Showing posts with label សុខភាពទូទៅ. Show all posts
Showing posts with label សុខភាពទូទៅ. Show all posts

អត្ថប្រយោជន៍ទាំង៦យ៉ាង របស់ទំពាំងបាយជូរក្រៀម

ទំពាំងបាយជូរក្រៀមអាច មើលទៅមិនទំនងសម្រាប់អ្នក ក្នុងការទទួលទាន ប៉ុន្តែអត្ថប្រយោជន៍ របស់វាចំពោះសុខភាព គឺពិតជាអស្ចារ្យណាស់។ ទំពាំងបាយជូរក្រៀម មានផ្ទុកនូវសារជាតិបំប៉ន និង ជាតិរ៉ែ ជាច្រើន ដែលជួយផ្តល់ឲ្យអ្នកដែល បានទទួលទានវានូវភាពធូរស្រាលពី បញ្ហាផ្នែករាងកាយជាច្រើន រួមមានដូចជា៖ការត្អូញត្អែរ ពីបញ្ហាក្រពះពោះវៀន, ជំងឺរលាកសន្លាក់, គ្រួសក្នុងតម្រង នោម, ជំងឺបេះដូង, ជំងឺកង្វះគ្រាប់ឈាមក្រហម និង បញ្ហាផ្សេងៗដទៃទៀត។ទំពាំងបាយជូរក្រៀម គឺជាផ្លែទំពាំងបាយជូរ ស្រស់ដែលត្រូវបានគេធ្វើឲ្យ មានសភាពស្ងួតក្រៀម ដែលវាពិតជាសាក សម ក្នុង ការជ្រើសរើសវាមក ទទួលទានជាប្រចាំថ្ងៃ ។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ ចំពោះសុខភាពទាំង ៦យ៉ាង ដែលវាបានផ្តល់ ឲ្យអ្នកដែល បានទទួលទានវា៖
១. ជំរុញដល់សុខភាពផ្លូវភេទ
ការទទួលទាននូវទំពាំងបាយជូរក្រៀម ជារៀងរាល់ថ្ងៃ អាចធ្វើឲ្យអារម្មណ៍ផ្លូវភេទ របស់អ្នកមានភាពប្រសើរជាងមុនបាន។ វាមានផ្ទុកនូវ អាមីណូអាស៊ីត ដែលត្រូវបានគេហៅថា arginine ដែលជួយ ក្នុងការភ្ញោចដល់ កាមតណ្ហា ហេតុដូចនេះហើយ គឺវាអាចជួយជំរុញដល់សុខភាព ផ្នែកផ្លូវភេទ របស់អ្នក ។
២. ការពារដល់ជំងឺមហារីក
ទំពាំងបាយជូរក្រៀមអាចផ្តល់នូវការ ការពារបាននូវជំងឺមហារីកពោះវៀនធំ ដោយសារតែពួកវាមាន ផ្ទុកនូវសារជាតិ polyphenolic antioxidant  ដែលត្រូវបានគែហៅថា catechin ។វាអាចការពារ រាងកាយ យើងបាន ពីការសាយភាយនៃពពួករ៉ាឌីកាល់សេរី ដែលទទួលខុសត្រូវចំពោះ ការរីកលូតលាស់របស់ ពពួកដុំសាច់មហារីក ។
៣. ធ្វើឲ្យការរំលាយអាហារ មានភាពប្រសើរឡើង
ទំពាំងបាយជូរ គឺជាប្រភេទអាហារដែលមាន ជាតិសសៃពីធម្មជាតិ ហេតុដូចនេះហើយគឺវាអាចជួយ ក្នុងការសម្អាតនូវ បំពង់រំលាយអាហារបាន។ ពួកវាអាចជួយសម្អាតចេញនូវជាតិពុល និង កាកសំណល់ ផ្សេងៗទៀត ពីបំពង់រំលាយអាហារ និងជួយថែរក្សានូវប្រព័ន្ធរំលាយ អាហារឲ្យមានសុខភាពល្អ បានផងដែរ ។
៤. ធ្វើឲ្យឆ្អឹង និង សុខភាពមាត់ធ្មេញ មានភាពប្រសើរជាងមុន
ទំពាំងបាយជូរក្រៀម ជួយក្នុងការពង្រឹងដល់សុខភាពឆ្អឹង និង ធ្មេញឲ្យបានរឹងមាំតាមដែលវា មានផ្ទុកនូវសារជាតិកាល់ស្យូម ក្នុងបរិមាណមួយដ៏ខ្ពស់។វាក៏មានផ្ទុកផងដែរនូវ សារជាតិបំប៉នតូចៗ ដែលត្រូវបានហៅថា boron ដែលជំនួយដល់ការបឺតស្រូប របស់ជាតិកាល់ស្យូម និង ការកើនឡើងនូវទម្ងន់របស់ឆ្អឹង ដែលវាផ្តល់អត្ថប្រយោជន៍ជាពិសេស ក្នុងការការពារនូវជំងឺពុកឆ្អឹង ជាពិសេសចំពោះស្រ្តី ដែលស្ថិតក្នុងវ័យអស់រដូវ។
៥. ផ្តល់នូវថាមពលដល់រាងកាយ
ទំពាំងបាយជូរក្រៀម គឺជាប្រភពដ៏ល្អមួយ នៃថាមពល និងអាចផ្តល់នូវអត្ថប្រយោជន៍ជាពិសេសបាន ចំពោះអត្តពលករ។ វាក៏អាចជួយបានផងដែរ ចំពោះអ្នកដែលប៉ងចង់ឡើងទម្ងន់។ ទំពាំងបាយជូរក្រៀមគឺ មានផ្ទុកនូវជាតិស្ករដូចជា គ្លុយកូស និង ប្រូតូស ដែលវាជាអ្នកផ្តល់ប្រភពថាមពលដ៏ល្អ និង ថែមទាំងផ្តល់គុណសម្បតិ្តដល់អ្នកទាំងឡាយណា ដែលបានប្រើប្រាស់វា។
៦. លើកស្ទួយដល់ប្រព័ន្ធភាពសុំា
ទំពាំងបាយជូរក្រៀម ជួយដល់ការបឺតស្រូបរបស់ សារជាតិបំប៉ន និងសារជាតិរ៉ែផ្សេងៗជាច្រើន នៅ ក្នុងរាងកាយ រួមមាននូវ ពពួកវីតាមីន និងប្រូតេអ៊ីន។ ដូចនេះ ពួកវាពិតជាជួយជំរុញដល់ ប្រព័ន្ធភាពសុំាក្នុងរាងកាយយើងបានយ៉ាងសកម្ម ។
www.lookingtoday.com

សរុបមក ទំពាំងបាយជូរក្រៀមគឺមានរសជាតិឈ្ងុយឆ្ងាញ់។ ពួកវាមានច្រើនប្រភេទ និង ច្រើនពណ៌ ដូចជា ទំពាំងបាយជូរក្រៀមពណ៌ខ្មៅ, បៃតង និងពណ៌មាសជាដើម។ វាជាប្រភេទអាហារសម្រន់ ដែលមានផលល្អចំពោះសុខភាព របស់មនុស្សរាល់គ្នា ងាយស្រួលនឹងដាក់តាមខ្លួនដោយសារតែវា មានទម្ងន់ស្រាល និងផ្តល់នូវគុណសម្បតិ្តដ៏អស្ចារ្យ។ដូច្នេះ ចូរអ្នករីករាយនឹងទទួលទាន វាដើម្បីទទួលបាននូវ គុណសម្បត្តិទាំងនេះ ចំពោះសុខភាព ៕
ប្រភព៖ health.com.kh

អាហារបំប៉នកម្លាំង៥មុខ

បើនិយាយដល់កម្លាំងកាយលោកអ្នកប្រហែលជាធ្លាប់ជួបបញ្ហានេះញ៉យដងណាស់ជាពិសេស
អ្នកដែលធ្វើការក្នុងការិយាល័យ។ មនុស្សភាគច្រើនចូលចិត្តផឹកកាហ្វេនៅពេលដែលគេមាន
អារម្មណ៍ថាអស់កម្លាំង ពិតណាស់កាហ្វេពិតជាអាចជួយអោយយើងមានអារម្មណ៍ថាមាន
កម្លាំងបានពិតមែនតែមិនយូរនោះទេព្រោះពេលណាដែលជាតិកាហ្វេអ៊ីនក្នុងខ្លួនរលាយហើយ
ចេញមកវិញតាមញើសនោះវានឹងធ្វើអោយអ្នកមានអារម្មណ៍ថាអស់កម្លាំងជាងមុនទៅទៀត។

តែពេលនេះលោកអ្នកពុំចាំបាច់ផឹកកាហ្វេដើម្បីបំប៉នកម្លាំងដូចមុនទៀតនោះទេ យើងខ្ញុំនឹង
ណែនាំអស់លោកអ្នកអោយស្គាល់ពីអាហារធម្មជាតិ៥មុខដែលល្អសម្រាប់សុខភាពនិង
នាំអោយមានកម្លាំងគ្រប់គ្រាន់សម្រាប់អ្នកធ្វើការងារច្រើន។

១.សាច់សត្វស្រស់
សាច់ស្រស់ៗដូចជាសាច់គោ សាច់ចៀម សាច់ទាគឺសុទ្ធតែជាសាច់ដែលសម្បូទៅដោយ
ប្រតេអ៊ីននិងវិតាមីន។ ហើយសាច់ស្រស់ក៏សំបូរទៅដោយជាតិដែកនិងមានគោលិកាឈាម ក្រហមដែលអាចជួយដល់ដំណើរ Oxygen ក្នុងឈាម។


២.សណ្ដែកដី
សណ្ដែកដីសំបូរទៅដោយជាតិម៉ងហ្កាណែហ្ស និងជាតិទង់ដែងដែលធាតុរ៉ែទាំងពីរមុខនេះ
មានប្រយោជន៍យ៉ាងសំខាន់ដល់ការផលិតថាមពល។


៣.ចេកទុំ
អ្នកលេងកីឡាភាគច្រើនតែងតែញុំាចេកដើម្បីជួយជាកម្លាំង ដោយផ្លែឈើប្រភេទនេះវា
មានជាតិស្ករធម្មជាតិបីមុខដូចជាglucose, fructose និងsucrose។ ដោយជាតិស្ករទាំងនេះ
មានសារៈសំខាន់ណាស់ក្នុងការបញ្ជូនថាមពលទៅតាមសរសៃឈាម។


៤.គ្រាប់ធញ្ញជាតិផ្សេងៗ
ដូចគ្នានឹងសណ្ដែកដីគ្រាប់ធញ្ញជាតិទាំងនេះមានជាតិប្រតេអ៊ីន និងcarbohydratesដែល
ទប់ស្កាត់ការហេវហត់អស់កម្លាំង ហើយក្នុងនោះក៏សំបូរទៅដោយវីតាមីន B ជាតិដែក
magnesium, potassium, zinc, calcium និងសារជាតិទង់ដែង ដែលល្អចំពោះសុខភាព។


៥.ស្ពៃខ្មៅ
ស្ពៃខ្មៅជាបន្លែស្រស់ដែលសំបូរទៅដោយជាតិដែក និងអំបិលធម្មជាតិដែលមានមុខងារ
យ៉ាងសំខាន់ក្នុងការផលិតថាមពលនិងទ្រទ្រង់សរសៃគោលិកា។