅ​ក្នុង​ភាពយន្ត​នេះ​ដោយ​ផ្ទាល់ និង​អម​ដោយ​សែរាជវង្ស​មួយ​ចំនួន​ទៀត។ ភាពយន្ត​នេះ​បាន​ថត​នៅ​លើ​ភ្នំ​បូកគោ​ ទឹក​ដី​នៃ​ខេត្ត​កំពត។

ភាព​យន្ត «See Angkor and Die» ផលិត​ឆ្នាំ​១៩៩៣ ដឹក​នាំ​សម្តែង​ដោយ​សម្ដេច​តា មាន​រយៈ​ពេល​៨១​នាទី។ ភាពយន្ត​នេះ​រៀបរាប់​ពី​ជីវិត​របស់​អ្នក​និពន្ធ​វ័យ​ក្មេង​ម្នាក់​ដែល​កើត ​ជំងឺ​ធ្ងន់ធ្ងរ និង​មាន​បំណង​វិល​ត្រឡប់​ទៅ​រស់​នៅ​អង្គរវត្ត ​ដើម្បី​ចំណាយ​ពេលវេលា​ចុង​ក្រោយ​របស់​គេ​នៅ​លើ​ទឹក​ដី​អង្គរ។ ប៉ុន្តែ​ភរិយា​របស់​លោក​មិន​ព្រម​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ ក៏​បញ្ជូន​ប្អូន​ស្រី​ជីដូន​មួយ​របស់​នាង​ម្នាក់ ដើម្បី​ទៅ​ជួយ​មើល​ថែ​ស្វាមី​ជំនួស​រូប​នាង។ ក្រោយ​ពី​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​យូរ អ្នក​និពន្ធ​រូប​នេះ​​ ក៏​បាន​ស្រឡាញ់​គ្នា​ជាមួយ​នឹង​បង​ប្អូន​ជីដូន​​មួយ​របស់​ប្រពន្ធ ខ្លួន។

ភាពយន្ត «My Village at Sunset» ផលិត​ឆ្នាំ ១៩៩៤។ តួ​អង្គឯក​ក្នុង​ភាពយន្ត​នេះ គឺ​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ កម្ពុជា​នា​ពេល​បច្ចុប្បន្ន ​គឺ​ព្រះ​បាទ​បរមនាថ នរោត្តម សីហមុនី និង​មហា​ព្រឹទ្ធាចារ្យ​វេជ្ជ​បណ្ឌិត ម៉ី សាមឺឌី។

ភាពយន្ត «Peasants in Distress» ផលិត​ឆ្នាំ ១៩៩៤។ ភាពយន្ត​នេះ​និពន្ធ និង​ដឹក​នាំ​សម្តែង​ដោយ​ព្រះ​ករុណា​សម្ដេច​ព្រះ​មហា​វីរក្សត្រ​សម្ដេច នរោត្តម សីហនុ មាន​រយៈ​ពេល​៧៥​នាទី។ តារា​សម្ដែង​ចូល​រួម​ក្នុង​ភាព​យន្ត​នេះ​មាន​ដូច​ជា អ្នក​នាង កែវ កល្យាណ លោក យុត្ថារ៉ា ឆានី លោក ខៃ ប្រសិទ្ធ និង​លោក ទេព រិនដារ៉ូ។

ភាពយន្ត «An Ambition Reduced to Ashes» ផលិត​ក្នុង​ឆ្នាំ ១៩៩៥។ ការ​និពន្ធ និង​ដឹក​នាំ​ផលិត​ដោយ​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ ​នរោត្តម សីហនុ​។ ភាពយន្ត​នេះ​ចូល​រួម​សម្ដែង​ដោយ​សិល្បករ កែវ កុសល អ្នក​នាង នារី រ័ត្នគន្ធា និង​សិល្បករ ម៉ម សុទ្ធ ។

ភាពយន្ត «The Last Days of Colonel Savath»  ផលិត​ក្នុង​ឆ្នាំ ១៩៩៥។ និពន្ធ និង​ដឹក​នាំ​ដោយ​សម្ដេច​ព្រះ​បាទ នរោត្តម សីហនុ​ដោយ​ផ្ទាល់។ ភាពយន្ត​នេះ​មាន​រយៈ​ពេល ៣៤​នាទី និង​ចូល​រួម​សម្ដែង​ដោយ​តារា​សម្ដែង​ល្បីល្បាញ​របស់​ខ្មែរ​គឺ​លោក គង់ សុភី។

ក្រៅ ​ពី​ភាព​យន្ត​ដែល​បាន​រៀប​រាប់​ខាង​លើ នៅ​មាន​ភាព​យន្ត​ជា​ស្នា​ព្រះហស្ត​ព្រះ​អង្គ​ជា​ច្រើន​ទៀត​ ដែល​មិន​បាន​លើក​យក​មក​បង្ហាញ​។ ភាព​យន្ត​ដែល​ជា​ស្នា​ព្រះ​ហស្តនិពន្ធ និង​ដឹក​នាំ​ផលិត​ដោយ​ព្រះ​អតីត​ព្រះ​មហាក្សត្រ​នេះ ភាគ​ច្រើន​ចាក់​បញ្ចាំង​នៅ​ពេល​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​អង្គ​ផ្ទាល់ ឬ​ក៏​នៅ​ពេល​ពិធី​បុណ្យ​ជាតិ​ធំៗ​។

ក្រៅ​ពី​ស្នា​ព្រះ​ហស្ដភាព​យន្ត ប្រជា​រាស្ត្រ​របស់​ព្រះ អង្គ​ក៏​បាន​ដឹង​ផង​ដែរ​ថា ព្រះបាទ​នរោត្តម សីហនុ ព្រះ​អង្គ​ក៏​ជា​ក្សត្រ​ដែល​មាន​ព្រះ​ជំនាញ​ផ្នែក​តន្ត្រី​មួយ​ព្រះ​អង្គ​ ដែរ ហើយ​តន្ត្រី​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ជាង​គេ​គឺ​ ព្យាណូ​។

តាម រយៈ​ស្នាព្រះហស្ត​ដ៏​វិសេស​វិសាល​នេះ សិល្បករ​ខ្មែរ​គ្រប់​រូប រួម​នឹង​ជន​រួម​ជាតិ​កម្ពុជា​ទាំង​មូល​ មិន​អាច​បំភ្លេច​បាន​ឡើយ​ ទោះ​បី​ជា​ព្រះ​អង្គ​យាង​ទៅ​កាន់​ព្រះ​បរម​លោក​ខាង​មុខ​ទៅ​ហើយ​ក្តី​។
គួរ បញ្ជាក់​ថា ព្រះ​ករុណា​ព្រះ​បាទ នរោត្ដម សីហនុ ព្រះវរបិតា​ឯករាជ្យ​ជាតិ ទ្រង់​បាន​សោយ​ព្រះ​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែ​តុលា ឆ្នាំ ២០១២ ត្រូវ​នឹង​ថ្ងៃ ១៥ រោច ខែ ភទ្រ​បទ​ ឆ្នាំ​រោង ចត្វា​ស័ក វេលា​ម៉ោង ១ និង ២០ នាទី​យប់ (ម៉ោង​នៅ​កម្ពុជា) នៅ​ទីក្រុង​ប៉េកាំង សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន ដោយ​ព្រះ​ជរាពាធ។ ព្រះ​បរមសព​របស់​ព្រះ​អង្គ​ត្រូវ​បាន​ដង្ហែ​ពី​ទីក្រុង​ប៉េកាំង​មក​កាន់​ រាជធានី​ភ្នំពេញ ​អម​ដំណើរ​ដោយ​ព្រះ​ករុណា​ព្រះ​បាទ​សីហមុនី និង សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន នៅ​ថ្ងៃ​ទី ១៧ ខែ​តុលា វេលា​ម៉ោង ២:៣០ រសៀល។ ការ​ដង្ហែ​ព្រះ​បរមសព​ពី​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ មក​ព្រះ​បរម​រាជវាំង​ត្រូវ​ធ្វើ​ឡើង​នៅ​តាម​បណ្តោយ​ដង​ផ្លូវ​សហព័ន្ធ រុស្ស៊ី បន្ត​មក​ផ្លូវ​ព្រះ​នរោត្តម ដោយ​ឆ្លង​កាត់​តាម​វិមាន​ឯក​រាជ្យ ហើយ​បាន​បញ្ចប់​នៅ​ម៉ោង ៥:៣០ ល្ងាច ដោយ​មាន​ប្រជានុរាស្ត្រ​ជា​កូន​ចៅ ចៅ​ទួត​របស់​ព្រះ​អង្គ​ចូល​រួម​ប្រមាណ​ជា​១​លាន​នាក់​មក​ចាំ​ដង្ហែ​ដែល​ មាន​ទាំង​បព្វជិត និង គ្រហស្ថ។ ព្រះ​បរមសព​របស់​ទ្រង់​ត្រូវ​បាន​តម្កល់​ទុក​នៅ​ព្រះ​បរម​រាជ​វាំង​យ៉ាង​ តិច ៣ ខែ។
ប្រទេស​កម្ពុជា​ទាំង​មូល​បាន​កាន់​ព្រះ​បរម​ទុក្ខ​រយៈ​ពេល​ ៧​ ថ្ងៃ​ ហើយ​គេ​សង្កេត​ឃើញ​ប្រជា​ជន​កម្ពុជា​ទាំង​អស់​បាន​គោរព​ប្រណិប័តន៍កាន់​ព្រះ បរម​ទុក្ខ​នេះ​ជាមួយ​នឹង​ក្តី​រន្ធត់ សោយ​សោក​ អាឡោះ​អាល័យ​គ្រប់ៗ​គ្នា​ ជា​ពិសេស​មាន​អ្នក​មក​អុជ​ធូប​កាន់​ទុក្ខ​មុខ​ព្រះ​បរម​រាជ​វាំង​រៀងរាល់ ថ្ងៃ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ

បុគ្គលឆ្នើមក្នុងវិស័យបច្ចេកវិទ្យា

ស្របពេលជាមួយគ្នានឹងព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងឡាយដែលមិនអាចបំភ្លេចបាន និងការ
ទទួលបានជោគជ័យបំផុតរបស់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាទាំងឡាយនោះ ឆ្នាំ ២០១១ គឺ
ជាឆ្នាំមួយដែលត្រូវបានគេធ្វើការកត់ត្រាទុកជាប្រវត្តិសាស្ត្រផងដែរ ស្តីអំពីមរណៈភាព
របស់បណ្តាបុគ្គលឆ្នើមក្នុងវិស័យបច្ចេកវិទ្យាដែលជាបុគ្គលដ៏អស្ចារ្យនិងដែលបានចូលរួម
ចំណែកយ៉ាងសំខាន់និងធ្វើអោយពិភពបច្ចេកវិទ្យាទាំងមូលមានការប្រែប្រួលរីកចំរើនរហូត
ដល់សព្វថ្ងៃនេះ។

Kenneth Olsen (២០/២/១៩២៦ - ៦/២/២០១១): អ្នកបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា
DEC


Kenneth Olsen គឺជា CEO និងជាអគ្គនាយករបស់ក្រុមហ៊ុន Digital Equipment Corporation
(DEC),ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតកុំព្យូទ័រធំបំផុតលំដាប់ទី ២ នៅក្នុងពិភព
លោក។ លោក Olsen ត្រូវបានគេចាត់ទុកថាគឺជាបុគ្គលម្នាក់ដែលបានធ្វើអោយមានបដិវត្ត
ថ្មីមួយក្នុងវិស័យបច្ចេកវិទ្យាកុំព្យូទ័រផងដែរ។ គាត់ទទួលមរណៈភាពនៅអាយុ ៨៤ឆ្នាំ។

Jean Bartik (២៧/១២/១៩២៤ - ២៣/៣/២០១១): ជាមគ្គុទ្ទេសនៅក្នុងវិស័យ
Software


Jean Jennings Bartik គឺជាស្ត្រីចុងក្រោយគេនៅក្នុងចំណោមបុគ្គលទាំងឡាយដែលជាអ្នក
បានសាងសង់បង្កើតឡើងនូវ ENIAC (Electronic Numercial Intergrator and Computer)
ជាឧបករណ៍កុំព្យូទ័រដំបូងគេនៅក្នុងពិភពលោក ។ គាត់គឺជាស្ត្រីម្នាក់ក្នុងចំណោមបុគ្គល
ដំបូងគេដែលបានបង្កើតឡើងនូវមូលដ្ឋានគ្រឹះសំរាប់វិស័យបច្ចេកវិទ្យា Software និងជា
មគ្គុទ្ទេសនៅក្នុងវិស័យអភិវឌ្ឍន៍ Software កុំព្យូទ័រផងដែរ។ គាត់បានទទួលមរណៈភាព
នៅអាយុ ៨៦ឆ្នាំ។

Max Mathews (១៣/១១/១៩២៦ - ២១/៤/២០១១): “បិតា” របស់បទភ្លេង


Max Mathews ត្រូវបានគេស្គាល់គាត់ថាប្រៀបដូចជា " បិតា" របស់បទភ្លេង Digital យ៉ាង
ដូច្នោះ។ គាត់បានបង្កើតឡើងនូវកម្មវិធីលេងភ្លេងមួយដែលមានឈ្មោះហៅថា MUSIC
ដែលមានសមត្ថិភាពអាចលេងជាចង្វាក់ភ្លេងបានក្នុងរយៈពេល ១៧ វិនាទីនៅលើកុំព្យូទ័រ
IB ។ ក្រោយមកទៀតគាត់ក៏បានបង្កើតឡើងនូវកម្មវិធីលេងភ្លេង ក៏ដូចជាឧបករណ៍លេង
ភ្លេងជាច្រើនទៀតនៅឯបន្ទប់ពិសោធន៍ Bell Laboratories ។ គាត់ទទួលមរណៈភាពនៅ
អាយុ ៨៤ឆ្នាំ។

Norio Ohga (២៩/១/១៩៣០- ២៣/៤/២០១១): អគ្គនាយក និង CEO របស់ Sony


លោក Norio Ohga មិនត្រឹមតែត្រូវបានគេស្គាល់ថាជា CEO និងជាអគ្គនាយករបស់ក្រុមហ៊ុន
Sony ប៉ុណ្ណោះទេ តែគេលោកក៏ត្រូវបានគេស្គាល់ថាគឺជា"បិតា" CD ទៀតផង។ គឺជារបកគំ
ហ៊ើញមួយដែលបានជួយអោយ Sony ក្លាយជាក្រុមហ៊ុននាំមុខគេនៅក្នុងវិស័យបច្ចេកវិទ្យា
អេឡិចត្រូនិច និងការកំសាន្ត។ លោកទទួលមរណៈភាពនៅអាយុ ៨១ឆ្នាំ ។

Michael Hart (៨/៣/១៩៤៧ - ៦/៩/២០១១): រកឃើញនូវសៀវភៅអេឡិចត្រូនិច
ដំបូងគេ


Michael Hart គឺជាអ្នកនិពន្ធជនជាតិអាមេរិក ត្រូវបានគេស្គាល់ថាគឺជាបុគ្គលម្នាក់ដែលបាន
បង្កើតឡើងនូវគំរូសៀវភៅថ្មីមួយ។ គាត់ក៏ជាបុគ្គលដែលបានបង្កើតឡើងនូវរចនាសម្ព័ន្ធ
Project Gutenberg ដែលជាសេវាកម្មសៀវភៅអេឡិចត្រូនិចឥតគិតថ្លៃសំរាប់ឧបករណ៍
ចល័តទាំងឡាយដូចជា Kingle, Android និង iOS ជាដើម។ គាត់ទទួលមរណៈភាពនៅអាយុ
៦៤ឆ្នាំ។

Julius Blank (២/៦/១៩២៥ - ១៧/៩/២០១១): មគ្គុទ្ទេសនៅក្នុងវិស័យ chip របស់
កុំព្យូទ័រ



គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលទាំង ៨រូប ដែលបានបង្កើតឡើងនូវក្រុមហ៊ុន Fairchild Semiconductor នៅឆ្នាំ ១៩៥៧ ។ គាត់ត្រូវបានគេចាត់ទុកថាគឺមគ្គុទ្ទេសដ៏ឆ្នើមម្នាក់នៅក្នុង
វិស័យអភិវឌ្ឍន៍ Processor និង semiconductors សំរាប់កុំព្យូទ័រ។ គាត់ទទួលមរណៈភាព
នៅអាយុ ៨៦ឆ្នាំ ។

Steve Jobs (២៤/២/១៩៥៥ - ៥/១០/២០១១):អ្នកបង្កើត,ជា CEO និងអគ្គនាយក
របស់ Apple


ត្រូវបានគេចាត់ទុកថាគឺជានិមិត្តរូបមួយរូបតំណាងអោយបដ្តិវត្តន៍ថ្មី ដែលធ្វើអោយមានការ
ផ្លាស់ប្តូរនៅក្នុងពិភពបច្ចេកវិទ្យាទាំងមូលផងដែរ។ Steve Jobs គឺជាអ្នកបង្កើតឡើង និង
ជាអគ្គនាយក ផងនិងជា CEO ផងរបស់ Apple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតនៅក្នុង
ពិភពលោក ។ ជាមួយនឹងការពេញនិយមគាំទ្រប្រើប្រាស់នូវសមិទ្ធិផលរបស់ Apple រួមមាន
ដូចជា iPod, iPhone, iPad… ជាដើមនោះ ការចាកចេញទៅរបស់លោក Steve Jobs បាន
បន្សល់ទុកនូវភាពសោកស្តាយស្រណោះយ៉ាងខ្លាំងបំផុតមួយសំរាប់បណ្តាអ្នកស្រលាញ់គាំ
ទ្រខាងវិស័យបច្ចេកវិទ្យា ជាពិសេសសំរាប់អ្នកដែលស្រលាញ់រាល់ផលិតផលរបស់ Apple។
គាត់បានទទួលមរណៈភាពនៅអាយុ ៥៦ឆ្នាំ។

Robert Galvin (៩/១០/១៩២២ - ១១/១០/២០១១): CEO របស់ Motorola


Robert Galvin គឺជាកូនប្រុសរបស់ម្ចាស់បង្កើតក្រុមហ៊ុន Motorola លោក Paul Galvin និង
ទទួលតំណែងជា CEO របស់ក្រុមហ៊ុនបន្ទាប់ពីឪពុករបស់លោកទទួលមរណៈភាពទៅ។
នៅក្នុងរយៈពេលនៃការដឹកនាំ Motorola ចំណូលរបស់ក្រុមហ៊ុនមានការកើនឡើងគួរអោយ
មោទនភាពបំផុតគឺពីចំនួន ២១៦,៦លានដុល្លាអាមេរិកឡើងរហូតដល់ ៦,៧ពាន់លានដុល្លា
អាមេរិក។ លោក Robert Galvin ត្រូវបានគេវាយតំលៃថាគឺជាបុគ្គលអ្នកជំនួញម្នាក់នៅក្នុងចំ
ណោមបុគ្គលផ្សេងៗទៀតដែលមានទស្សនៈវិស័យវែងឆ្ងាយនិងទូលំទូលាយបំផុតរបស់
អាមេរិក។ គាត់ទទួលមរណៈភាពនៅអាយុ ៨៩ឆ្នាំ។

Dennis Ritchie (៩/៩/១៩៤១ - ១២/១០/២០១១): “បិតា”ភាសាសរសេរកម្មវិធី
C និងប្រព័ន្ធប្រតិបត្តិការ Unix


លោក Dennnis Ritchie គឺជា"បិតា" របស់ភាសាសរសេរកម្មវិធី C ដែលជាភាសាមួយក្នុងចំ
ណោមភាសាសំរាប់សរសេរកម្មវិធីនៅលើកុំព្យូទ័រដែលទទួលបានការពេញនិយមបំផុតនៅ
ក្នុងសម័យបច្ចប្បន្ននេះ។ ជាមួយគ្នានោះដែរគាត់ក៏ជាបុគ្គលម្នាក់ដែលបានបង្កើតឡើងនូវ
ប្រព័ន្ធប្រតិបត្តិការ Unix ទៀតផង។ គាត់ត្រូវបានគេចាត់ទុកថាគឺជាបុគ្គលដ៏ឆ្នើមនិងមាន
ឥទ្ធិពលម្នាក់នៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពបច្ចេកវិទ្យាផងដែរ ។ គាត់ទទួលមរណៈភាព
នៅអាយុ ៧០ឆ្នាំ។

Ashawna Hailey (៨/១០/១៩៤៩ - ១៤/១០/២០១១): អ្នកបង្កើតក្រុមហ៊ុន Meta
-Software


Ashawna Hailey គឺជាអ្នកបង្កើតឡើងនូវក្រុមហ៊ុន Software មួយដែលមានឈ្មោះហៅថា
Meta-Software មានឈ្មោះល្បីខាងផ្នែកបង្កើតឡើងមូលដ្ឋាននៃកម្មវិធី HSPICE ដែលត្រូវ
បានបណ្តាក្រុមហ៊ុនផលិត Processor និង semiconductor​ ប្រើប្រាស់ដើម្បីធ្វើជាគំរូស្តង់ដា
ក្នុងការរចនានិងបង្កើត semiconductor​ និង Processor របស់ខ្លួន។ គាត់បានចាប់កំណើត
ឡើងមានភេទជាមនុស្សប្រុសម្នាក់ ប៉ុន្តែគាត់បានកែភេទទៅជាមនុស្សស្រីវិញនៅបន្ទាប់ពី
គាត់ទទួលជោគជ័យនៅក្នុងវិស័យបច្ចេកវិទ្យា។ ហើយគាត់ទទួលមរណៈភាពនៅអាយុ
៦២ ឆ្នាំ។

John McCarthy (៤/៩/១៩២៧ - ២៤/១០/២០១១): “បិតា”របស់ប្រព័ន្ធខួរក្បាល
សប្បនិមិ្មត


John McCarthy មិនត្រឹមតែត្រូវបានគេស្គាល់ថាគឺជាបុគ្គលម្នាក់ដែលបានបង្កើតឡើងនូវ
"ប្រព័ន្ធខួរក្បាលសប្បនិមិ្មត" ប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាអ្នកដែលបានបង្កើតឡើងនូវភាសា
សរសេរកម្មវិធី Lisp ដែលជាភាសាមួយក្នុងចំណោមភាសាសរសេរកម្មវិធីដំបូងគេក្នុងការ
បង្កើតឡើងនូវមូលដ្ឋាននៃកម្មវិធីប្រព័ន្ធខួរក្បាលសប្បនិមិ្មតនេះផងដែរ។ McCarthy គាត់ក៏
ជាបុគ្គលម្នាក់ដែលបានចូលរួមក្នុងការកំណត់និយមន័យអោយ "iCloud" ផងដែរ។​ បច្ចុប្បន្ន
ទាំងប្រព័ន្ធខួរក្បាលសប្បនិមិ្មត និង iCloud បានក្លាយជាទិសដៅមួយដែលត្រូវបានប្រើ
ប្រាស់យ៉ាងទូលំទូលាយបំផុត។ គាត់ទទួលមរណៈភាពនៅអាយុ ៨៤ឆ្នាំ។

John Opel (៥/១/១៩២៥ - ៣/១១/២០១១): CEO របស់ IBM


John Opel ត្រូវបានគេចាត់ទុកថាគឺជាបុគ្គលម្នាក់ដែលបានជួយអោយ IBM ក្លាយជា"ក្រុម
ហ៊ុនយក្ស"មួយនៅក្នុងពិភពបច្ចេកវិទ្យា។ Opel ដំបូងឡើយធ្វើការងារនៅឯ IBM ជាមួយ
តួនាទីជាបុគ្គលិកលក់ផលិតផលកុំព្យួទ័រ។ លុះក្រោយមកក៏ត្រូវបានតែងតាំងធ្វើជា CEO
របស់ក្រុមហ៊ុន។ គាត់ទទួលមរណៈភាពនៅអាយុ ៨៦ឆ្នាំ។

Charles Walton (១៩២១- ៦/១១/២០១១):រកឃើញឧបករណ៍ទទួលរលកវិទ្យុ


Charles Walton មានឈ្មោះល្បីជាមួយនឹងការរកឃើញនូវឧបករណ៍ទទួលរលកវិទ្យុ ដែល
ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងបណ្តាឧបករណ៍សំរាប់ធ្វើទំនាក់ទំនង ទូរគមនា
គមន៍។ ក្រោយមក Walton ក៏ទទួលបានជោគជ័យនៅក្នុងការបង្កើតឡើងនូវក្រុមហ៊ុនផ្ទាល់
ខ្លួនមួយឈ្មោះថា Proximity Devices ដែលជាក្រុមហ៊ុនឯកទេសផលិតនូវឧបករណ៍សំរាប់
ធ្វើទំនាក់ទំនង។ Walton កាន់កាប់នូវប័ណ្ណកម្មសិទ្ធិដ៏សំខាន់ៗចំនួន ១០​ ផ្សេងៗគ្នាដែលទាក់
ទងនឹងឧបករណ៍ទាក់ទងនោះ។ គាត់ទទួលមរណៈភាពនៅអាយុ ៨៩ឆ្នាំ៕

ប្រភព៖ CAMNEWS