Showing posts with label ព័តមានទេសចរណ៍. Show all posts
Showing posts with label ព័តមានទេសចរណ៍. Show all posts

 ឧទ្យានជាតិព្រះមុន្នីវង្ស - បូកគោ លាតសន្ធឹងនៅលើផ្ទៃដីធំទូលាយជិតមួយលានហិកតា ហើយ ជារឿយៗជួរភ្នំដ៏ធំហើយខ្ពស់នេះបានបាំងបិទដោយពពកព័ទ្ធជុំវិញស្ទើរទាំងស្រុង

នៅលើខ្នងភ្នំនៃឧទ្យានជាតិនេះមានទឹកជ្រោះដែលមានឈ្មោះថា «ទឹកជ្រោះពពកវិល» តំបន់នេះមានទេសភាពស្រស់ស្អាត ដែលមានទឹកហូរធ្លាក់លាយឡំបាចសាចចម្រុះគ្នាទាំងទឹកជ្រោះទឹកភ្លៀង និងអ័ព្ទពពកដែលធ្វើឱ្យបរិយាកាសនៅបរិវេណនោះចុះត្រជាក់ខ្លាំង និងបង្កើតបានជាទស្សនីយភាពអ័ព្ទព្រិលថ្មីមួយដូចនៅលើឋានសួគ៌។ នៅលើឧទ្យាននេះផងដែរមានបឹងទឹកសាបដ៏ធំមួយព័ទ្ធជុំវិញទៅដោយដើមឈើចម្រុះប្រភេទជាច្រើន និងមានវត្តមានត្រីជាច្រើនប្រភេទនៅក្នុងបឹងនោះ ហើយនៅឆ្ងាយពីបឹងនេះបន្ដិចក៏មានវាលខ្ពង់រាបស្មើបង្គួរពោរពេញទៅដោយដុំថ្មធម្មជាតិតូចធំដុះរកេត រកូត ត្រួតលើគ្នានៅពេញបរិវេណវាលនោះគេហៅទីនេះថា «វាលស្រែមួយរយ» ហើយហួសពីតំបន់នេះនឹងមានតំបន់ ដែលមានទំហំធំ ល្វឹងល្វើយនោះគឺតំបន់ «វាលស្រែប្រាំរយ» ដែលនឹងសង្កេតឃើញមានធម្មជាតិស្រស់ប្លែកៗ ស្ថិតក្នុង ស្រទាប់ពពកនៃឧទ្យានជាតិនេះ។
នៅក្នុងបរិវេណនៃតំបន់វាលស្រែមួយរយ វាលស្រែប្រាំរយនេះ គេ សង្កេតឃើញមានរុក្ខជាតិផ្កាម្យ៉ាងឈ្មោះ «ផ្កាបំពង់ក្រឡោម» ដែលឃើញមានដុះតែនៅតំបន់ឧទ្យានជាតិនេះមួយទេ ហើយនៅក្នុងតំបន់ឧទ្យានជាតិនេះផងដែរ ក៏មានវត្តមានសត្វស្លាបជាច្រើនប្រភេទ រួមទាំង ពពួកសត្វកេងកង ជាប្រភេទសត្វស្លាបតំណាងសត្វស្លាបព្រៃភ្នំតំបន់អាស៊ីដែលមានរហូតដល់ ៣ប្រភេទ (កេងកងធំ ខ្លាំង និងកេងកងតូច) រស់នៅយ៉ាងច្រើននៅលើឧទ្យានជាតិនេះ៕ប្រភព៖
សៀវភៅកម្ពុជាមាតុភូមិខ្ញុំ

គំរោងអភិវឌ្ឍន៍ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​

ភ្នំពេញៈ យោង​តាម​ទស្សនាវដ្តី​ពាណិជ្ជកម្ម​Airport World​រាយការណ៍​ថា ប្រព័ន្ធ​ព្រលាន​យន្ត​ហោះ​កម្ពុជា នឹង​មាន​ការ​បណ្តាក់​ទុន​ជិត​៤០០​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​៨​ឆ្នាំ​ខាង​ មុខ។
របាយ​ការណ៍​បង្ហាញ​ថា ការ​បណ្តាក់​ទុន​នេះ នឹង​ពង្រីក​ច្រក​អន្តរ​ជាតិ​នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ និង​ការ​កែ​លម្អ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​សៀម​រាប និង​ព្រលាន​យន្ត​ហោះ​ព្រះ​សីហនុ។

លោក ខែក ណូរិនដា ប្រធាន​ទំនាក់​ទំនង​សាធារណៈ​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​បាន​ ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា៖ «ការ​បណ្តាក់​ទុន​នេះ​នឹង​រ៉ាប់​រង​ដោយ​Cambodia Airport​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​បារាំង VINCI​ដែល​មាន​ភាគ​ហ៊ុន​៧០​ភាគ​រយ​និង ៣០​ភាគ​រយ​ទៀត​ជា​របស់ Muhibbah Master (កម្ពុជា)​ជា​ក្រុម​ហ៊ុន​បណ្តាក់​ទុន​រួម​គ្នា​របស់​ម៉ាឡេស៊ី និង​កម្ពុជា​»។
លោក​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ តាម​អ៊ីមែល​ថា៖ «ខ្ញុំ​អាច​បញ្ជាក់​បាន​ថា យើង​កំពុង​តែ​ធ្វើ​ការ​លើ​គម្រោង​វិនិយោគ​នេះ​ហើយ​ព័ត៌មាន​លម្អិត​ទាក់​ទង​ នឹង​ការ​វិនិយោគ​នេះ មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ។ ចំពោះ​ការ​កែ​លម្អ​ឡើង​វិញ ដំណាក់​កាល​ដំបូង​នៃ​ការ​ងារ​នេះ នឹង​ចាប់​ផ្តើម​នៅ​ដើម​ឆ្នាំ​២០១៣ សម្រាប់​ព្រលាន​យន្ត​ហោះ​សៀម​រាប និង​ភ្នំពេញ។ នៅ​ពេល​បញ្ចប់​ចំណត​ព្រលាន​ទាំង​ពីរ​នឹង​ទទួល​បាន​អ្នក​ដំណើរ​រហូត​ដល់ ៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំ»។

អ្នកស្រី ​ឆាយ ស៊ីវ​លីន អនុ​ប្រធាន​សមាគម​ភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​គិត​ថា វា​ជា​ការ​ល្អ​ណាស់​ដែល​ព្រលាន​យន្ត​ហោះ​នេះ អាច​មាន​សមត្ថភាព​ទទួល​បាន​អ្នក​ដំណើរ​កាន់​តែ​ច្រើន​។ ចំនួន​ភ្ញៀវ​ទេសចរ​កម្ពុជា កំពុង​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដូច្នេះ​ខ្ញុំ​គិត​ថា វា​ជា​ការ​ល្អ​ក្នុង​ការ​ត្រៀម​ខ្លួន​ផ្ទុក​អ្នក​ដំណើរ​កាន់​តែ​ច្រើន​នា​ ពេល​អនា​គត»​។
ក្រុម​ហ៊ុន​ព្រលាន​យន្ត​ហោះ​កម្ពុជា​ព្យាករ​ថា ចំនួន​អ្នក​ដំណើរ​ដែល​ចូល​មក​កម្ពុជា តាម​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ និង​សៀម​រាប នឹង​កើន​ជា​មធ្យម ៨,៨​ភាគ​រយនៅ​២០១៣។
សប្តាហ៍​មុន លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​បញ្ជាក់​ថា ផ្ទៃ​ដី​៧៦៨​ហិក​តា នឹង​ត្រូវ​ប្រើ​សម្រាប់​សាង​សង់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្ត​ កំពង់​ឆ្នាំង៕


ប្រភព៖ភ្នំពេញប៉ុស្តិ

ប្រណាំងកង់ជាង ៦០០គ្រឿង នៅអង្គរវត្ត ប្រមូលថវិកា បានជាង៥ម៉ឺនដុល្លារ ជួយកុមារងាយរងគ្រោះ

អង្គការអន្តរជាតិ VFI បានបង្កើតកម្មវិធី ប្រណាំងកង់នៅអង្គរវត្ត ដើម្បីរ៉ៃអង្គាសប្រាក់ជួយ សង្រ្គោះកុមារ ដែលងាយរងគ្រោះនៅកម្ពុជា ដោយមានកីឡាករ កីឡាការិនី ចូលរួមប្រណាំង ៦៥០នាក់ និងប្រមួលថវិកាបានជាង ៥ម៉ឺនដុល្លារអាមេរិក។

លោក រីក្គ រិក (Rick Reece) នាយកអង្គការអន្តរជាតិ VFI (Village Focus International) បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល កាលពីថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១១ ឲ្យដឹងថា ការប្រណាំងកង់ឆ្នាំទី៦ នេះ មានអ្នកចូលរួម ៦៥០នាក់ច្រើនជាងបណ្តាឆ្នាំមុនៗ ដោយកន្លងទៅមានអ្នកចូលរួមតែ ៧៥នាក់ប៉ុណ្ណោះ ។ ជាពិសេសការប្រណាំងឆ្នាំនេះ មានព្រឹត្តិការណ៍៣ សម្រាប់ការប្រណាំងកង់នេះ គឺការជិះកង់ដែលមានចម្ងាយផ្លូវ ១៧ គ.ម មានប្រមាណជាង ១០០នាក់, ចម្ងាយ៣០គ.ម ជាង២០០នាក់ និង ១០០ គ.ម មានជាង ២០០នាក់។

លោកបន្តថា ការប្រណាំងកង់នេះ ក្នុងគោលបំណងរ៉ៃអង្គាសប្រាក់ សម្រាប់គម្រោង មួយចំនួនក្នុងប្រទេសកម្ពុជា ក្នុងការគាំពារសង្រ្គោះ កុមារ និង ស្រ្តី ដែលងាយរងគ្រោះ មានភាពប្រសើរឡើង និងក្ដីសង្ឃឹមសម្រាប់ជីវិត របស់ពួកគាត់ផ្ទាល់។ នៅឆ្នាំនេះ គម្រោងរបស់អង្គការ មានការយកចិត្តទុកដាក់ សម្រាប់សាលារៀនចំនួន ៤សាលា គឺ ៣សាលានៅភ្នំពេញ និងមួយទៀតនៅខេត្តបាត់ដំបង ហើយគាំទ្រផ្ទះសុវត្ថិភាព ( Safe House) នៅភ្នំពេញ សម្រាប់ជនរងគ្រោះការជួញដូរ និងរំលោភផ្លូវភេទ។

លោកបានមានប្រសាសន៍បន្តទៀតថា ការប្រណាំងកង់ ក៏សម្រាប់គាំទ្រស្រ្តីវ័យក្មេង និង ស្រ្តីដែលងាយទទួល រងគ្រោះនៅកម្ពុជា ម៉្យាងវិញទៀតកម្មវិធីនេះ នាំមកនូវភាព សប្បាយរីករាយ និង ដើម្បីសុខភាពល្អផងដែរ។ លើពីនេះទៀតនោះជាសារមួយសម្រាប់ ឲ្យភ្ញៀវទេសចរ កាន់តែស្គាល់ប្រទេស និងប្រជាជនកម្ពុជាកាន់តែច្រើនថែមទៀត។

លោកបន្តថា អ្នកចូលរូមប្រណាំងកង់ឆ្នាំនេះ មកពីប្រមាណ ៤០ប្រទេស និងចម្រុះជាតិសាសន៍ ហើយមានជនជាតិកម្ពុជា ប្រមាណ ១៣០នាក់ បានចូលរួមប្រណាំងកង់ ចំណែកអ្នកចូលរួម ដែលជាជនបរទេសពាក់កណ្ដាល កំពុងរស់ និងបម្រើការងារនៅកម្ពុជា ហើយពាក់កណ្ដាលទៀត មកពី ហុងកុង សឹង្ហបូរី ជប៉ុន អូស្រ្តាលី អាមេរិក អាឡឺម៉ង រុស៊្សី បារាំង ឡាវ ថៃ និងបណ្ដាប្រទេសជាច្រើនទៀត។ ពួកគាត់បានដឹងការប្រណាំងជឹះកង់នេះ តាមរយ:គេហ៍ទំព័រ ការផ្ញើរសារតាម អ៊ីម៉េល និង សារព័ត៌មាន ទៅបណ្ដាក្លិបប្រណាំង កង់នានានៅលើពិភព។

លោក Rick Reece បានឲ្យដឹងសម្រាប់គម្រោងនាឆ្នាំក្រោយៗទៀតថា លោកនឹងងបន្តរៀបចំដូច្នេះទៀត ហើយការប្រណាំងកង់ឆ្នាំនេះ ប្រមូលថវិកា បានជាង ៥ម៉ឺនដុល្លារអាមេរិក សម្រាប់ទ្រទ្រង់គម្រោងនៅកម្ពុជា ហើយយើងក៏សង្ឃឹមថានិងបានការគាំទ្របន្តទៀត សម្រាប់ឧត្តមប្រយោជន៍ របស់ កុមារ និង ស្រ្តី ដែលងាយរងគ្រោះ ហើយអ្នករៀបចំ និងនាំគ្នាធ្វើអ្វីៗ ឲ្យកាន់តែប្រសើរឡើង។

លោកប្រធានអង្គការអន្តរជាតិរូបនេះ ក៏បានថ្លែងអំណគុណចំពោះ អ្នកចូលរួម អ្នកគាំទ្រ និងអជ្ញាធរអប្សារា រាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ និងអនុញ្ញាតឲ្យព្រឹត្តិការនេះកើតមានឡើង ដោយជោគជ័យគួរជាទីមោទកភាពបំផុត៕

ប្រភព៖  ដើមអម្ពិល

ភ្ញៀវទេសចរណ៍ត្រូវបានកំនត់ត្រឹម៣០០នាក់ដែល អាចឡើងទៅកាន់ភ្នំបាក់ខែង

ភ្នំពេញ៖ អជ្ញាធរអប្សារារបស់ព្រះរាជាណាចក្រកម្ពុជាបានធ្វើការសំរេចចិត្តក្នុងការកំណត់
ចំនួនភ្ញៀវទេសចរណ៍ត្រឹមចំនួន៣០០នាក់ប៉ុណ្ណោះដែលអាចនៅលើភ្នំកំពូលបាក់ខែង និង
ប្រាសាទបាក់ខែង ដែលជាប្រាសាទមួយស្ថិតនៅក្នុងតំបន់ឧទ្យានអង្គរ, នៅក្នុងខេត្តសៀម
រាប។

សេចក្តីប្រកាសបាននិយាយថា "ការកំណត់ចំនួនភ្ញៀវទេសចរណ៍នេះគឺដើម្បីអភិរក្សប្រាសាទ
ទ្រុឌទ្រោមមួយនេះ និងដើម្បីឧបត្តិហេតុនានាដែលអាចកើតមានលើភ្ញៀវទេសចរណ៍។"
អាជ្ញាធរអប្សារាសហការណ៍ជាមួយនិងមូលនិធិបូជនីយដ្ឋានពិភពលោកបានរៀបចំក្នុងការ
សាងសង់ជាជណ្តើរឈើ និងធ្វើការជួសជុលប្រាសាទផងដែរ។
ដើម្បីភាពងាយស្រួលដល់ការជួសជុល និងដើម្បីសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍​អាជ្ញាធរ
អប្សារាក៏បានសំរេចចិត្តកំនត់ចំនួនភ្ញៀវទេសចរណ៍ត្រឹម ៣០០នាក់៕

ប្រភព៖ CAMNEWS

ក្រុម​ហ៊ុន​អាកាស​ចរ​ទន្លេ​រ​សាប​ នឹង​បើក​ជើង​ហោះហើរ​រវាង​ខេត្ត​សៀម​រាប​ និង​​ ខេត្ត​ព្រះ​សី​ហ​នុ​



ភ្នំពេញ៖ប្រទេស​កម្ពុជា​មាន​គំរោង​ថា​និង​ធ្វើ​ការ​បើក​ជើង​ហោះហើរ​ជា​លើក​ដំបូង​រវាង​​ខេត្ត​ដែល​សំបូរ​ទៅ​ដោយ​វប្បធម៌​និង​ប្រវត្តិ​សាស្រ្ត​សៀម​រាប​និង​ខេត្ត​ដែល​មាន​ឆ្នេរខ្សាច់​ដ៏​ស្រស់​ស្អាត​ដែល​ជាប់​ក្នុង​សមាជិក​ក្លឹប​ដែល​មាន​ឆ្នេរ​ខ្សាច់​ស្អាត​ជាង​គេ​លើ​ពិភព​លោក​ គឺ​ខេត្ត​ព្រះ​សី​ហ​នុ​ចាប់​ពី​ថ្ងៃ​ទី​១៥​ ខែ​វិច្ជកា​ ឆ្នាំ​២០​១១​នេះ​ត​ទៅ​។​ នេះ​បើ​តាម​សំដី​របស់ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុមហ៊ុនអាកាសចរណ៍ ទន្លេសាប (TonleSap Airlines) ដែលបានលើកឡើងកាលពីថ្ងៃអង្គារ។ គាត់​បាន​បន្ត​ទៀត​ថា ក្រុមហ៊ុននិងបើកជើងហោះហើរពីរដង​ក្នុង​១សប្តាហ៍ គឺរវាងខេត្តសៀមរាបនិងខេត្តព្រះសីហនុ។ "ការបង្កើតជើងហោះហើរនេះត្រូវ​បាន​គាំទ្រ​ទាំង​ស្រុង​ពីសំណាក់រាជរដ្ឋាភិបាលហើយនៅពេលដែលជើង​ហោះ​ហើរនេះត្រូវបានបើកអោយដំណើរការជាផ្លូវការនោះ វា​និង​អាច​ជួយ​អភិវឌ្ឍ​ដល់​វិស័យ​ឧស្សា​ហកម្មទេសចរណ៍របស់កម្ពុជាផងដែរ"​៕