Showing posts with label ទស្សនាចរណ៍. Show all posts
Showing posts with label ទស្សនាចរណ៍. Show all posts

 ឧទ្យានជាតិព្រះមុន្នីវង្ស - បូកគោ លាតសន្ធឹងនៅលើផ្ទៃដីធំទូលាយជិតមួយលានហិកតា ហើយ ជារឿយៗជួរភ្នំដ៏ធំហើយខ្ពស់នេះបានបាំងបិទដោយពពកព័ទ្ធជុំវិញស្ទើរទាំងស្រុង

នៅលើខ្នងភ្នំនៃឧទ្យានជាតិនេះមានទឹកជ្រោះដែលមានឈ្មោះថា «ទឹកជ្រោះពពកវិល» តំបន់នេះមានទេសភាពស្រស់ស្អាត ដែលមានទឹកហូរធ្លាក់លាយឡំបាចសាចចម្រុះគ្នាទាំងទឹកជ្រោះទឹកភ្លៀង និងអ័ព្ទពពកដែលធ្វើឱ្យបរិយាកាសនៅបរិវេណនោះចុះត្រជាក់ខ្លាំង និងបង្កើតបានជាទស្សនីយភាពអ័ព្ទព្រិលថ្មីមួយដូចនៅលើឋានសួគ៌។ នៅលើឧទ្យាននេះផងដែរមានបឹងទឹកសាបដ៏ធំមួយព័ទ្ធជុំវិញទៅដោយដើមឈើចម្រុះប្រភេទជាច្រើន និងមានវត្តមានត្រីជាច្រើនប្រភេទនៅក្នុងបឹងនោះ ហើយនៅឆ្ងាយពីបឹងនេះបន្ដិចក៏មានវាលខ្ពង់រាបស្មើបង្គួរពោរពេញទៅដោយដុំថ្មធម្មជាតិតូចធំដុះរកេត រកូត ត្រួតលើគ្នានៅពេញបរិវេណវាលនោះគេហៅទីនេះថា «វាលស្រែមួយរយ» ហើយហួសពីតំបន់នេះនឹងមានតំបន់ ដែលមានទំហំធំ ល្វឹងល្វើយនោះគឺតំបន់ «វាលស្រែប្រាំរយ» ដែលនឹងសង្កេតឃើញមានធម្មជាតិស្រស់ប្លែកៗ ស្ថិតក្នុង ស្រទាប់ពពកនៃឧទ្យានជាតិនេះ។
នៅក្នុងបរិវេណនៃតំបន់វាលស្រែមួយរយ វាលស្រែប្រាំរយនេះ គេ សង្កេតឃើញមានរុក្ខជាតិផ្កាម្យ៉ាងឈ្មោះ «ផ្កាបំពង់ក្រឡោម» ដែលឃើញមានដុះតែនៅតំបន់ឧទ្យានជាតិនេះមួយទេ ហើយនៅក្នុងតំបន់ឧទ្យានជាតិនេះផងដែរ ក៏មានវត្តមានសត្វស្លាបជាច្រើនប្រភេទ រួមទាំង ពពួកសត្វកេងកង ជាប្រភេទសត្វស្លាបតំណាងសត្វស្លាបព្រៃភ្នំតំបន់អាស៊ីដែលមានរហូតដល់ ៣ប្រភេទ (កេងកងធំ ខ្លាំង និងកេងកងតូច) រស់នៅយ៉ាងច្រើននៅលើឧទ្យានជាតិនេះ៕ប្រភព៖
សៀវភៅកម្ពុជាមាតុភូមិខ្ញុំ

អនុស្សាវរីយ៍ ជិះដំរីនៅភាគឥសាន្ត


អនុស្សាវរីយ៍​មួយ​ដែល មិន​អាច​បំភ្លេច​បាន​ ដោយ​មាន​ក្នុង​ប្រទេស​កម្ពុជា​ នោះ​គឺ​ការ​ជិះ​ដំរី​  ធ្វើ​ដំ​ណើរ​កម្សាន្ត គយគន់ទិដ្ឋភាព ដ៏ស្រស់ត្រកាល។ ការជិះដំរីកម្សាន្ត គឺមាននៅវត្តភ្នំ ឬ​នៅ​ឯ​ឧ​ទ្យា​ន​បុ​រា​ណអង្គរ ប៉ុន្តែទីកន្លែងផ្តល់នូវបទពិសោធន៍ ដែលសំខាន់ជាងគេ គឺភាគឥសាន្តនៃប្រទេស គឺ​ខេត្ត​រតនៈ​គីរី​ និងមណ្ឌលគីរី។

ការជិះដំរីតាមទីវាលស្មៅ ដ៏ធំល្វឹងល្វើយមិនគ្រាន់តែ ធ្វើឱ្យលោកអ្នកទស្សនា នូវ​ទស្សនី​យ​ភាព​នៃ​សម្រស់​ធម្មជាតិដ៏ស្រស់បំព្រងប៉ុណ្ណោះទេ ប៉ុន្តែជាបទពិសោធន៍នូវការក្រសាល ព្រៃ​ទោល​ប្លែក​ៗ​ដែលមានតែមួយគត់។ មានចំណុចមួយត្រូវដឹង គឺ​ត្រូវ​រក​មគ្គុ​ទេស​ក៍​កុល​សម្ពន្ធភ្នំ​ជាអ្នក​ដែល​ស្គាល់​ពី​តំបន់នោះ និងពីរបៀបដែលធ្វើឱ្យការធ្វើដំណើររបស់អ្នកកាន់តែសប្បាយរីករាយ។ 

ពួកគេទាំងនេះធ្លាប់មានបទពិសោធន៍នេះតាំងពីជំនាន់ជីដូនជីតា គេ​មក​ម្ល៉េះ​ដោយ​ពួក​គេ​បាន​ចាត់​ទុក​សត្វដំរី ដូចជាអ្វីដែលគេគោរពបូជាហើយក៏ជាផ្នែកមួយនៃការងារជីវិតប្រចាំថ្ងៃរបស់គេ ផង​ដែរ​។​ការដើរកម្សាន្តពេញមួយថ្ងៃមានតម្លៃចាប់ពី២៥ដុល្លារ និងការជិះរួមគ្នាមានតម្លៃ៥០ដុល្លារ អាមេរិក។តម្លៃក៏ផ្អែកលើចម្ងាយផ្លូវអ្នកចង់ទៅ។ 

ការជិះដំរីធ្វើដំណើរតាមតំបន់ខ្ពង់រាបអាចធ្វើពេលណាក៏បាន ក្នុងមួយឆ្នាំៗ តែ​ក៏​មាន​ការ​ពិបាក​ធ្វើ​ដំណើរ ផងដែរក្នុងរដូវវស្សា ដោយផ្លូវធ្វើដំណើរមានទឹកហូរ។ ក្នុង​អំឡុង​ពេល​រដូវ​ប្រាំង​វិញ​អ្នក​អាច​ធ្វើដំណើរទៅទស្សនារមណីយដ្ឋានទឹកជ្រោះប៊ូស្រា និងសែនមនោម្យចម្ការកាហ្វេ និង​ភូមិ​កុល​សម្ព័ន្ធ​។ តំបន់នោះ គឺធំទូលាយល្វឹងល្វើយដែលគួរតែរៀប គម្រោងទៅកម្សាន្ត ផងដែរ មុន​នឹង​ពេល​ដែល​ត្រឡប់មកវិញ។​ ចូរទស្សនាទិដ្ឋភាពប្លែកៗរបស់ប្រទេសកម្ពុជា ! ដោយ​អង្គុយ​បែរ​ខ្នង​លម្ហែ​អា​រម្មណ៍ ទស្សនាព្រៃព្រឹក្សា និងតំបន់នោះដោយគ្រាន់តែការជិះដំរីកម្សាន្ត។ វាពិតជាបទពិសោធន៍ ដ៏ល្អមួយគត់ក្នុងជីវិតដ៏មានន័យ៕

កោះ Java​ ភ្នំភ្លើងភក់

នៅលើកោះ Java មានបាតុភូតធម្មជាតិដ៏ចម្លែកមួយបានកើតឡើង ដែលគេហៅថា "ភ្នំភ្លើង
ភក់"។ ទីនេះបានទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
Bleduk Kuwu គឺជាកន្លែងដែលកើតមានបាតុភូតចម្លែកនេះ និងស្ថិត Wirosari នៃតំបន់
Grobogan, Purwodadi ភាគកណ្ដាលកោះ Java។ នៅទីនេះ ភ្ញៀវទេសចរណ៍នឹងបានឃើញ
ប្រការដ៏អស្ចារ្យ គឺក្នុងរយៈពេល​ប្រហែល ២ ទៅ ៣នាទី វានឹងបញ្ចេញសម្លេងផ្ទុះយ៉ាងខ្លាំង
និងបាចសាចភក់ឡើងមកលើ ព្រមជាមួយនឹងផ្សែងជុំជិត។
ប្រភពពីអ្នកស្រុកបានអោយដឹងថា មានរឿងព្រេងមួយដែលរៀបរាប់ថា សម្លេងផ្ទុះលាន់ឮ
ចេញពីដងព្រែកមួយដែលភ្ជាប់ពី Bleduk Kuwu និង Laut Selatan (សមុទ្រឥណ្ឌា)។ ព្រែក
នោះគឺជាផ្លូវដើររបស់ទេវតា ឈ្មោះ Joko Linglung ហើយតាមរយៈផ្លូវនេះ គេអាចធ្វើដំណើរ
ពី Laut Selatan ទៅកាន់រាជាណាចក្រ Medang Kamulan(បច្ចុប្បន្ន រួមមាន Grobogan)។
ប៉ុន្ដែ នេះគ្រាន់តែជារឿងព្រេងប៉ុណ្ណោះ។
ក្រុមអ្នកវិទ្យាសាស្ដ្របានអោយដឹងថា បាតុភូតនេះកើតឡើងដោយសារឧស្ម័នដែលផុះ
ចេញពីក្រោមដី ជាធម្មតាគឺតែងតែជាឧស្ម័ន មេតាន៕






ប្រភព CAMNEWS

ឧស្យានកណ្តាលក្រុងញ៉ូយក

ស្ទើរតែមិនគួរឲ្យជឿនៅពេល ដែលមានសួនឧទ្យាន ព្រៃឈើបែបធម្មជាតិពិតៗ រួមជាមួយទស្សនីយភាព ស្រស់បំព្រង មានជីវិតរស់ឡើង នៅចំកណ្តាលទីក្រុង ដែលជាទីក្រុង ឧស្សាហកម្មដ៏មមាញឹក និងពោរពេញទៅដោយ ការបំពុលគ្រប់ប្រភេទ។ Central Park ជាសួន ឧទ្យានសារធារណៈ ដែលស្ថិតនៅចំកណ្តាល នៃទីក្រុងញ៉ូយក ក្នុងរដ្ឋញ៉ូយករបស់ សហរដ្ឋអាមេរិក។ សួនឧទ្យាននេះ ត្រូវបានផ្តើមគំនិត ក្នុងការសាងសង់ឡើងជា លើកដំបូងក្នុងឆ្នាំ១៨៥៧ ជាមួយនឹងផ្ទៃដីប្រមាណជា ៣,៤គីឡូម៉ែត្រការ៉េ។ ក្នុងឆ្នាំ១៨៥៨ វិស្វករ Frederick Law Olmsted រួម ជាមួយនឹងលោក Calvert Vaux បានទទួលជោគជ័យ ក្នុងការប្រកួតប្រជែងធ្វើគម្រោង ដើម្បីរៀបចំសួន ឧទ្យាននេះឡើង ក្នុងគោលដៅបង្កើន និងពង្រីកផ្ទៃដី នៃសួនឧទ្យាន ជាមួយនឹងគម្រោងមួយ ដែលមាន ឈ្មោះថា គម្រោង Green Sward។
ការសាងសង់ត្រូវបានចាប់ផ្តើម ឡើងក្នុងឆ្នាំនោះតែម្តង ព្រមទាំង បានបន្តការកសាងក្នុងអំឡុង នៃសម័យសង្រ្គាម ស៊ីវិល នៅសហរដ្ឋអាមេរិក ដោយបញ្ចប់ជាស្ថាពរនៅក្នុង ឆ្នាំ ១៨៧៣។ Central Park ជាសួនឧទ្យាន ដែលបានជាប់ឈ្មោះ ជាសួនឧទ្យានដ៏ល្បីល្បាញ ជាងគេលើពិភពលោក ព្រមទាំងបានបន្តស្ថិត នៅជាស្នាដៃឯក រហូតមកដល់បច្ចប្បន្ន។ សួនឧទ្យាន Central Park នេះប្រៀប បានទៅនឹងតំបន់ព្រៃពិតៗ នៅចំកណ្តាល នៃទីក្រុងឧស្សាហកម្ម និងអគារខ្ពស់ៗ។ តាមការស្រមៃ មើលទៅ វាពិតជាពុំអាចទៅរួចនោះទេ សម្រាប់ការដែលមាន សួនឧទ្យានបែបនេះ នៅចំកណ្តាល នៃទី ក្រុងញ៉ូយក ប៉ុន្តែវាជាការពិត។ វាជាកន្លែងដ៏ស្រស់ស្អាតមួយ បើទោះបីជាវាស្ថិត នៅក្នុងតំបន់មួយមិន សាកសមក៏ដោយ។
នៅក្នុងសួនឧទ្យាននេះ សម្បូរទៅដោយដងផ្លូវ ព្រៃឈើក្រាសៗ និងមាត់បឹងជាច្រើន កន្លែង។ វាពិតជាកន្លែងដែលមានទស្សនីយភាពទាក់ទាញ ជាកន្លែងទន់ភ្លន់ និងមានធម្មជាតិពណ៌ខៀវ ស្រងាត់ ដែលមានលក្ខណៈខុសផ្ទុយស្រលះពីទិដ្ឋភាពជាក់ស្តែងក្នុងទីក្រុងដ៏មមាញឹកនេះ។
នៅក្នុងសួនឧទ្យានព្រៃនេះមានបឹង និងស្រះមានលក្ខណៈដួចធម្មជាតិពិតៗមួយចំនួន ត្រូវបានបង្កើត ឡើង ដោយសិប្បនិម្មិត។
ផ្លូវធ្វើដំណើរធំទូលាយ ផ្លូវសម្រាប់ជិះសេះកម្សាន្ត កន្លែងជិះស្គីទឹកកកពីរកន្លែង (ក្នុងនោះមួយកន្លែង ជាអាងហែលទឹក សម្រាប់ក្នុងអំឡុងខែកក្កដា រហូតដល់ខែសីហា) សួនសត្វ សួន ច្បារ និងកន្លែងតាំងសមាធិ ស្ងប់ស្ងាត់មួយកន្លែង រួមជាមួយនឹងតំបន់ ព្រៃឈើយ៉ាងក្រាស បែបធម្មជាតិ ពិតៗ គ្របដណ្តប់លើផ្ទៃដីដ៏ធំ ដែលព័ទ្ធជុំវិញដោយផ្លូវ ធ្វើដំណើរសម្រាប់ ការរត់កម្សាន្ត។ ក្នុងនោះដែរ ក៏នៅមានអគារគួរឲ្យ ទាក់ទាញមួយចំនួនដូចជា អគារ រោងមហោស្រប Delacorte មហោស្រព Swedish Cottage Marionette និងវិមាន Belvedere។ មិនតែប៉ុណ្ណោះនៅមានវាលស្មៅធំៗ និងតំបន់ វាលស្មៅតូចៗ ដែលមួយចំនួន ត្រូវបានបង្កើតឡើង សម្រាប់ក្រុមអ្នកលេងកីឡា និងមួយចំនួនទៀត ត្រូវ បានរៀបចំឡើងជាតំបន់ ស្ងប់ស្ងាត់សម្រាប់ការអង្គុយកម្សាន្ត។ ក្នុងនោះដែរ សួនឧទ្យានដ៏មហិមានេះ ក៏ មានកន្លែងសម្រាប់កុមារតូចៗ លេងកម្សាន្តផងដែរ។
ក្នុងសួនឧទ្យាននេះ មានផ្លូវចម្ងាយប្រមាណជា១០គីឡូម៉ែត្រ ភាគច្រើនត្រូវបានធ្វើដំណើរដោយអ្នករត់ កីឡា ជិះកង់ ជិះក្តាស្គីជាដើម អ្នកបើកបររថយន្តត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើររៀងរាល់វេលាម៉ោង ប្រមាណជា៧ល្ងាចនាចុងសប្តាហ៍។ សំណង់អគារនានា ដែលសាងសង់ក្នុងសួនឧទ្យាននេះ មានតម្លៃ ប្រមាណជា ៥២៨.៥៥២.០០០ដុល្លារ (តម្លៃកាលពីខែធ្នូ ឆ្នាំ២០០៥)។
ខាងក្រោមនេះជាកន្លែង កម្សាន្តគួរឲ្យ ចាប់អារម្មណ៍មួយចំនួន៖
កន្លែងជម្រកសត្វបក្សី៖ កន្លែងនេះជាតំបន់ព្រៃ ដែលឲ្យឈ្មោះថា The Ramble ជាកន្លែងដ៏ពេញនិយម សម្រាប់អ្នកចូលចិត្តទស្សនាសត្វបក្សី។ មានសត្វបក្សីព្រៃ ជាច្រើនប្រភេទជាពិសេស ពពួកសត្វបក្សីតូចៗ ដែលអាចឲ្យយើងបានឃើញ ពិសេសក្នុងរដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ។
កន្លែងសម្រាប់ជិះទូក៖ មានទូកជាច្រើនប្រភេទ ត្រូវបានដាក់ជួលសម្រាប់ ជិះកម្សាន្តដោយគិត ប្រាក់តាម ម៉ោង រួមជាមួយភោជនីយដ្ឋាន សម្រាប់អង្គុយទស្សនាទិដ្ឋភាព បឹងដ៏ស្រស់បំព្រង។ កាន់តែគួរឲ្យចាប់ អារម្មណ៍នោះ នៅទីនោះមានរទេះសេះ សម្រាប់ជិះកម្សាន្តផងដែរ។ តាមប្រភពព័ត៌មានបាន ឲ្យដឹងថា រទេះសេះចាប់ផ្តើម ទទួលបានការពេញនិយម ឡើងវិញក្នុងឆ្នាំ១៩៣៥។ ជាមួយគ្នានេះដែរ ក៏មាន Pedicab (រថយន្តធ្វើដំណើរ ដោយកម្លាំងជើង ធាក់របស់មនុស្ស) សម្រាប់អ្នកដែល ចាប់អារម្មណ៍ក្នុងការ ធ្វើដំណើរបែបនេះ។
កន្លែងលេងកីឡា៖ សួនសម្រាប់ការជិះរថយន្ត មានចម្ងាយប្រមាណជាជាង ៩គីឡូម៉ែត្រ អាចនិយាយបាន ថា វាជាកន្លែងដ៏ល្អឥតខ្ជោះ សម្រាប់អ្នកចូលចិត្ត រត់កីឡា អ្នកជិះកង់ និងអ្នកជិះស្គី។ ស្ទើរតែជារៀងរាល់ សប្តាហ៍ ការប្រកួតកីឡាត្រូវ បានរៀបចំឡើង ក្នុងសួនឧទ្យាន ដែលពួកគេភាគច្រើន ត្រូវបានរៀបចំឡើង ដោយក្រុមអ្នករត់កីឡា (New York Road Runner)។ អ្វីដែលកាន់តែមិនគួរឲ្យជឿនោះ គឺសួនឧទ្យាន នេះមានកន្លែងសម្រាប់ អ្នកចូលចិត្តឡើងភ្នំ រួមជាមួយតំបន់ព្រៃ ដែលចម្រុះទៅដោយដើមឈើ ព្រៃគ្រប់ប្រ ភេទ។
នៅមានតំបន់ ឬកន្លែងកម្សាន្ត បែបធម្មជាតិពិតៗ ជាច្រើនកន្លែងផ្សេងទៀត ដែលបានបង្កប់ ក្នុងសួនឧទ្យាន ឋានសួគ៌មួយនេះ។ វាបានធ្វើឲ្យតំបន់នេះ ក្លាយជាតំបន់ធម្មជាតិ ដ៏សម្បូរបែប និងសម្រស់ស្រស់បំព្រង នៅគ្រប់រដូវកាល ដែលបានទាក់ទាញមនុស្ស ជានាក់ចូលកំសាន្តដើម្បី ទទួលបានបទពិសោធន៍ នៃជីវិត បែប ធម្មជាតិ ព្រមទាំងស្រូបយក នូវខ្យល់ធម្មជាតិដ៏បរិសុទ្ធ នាកណ្តាលទីក្រុង ឧស្សាហកម្ម ដ៏មមាញឹក របស់សហរដ្ឋអាមេរិក៕
Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today

Photo by Looking Today
ប្រភព៖ Looking Today

ផ្ទះបណ្តែតទឹក២០១២

ក្រុមហ៊ុន​អូទ្រីស​មួយ​ ​បាន​ផ្ដើម​គំនិត​​ឆ្នៃ​ប្រឌិត​​ដ៏​​អស្ចារ្យ ​ដោយ​​គ្រោង​​បង្កើត​​ ​​កោះ​សិប្បនិម្មិត​មួយ​ ​​​​​​អាច​ធ្វើ​ដំណើរ និង​សំចត​គ្រប់​ទីកន្លែង​ជុំវិញ​ពិភពលោក​​បាន។
កោះ​អណ្ដែត​ទឹក​ថ្មី​ ​ដែល​​គ្រោង​​​បង្កើត​​នេះ​មាន​ឈ្មោះ​​ថា​​ ​ORSOS ​​មាន​តម្លៃ ៦,៥ ​លាន​ដុល្លារ​ ​ហើយ​ត្រូវ​ចំណាយ​ពេល​សាងសង់​​អស់ ១៨ ខែ។ ​នេះ​បើ​តាម​ប្រភព​ពី​ក្រុមហ៊ុន។
មក​ទល់​នឹង​ពេលនេះ ​ពុំ​ទាន់​មាន​កោះ​បណ្ដែត​ទឹក​ណាមួយ​​​​បាន​កសាង​រួច​រាល់​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ មាន​ការ​កក់​​ទុក​ជាមុន​មួយ​ចំនួន​ហើយ​សម្រាប់​កោះ​នេះ ​ខណៈ​ដែល​កោះ​នេះ​ទទួល​បានការ​ចាប់អារម្មណ័ ខ្លាំង​​​​​ពី​​​​ ចិន ​អូស្ត្រាលី និង​អាមេរិក។ ក្រុមហ៊ុន​ដដែល​រំពឹង​ថា​​ ការ​សាងសង់​ដំបូង​នឹង​ចំណាយ​ពេល​តិច​ជាង​ ២​ឆ្នាំ។
ផ្ទះនីមួយៗ​មាន​ទទឹង ២០ ម៉ែត្រ និង​បណ្ដោយ ៣៧ ម៉ែត្រ
ការ​រចនា​នៅ​លើ​ផ្ទះ​នេះ ​ប្រៀប​បាន​នឹង​នាវាកម្សាន្ត​បែប​ប្រណីត
ផ្ទះនេះ​គ្មាន​ម៉ាស៊ីន​ភ្ជាប់​នោះ​ទេ ​ប្រសិន​បើ​ចង់​បំលាស់ទី​ត្រូវ​ប្រើ​នាវា​សណ្ដោង
ផ្ទះ​នេះ​មាន​បន្ទប់​គេង​​គ្រែ​ពីរ​ចំនួន ៦ ​ដែល​សក្ដិសម​សម្រាប់​មនុស្ស​ ១២ ​គេង​លំហែ
ក្រៅ​ពី​នេះ​ក៏​មាន​បន្ទប់​សម្រាប់​បុគ្គលិក​ដែល​អាច​ផ្ទុក​មនុស្ស​បាន​ ៤​នាក់
នៅ​ផ្នែក​ខាង​លើ​មាន​រុក្ខជាតិ​ពណ៌​បៃតង​​ព័ទ្ធ​ជុំវិញ
ផ្ទះ​នេះ​ ពោរពេញ​ទៅ​ដោយ​រុក្ខជាតិ​បៃតង ​និង​ប្រើ​ដោយ​ថាមពល​ខ្យល់ និង​ពន្លឺ​ព្រះអាទិត្យ
មាន​អាង​ហែល​ទឹក​នៅ​លើ​ជាន់​ដំបូល
នៅ​ខាង​ក្នុង​មានផ្ទះ​បាយ និង​អាង​ត្រី
មាន​បន្ទប់​កម្សាន្ត និង​បោកគក់​នៅ​ខាង​ក្នុង
មើល​ខាង​ក្នុង​ប្រៀប​បាន​ទៅ​នឹង​នាវាកម្សាន្ត​ដ៏​ប្រណីត
ប្រភព៖ សប្បាយសប្បាយ

ខេត្តកែប៖ កោះទន្សាយ

កោះទន្សាយ​មានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងកែប  មានចម្ងាយ៤,៥គីឡូម៉ែត្រពី
ទីក្រុងនេះ។ កោះទន្សាយ គឺជារមណីដ្ឋានធម្មជាតិ​ដ៏ល្អប្រណិត​ ​មាន​សម្រស់ស្រស់ស្អាត
​មាន​ឆ្នេរខ្សាច់​ចំនួន២កន្លែង សក្បោះពីធម្មជាតិ និង ខាងក្រោមទឹកសមុទ្រមានផ្កាថ្ម សត្វ
សមុទ្រ រុក្ខជាតិសមុទ្រជាច្រើនប្រភេទ។ ភ្ញៀវទេសចរណ៍ទៅកំសាន្តនៅលើកោះនេះ   រីក
រាយជាមួយការហែលទឹក   ស្រូបខ្យល់អាកាសបរិសុទ្ធ  តាមលេងតាមឆ្នេរ  គយគន់ផ្កាយ
និង រាំលេងកំសាន្តនៅពេលរាត្រី។ ពិសេស ភ្ញៀវទេសចរណ៍ទាំងអស់    អាចស្នាក់នៅជា
លក្ខណៈគ្រួសារ ជាមួយផ្ទះតូចៗជាច្រើនរបស់អ្នកភូមិ ដែលរស់នៅលើកោះ និងបោះតង់
ឬ ចងអង្រឹងគេងក្រោមដើមឈើ។

តំបន់ទេសចរណ៍ ៥កន្លែង នៅទីក្រុង បាងកក ឧទេសនាមដោយសារព័ត៌មាន AP

ទីភ្នាក់ងារ AP ដែលជាសារព័ត៌មានល្បីមួយ ក្នុងពិភពលោក បានធ្វើការណែនាំ តំបន់ទេសចណ៍ ប្រាំកន្លែង ដែលគួរឲ្យទស្សនាជាទីបំផុត នៅក្នុងទីក្រុង បាងកក ដែលជារាជធានីរបស់ប្រទេសថៃ។
តំបន់ទេសចរណ៍ទាំងនេះ មិនត្រូវបានគិតតម្លៃសេវាកម្មអ្វីនោះទេ រួមមាន៖ តំបន់ទី មួយ សួនលំភានី ជាកន្លែងសម្រាក លំហែរកាយ និង មានខ្យល់អាកាសបរិសុទ្ធ ថែមទាំងមានម្លប់ឈើធំ ដ៏ត្រឈឹងត្រឆីផងដែរ។
www.dap-news.com
តំបន់ទីពីរ ផ្សារណាត់សួនចតុចក្រ ដែលមានលក់ទំនិញគ្រប់ប្រភេទ និង ជាផ្សារណាត់ធំបំផុត នៅក្នុងប្រទេសថៃ មានលក់នូវ វត្ថុបុរាណតុបតែងផ្ទះ សម្លៀកបំពាក់ និង ចំណីរអាហារ ដែលមានតំបន់ថោកជាងទីផ្សារ រួមទាំងមាន រូបដិមាករ វត្ថុអនុស្សាវរីយ៍ និង សត្វចញ្ចឹម របស់របរមួយចំនួនធំទៀត។
www.dap-news.com
តំបន់ទីបី វត្តបរិវេណកោះរតនៈកូស៊ីនផ្នែកខាងក្នុង រួមមានវត្ត ពេញចាម៉ាតបពិត្រ វត្ត ពោធិ៍ និង វត្តអារុណ ត្រូវបានគិតថ្លៃនៃការទស្សនាពីភ្ញៀវទេសចរអន្តរជាតិ ទាបបំផុត ព្រោះវត្តទាំងនេះ ត្រូវបានប្រមូលផ្តុំនូវ វត្ថុមានតម្លៃផ្នែកវប្បធម៌ និង សាសន៍ យ៉ាងច្រើនផងដែរ ។
www.dap-news.com
តំបនទីបួន ផ្សារផ្កា ឬ ផ្សារប៉ាកខ្លង ដែលជាផ្សារមានលក់ពូជន៍ផ្កាចម្លែកៗ ស្រស់ស្អាត និងមានតម្លៃថោក ធំបំផុតនៅក្នុងក្រុង បាងកក ដែលមានបម្រើសសេវាកម្ម ២៤ម៉ោង និង មានចម្ងាយមិនឆ្ងាយពីព្រះបរមរាជវាំងនោះទេ។
www.dap-news.com
ចំណែកឯតំបន់ប្រាំ ឈ្មោះថា ផាត់ផុង ជាទីកន្លែងសម្រាប់ដើរកំសាន្ត លំហែរកាយនៅពេលរសៀល ហើយអ្នកទេសចរអាច ចូលកំសាន្ត នៅក្នុងបា លើសពីនេះនៅ មានកន្លែងលក់ទំនិញ នៅក្នងផ្សាររាត្រី និង អាហារដ្ឋាន ប្រកបរដោយបរិយាកាស រ៉ូម៉ាន់ទិន នៅតាមដងវិថី ស៊ីឡំ។ ទាំងនេះជាតំបន់ទេសចរណ៍សំខាន់ៗ នៅក្នុង រាជធានីបាងកក ដែលភ្ញៀវទេសចរភ្លេចមិនបាន បើសិនជាបានធ្វើដំណើរ ទៅកាន់ប្រទេសថៃ៕
ប្រភព៖ ដើមអម្ពិល

​កោះ​ជេជូ សួន​ស្នេហ៍​ក្ដៅ​សាច់ ​សំរាប់គូ​ស្នេហ៍​ថ្មីថ្មោង

ក្រុង​សេអ៊ូល : កោះ​ជេជូ គឺ​ជា​ត្បូង​ពេជ្រ​មួយ​គ្រាប់​ដែល​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ មោទនភាព​បំផុត​​ ដោយសារ​តែ​ទេសភាព​ដ៏​ស្រស់​ត្រកាល​ និង​សម្បូរ​ទៅ​ដោយ​ឧទ្យាន​កម្សាន្ត​ជា​ច្រើន​កន្លែង។
ធ្វើ​ដំណើរ​ពី​ព្រលាន​យន្ត​ហោះ​កោះ​ជេជូ​ប្រមាណ​១០​នាទី ភ្ញៀវ​ទេសចរ​នឹង​ប្រទះ​ឃើញ​​តំបន់​ទេសចរណ៍​មួយ​ដ៏​ពិសេស​ ដែល​អនុញ្ញា​ឲ្យ​តែ​ភ្ញៀវ​​អាយុ​ចាប់ពី​២០​ឆ្នាំ​ចូល​លេង​កម្សាន្ត​ ប៉ុណ្ណោះ។
បើក​សម្ពោធ​នៅ​ឆ្នាំ​២០០៤ សួន​ស្នេហ៍ នៅ​កោះ​ជេជូ គឺជា​រមណីយដ្ឋាន​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ប្រធាន​បទ​ស្នេហា និង​ផ្លូវ​ភេទ។ ស្នាដៃ​សិល្បៈ​ចំនួន​១៤០ របស់​សិល្បករ​កូរ៉េ​២០​នាក់​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ។ ទាំង​នោះ​រួម​មាន​វត្ថុ​អនុស្សាវរីយ៍ ចម្លាក់ រូបថត និង​របស់​លេង​នានា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ស្នេហា និង​សកម្មភាព​សិច ត្រូវ​បាន​តាំង​បង្ហាញ​ពាស​ពេញ​ផ្ទៃ​សួន​ដែល​លាត​សន្ធឹង​លើ​ដី​៤​ហិកតា។
រូប​ចម្លាក់​ទាំង​នោះ​បង្ហាញ​ពី​វដ្ដរដូវ រូប​យោនី ដំណាក់​កាល​នៃ​ការ​សម្រេច​តណ្ហា​ដោយ​ខ្លួន​ឯង​របស់​បុរស និង​ក្បាច់​រួមភេទ​ជាច្រើន​បែប ធ្វើ​ឲ្យ​សួន​ស្នេហ៍​នេះ​ក្លាយ​ជា​ទីដ៏​ទាក់ទាញ​បំផុត​សម្រាប់​គូ​ស្នេហ៍ ជាពិសេស​គឺ​ប្ដី​ប្រពន្ធ​ទើប​រៀបការ​ថ្មីថ្មោង។


ក្រោយ​សម័យ​សង្គ្រាម​នៅ​កូរ៉េ​ខាង​ត្បូង កោះ​ជេជូ ​បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​ក្រេម​ចន្ទ​ទឹក​ឃ្មុំ​ដ៏​ពេញ​និយម​បំផុត ដោយ​សារ​តែ​អាកាស​ធាតុ​នៅ​ទីនោះ​មិន​ក្ដៅ ហើយ​ក៏​មិន​ត្រជាក់​ពេក។ ដោយសារ​តែ​សម័យ​នោះ គូ​ស្នេហ៍​កូរ៉េ​ខាង​ត្បូង​ជា​ច្រើន​រៀបការ​តាម​ឪពុកម្ដាយ​ទុក​ដាក់​ឲ្យ​នោះ​ ដូច្នេះ​ហើយ​​ទើប​កោះ​ជេជូ​ដើរ​តួនាទី​ជា​កន្លែង​អប់រំ​ផ្លូវ​ភេទ។ ដោយ​កាល​នោះ នៅ​តាម​សណ្ឋាគារ​មួយ​ចំនួន​ក៏​មាន​សេវា​សម្ដែង​ឈុត​ឆាក​ក្ដៅ​សាច់​ឲ្យ​ភ្ញៀវ គូ​ស្នេហ៍​បាន​ទស្សនា​ស្វែង​យល់​ផង​ដែរ។ លុះ​ក្រោយ​មក​ទៀត សួន​ស្នេហ៍ ក៏​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០២ មុន​នឹង​សម្ពោធ​ជា​ផ្លូវ​ការណ៍​នៅ​ឆ្នាំ​២០០៤។
ភ្ញៀវ​ទេសចរ​ត្រូវ​ចំណាយ​ថ្លៃ​សំបុត្រ​ប្រមាណ​៨​ដុល្លារ និង​រយៈ​ពេល​យ៉ាង​ហោច​៤០​នាទី​ទើប​អាច​ដើរ​មើល​សួន​បាន​សព្វ​គ្រប់​ជ្រុង ជ្រោយ៕



ប្រភពអត្ថបទ៖ ភ្នំពេញប៉ុស្តិ

ជីផាត តំបន់​អេកូ​ទេសចរណ៍​ល្បី

ដោយសារតែ កម្ពុជា មានឆ្នេរសមុទ្រ រាប់រយ​គី​ឡូ​ម៉ែត្រ​ ​ត​ភ្ជា​ប់ជា​មួ​យជួ​រ​ភ្នំ​ធំ​ៗ ​ដូ​ច​ជា​ជួរ​ភ្នំ​កំ​ចាយ​ ​ជួរ​ភ្នំ​ក្រ​វាញ​ ​ផ្តល់​ទេ​ស​ភា​ពបៃ​ត​ង​គ្រប់​រ​ដូ​វ​នោះ ​ទើ​ប​ញ៉ាំ​ង​ ​វិ​ស័​យ​ទេ​ស​ចរ​ណ៍​ឱ្យ​មា​ន​ស​ក្តា​នុ​ព​ល​ ទៅ​មុ​ខជា​និ​ច្ច។​ ​ជាក់​ស្តែ​ង​ ប​ច្ចុ​ប្បន្ន​នេះ​ ​នៅតំ​ប​ន់​ព្រៃស​ហ​គ​មន៍​ ​អេ​កូ​ទេស​ច​រ​ណ៍​ជីផា​ត​ ​កំពុ​ង

ក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យទៅកម្សាន្ត ផ្តល់ចំណូលថវិកាមិន ដែល ដាច់...។ ព្រៃសហគមន៍ អេកូទេសចរណ៍ជីផាត មានទីតាំងនៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង និងជាតំបន់ភ្នំក្រវាញ ភាគខាងត្បូង សម្បូរ- ទៅដោយព្រៃព្រឹក្សា លតាជាតិ ព្រែកស្ទឹង ដៃសមុទ្រ ជ្រោះជ្រលងដងអូរ បឹងបួ ទឹកធ្លាក់ លំនៅបក្សាបក្សី ម្រឹគីម្រឹគា មច្ឆជាតិគ្រប់ប្រភេទ ពេល បាន ទ​ស្ស​នា នឹងជាប់ចិត្តដិតអារម្មណ៍ពុំចង់ឃ្លាត។ នៅក្នុងសុន្ទរកថា បូកសរុបការងារសហគមន៍ កា​ល​ពីថ្ងៃទី០១ មិថុនា ២០១១ ក្រោមអធិបតីភាពឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួង- ទេសចរណ៍ ដោយ​មានការចូលរួមពីលោកសាយ សុជាតិ អភិបាលរង ខេត្តកោះកុង, កញ្ញាស៊ូវណ្ណា ហ្គោនឡែត នា​យិ​កា​- ប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រមទាំងប្រជា-សហគមន៍ មន្ត្រីរាជ​ការ​យ៉ាង​ច្រើន​កុះករ​នោះ​ លោក ព្រំ ហឹង ជាប្រធានសហគមន៍ អេកូទេសចរណ៍ជីផាត បានថ្លែងថា ឃុំជីផាត បាន​បែង​ចែក​​ជាតំបន់ដីភូមិ, តំបន់ ព្រៃឈើសហគមន៍, មជ្ឈមណ្ឌលសង្គ្រោះសត្វដំរី, តំបន់ ដាំ​ព្រៃ​ឈើ​ឡើង​វិញ តំបន់ការពារដីជំរាល និងតំបន់ដី សម្បទានរបស់ក្រុមហ៊ុនឧកញ៉ាលី យ៉ុងផាត់។ ឃុំនេះ មាន​ប្រជា​ពលរដ្ឋចំនួន៥៥៥គ្រួសារ ដោយមាន២៥៥ គ្រួសារជាសមាជិកគម្រោង ដែល​ក្នុង​នោះ​មាន​១០០​ គ្រួសារ បានទទួលចំណូលរាល់ខែពីតំបន់ទេសចរណ៍ ជីផាត។ ចាប់តាំងពីខែតុលា​២០០៨ មក សហគមន៍ ជីផាត បានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរ បានជាង ២.៧០០នាក់ ដែល​បាន​នាំ​ចំណូល​ដល់សហគមន៍ ជិត ១០០.០០០ដុល្លារអាមេរិក បើគិតត្រឹមខែឧសភា ២០១១។ គម្រោងសហគមន៍អេកូទេសចរណ៍ បាន បន្តអភិវឌ្ឍ និងកែលម្អសេវាកម្មទេសចរណ៍ឱ្យស៊ីគ្នា នឹងតម្រូវការរបស់ភ្ញៀវដែលមានការផ្លាស់ប្តូរ ប៉ុន្តែ ក៏បានផ្តល់ជូននូវផលិតផលសំខាន់ៗ ដែលប្រជា-ពលរដ្ឋបានអនុវត្តតាមបែបប្រពៃណីផងដែរ។

លោកប្រធានសហគមន៍បានថ្លែងទៀតថា ថ្មីៗនេះ សហគមន៍អេកូទេសចរណ៍ បានណែនាំផលិតផលថ្មី បែបកម្សាន្ត គឺការចាប់បង្កង តាមលក្ខណៈបុរាណ ដែលសេវាកម្មថ្មីនេះ រំពឹងថា នឹងបានទទួលការគាំទ្រ ពីសំណាក់ភ្ញៀវអន្តរជាតិជាមិនខាន។ ជាទូទៅ ភ្ញៀវ ដែលចូលមកស្នាក់នៅជីផាត ជាមធ្យម រយៈពេល៣ ថ្ងៃកន្លះ 

ដោយភ្ញៀវទាំងអស់អាចជ្រើសសេវាកម្សាន្ត ផ្សេងៗ ដូចជាធ្វើដំណើរតាមទូកយឺតៗតាមដងស្ទឹង ដើរកាត់ព្រៃ និងបោះជំរំក្នុងព្រៃ, ជិះកង់ឡើងភ្នំ កាត់ ទឹកជ្រោះ ទៅមើលទឹកធ្លាក់៦កន្លែង, ទឹកឆាយ១កន្លែង, មើលសត្វព្រៃ២កន្លែង ជាពិសស ភ្ញៀវដែលចូលចិត្ត ជិះកង់ អាចចេញដំណើរពីជីផាត ទៅភ្នំប៉ែល ដើម្បី មើលពាង និងមឈូសបុរាណ ដែលមានអាយុកាល ប្រមាណជាង៥០០ឆ្នាំមុន។ អ្វីដែលប្លែកជាងនេះទៀត គឺភ្ញៀវអាចជិះទូកមើលថ្ងៃរៀបលិច ដោយអាចពិសា អាហារពេលល្ងាចដ៏មានឱជារស ក្រោមពន្លឺចង្កៀង- គោមប្រេងកាត 

ខណៈដែលទូកកំពុងបើកយឺតៗបណ្តែត- ខ្លួន តាមដងព្រែក ឬក៏ជក់ចិត្តនឹងបានមើលសត្វស្លាបហើរ ចូលទ្រនំ នាពេលសុរិយាហៀបចូលអស្តង្គត។
ទោះជាតំបន់ទេសចរណ៍ធម្មជាតិជីផាត កំពុង ទាក់ទាញអារម្មណ៍ភ្ញៀវយ៉ាងនេះក្តី ក៏លោកប្រធាន សហគមន៍ បានសម្តែងការព្រួយបារម្ភថា បច្ចុប្បន្ន ជីផាត បានជួបនូវការគំរាមកំហែងមួយ គឺការបូមខ្សាច់របស់ ក្រុមហ៊ុនឯកជន ដែលអាចធ្វើឱ្យប៉ះពាល់ដល់លំនៅ- ដ្ឋានប្រជាពលរដ្ឋ ដែលរស់នៅតាមដងព្រែក និងប៉ះ-ពាល់ដល់ការនេសាទរបស់អ្នកស្រុកមូលដ្ឋាន ដែល ត្រូវផ្គត់ផ្គង់សហគមន៍ និងភ្ញៀវទេសចរ។
គួរបញ្ជាក់ថា ផ្ទៃដីនៅតំបន់សហគមន៍អេកូ-ទេសចរណ៍ជីផាត គ្របដណ្តប់ដោយព្រៃព្រឹក្សាខៀវ ស្រងាត់ ដោយបែងចែកជាតំបន់ ឬមណ្ឌលដាច់ ដោយឡែកពីគ្នា។ ក្នុងនោះ ក៏មានច្រករបៀងដំរី ដែល បង្កើតឡើងតាំងពីឆ្នាំ២០០២ ដើម្បីជួយក្រសួង-កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តំបន់ច្រករបៀង នេះតភ្ជាប់ពីកន្លែងមួយទៅកន្លែងមួយ ដោយមាន ស្នាក់ការល្បាត រហូតដល់ចំបក់ ស្រែអំបិល ស្ទឹងព្រាត់ ត្រពាំងរូង តាតៃ និងកោះប៉ោ។ ក្រុមល្បាតរួមមាន មន្ត្រីរដ្ឋបាលព្រៃឈើ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស កងយោធពលខេមរភូមិន្ទ និងអង្គភារសម្ព័ន្ធ- សត្វព្រៃ ដែលមានកញ្ញាស៊ូវណ្ណា ហ្គោនឡែត ជា នាយិកាប្រតិបត្តិ។ កងល្បាតមានឧទ្ធម្ភាគចក្រ១ គ្រឿង សម្រាប់ឃ្លាំមើលពីលើអាកាស និងរថយន្ត ម៉ូតូ ជំរុញការងារឱ្យប្រព្រឹត្តទៅដោយរលូន ដើម្បីអភិ- រក្សសត្វដំរី និងសត្វព្រៃដទៃទៀត។ សហគមន៍មាន កសិដ្ឋានបណ្តុះកូនឈើរាប់លានដើម និងដាំឈើឡើង វិញ ដើម្បីជួសជុលគម្របព្រៃ ដែលខូចខាតដោយ ការកាប់បំផ្លាញ កន្លងមក។ ស្ថានីយបណ្តុះកូនឈើ មាន២ប្រភេទ គឺផ្ទះកញ្ចក់ និងផ្ទះសំណាញ់ សម្រាប់ បណ្តុះ និងបែងចែកបន្សាំកូនឈើទៅតាមអាយុ និង ប្រភេទរបស់វា ដោយមានប្រព័ន្ធស្រោចស្រព ដោយ កុំព្យូទ័រ មានលទ្ធភាពកំណត់អត្រាសំណើម និងជីជាតិ ដល់កូនឈើបណ្តុះ។

ដោយឡែក អ្នកទេសចរ មួយចំនួនដែលបាន ទៅកម្សាន្តនៅជីផាត បានឱ្យដឹងស្របគ្នាថា ពួកគាត់ ជាអ្នករស់នៅរាជធានីភ្នំពេញ ចេះតែអផ្សុក ធុញ ថប់តប់ប្រមល់ ដោយសារចរាចរណ៍ចង្អៀតពេក។ លុះបានទៅកម្សាន្តនៅតំបន់ព្រៃសហគមន៍អេកូ- ទេសចរណ៍ជីផាត ជាពិសេសបានជិះទូកមើលទេសភាព តាមដងស្ទឹង បានបោះជំរំដេកក្នុងព្រៃ បានជិះកង់ឡើង ជំរាលភ្នំ ក៏ទទួលអារម្មណ៍ថា ភាពស្ពឹកស្រពន់ធុញ ថប់តប់ប្រមល់ត្រូវរលាយបាត់គ្មានសល់ ជំនួសមក វិញដោយភាពស្រស់ថ្លា ហើយតាំងចិត្តថា ឱ្យតែមាន ឱកាសទំនេរ នឹងនាំគ្នាទៅកម្សាន្តនៅទីនោះទៀត។

ប្រភព៖ អង្គធំ

ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង គឺជាខេត្តមួយនៅចុងខាងជើងនៃប្រទេសកម្ពុជា មានឈ្មោះដើមហៅថា
សៀងតេង ។ ទីក្រុងរបស់ខេត្តស្ទឹងត្រែង មានឈ្មោះថា ទីក្រុងស្ទឹងត្រែងនិងមាន ៥ស្រុក ក្នុងនោះរួមមាន ៣៤ ឃុំ។ មាន​ព្រំប្រទល់​ជាប់គ្នាជាមួយប្រទេស​ឡាវ​ ។



ខេត្ដស្ទឹងត្រែង​ទទួល​របប​ទឹកទន្លេ​មេគង្គ បន្ដ​ពី​ប្រទេស​ឡាវ​ដោយ​មាន​បែកចេញ​ជា​ដៃ​ជា​
ច្រើន​ដូច​ជា ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក​ជាដើម​។ ដោយសារសក្ដានុពល​ភាព
​ផ្នែក​ទេសចរមិនសូវ​អំណោយផល ខេត្ដស្ទឹងត្រែង​ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​៤៥៥​គីឡូ
ម៉ែត្រ ពី​រាជធានី​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​៧ ពុំ​សូវ​មានការ​ចាប់អារម្មណ៍​ពី​អ្នកទេសចរ​ប៉ុន្មាន
​នោះ​ទេ​។ទេសចរ​ទៅ​កំសាន្ដនៅ​ទីនោះ គឺ​គ្រាន់តែ​ចង់​ទទួល​អារម្មណ៍​ប្លែក​ជាមួយ​ទិដ្ឋភាព
​ស្រស់​ស្អាត​នៃ​ទន្លេមេគង្គ និង​ទន្លេសេកុង​ប៉ុណ្ណោះ លើស​ពី​នេះពួក​គេ​ចង់​សាកល្បង​នូវ​ឱជា
​រស​ដ៏​ឆ្ងាញ់​ពិសា​នៃ​ត្រី​ទន្លេ គឺ​ត្រី​ប៉ា​ស៊ី​អ៊ី និង​ត្រី​ប៉ា​វ៉ា​។ ហេតុនេះ​ហើយ​ទើប​ខេត្ដ​នេះ បាន​ខិត
ខំ​ប្រើប្រាស់​ធនធាន​ដែល​ខ្លួន​មាន​ដើម្បី​កែ​ច្នៃ​ជា​តំបន់​កំសាន្ដ​ផ្សេង​ៗ ទាក់ទាញ​ដល់​ភ្ញៀវ
ទេសចរ​។ប៉ុន្ដែ​ប្រសិនបើគេ​ធ្វើ​ដំណើរតាម​ដងផ្លូវ​ទៅ​កាន់​ទីរួមខេត្ដ​ស្ទឹង​ត្រែងនោះ​ គេ​នឹង
​ប្រទះ​ភ្នែក​នូវ​ធម្មជាតិ​ដ៏​ត្រកាល​នៃ​ព្រៃឈើ​ដែល​អមតាម​សងខាង​ផ្លូវ ជា​ជម្រក​របស់​សត្វ
ព្រៃ​គ្រប់​ប្រភេទ​។ គេ​សង្កេត​ឃើញ​មាន​តំបន់​ខ្លះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ដ​តែង​នាំ​គ្នា​ទៅ​លេង
កំសាន្ដ​ញឹកញាប់​ផងដែរដូចជា៖
– តំបន់​អូរ​ពងមាន់៖នៅ​ក្នុងភូមិ​អូរ​ពងមាន់ ឃុំ​អូរ​ពងមាន់ ស្រុក​ស្ទឹង​ត្រែង ចម្ងាយ​
៩​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​។ ជា​តំបន់​កែ​ច្នៃ​បឹង​ធម្មជាតិ​ដែល​មាន​ប្រភព​ទឹក​ពី​ក្នុង​ដី​ចម្ងាយ​ប្រ
មាណ៥០​គីឡូម៉ែត្រ​ពី​តំបន់​នោះ ដែល​អំណោយផលដល់​ទេសចរ​ក្នុង​ការសម្រាកលំហែ
ងូតទឹកព្រមទាំង​ស្ទូចត្រី​ផង​ដែរ​។
- កោះ​ខ្សាច់៖ជា​តំបន់​នៅ​តាម​ដង​ទន្លេសេកុង ប្រមាណ​៥​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​។ ទី​នេះ​
ទេសចរ​អាច​ទៅ​កំសាន្ដបាន​តែ​នៅ​រដូវប្រាំង​ប៉ុណ្ណោះ​ព្រោះ​រដូវវស្សា​តំបន់​នោះ​ត្រូវ​ទឹកទន្លេ
ឡើង​លិច​បាត់​។ តំបន់​នេះ​មាន​ឆ្នេរ​ខ្សាច់​សក្បុស ប្រវែង​ប្រមាណ​ជាង​២​គីឡូម៉ែត្រ​។
-រមណីយដ្ឋានថាឡាបរិវ៉ាត់៖ មានទីតាំងសិ្ថតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ដែលមាន
ចម្ងាយ៤គីឡូម៉ែត្រពីទីរួមខេត្ត។ តំបន់នេះត្រូវធ្វើដំណើរឆ្លងកាត់ ទនេ្លសេកុងនិង ទនេ្លមេគង្គ
ទៅកាន់ផ្លូវខេត្តព្រះវិហារ។ ថាឡាបរិវ៉ាត់ ជាប្រភេទរមណីយដ្ឋានប្រវត្តិសា្រស្ត ដែលនៅក្នុង
តំបន់នោះមានប្រាសាទព្រះគោ កសាងឡើងនៅសតវត្សទី៧-៨ធ្វើ អំពីឥដ្ឋក្រហម ក្នុងរជ្ជ
កាលស្តចជ័យវរ័្មនទី១។
-វត្តហាំងខូបា៖ មានទីតាំងសិ្ថតនៅតាមភូមិហាំងខូបាឃុំហាំងខូស្រុកសឹ្ទងត្រែង មាន
ចម្ងាយ៦គីឡូម៉ែត្រពី ទីរួមខេត្ត។ លក្ខណៈពិសេសរបស់ខេត្តស្ទឹងត្រែងគឺ មានពីរយ៉ាង៖
គឺ ផៃ្លអំពិលផែ្អម ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ា ៕

អាងហែលទឹកធំបំផុតក្នុងពិភពលោក

ស្ថិតនៅក្នុងតំបន់លំហែកាយឯកជនមួយនៅឯ Algarrobo ប្រទេស Chile អាងហែលទឹក
San Alfonso del Mar ត្រូវបាន Guinness ទទួលស្គាល់ថា​ ជាអាងដែលមានទំហំធំ និង
ជ្រៅជាងគេក្នុងពិភពលោក។



អាងហែលទឹកនេះ មានរូបរាងដូចផ្លែម្ទេសជាមួយនឹងទំហំ ៧,៧ ហិចតា ស្រដៀងនឹងរូប
រាងនៃផែនទីប្រទេស Chile ។ ក្រុមវិស្វករត្រូវចំណាយពេលដល់ទៅ ៥ ឆ្នាំ និងចំណាយ
ទឹកប្រាក់៣,៥ លានដុល្លារដើម្បី សាងសង់អាងហែលទឹកមួយនេះ។ ទោះជាយ៉ាងនេះក្ដី
តាមការគិតគូក្នុងពេលថ្មីៗនេះ ការចំណាយពិតសម្រាប់ការសាងសង់គឺឡើងដល់ ១,៥
ដល់ ២ ពាន់លានដុល្លារ និងជិត ៤ លានដុល្លារសម្រាប់ការថែទាំក្នុងមួយឆ្នាំៗ។

ប្រវែងនៃអាងហែលទឹក San Alfonso ឡើងដល់ ១.០០០ ម៉ែត្រ និងអាចផ្ទុកទឹកបានរហូត
ដល់ ២៥០ លានលីត្រ។

លោក Ferrnando Fischmann ម្ចាស់ក្រុមហ៊ុន Crystal Lagooons និងជាជីវគីមីវិទូ ព្រម
ទាំងជាអ្នកជំនួញដ៏ល្បីឈ្មោះប្រចាំប្រទេស Chile បានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការ
គ្រប់គ្រងទឹក(ទឹកថ្លាឆ្វេងមើលឃើញបាតដីដែលមានជំរៅ ៣៥ ម៉ែត្រ) និងរចនា សាង
សង់អាងទឹកដោយវិធីសាស្ដ្រមិនធា្លប់មានពីមុនមក។ ក្នុងពេលបច្ចុប្បន្ន ការធ្វើឱ្យទឹកមាន
សភាពថ្លាដូចកញ្ចក់បែបនេះ គឺជាបច្ចេចវិទ្យាអាថ៌កំបាំងមួយ ប៉ុន្ដែលោក Fischmann បានមានប្រសាសន៍ថា បច្ចេកវិទ្យានេះមិនធ្វើឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងសុខ
ភាពមនុស្សនោះទេ។

ចាប់តាំងពីត្រូវបានបើកឱ្យដំណើរការកាលពីឆ្នាំ ២០០៦ មក អាហែលទឹកនេះទាក់ទាញ
ភ្ញៀវមកធ្វើទេសចរណ៍នៅទីនេះបានយ៉ាងច្រើន។

អាងហែលទឹក San Alfonso del Mar នេះត្រូវបានសាងសង់យ៉ាងម៉ត់ចត់ដោយក្រុមហ៊ុន
Crystal Lagooons នៅប្រទេស Chile ពួកគេប្រើប្រាស់ប្រភពទឹកពីមហាសមុទ្រ ប៉ាស៊ីហ្វិក ដែលត្រូវបានសំអាតដោយបច្ចេកវិទ្យាទំនើប និងអាថ៌កំបាំងបំផុត ៕






ប្រភព៖ CAMNEWS

ទស្សនាចរណ៍ខេត្តក្រចេះ

ខេត្ត​ក្រ​ចេះ​ គឺ​ជា​ខេត្ត​មួយ​នៃ​ប្រ​ទេស​កម្ពុ​ជា​។​ ទី​ក្រុង​របស់​ខេត្ត​ក្រចេះ​មាន​ឈ្មោះ​ថា​ទី​ក្រុង​ក្រ​ចេះ​។ ក្រ​​ចេះ​គឺ​ជា​ខេត្ត​តូច​មួយ​តែ​គួរ​ឲ្យ​ចាប់​ចិត្ត​ សិ្ថត​នៅ​ប៉ែក​ឦសាន​នៃ​ រាជ​ធានី​ភំ្ន​ពេញ​។ មាន​ផ្លូវ​គម​នា​គ​ម​ន៍​ត​ភ្ជាប់​ ៣​ខែ្ស​ គឺ​ផ្លូវ​ជាតិ​លេខ​៧​ ចម្ងាយ​ ៣៤0​ គីឡូ​ម៉ែត្រ​ពី​ទី​ក្រុង​ភ្នំពេញ​ ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​​ កាត់​ស្រុក​តំបែរ​-ស្រុក​ឆ្លូង​ មួយ​ខែ្ស​ និង​តាម​មាត់​ទនេ្ល​មួយ​ខែ្ស​ទៀតមានចម្ងាយប្រហាក់​ប្រ​ហែល នឹងផ្លូវទឹកទនេ្លមេគង្គ ២២០ គីឡូម៉ែត្រ។ ការធ្វើដំណើរទោះបីតាមរថយន្តកី្ត តាម​កាណូត​លឿនកី្ត មិនលើសពី ៥ម៉ោងទេ ពិតជាបានមកដល់ក្រុងក្រចេះដោយសុវតិ្ថភាព។ ខេត្តក្រចេះ សម្បូរដោយធនធានធម្មជាតិ នៅលើដីមានព្រៃព្រឹក្សា វាលស្រែ ដីមានជីជាតិ​នៅ​ក្នុង​ទឹក​សម្បូរ​ដោយ​ត្រី ពិសេសមេពូជត្រីធំៗ នៅតាមអន្លង់មេគង្គ ក្នុងស្រុកសំបូរ និងមានសត្វផ្សោតទឹកសាប ជាពំនាក់ទាញភ្ញៀវ ទេសចរជាតិនិងអន្តរជាតិ។





សត្វផ្សោតក្នុងអន្លង់មេគង្គក្នុងខេត្តក្រចេះក្រៅពីនេះ នៅ​មាន​ទេស​ភាព​សោ​ភ័ណ​ថៃ្ង​លិច​គង​ព្រៃ​កោះ​ទ្រង់​ដ៏ស្អាត គួរចង់ទស្សនាទៀតផង។ ទាំង​អស់​ដែល​បាន​បរិយាយ​ចោះ​ៗ​ខាង​លើធ្វើ​ឲ្យ​ខេត្ត​ក្រចេះមានកំណើនភ្ញៀវទេសចរទេ្វដងក្នុងមួយឆ្នាំៗ។ កត្តាទាំងនេះបាន ចង្អុល​ឲ្យ​ខេត្ត​ក្រចេះ​ជ្រើស​រើស​យក​ វិស័យ​ទេសចរណ៍ ជាវិស័យអាទិភាពក្នុងកិច្ចការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ទោះ​តាម​រយៈ​ចំណូលដោយផ្ទាល់កី្ត ដោយប្រយោលកី្ត ក៏វិស័យទេសចរណ៍បានកំពុងជំរុញយ៉ាងស្វាហាប់ ធ្វើជា
ឧបករណ៍វិជ្ជមានមួយក្នុងការកាត់បន្ថយភាពក្រីក្រការ បង្កើនការងារសម្រាប់ប្រជាពលរដ្ឋ
ជាច្រើននៅខេត្តក្រចេះនេះ ។



ទេសភាពថ្ងៃលិចនៅក្នុងទឹកដីខេត្តក្រចេះ

ខេត្តក្រចេះស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាននៃ ប្រទេសកម្ពុជា សំបូរទៅដោយសម្បត្តិ
វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើន ដែលទាក់ទាញចំណាប់អារម្មណ៍ ភៀ្ញវជាតិ និង
អន្តរជាតិអោយមក ទស្សនាកំសាន្ត និងសិក្សាស្រាវជ្រាវ ដើម្បីបាន ឃើញបានយល់ និង
បានស្គាល់ពីទិដ្ឋភាពពិតនៃ សម្បតិ្តទាំងនោះដោយខានពុំបាន។ ក្រៅអំពី លទ្ធភាពខាង
ផែ្នកទេសចរណ៍ខេត្តក្រចេះអាចផ្តល់ លទ្ធភាពលើវិស័យផេ្សងៗទៀតជាច្រើន ដូចជាវិស័យ
សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងអរិយធម៌ ដែលជាកេរ្តិ៏ដំណែលពីដូនតារបស់ខែ្មរបាន
បន្សល់ទុក អោយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កូន ចៅជំនាន់ក្រោយផងដែរ។

ក្រចេះក្រុងជាទីប្រជុំជនតូចប៉ុនែ្តស្អាត លំអទៅដោយអាគារស្ថាបនាតាំងពីទសវត្ស ១៩៤០
-១៩៥០ និង១៩៦០ ដែលមាន រចនាបទល្អប្រណិត។ នៅគ្រប់ទីកនែ្លងក្នុងខេត្តប្រកបដោយ ធម្មជាតិពិតដ៏សែនមនោរម្យ នៅខាងមុខមានដងទនេ្ល និងកោះ នៅខាងក្រោយមានបឹងដ៏ធំ ដែលមានជំនោរបរិសុទ្ធ។ អ្នកដែលបានមកដល់ខេត្តក្រចេះ ជាលើកដំបូងប្រាកដជាមាន
អារម្មណ៏ សប្បាយរីករាយ នឹងបានគយគន់ទេសភាពនិងស្រូបខ្យល់រំភើយៗនាពេលរសៀល
ថៃ្ងរៀបលិច ដ៏ស្រស់ត្រកាល។ ខេត្តក្រចេះមានសត្វផ្សោតទឹកសាបដែលជាប្រភេទសត្វដ៏
កម្រក្នុងពិភពលោក ក៏ដូចជាក្នុងតំបន់ និងសំបូរទៅដោយរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត
និងធម្មជាតិដ៏ប្រពៃ ដែល មានការទាក់ទាញការចាប់អារម្មណ៏ពី គ្រប់មជ្ឈដ្ឋានទាំងក្នុងនិង
ក្រៅប្រទេស និងមានសារៈសំខាន់សំរាប់អ្នកសិក្សាស្រាវជ្រាវសែ្វងយល់។ លើសពីនេះខេត្ត
ក្រចេះមានជនជាតិដើម ភាគតិចរស់នៅចំនួន៧ ជនជាតិដូចជា ព្នង ស្ទៀង គួយ ខោញ មិល
ក្រោល ថ្មូន។ ខេត្ត មានរមណីយដ្ឋានចំនួន១៣កនែ្លង ក្នុងនោះមាន រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តចំនួន ៦កនែ្លង និងរមណីយដ្ឋានធម្មជាតិចំនួន៧កនែ្លង។ ការធ្វើដំណើរតាមផ្លូវ
ជាតិលេខ ៧ ដែលមានចំងាយ ៣៤០ គ.មពីទីក្រុងភ្នំពេញ មានភាពងាយស្រួលគ្រប់រដូវ
កាលដោយបច្ចុប្បន្នផ្លូវជាតិត្រូវ បានក្រាលកៅស៊ូរួចរាល់ហើយអ្នកទេសចរណ៍អាចធ្វើដំណើរ មកកាន់ខេត្តក្រចេះតាមមធ្យោបាយផ្ទាល់ខ្លួន រថយន្តតាក់ស៊ីរថយន្តក្រុងអ្នកទេសចរណ៍ ក៏
អាច ធ្វើដំណើរតាមទនេ្លមេគង្គដែលមានចំងាយ២២០ គម ដោយប្រើមធ្យោបាយនាវាលឿន
អ្នកធ្វើ ដំណើរអាចគយគន់ទេសភាព តាមដងទនេ្ល។ ការធ្វើដំណើរតាមផ្លូវអាកាសពុំទាន់
អាចប្រព្រឹត្ត ទៅបាននៅឡើយដោយសារ អាកាសយាន្តដ្ឋាន ពុំទាន់បានកែលំអនិងពុំទាន់
មាន ជើងហោះហើរ នៅឡើយ។

ប្រភព៖ CamNew