Showing posts with label សិច និង​ ស្នេហា. Show all posts
Showing posts with label សិច និង​ ស្នេហា. Show all posts

ចាក់ទឹក​ក្រៅពាង

លោកអ្នកមួយចំនួន ហាក់បីដូចជា មិនទាន់យល់ច្បាស់ អំពីភាសាបច្ចេកទេស មួយដែល វេជ្ជបណ្ឌិត ឬមនុស្សទូទៅ តែងតែយកមកប្រើប្រាស់ ដើម្បីនិយាយក្រៅផ្លូវការ។ ប៉ុន្ដែពាក្យនេះ គឺជាភាសាស៊ីជម្រៅមួយហើយ មានន័យ ទូលំទូលាយទៀតផង សម្រាប់ប្រើចំពោះ លោកអ្នកដែលមានបំណងប្រាថ្នាចង់ពន្យារ កំណើតតាម បែបធម្មជាតិ។
ដើម្បីជ្រាបអំពីប្រធានបទខាងលើនេះ www.HealthCambodia.com បានជួបសម្ភាសលោកវេជ្ជបណ្ឌិត អ៊ុន វុទ្ធី គ្រូពេទ្យព្យា បាលជម្ងឺទូទៅ និងផ្នែកសុខភាពបន្ដពូជបុរសនៃសមាគមថែរក្សាសុខភាពកម្ពុជា ហៅកាត់ថា“រ៉ាក់” ដើម្បីពន្យល់អំពីប្រធានបទខាងលើនេះ។
ចាក់ទឹកក្រៅពាងគឺជាអ្វី?
ចាក់ទឹកក្រៅពាងគឺជាមធ្យោបាយពន្យារកំណើតមួយក្នុងចំណោមមធ្យោបាយ ពន្យារកំណើតដទៃទៀត ដែលមធ្យោ បាយ នេះបុរសត្រូវបញ្ចេញទឹកកាមនៅខាងក្រៅប្រដាប់បន្ដពូជរបស់ស្ដ្រី។ មធ្យោបាយនេះអាចទប់ស្កាត់ ការបង្ក កំណើតបាន ដូចការប្រើ ប្រាស់ថ្នាំ ការប្រើប្រាស់ស្រោមអនាម័យ និងការប្រើប្រាស់វិធី ពន្យារកំណើតដទៃ ទៀត ផង ដែរ។ ប៉ុន្ដែត្រង់ថា បុរសត្រូវតែទប់អារម្មណ៍ខ្លួនឯងយ៉ាងណាមិនត្រូវបាញ់ទឹកកាម ចូលទៅក្នុងប្រដាប់ បន្ដពូជ ស្ដ្រី នោះឡើយ។ នេះហើយដែលគេហៅថា ការចាក់ទឹកក្រៅពាង។
ការចាក់ទឹកក្រៅពាង និងផលប៉ះពាល់
បើតាមវេជ្ជសាស្ដ្រ វិធីចាក់ទឹកក្រៅពាងមិនបានផ្ដល់ឱ្យមានផលប៉ះពាល់ទៅលើសុខភាព នោះឡើយ ព្រោះវាមិន មែនជា បញ្ហាប៉ះទង្គិចទៅលើរាងកាយ ឬទៅលើកម្លាំងថាមពលផ្សេងៗនោះទេ។ ជាធម្មតាការរួមភេទតែង តែ ប្រាថ្នា ចង់បាននូវការបញ្ចេញ ទឹកកាម ដូច្នេះហើយការបញ្ចេញទឹកកាមនៅកន្លែងណាក៏ដោយ វាមិនបានបង្ក ឱ្យមានបញ្ហាប៉ះពាល់ផ្សេងៗឡើយ។ តួយ៉ាងដូច យុវវ័យមួយចំនួនដែល ទើបនឹងធំ ពួកគេតែងតែប្រើប្រាស់ ការ រួមភេទដោយដៃ ដូច្នេះហើយទឹកកាមរបស់គាត់បញ្ចេញនៅទីណាក៏បានដែរ។
ការចាក់ទឹកក្រៅពាងអាចទប់ស្កាត់ការបង្កកំណើតបានរហូត៩៩ភាគរយ
វិធីជ្រើសរើសការពន្យារកំណើតដោយសារការចាក់ទឹកក្រៅពាងវាមានភាគរយ តិចតួចបំផុតដែលអាចមានកូន តែ ភាគរយ នោះមានត្រឹមតែ០.១ឬ០.២ភាគរយតែប៉ុណ្ណោះ។ ព្រោះតាមការស្រាវជ្រាវមួយបានបង្ហាញថា ទឹករងៃ របស់ បុរសដែលមាននៅក្នុង សកម្មភាពកំពុងរួមភេទនោះ មិនអាចទៅបង្កកំណើតបានឡើយ លុះត្រាតែ ទឹកកាម ទើបវាអាចបង្កកំណើតបាន។
ដំបូន្មានអ្នកជំនាញ
លោកអ្នកមួយចំនួនដែលប្រាថ្នាចង់ពន្យារកំណើតឬគូស្វាមីភរិយាដែល ទើបរៀបការថ្មោងថ្មីក៏ដោយ ប្រសិនបើមិន ទាន់មានបំណងប្រាថ្នាចង់បានកូននោះទេ គួរជ្រើសរើសវិធីពន្យារកំណើតដោយវិធីរួមភេទចាក់ទឹកក្រៅពាង មិន ធ្វើឱ្យប៉ះពាល់ដល់ សុខភាពឡើយ។ ម្យ៉ាងទៀតវាក៏ជាវិធីសាស្ដ្រពន្យារកំណើតមួយល្អផងដែរ ក្រៅពីប្រើប្រាស់ថ្នាំ ឬប្រើស្រោមអនាម័យ។ លើសពីនេះ វិធីរួមភេទចាក់ទឹកក្រៅពាងនេះ វាមានលទ្ធភាពមិនអាច ផលិតកូនបាន រហូត ដល់៩៩ភាគរយផងដែរ។ ដូច្នេះហើយលោកអ្នកដែល មានបំណងចង់ពន្យារកំណើត អាចប្រើវិធីសាស្ដ្របែប នេះក៏ បានដែរ៕

អនុសាសន៍ធ្វើឱ្យក្មេងជាងវ័យពី វេជ្ជ. លី ចេងហ៊ុយ

ការ​រួម​ភេទ​យ៉ាង​ហោច​ណាស់​ឱ្យ​ បាន​៣ដងក្នុងមួយសបា្ដហ៍ នឹងអាចធ្វើឱ្យក្មេងជាងវ័យ ដល់ទៅ១០ឆ្នាំ​។​ នេះ​ជា​លទ្ធ​ផល​ដែល​ទទួល​បាន​ ពី​ការ​ធ្វើ​អង្កេត​ស្រាវ​ជ្រាវ​មួយ​ របស់​អ្នក​ចិត្ដ​សាស្ដ្រ​ជាតិ​ស្កុដ​ឡែន​ ទៅ​លើ​មនុស្ស​ដែល​សាច់​ចាំ​ នៅ​វ័យ​ក្មេង​បាន​យូរ​ ប្រមាណ​ជាង​៣​៥​០០​នាក់​។​ នៅ​ក្នុង​ពិធី​ជប់​លៀង​អតីត​សិស្ស​រួម​ជំនាន់​ នៃ​សាលា​រៀន​មួយ​ មាន​មនុស្ស​ខ្លះ​ហាក់​ដូច​ជា​មាន​វ័យ​ក្មេង​ ជាង​អ្នក​ខ្លះ​ទៀត​ដល់​ទៅ ១០​ឆ្នាំ​។​ លោក​វេជ្ជ​បណ្ឌិត​ដាវីដ​ វ៉ិច​ ជា​អ្នក​ចិត្ដ​សា​ស្ដ្រ​នៅម​ន្ទីរ​ ពេទ្យ​រ៉ូ​យ៉ាល់​អ៊ីឌី​ម​ប៉ើក​នៅ​ស្កុដ​ឡែន​ (ច​ក្រ​ភពអ​ង់គ្លេ​ស)​ មាន​ចម្ងល់​អំពី​ មូល​ហេតុ​នេះ​។ ​នៅ​ឆ្នាំ​១៩​៨​៨​លោក​វេ​ជ្ជ​ប​ណ្ឌិត​រូប​នេះ​ បាន​ប្រកាស​ក្នុង​សារ​ព័ត៌​មាន​ “អ្នក​វិទ្យា​សាស្ដ្រ​ថ្មី​ ” ទី​បំផុត​គាត់​បាន​ទាក់​ទង​ជា​មួយ​ មនុស្ស​ប្រមាណ​ជាង​៣៥​០០​នាក់​ ដែ​លមា​ន​អាយុ​ចន្លោះ​ពី​១៨​ ទៅ​១០២​ឆ្នាំ​។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​មាន លក្ខណៈពិសេសមានរូបរាងកាយក្មេង ជាងឆ្នាំកំណើត ដែល​ដាក់​នៅក្នុង​សំបុត្រ កំណើត​និង​អត្ដ​សញ្ញាណ​ប័ណ្ណ​។ ដើម្បី​រក​ឱ្យ​ឃើញ​ការ​ពិត​ អ្នក​វិទ្យា​សាស្ដ្រ​រូប​នេះ​ បាន​ដក​ចេញ​ពី​បញ្ជី​ ដែល​ចូល​រួម​អង្កេត​នូវ​មនុស្ស​ដែល​ ធ្លាប់​មាន​ការ​កែ​សម្ផស្ស​។ ​លោក​បាន​ផ្ដល់​កម្រង​សំណួរ​ ទៅ​ឱ្យ​អ្នក​ចូល​រួម​អង្កេត​ ដើម្បី​ដឹង​អំពី​ជីវិត​រស់​នៅ​ ជា​ប្រចាំ​របស់​ពួក​គេ​។ លទ្ធ​ផល​ដែល​ទទួល​បាន​លោក​ បាន​សរ​សេរ​នៅ​ក្នុង​សៀវ​ភៅ​មួយ​ក្បាល​ មាន​ចំណង​ជើង​ថា អាថ៌​កំបាំង​របស់​មនុស្ស​ ក្មេង​ជាង​វ័យ​។​

ដើម្បី​ជូន​ជា​បទ​ពិសោធន៍​សម្រាប់​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​ HealthCambodida.com សូម​ធ្វើ​ការ​ដក​ស្រង់​ចំណុច​ខ្លះ​ នៃ​ការ​អង្កេត​ របស់​អ្នក​វិទ្យា​សាស្ដ្រ​រូប​នេះ​។

៣ដង​ក្នុង​១​សបា្ដហ៍​ ក្មេង​ជាង​វ័យ​១០​ឆ្នាំ​

ដើម្បី​ឱ្យ​រូប​រាង​កាយ​នៅ​ក្មេង​ជាង​វ័យ​ សាច់​ចាំ​មិន​តម្រូវ​ឱ្យ​រស់​នៅ​តម​ផ្លូវ​ភេទ​ និង​តម​សព្វ​បែប​សព្វ​យ៉ាង​ដូច​អ្នក​ បួស​នោះ​ទេ​។​ សិច​ឬ​ជីវ​ភាព​ផ្លូវ​ភេទ​ប្រៀប​បាន​ នឹង​សារ​ធាតុ​មួយ​ក្នុង​ចំណោម​ សារ​ធាតុ​ផ្សំ​ជា​ច្រើន​ដែល​ជួយ​ យើង​ឱ្យ​ក្មេងជាងវ័យ ប្រមាណជា១០ឆ្នាំយ៉ាង តិច។ ពី​ព្រោះ​ថា​ក្នុង​ចំណោម​មនុស្ស ដែលសម្ភាសន៍ទាំងអស់ សុទ្ធតែមានទំនាក់ទំនងផ្លូវភេទ យ៉ាងតិចបំផុត៣ដងក្នុង១សបា្ដហ៍។ ឥទ្ធិពលជា ផ្លែផ្កាទាំងនេះត្រូវបានអះអាង ឡើងដោយការស្រាវជ្រាវជាច្រើន។ ពិតហើយ ការរួមភេទឬរួមរ័កស្នេហា ប្រៀបបានទៅនឹងលំហាត់ប្រាណ មួយ ដូចលំហាត់ដ៏ទៃទៀតដែរដែលជួយទ្រទ្រង់រាងកាយបាន។ រីឯសម្ព័ន្ធផ្លូវភេទសុខដុមអាច ជាសទិសន័យជាមួយនឹង ជីវិតរីករាយ។ ហើយ ដែលមនុស្សរីករាយពិតជា មានទឹកមុខក្មេងជាងពេលណាៗទាំងអស់។
ឥទ្ធិពលផ្សេងទៀតជួយឱ្យក្មេងជាងវ័យ
អ្នកស្រាវជ្រាវក៏បានគិតផងដែរ អំពីទម្លាប់ដ៏ទៃទៀតដែល ជួយឱ្យក្មេងជាងអាយុ។ ជាអាទិ អ្នកដែលក្មេងជាងវ័យ ភាគច្រើនជាអ្នកដែលមិនជក់បារី។ ម្យ៉ាងទៀតពួកគាត់ ជាមនុស្សដែលគិតគូរយក ចិត្ដទុកដាក់ពីរបបចំណីអាហារ និងមិនសូវមានអារម្មណ៍តានតឹង (មិនសូវមានអាការស្ដ្រេស្ស)។ ប៉ុន្ដែភាគច្រើនក្នុងចំណោម ពួកគាត់ជាមនុស្សស្រឡាញ់ ជីវិតចេះរស់នៅ។ ព័ត៌មានសំខាន់មួយផ្សេងទៀត ពួកគាត់ច្រើនតែមិនទាន់ មានអ្នកបន្ដពូជពង្ស គឺមានចំនួន១៥% មិនទាន់មានកូន។ រហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានការអង្កេតសព្វជ្រុង ជ្រោយអំពីឥទ្ធិពលនៃរបៀបរបប រស់នៅឡើយទេ។ ចំពោះមនុស្សមានមាឌតូច ឬទាបជាងកម្ពស់មធ្យម មានការពិបាកវាយតម្លៃ រកអាយុពិតរបស់ពួកគាត់ ឱ្យបានជាក់លាក់ណាស់។
លោកវេជ្ជបណ្ឌិត វ៉ិច បានបញ្ជាក់ថា មានរូបរាងកាយក្មេងជាងវ័យ មិនប្រាកដថាសុទ្ធតែផ្ដល់អត្ថប្រយោជន៍ ឬគុណសម្បត្ដិនោះ ទេ។ អ្នកដែលក្មេងជាងវ័យទាំងនេះ ជាមនុស្សមិនសូវរវៀសរវៃទេ ជាពិសេសមិនសូវខ្វល់នឹងជីវិត វិជ្ជាជីវៈប៉ុន្មានទេ។ លើសពីនេះទៅទៀតពួកគាត់ ច្រើនតែមានបញ្ហាទំនាក់ទំនងមិនល្អ ជាមួយនឹងកូនៗ របស់គាត់។
ជីវិតមនុស្សចរិកប្លែក
នៅឆ្នាំ១៩៩៥ លោកវេជ្ជបណ្ឌិត វ៉ិច បានចេញផ្សាយសៀវភៅមួយក្បាល ទៀតដែលអត្ថាធិប្បាយអំពីមនុស្សចរិកប្លែក។ លោក បានសម្ភាសន៍មនុស្សចរិកប្លែក ប្រមាណជាជាង១០០០នាក់ ទាក់ទងនឹងទម្លាប់រស់នៅ របស់ពួកគាត់។ មនុស្សចរិកប្លែក ជាមនុស្សមិនគោរព ប្រពៃណី មិនរមទម្យ ឆ្ងល់ច្រើនមនោគតិនិយម និងមានគំនិតច្នៃប្រឌិតខ្ពស់។ មនុស្សជំពូកនេះចូលចិត្ដគិតចង់ ស្រោចស្រង់ពិភពលោក ឬចង់ ធ្វើនេះអភិវឌ្ឍន៍នោះ ដោយមិនសូវខ្វល់ពី ករណីណាមួយឡើយ។
ការសន្និដ្ឋានរួម បានបង្ហាញថាមនុស្សក្រុមនេះ មានសុខភាពល្អ។ ដោយសារពួកគាត់ទៅជួបគ្រូពេទ្យ ព្យាបាលយូរៗមួយដង ជា មធ្យម៨ឆ្នាំមួយដងហើយមានអាយុវែង រស់បានក្មេងយូរជាង ក្រុមមនុស្សដ៏ទៃ ប្រមាណពី៥ ទៅ១០ឆ្នាំ។ អាចពន្យល់បានថា ដោយសារពួក គាត់មិនសូវខ្វាយខ្វល់ ច្រើននិងមិនសូវស្ដ្រេស្ស ឬមួម៉ៅ ដូចអ្នកដទៃទៀត។
ព័ត៌មានមួយចំនួន ដែលសរសេរនៅក្នុងសៀវភៅ នេះហាក់ដូចជាមិនស្របទៅនឹងសៀវភៅ “ អាថ៌កំបាំងរបស់មនុស្សក្មេងជាង វ័យ ” របស់គាត់ឡើយ។ ព្រោះថាគាត់បានអង្កេតឃើញថា មនុស្សចរិកប្លែកភាគច្រើន ជាអ្នកមិនទាន់រៀបការ ឬនៅលីវជ្រាលវ័យ។ ពួកគេ ងាយចាប់ចិត្ដស្រឡាញ់និងមានស្នេហា ប៉ុន្ដែពួកគាត់ពិបាកសម្ដែងកាយវិការ ស្និតស្នាលនិងរក្សាទំនាក់ទំនង ស្ថិតស្ថេរជាមួយអ្នកណាម្នាក់។ ពោលគឺពួកគាត់ចង់នៅតែម្នាក់ឯងជាង។
តាមរយៈកិច្ចអត្ថាធិប្បាយមកនេះ ហាក់ដូចជាមានសំណួរពីរ ដែលត្រូវគិតសម្រាប់ជីវិត គឺតើចង់ឱ្យ មានរូបរាងក្មេងជាងវ័យដោយរួមភេទជាប្រចាំ ឬក៏រស់នៅលីវចរិកប្លែក រហូតដល់វ័យចាស់?
ការរួមភេទ មានគុណសម្បត្ដិ និងមានគុណវិបត្ដិ
ការរួមភេទ ដែលយើងកំពុងលើកឡើងនេះ គឺសំដៅទៅការរួមភេទមានសុវត្ថិភាព មិនឆ្លងមេរោគកាមរោគ និងជម្ងឺអេដស៍ ពោលជាស្នេហាមួយទល់នឹងមួយ។
ពេលរួមភេទ អ្នកប្រព្រឹត្ដមានអារម្មណ៍ពុះកញ្ជ្រោល ឬប្រែប្រួលខ្លាំង។ជារួមការបបោសអង្អែល ថ្នាក់ថ្នមឱ្យគ្នា ពេលរួមស្នេហា នឹងគ្នាផ្ដល់អត្ថប្រយោជន៍ ដល់សុខភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្ដនិងជីវិតសុភមង្គលគូស្វាមីភរិយា។ ថ្វីត្បិតតែការរួមភេទ ជួយឱ្យមនុស្សមានរូបរាងកាយក្មេងជាងវ័យ និងមានអាយុវែងប៉ុន្ដែវាក៏ អាចបង្កើនការលេចឡើងនូវបញ្ហាជម្ងឺបេះដូង និងជម្ងឺមហារីកមួយចំនួន៕
ប្រភព៖ គេហទំព័រ សុខភាពកម្ពុជា

មាន​អ្វីខ្លះ​នៅក្នុង​ទឹកកាម​របស់​បុរស​?

ខាងក្រោម​នេះ គឺជា​អ្វី​ដែល​អ្នក​ត្រូវតែ​ដឹង​អំពី​មេ​ជីវិត​ឈ្មោល និង​ទឹកកាម​របស់​បុរស​ភេទ​។ តើ​អ្នក​បាន​ដឹង​ដែរ​ឬ​ទេ​ថា វា​មិនមែន​ជា​វត្ថុ​តែមួយ ឬ​ដូចគ្នា​នោះទេ​។ សូម​បង្កើន​ចំនេះដឹង​របស់​លោក​អ្នក​ទៅលើ​ការបញ្ចេញ​ទឹកកាម​របស់​មនុស្ស​ ប្រុស​ជាមួយ​យើងខ្ញុំ​ទាំងអស់គ្នា​។​

​ទំនាក់ទំនង​របស់​មេ​ជីវិត​ឈ្មោល (sperm) និង​ទឹកកាម (semen)

​ វា​មិនមែន​ជា​វត្ថុ​ដូចគ្នា ឬ​តែមួយ​នោះទេ​។ មេ​ជីវិត​ឈ្មោល​គឺជា​គ្រឿងផ្សំ​នៅក្នុង​ទឹកកាម ប៉ុន្តែ ទឹកកាម​ជា​ពាក្យ​សំដៅ​ទៅ​លើទឹក​ដែល​បុរស​ភេទ​បញ្ចេញ​បន្ទាប់​ពី​រួម​ភេទ​បាន ​សម្រេច ហើយ​វា​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន និង​វីតាមីន C​។ មេ​ជីវិត​ឈ្មោល​មាន​ត្រឹមតែ ៥ ទៅ ១០ ភាគរយ​ប៉ុណ្ណោះ​នៅ​ក្នុង​ការបញ្ចេញ​ទឹកកាម​ម្តងៗ​របស់​បុរស​។​

​ទឹកកាម​មាន​ធាតុ​ផ្សំ​ជាច្រើន​

​ នៅក្នុង​ទឹកកាម​មាន​ធាតុ​ផ្សំ​ជាច្រើន​ផ្សេងៗ​គ្នា ហើយ​វា​ប្រហាក់ប្រហែល​គ្នា​សម្រាប់​មនុស្ស​ប្រុស​ទូទៅ​។ សារធាតុ​ផ្សំ​ទាំងអស់នោះ​មាន​ដូចជា វីតាមីន C កាល់ស្យូម ក្ល​រីន អាស៊ីត​ស៊ី​ទ្រិក កូលេ​សស្តេ​រ៉ុល ក្រេ​អា​ទីនីន fructose (​ស្ករ​ក្នុង​ទឹក​ផ្លែឈើ​) អាស៊ីត​ឡាទិក ម៉ាញ៉េ​ស្យូម នី​ទ្រូ​សែន ផូស្វ័​រ ប៉ូ​តា​ស្យូម សូ​ដ្យូ​ម វីតាមីន B12 និង​ស័ង្កសី​។​

មេ​ជីវិត​ឈ្មោល​រស់រានមានជីវិត​យូរអង្វែង​

​ និយាយ​អំពី​អាយុកាល​វិញ មេ​ជីវិត​ឈ្មោល​អាច​រស់រាន​នៅក្នុង​ខ្លួន​របស់​ស្ត្រី​រហូត​ដល់​ទៅ ៥ ថ្ងៃ​បន្ទាប់​ពី​នៅ​រួមរស់​ជាមួយគ្នា​។ ប៉ុន្តែ កុំ​ព្រួយបារម្ភ​អី មេ​ជីវិត​ឈ្មោល​មិន​អាច​រស់នៅ​លើ​ផ្ទៃរាប​ធម្មតា ឬ​ក្នុង​អាង​ងូតទឹ​កក្តៅ កន្លែង​ហែល​ទឹក​ឡើយ ទោះបីជា​យ៉ាងណា​ក៏ដោយ កន្លែង​ហែល​ទឹក ឬ​អាង​ងូតទឹ​កក្តៅ​ភាគច្រើន​ត្រូវបាន​គេ​ដាក់​ថ្នាំ​សម្រាប់​ការព្យាបាល ដូច្នេះ វា​គ្រប់គ្រាន់​នឹង​សម្លាប់​មេ​ជីវិត​ឈ្មោល​ទៅហើយ​។ សូម្បីតែ​នៅក្នុង​ទឹក​ធម្មតា ទឹក​គ្មាន​ប្រើប្រាស់​ថ្នាំ​ព្យាបាល មេ​ជីវិត​ឈ្មោល​អាច​រស់នៅ​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ដូច្នេះ សូម​កុំ​ព្រួយបារម្ភ​អី មនុស្ស​ស្រី​មិន​អាច​មាន​ផ្ទៃពោះ​តាមរយៈ​ទឹក​ដូច​រៀបរាប់​ខាងលើ​នោះទេ​។​

​ពណ៌​របស់​ទឹកកាម​

​ ជាធម្មតា ទឹកកាម​មាន​ពណ៌​ស ឬ​ប្រផេះ ប៉ុន្តែ​ពេលខ្លះ​វា​អាច​មាន​ជា​ពណ៌​លឿង​។ ករណី​លេចចេញ​ជា​ពណ៌​ផ្កាឈូក ឬ​ក្រហម នោះ​គឺ​វា​បញ្ជាក់​ពី​វត្តមាន​របស់​ឈាម​ក្នុង​ទឹកកាម​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​ជា​ករណី​កម្រ​ជួបប្រទះ​ដែល​បណ្តាល​អោយ​មាន​ផល​អាក្រក់​ចំពោះ​សុខភាព ប៉ុន្តែ ប្រសិនបើ​អ្នក​មាន​ឈាម​ក្នុង​ទឹកកាម សូម​ធ្វើការ​ណាត់ជួប​ជាមួយនឹង​វេជ្ជបណ្ឌិត​របស់​អ្នក ដើម្បី​ពិភាក្សា​បញ្ហា​នេះ​អោយបាន​ល្អ​ប្រសើរ​។ មេ​ជីវិត​ឈ្មោល​ធម្មតា​មាន​ក្បាល​មូល និង​កន្ទុយ​វែង ដើម្បី​ងាយ​ធ្វើ​ចលនា​ទៅមុខ​។ មេ​ជីវិត​ឈ្មោល​ដែល​ធំ តូច ស្រួច ឬ​ក្បាល​ក្ងិក​ក្ង​ក់ រួញ កោង ឬ​កន្ទុយ​ពីរ ទំនង​ដូចជា​មិន​អាច​បង្ក​កំនើត​ជាមួយនឹង​ស៊ុត​ញី​របស់​ស្ត្រី​បានឡើយ​។​

​មេ​ជីវិត​ឈ្មោល​អាចជា​ប្រុស ឬ​ស្រី​

​ តើ​អ្នកដឹង​ទេ​ថា មេ​ជីវិត​ឈ្មោល​របស់​បុរស​អាច​ជា​ប្រុស និង​ស្រី​។ អញ្ចឹង​ហើយ មេ​ជីវិត​ឈ្មោល ស្រី (female sperm) មាន​កម្លាំង​ខ្លាំង​ជាង​មេ​ជីវិត​ឈ្មោល ប្រុស (male sperm) មានន័យ​ថា អ្នក​អាច​នឹង​មាន​ផ្ទៃពោះ​ដោយសារ​មា​ជីវិត​ឈ្មោល ស្រី​ហែល​លឿន​ជាង​មេ​ជីវិត​ឈ្មោល ប្រុស ។ មេ​ជីវិត​ឈ្មោល​ស្រី​មាន​ក្រូម៉ូសូម "X" ហើយ​បង្កើតបានជា​កូនស្រី ខណៈពេល​ដែល​មេ​ជីវិត​ឈ្មោល​ប្រុស​មាន​ក្រូម៉ូសូម "Y" និង​បង្កើតបាន​ជា​កូនប្រុស​។​

សីតុណ្ហភាព​ដែល​ល្អ​បំផុត​

​ មេ​ជីវិត​ឈ្មោល​ត្រូវបាន​ផលិតឡើង​នៅក្នុង​ពងស្វាស (​ដែល​ស្ថិតនៅ​ខាងក្រៅ​ខ្លួន​មនុស្ស​) ដោយសារ​តែ​មេ​ជីវិត​ឈ្មោល​ត្រូវការ​បរិស្ថាន​ត្រជាក់​ដើម្បី​រស់​។ ជា​ការពិត​ណាស់ ការសិក្សា​ថ្មីៗ​បាន​រកឃើញថា មនុស្ស​ប្រុស​ដែល​ធ្វើការ​ជាមួយនឹង​ម៉ាស៊ីន​កុំព្យូទ័រ​យួរដៃ​ផ្ទាល់​នៅ​លើ​ ភ្លៅ​របស់​ពួកគេ​អាច​នឹង​មាន​ចំនួន​មេ​ជីវិត​ឈ្មោល​តិច​ជាង​ធម្មតា ពីព្រោះ​កុំព្យូទ័រ​បាន​ផ្តល់​កំដៅ​ក្តៅ​នៅ​ជុំវិញ​ទីនោះ​។​

​មេ​ជីវិត​ឈ្មោល​រាប់​លាន​ក្បាល​

​ ជា​មធ្យម មនុស្ស​ប្រុស​បញ្ចេញ​ទឹកកាម​ដែលមាន​ផ្ទុក​មេ​ជីវិត​ឈ្មោល​ប្រហែលជា ១៨០ លាន​ក្បាល (៦៦ លាន​ក្នុង​មួយ​មី​លី​លីត្រ​) ប៉ុន្តែ អ្នកខ្លះ​បាន​អាច​បាន​រហូត​ដល់​ទៅ ៤០០ លាន​ឯណោះ​។ ទាំង​បរិមាណ និង​គុណភាព​សុទ្ធតែ​ជា​កត្តា​សំខាន់​សម្រាប់​ការបង្ក​កំណើត​៕​
ប្រភព៖ គេហទំព័រ សុខភាព

សូមប្រយ័ត្នចំពោះ ៥​ ក្បាច់ដែលអាចអោយអ្នកឈឺចាប់

រាល់ក្បាច់ទាំងអស់សុទ្ធ តែមានប្រយោជន៍ និងចំនុចពិសេសផ្សេងៗ គ្នាប៉ុន្តែវាអាស្រ័យទៅ លើ​ដៃ​គូ​ចូល​រួមធ្វើ ប្រតិបត្តិការ។នៅក្នុងនោះគេឃើញមាន ក្បាច់ចំនួន៥អាច ប្រឈមមុខជាមួយ គ្រោះ​ថ្នាក់​ជាង​គេ។​សូមពិនិត្យមើល រូបនៃក្បាច់ៗ មួយដូចខាងក្រោម៖
1.    បញ្ហាស្ថិតនៅលើ ទម្ងន់ខ្លួនរបស់នារី ទាមទារឲ្យបុរសត្រូវប្រើកំលាំង ហើយវាអាចធ្វើឲ្យ របួសខ្នងរបស់បុរស។
2.   បុរសអាចប្រឈមមុខ និងការផ្តាច់ចរន្ត សរសៃឈាមផ្នែក ខាងក្រោមភ្លៅនិងជើង ហើយ​ស្ត្រី​អាច​ប្រឈមមុខ និងការភ័យខ្លាចជាមួយ និងទំនាក់ទំនង់សម្ព័ន មេត្រីភាពព្រោះក្បាច់មួយនេះ អាចបណ្តាលនាង មានស្នាមជាំ។
 3.  ស្ត្រីគ្មានជំហរទប់ទល់ ក្នុងការវាយលុក ដ៏ជ្រៅរបស់បុរសដែល ប្រើក្បាច់នេះទេ។ បើ​ទោះ​ជា​ក្បាច់​មួយ​នេះ អាចធ្វើឲ្យថ្នូរយ៉ាង ណាក៏ដោយ មិនត្រូវភ្លេចពីផល លំបាករបស់ស្ត្រីដែរ។
4.  បញ្ហានៅត្រង់ថាប្រសិន បើជើងកៅអីបាក់ ខ្នងនិងភ្លៅនឹង ប្រឈមនិងគ្រោះថ្នាក់។
 5.   ក្បាច់មួយនេះ មានបញ្ហាត្រង់ថា ជង្គង់មិនបានដំណើរការ តាមតួនាទីរបស់វា ហើយវាអាចធ្វើឲ្យ រលាកក្បាលជង្គង់ និងសរសៃពួកន្លាក់ជើង។
ប្រភព Looking Today


សញ្ញាដែលបង្ហាញថានារីចង់....

១០ សញ្ញាដែលបង្ហាញថានារីចង់សិច។ ក្នុងនោះមានកាយវិការជាច្រើនដែលអ្នកមិនដែលបាន
ចាប់អារម្មណ៍ ការ ពិត ទៅ វា គ្រាន់ តែ ជា កាយ វិការធម្មតា ប៉ុន្តែវាមានន័យជ្រៅ ហើយប្រសិន បើអ្នកចេះ អានកាយវិការរបស់នាងៗ បាន ច្បាស់លាសនោះ អ្នក មុខ ជា ក្លាយ ជា បុរស ដែលទទួលបានភាពសុខស្រួល មិន​ចេះ​ចប់​មិន​ខាន​។ ខាងក្រោមនេះគឺជា កាយវិការនិងបរិបទ ១០ យ៉ាងដែលនារី​ៗបង្ហាញថាគេចង់សិច។
១. ឧស្សាហ៍លាបក្រែមរលោងញឹកញ៉ាប់នៅពេលនិយាយគ្នាជាមួយអ្នក
២. យកចង្អុលដៃទៅប៉ះបប៉ូមាត់
៣. ដើរមកអង្គុយលើដៃកៅអីរបស់អ្នក នៅពេលនិយាយគ្នា
៤. ស្និទ្ធស្នាលជាមួយអ្នកជាងគេ ក្នុងកម្មវិធីជួបជុំ
៥. យកស្រាបៀមកឱ្យអ្នក ឬបបួលអ្នកទៅបារ ២ នាក់
៦. យកដៃរបស់គេមកមាស្សាជូនអ្នក ជាពិសេសត្រង់ក និងត្រចៀក
៧. និយាយប្រៀបធៀបអ្នកទៅនឹងតារាប្រុសដែលមានរាងសិចស៊ី
៨. ព្យាយាមនិយាយដល់រឿងសិច ពេលដែលកំពុងនិយាយជាមួយអ្នក តែ ២ នាក់
៩. សួរពីរឿងរួមសិចជាមួយមិត្តស្រីពីមុនៗ
១០. ព្យាយាមឱ្យភ្នែក ញ៉ាក់ចិញ្ចើម នៅពេលនិយាយជាមួយអ្នកពីរឿងសិច
ទាំងនេះគឺជាកាយវិការ ១០ យ៉ាងសាមញ្ញសម្រាប់បុរសគួរណាកត់សម្គាល់ព្រោះនារីនៅក្បែរ
ខ្លួនកំពុងតែមានអារម្មណ៍មកលើខ្លួន៕
ប្រភព៖ CAMNEWS

អាថ៌កំបាង ចំណុចកំពូលរបស់ស្ត្រី

មនុស្សប្រុសច្រើនយល់ច្រឡំ អំពីការដល់ចំណុច កំពូលរបស់មនុស្សស្រី ក្នុងពេលរួមភេទ។ ប្រសិនបើអ្នកមាន ភាពច្របូកច្របលអំពីរឿងនេះ មធ្យោបាយមួយចំនួន ខាងក្រោមអាចជួយអ្នក ឲ្យយល់ដឹងអំពីប្រដាប់ភេទ ក៏ដូចជាចំណុចកំពូលក្នុង​ពេលរួមភេទរបស់ស្ត្រីទាំងក្នុង និងក្រៅបានយ៉ាងល្អ។
តើមានអ្វីកើតឡើងទៅ?
នៅពេលស្ត្រីឈានដល់ ចំណុចកំពូលក្នុងពេលរួមភេទ រាងកាយរបស់នាង នឹងមានប្រតិកម្មដូចៗគ្នាទាំងអស់ ព្រមទាំមានអារម្មណ៍ថា៖
·         មានការភ្ញោចនៅលើសេរ (Clitoris) របស់នាង
·         សម្ពាធឈាម ចង្វាក់បេះដូង និងដង្ហើមឡើងខ្ពស់
·         មានសម្ពាធកាន់តែខ្លាំង ក្នុងអាងត្រគៀក
·         សាច់ដុំក្នុងរាងកាយជាច្រើន មានការកន្ត្រាក់ ជាពិសេសសាច់ដុំ ក្នុងទ្វារមាស ស្បូន រន្ធគូថ និងកម្រាលអាងត្រគៀក
·         សម្ពាធទាំងនោះកើតចេញ នៅពេលស្ត្រីឈានដល់ ចំណុចកំពូលក្នុងពេលរួមភេទ
សេរទៅជាពណ៌ខៀវ៖ ប្រសិនបើស្ត្រីពិតជា ទទួលបានអារម្មណ៍ខ្លាំងក្លាមែន សេររបស់នាង នឹងក្លាយជាពណ៌ខៀវ។
- សេរ
មុខងារតែមួយគត់របស់សេរ គឺផ្តល់នូវការសប្បាយដល់ស្ត្រី។ អ្នកស្រាវជ្រាវជាច្រើន មិនអាចរកឃើញស្ថេរភាព របស់វាបានឡើយ។ ជាមួយគ្នានេះដែរ ចូរចងចាំក្នុងចិត្តថា ដោយសារតែសេរនេះ ងាយស្រួលរកបំផុតនោះ ទើបធ្វើឲ្យចំណុចកំពូល របស់ស្ត្រីតែងតែទទួលបាន តាមរយៈការភ្ញោចលើវា ។
- ទ្វារមាស
នៅក្នុងទ្វារមាស អ្នករកឃើញកន្លែងមួយ ឈ្មោះថា G-spot ឬ Grafenberg spot ដែលស្ថិតក្នុងជញ្ជាំង ខាងមុខរបស់ទ្វារមាស ចន្លោះរវាង ច្រកចេញទ្វារមាស និងមាត់ស្បូន។ បើតាមទ្រឹស្តីបានឲ្យដឹងថា G-spot អាចជាបណ្តំនៃសរសៃប្រសាទ មួយបាច់ចេញពីសេរ ឬក្រពេញសម្រាប់ ផលិតទឹករំអិល។
ជាធម្មតា បុរសក្រោយពីទទួល បានចំណុចកំពូលរួច ត្រូវការសម្រាកសិន ប៉ុន្តែគេជឿថាស្ត្រី អាចទទួលបានចង្វាក់នៃការ ដល់ចំណុចកំពូល ៣ប្រភេទដូចជា Single Orgasm, Serial Multiple Orgasm និង Sequential Multiple Orgasm។
- ការដល់ចំណុចកំពូលតែម្តង (Single Orgasm)
ចំណុចកំពូលបែបនេះ គឺស្ត្រីអាចទទួលនូវការ សប្បាយបានតែម្តងទេ ហើយអាចកើតឡើងនៅគ្រប់ ទីកន្លែងតែរយៈពេលពីរបីវិនាទី ទៅមួយនាទីប៉ុណ្ណោះ។
- ការដល់ចំណុចកំពូល ច្រើនដងបន្តគ្នា (Serial Multiple)
នេះមានន័យថា ស្ត្រីអាចទទួលបានចំណុច កំពូលច្រើនដង ហើយភាគច្រើនពួកគេតែង និយាយថាមិនអាចធ្វើបាន ប៉ុន្តែវាមិនដូច្នេះឡើយ។
- ការដល់ចំណុចកំពូល ច្រើនដងបណ្តាក់គ្នា (Sequential Multiple)
ចំណុចកំពូលប្រភេទនេះ កើតឡើងនៅពេលចំណុចកំពូល នីមួយៗស្ថិតក្នុងចន្លោះពេល ពីពីរបីនាទីម្តង ហើយច្រើនដង ។
តើផ្តល់ឲ្យនាងយ៉ាងដូចម្តេចទៅ?
ស្ត្រីភាគច្រើននិយាយថា ការឈានដល់ចំណុចកំពូល តាមរយៈការសូកបញ្ចូលលិង្គ វាពិបាកជាងការភ្ញោច លើសេរ។ ទន្ទឹមនឹងការភ្ញោច លើតំបន់ទ្វារមាស ស្ត្រីច្រើនតែពេញចិត្ត លើការប្រើម្រាមដៃ។
ចូរចងចាំក្នុងចិត្តថា រាល់ការភ្ញោចលើផ្លូវភេទ គ្រប់ប្រភេទអាចធ្វើឲ្យស្ត្រី ឈានដល់ចំណុចកំពូល បានទាំងអស់។ ទោះបីជាមានស្ត្រីខ្លះ អាចនឹងទទួលបាន ចំណុចកំពូលដោយខ្លួនឯង ដោយគ្មានការភ្ញោច ឬប៉ះអ្វីក៏ដោយ នោះគឺជារឿងដ៏កម្រណាស់។
ការ ម៉ាស្សា ការបរបោសអង្អែល មុនពេលរួមភេទ ការភ្ញោចដោយផ្ទាល់ និងការនិយាយអំពី ការរួមភេទសុទ្ធតែអាច ឲ្យស្ត្រីម្នាក់ឈានដល់ ចំណុចកំពូលបានដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ស្ត្រីភាគច្រើនរកឃើញថា ការភ្ញោចទៅលើសេរ ដោយផ្ទាល់គឺជាមធ្យោបាយដ៏ល្អ បំផុតដើម្បីពួកគេ អាចទទួលចំណុចកំពូលបាន ដូច្នេះចូរប្រើអណ្តាត ម្រាមដៃ ឬប្រើលិង្គត្រដុសវា៕
ប្រភព៖គេហទំព័រសុខភាព

រឹតចំណងស្នេហារបស់អ្នកជាមួយនឹងកន្លែងកំសាន្តពេលសំរាក់ពីការងារ


១ ឆ្នេរសមុទ្រ
    ជាការពិតណាស់ ឆ្នេរសមុទ្រគឺជាទីកន្លែងដ៏មានប្រជាប្រិយភាពបំផុត មិនចំពោះគូស្នេហ៏
    ប៉ុណ្ណោះទេ តែក៏ជាកន្លែងដ៏ពេញនិយមរបស់ប្រជាជនគ្រប់រូប។ បើនិយាយទីកន្លែងដ៏រ៉ូមែន
    ទិចនេះ សំរាប់អ្នកមានស្នេហា ពួកគេអាចបង្កើនអនុស្សាវរីយ៏រួមគ្នា ដោយពួកគេអាចដើរកាន់
    ដៃគ្នានៅពេលព្រះអាទិត្យរៀបអស្តង្គត អង្គុយលេងខ្សាច់សមុទ្ររួមគ្នា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​ក៏ដូចជាចុះលេងទឹករួម
    គ្នាផងដែរ ដែលរាល់សកម្មភាពទាំងអស់នេះ អាចពួកគេបង្កើតអនុស្សាវរីយ៏សប្បាយៗជាមួយ
    គ្នា។

២ ការចេញទៅ​ Picnic
    ទន្ទឹមនិងនេះដែរ ការចេញទៅ Picnic គឺជាគំនិតមួយផ្សេងទៀតដ៏រ៉ូមែនទិចផងដែរ ដោយគូ
    ស្នេហ៏អាចធ្វើការវេចខ្ជប់ម្ហូបអាហារផ្ទាល់ខ្លួន យកទៅញ៉ាំនៅកន្លែងសំរាកលំហែរណាមួយ
    ដូចជា ឧទ្យានជាតិ ក៏ដូចជាកន្លែងដែលមានលក្ខណៈបែបធម្មជាតិ ហើយវាក៏ជាអនុស្សាវរីយ៏
    មួយដែលនិងមិនអាចបំភ្លេចបាន។

៣ ការធ្វើលំហាត់ប្រាណ ពេលព្រឹកព្រលឹមរួមគ្នានៅតាមបណ្តោយមាត់ទឺកជាដើម
    អ្នកទាំងពីរអាចទៅតាមបណ្តោយមាត់ទឹក ដើម្បីធ្វើលំហាត់ប្រាណបន្តិចបន្តួច ក៏ដូចជា
    មានឧកាសក្នុងការស្រូបយកខ្យល់អាកាសនាពេលព្រឹកព្រលឹម​ ហើយក៏ជាឧកាសមួយ
    ផ្សេងទៀតក្នុងការរឹតចំណងមិត្តភាព និងភាពសប្បាយរីករាយ ដោយអ្នកទាំងពីរអាច
    លេងហ្គេម ដោយរត់ប្រណាំងគ្នាជាដើម។

៤​ ឧទ្យានជាតិ
    លើសពីនេះ ពួកគេអាចទៅលេងកំសាន្តដូចជា ឧទ្យានជាតិជាដើម។ គូស្នេហ៏ភាគច្រើន
    ទៅទីនោះបានទៅលេងនាពេលល្ងារចុងសប្តាហ៏ ដែលពេលនោះទិដ្ឋភាពរួមពិតជាមាន
    ភាពអ៊ូអរក៏ដោយសារមានមនុស្សផ្សេងទៀតបានទៅលេងដូចគ្នា។ គូស្នេហ៏អាចចំណាយ
    ពេលក្នុងការអង្គុយលេង និងមើលទិដ្ឋភាពក្មេងតូចៗ រត់ប្រដេញគ្នាលេង ដែលពេលនេះ
    គឺជាអនុស្សាវរីយ៏មួយដែលមិនអាចបំភ្លេចបាន។

៥​ រមណីយដ្ឋាន
   ផ្ទុយទៅវិញ ក្នុងចំណោមអ្នកមានស្នេហាមួយចំនួន និយមចូលចិត្តទៅលេងកំសាន្តនូវរម
   ណីយដ្ឋានណាមួយ ដែលពួកគេធ្លាប់តែបានលឺ ដូច្នេះក្នុងអំឡុងពេលឈប់សំរាក ពួកគេ
   ក៏សំរេចចិត្តទៅលេងរមណីយដ្ខានបែបធម្មជាតិ ដែលអាចធ្វើអោយអារម្មណ៏ពួកគេមាន
   ភាពស្រស់ស្រាយ​ និងក៏ជាផ្នែកមួយ ដែលអាចអោយពួកគេមានពេលវេលាគ្រប់គ្រាន់
   ក្នុងការស្វែងយល់ចិត្តគ្នា និងបង្កើនទំនាក់ទំនងស្នេហាផងដែរ។


ជារួមខាងលើនេះ គ្រាន់តែជាទីកន្លែងខ្លះៗ ដែលក្នុងចំណោមអ្នកមានស្នេហាចូលចិត្តទៅ
លេងកំសាន្ត​ នៅមានកន្លែងច្រើនផ្សេងៗទៀត ដែលពួកគេនិយមចូលចិត្តទៅលេងតាម
ចំណងចំណូលចិត្តរបស់ពួកគេ៕

កំហុសឆ្គងទាំង៥ របស់បុរស ពាក់ព័ន្ធនឹង ការរួមភេទ

សុភាពបុរសទាំងឡាយ  អាចគិតថាខ្លួនឯង ដឹងរឿងគ្រប់យ៉ាង អំពីបញ្ហាផ្លូវភេទ ជាមួយ ស្ត្រីជាដៃគូរ ។ ប៉ុន្តែ អ្វីដែលអ្នក កំពុងគិតនោះប្រហែល ជាមិនត្រូវទេ។ ចូរយើងនាំគ្នា ពិនិត្យមើលកំហុសឆ្គងខាងក្រោមនេះ។
កំហុសឆ្គងទី ១ : អ្នកអួតក្អេងក្អាងថាខ្លួនអ្នកដឹងច្បាស់ថាពួកនាងៗត្រូវការអ្វីជារឿយៗ បុរសតែង តែស្មានថាអ្វីដែលដៃគូរ របស់គេចង់បាន ពឹងផ្អែកទៅលើអ្វីដែល ពួកគេបានធ្វើជាមួយមនុស្សស្រីរបស់គេពីមមុនៗ មក។ ប៉ុន្តែ មនុស្សស្រីមិន មែនសុទ្ធតែដូចគ្នា ទាំងអស់នោះទេ ។
អ្នកមិនគួរគិតថាអ្វីដែលបានធ្វើជាមួយនារីម្នាក់ពីមុន វាអាចជាសេចក្តី ពេញចិត្តរបស់នារីម្នាក់ផ្សេងទៀតបាន ។ អ្នក ជំនាញ និយាយថានេះមិនមែនសំដៅទៅលើតែចំណង់ចំណូលចិត្តបញ្ហារួមភេទនោះ ទេ ប៉ុន្តែអ្នកត្រូវតែគិតដល់ពី ទំនាក់ទំនង ផងដែរ។ នារីខ្លះមិនពេញចិត្តនឹងការរួមភេទទេ ប៉ុន្តែអ្នកខ្លះអាចនឹងងាយស្រួលប្រសិនបើអ្នកសុំគេរួម ភេទ។ ចូរអ្នកឈប់គិតទៅថាស្ត្រីទាំងអស់សុទ្ឋតែងាយបបួលរួមភេទ។
កំហុសឆ្គងទី ២ : ការរួមភេទមានអារម្មណ៍ដូចគ្នាចំពោះបុរស និង ស្ត្រីនៅពេលមានការរួម ដំណេក រវាងបុរស និង ស្ត្រី, ប្រដាប់ភេទបុរស (penis) បានចូលទៅ ក្នុងរន្ឋយោនីស្ត្រី, អារម្មណ៍នោះធ្វើអោយបុរសជាច្រើនបានសុខស្រួល, ប៉ុន្តែ ពួកគេមិនអាច ស្រមៃនឹកគិតថា នាងមានអារម្មណ៍បែបនោះដែរទេ។ សំរាប់ស្ត្រីជាច្រើននៅខាងក្នុងប្រដាប់ភេទនារី អាចនឹងមានភាពរំជើបរំជួលតិចជាងផ្នែក ខាងក្រៅ ។ ជាមួយគ្នានេះផងដែរ, ការដាក់ចូលជ្រៅៗ  មិនអាចធ្វើអោយ នាងមានអារម្មណ៍ថាសុខស្រួលនោះទេ។ប្រសិនបើប្រដាប់ភេទបុរសវែងពេក , វាធ្វើអោយនាងមានអារម្មណ៍ថា អ្នកកំពុងចាក់ទំលុះ ក្រពះនាងទៅវិញទេ ។ វាអាចធ្វើអោយនាងចង់រកកល់ក្អួតទៀតផង ។
កំហុសឆ្គងទី ៣ : អ្នកដឹងពីរាងកាយរបស់ស្ត្រីទាំងអស់អ្នក ប្រហែលជាគិតថាខ្លួនដឹង ច្រើន អំពីប្រដាប់ភេទស្ត្រី។ប៉ុន្តែបុរស មិនសូវដឹងច្បាស់ពីរបៀបនៃការប៉ះ ឬ ស្ទាបទៅលើកន្លែងសម្រើប (clitoris) របស់ស្ត្រីនោះទេ។ ការស្ទាបអង្អែលទៅលើ (  clitoris) មិនមែនសុទ្ធផ្តល់សេចក្តីសុខស្រួលដល់នារីភេទនោះទេ, អ្នកខ្លះបែរជា មានអារម្មណ៍ថាឈឺចាប់ថែមទៀតផង ។ មនុស្សមួយចំនួនពេញ ចិត្តនឹង ការរំញោចដោយ ប្រយោលទៅវិញ ។ តើអ្នកអាចដឹងថា នាងចូលចិត្តអោយ អ្នកស្ទាប អង្អែលដោយវិធីណា? សួរនាងទៅ ...!
កំហុសឆ្គងទី ៤ : ការសើម ស្ត្រីមួយចំនួនអាចនឹងបញ្ចេញទឹករំអិល សើមជោគជាងអ្នកដទៃទៀត នៅពេលដែល ពួកគេ ឈានដល់ចំណុចកំពូលនៅពេលរួមភេទ។ នេះជាលក្ខណៈធម្មជាតិរបស់នារីដែលវាអាចផ្លាស់បានពីមួយថ្ងៃទៅមួយថ្ងៃ ។ វាអាចខុសគ្នាដោយ សាររដូវរបស់នារី, ហើយវាទាក់ទងនឹងផលប៉ះពាល់ដោយសារភាពតានតឹងអារម្មណ៍និងការប្រើ ថ្នាំផងដែរ។
កំហុសឆ្គងទី ៥ : ភាពស្ងប់ស្ងាត់ គឺជាមាសពេជ្រ បុរសជាច្រើនតែងតែគិតថា ពួកគេគួរតែស្ងប់ស្ងាត់នៅពេលរួមភេទ, ប៉ុន្តែ ប្រសិនបើជាអ្នក មិននិយាយវាចេញ ដៃគូរបស់អ្នកនឹងស្មាន ថាតើអ្នកកំពុងធ្វើអ្វី, កំពុងគិតពីអ្វី, អ្នកកំពុងតែ រួមភេទ ជាមួយនាងមែន ឬមិនមែន? ការសន្ទនាមានសារៈសំខាន់ណាស់អំឡុងពេលរួមភេទ ៕
Photo by Looking Today

១៤អារម្មណ៍ដែលធ្វើឲ្យស្រ្តីត្រូវការផ្លូវភេទខ្ពស់បំផុត

សេច​ក្តីត្រូវការផ្លូវភេទនោះជារឿង ធម្មជាតិរបស់មនុស្សគ្រប់រូប ហើយ​មួយ​ភាគ​ធំ​តែង​មិន​បាន​ជ្រាប​ទេ​ថា​ ស្រ្តី​នោះ​មាន​សេច​ក្តីត្រូវ​ការ​ផ្លូវ​ ភេទ​មិន​ខុស​ពី​បុរស​ឡើយ​។ តើ​អារ​ម្មណ៍​នៅ​ពេល​ណា​ខ្លះ​ដែល​នាង​ត្រូវ​ការ​ចខ្លាំង​បំផុត៖

១)​នៅ​ពេល​មាន​សេច​ក្តី​សុខ​មិន​ថា​ពី​ការ​សម្រេច​ជោគ​ជ័យ​ក្នុង​តួនា​ទីកា​រ​ងារ​និង​រួម​រហូត​ដល់​ការ​ត្រូវ​ឆ្នោត។ក្នុង​អំឡុងបែនេះស្រ្តីតែងមានអារម្មណ៍ផ្លូវភេទទ្វេរដងឡើង។

២)នៅពេលស្ថិតក្នុងបរិយាកាសល្អៗគឺមិនមានសម្លេងក្តុងក្តាំង សម្លេងយំ ឬការឈ្លោះប្រកែក​​គ្នា​របស់​កូន​ចៅ​ជា​ដើម​។បុរស​ត្រូវ​យល់​ថា​ក្នុង​ស្ថាន​ភាព​បែប​នេះ​អារ​ម្មណ៍​ផ្លូវ​ភេទ​របស់​នាង​គ្មាន​ទេ​ហើយ​បើ​ត្រូវការនោះ នាងក៏មិនអាចសម្រួលអារម្មណ៍បានគ្រប់គ្រាន់ដែរ។​ ចំណែក​ស្ថិតក្នុងបរិយាកាសល្អដូចជាថ្ងៃនៃសេចក្តីស្រឡាញ់ ថ្ងៃបុណ្យចូលឆ្នាំថ្មី ថ្ងៃភ្ជំបិ
ណ្ឌ។ល។ដែលក្នុងបរិយាកាសសប្បាយរីករាយបែបនេះនឹងជួយបង្កើតបរិយាកាសដល់
អារម្មណ៍ផ្លូវភេទរបស់ស្រ្តីរកើនទ្វេរឡើង។បើជ្រើសរើសយកឳកាសបែបនេះរួមភេទពិតជាមានន័យចំពោះនាង។

៣)ក្រោយពីឈ្លោះប្រកែកគ្នាពិសេសនៅពេលស្រ្តីជាភាគីមានកំហុសនៅពេលនោះនាងនឹងលួងលោមដោយការរួមភេទឡើង។

៤)នៅពេលមានគូប្រជែងគឺមានស្រ្តីម្នាក់ផ្សេងទៀតមកចែចង់បុរសជាគូស្នេហ៍របស់នាង
ស្រ្តីតែងមានក្តីប្រចែប្រច័ណ្ឌហើយដើម្បីយកចិត្តគូស្នេហ៍ក៏ដូចជាភាពប្រចែប្រច័ណ្ឌនៅលាយឡំជាមួយ នាងក៏ត្រូវការលួងលោមដោយរូបភាពការរួមភេទបែបនេះតែម្តង។

៥)នៅពេលបានផឹកគ្រឿងស្រវឹងបន្តិចបន្តួចនឹងជួយបន្ថែមសេចក្តីត្រូវការផ្លូវភេទរបស់
ស្រ្តីតែបើមានការបង្អកស្រារហូតដល់ស្រវឹងវិញនោះនឹងកាត់បន្ថយផ្លូវភេទនាងទៅវិញទេ។

៦)នៅពេលឃើញមនុស្សដែលនាងស្រឡាញ់ពេញចិត្ត។ខុសពីបុរសទាល់តែមើលរឿ
ងអាសអាភាសទើបកើតអារម្មណ៍ប៉ុន្តែសម្រាប់ស្រ្តីគ្រាន់តែឃើញបុរសដែលនាងចូលចិត្តនឹងកើតអារម្មណ៍ឡើងមកភ្លាម។

៧)អំឡុងថ្ងៃទី១០និង១៤នៃការមករដូវខែស្រ្តី។ក្នុងអំឡុងពេលនេះជាពេលធ្លាក់រដូវខែរបស់ស្រ្តី ដែលធម្មជាតិធ្វើឲ្យនាងកើតអារម្មណ៍ផ្លូវភេទច្រើនជាងធម្មតា។

៨)នៅពេលបានទទួលសម្តីផ្អែមល្ហែមឬមានការសរសេរពាក្យជូនពរពិរោះៗដែល
បញ្ជាក់ពីក្តីស្រឡាញ់ពេញចិត្តរបស់បុរសជាដៃគូ។

៩)នៅពេលនៅឃ្លាតឆ្ងាយពីគ្នាហើយយូរៗជួបគ្នាម្តង។ស្ថានភាពបែបនេះតែងបង្កើតអា
រម្មណ៍ផ្លូវភេទដល់ស្រ្តីកាន់តែត្រូវការទ្វេរដងឡើង។

១០)នៅពេលបានទទួលការសម្រាកគ្រប់គ្រាន់ ស្រ្តីមានការសប្បាយចិត្តជាងធម្មតា។
១១)នៅពេលអាក់ខានការរួមភេទយួរថ្ងៃ មានអាហារបរិភោគឆ្ងាញ់និងប៉ូវកម្លាំង។

១២) នៅពេលមានការផ្លាស់ប្តូរក្បាច់ការរួមភេទផ្លាស់ប្តូរទីកន្លែង...ដែលផ្តល់ភាពប្លែកៗដល់នាង។
១៣)នៅពេលកំពុងមានគំនិតច្នៃប្រឌិតអ្វីមួយ ក្នុងរឿងនេះធ្វើឲ្យស្រ្តីមានអារម្មណ៍ហួ
សពីការស្មានទុកទៅទៀត។ 

១៤)ពេលមានភាពតានតឹងផ្លូវអារម្មណ៍ហើយបើបានបុរសជួយធ្វើម៉ាស្សាឲ្យដើម្បីបំ
បាត់អារម្មណ៍តានតឹងនោះចុងក្រោយនឹងបញ្ចប់ដោយការរួមភេទឡើងតែម្តង៕

អា​ថ៌​កំ​បាំង​ផ្លូវ​ភេទ​របស់បុរស​ដែល​ស្ត្រី​គួរ​ដឹង

ស្ត្រី​​គួ​រ​ដឹ​ង​ពី​ចំ​ណ​ង់​ចំ​ណូ​ល​ចិ​ត្ត​រ​ប​ស់​បុ​រ​ស​ ​ពា​ក់​ព័​ន្ធ​នឹ​ង​កា​រ​រួ​ម​ភេ​ទ​ ​ដើ​ម្បី​ឱ្យ​ជី​វិ​ត​ផ្លូ​វ​ភេ​ទ​រ​ប​ស់​អ្ន​ក​នឹ​ង​គូ​ស្នេ​ហ៍​មា​ន​ភា​ព​​រ​លូ​ន​.​.​.​។​


រឿ​ង​អ​វ​យ​វៈ​ភេ​ទ​បុ​រ​ស​ ​ដែ​ល​ស្ត្រី​គួ​រ​ដឹ​ង​ ​៖​
​អ​វ​យ​វៈ​ភេ​ទ​បុ​រ​ស​ ​(​លិ​ង្គ​)​ ​ប្រៀ​ប​ដូ​ច​អេ​ប៉ុ​ង​។​ ​នៅ​ ​ពេ​ល​មិ​ន​មា​ន​កើ​ត​អា​រ​ម្ម​ណ៍​សិ​ច​ ​ឬ​មិ​ន​ត្រូ​វ​បា​ន​ជំ​រុ​ញ​ដា​ស់​អា​រ​ម្ម​ណ៍​ ​ទំ​ហំ​ខ្នា​ត​រ​ប​ស់​វា​គឺ​ធ​ម្ម​តា​។​ ​ប៉ុ​ន្តែ​ ​ខ​ណៈ​ដែ​ល ​វា​ត្រូ​វ​បា​ន​ជំ​រុ​ញ​ ​វ​ត្ថុ​ដែ​ល​ប្រៀ​ប​ដូ​ច​ជា​អេ​ប៉ុ​ង​ ​នៅ​ក្នុ​ង​អ​វ​យ​វៈ​ភេ​ទ​បុ​រ​ស​នោះ​ ​មា​ន​ឈា​ម​ធ្វើ​ច​រា​ច​រ​ម​ក​ចិ​ញ្ចឹ​ម​ ​យ៉ា​ង​ច្រើន​ ​រ​ហូ​ត​នាំ​ឱ្យ​លិ​ង្គ​ព​ង្រី​ក​មា​ឌ​កា​ន់​តែ​ធំ​ ​និ​ង​រឹ​ង​ឡើ​ង​។​ ​ក​ម្រិ​ត​នៃ​កា​រ​ឡើ​ង​រឹ​ង​នេះ​ ​អា​ស្រ័​យ​លើ​ឈា​ម​ ​ដែ​ល​ទៅ​ចិ​ញ្ចឹ​ម​នោះ​មា​ន​ប​រិ​មា​ណ​ច្រើ​ន​ប៉ុ​ន​ណា​ ​?​ ​ដូ​ច្នេះ​ ​បុ​រ​ស​ត្រូ​វ​ប្រ​យ័​ត្ន​ក្នុ​ង​កា​រ​ប​រិ​ភោ​គ​ចំ​ណី​អា​ហា​រ​។​ ​គួ​រ​ចៀ​ស​វា​ង​ប​រិ​ភោ​គ​ចំ​ណី​អា​ហា​រ​ណា​ដែ​ល​ស​ម្បូ​រ​ជា​តិ​ខ្លា​ញ់​ច្រើ​ន​ ​ព្រោះ​ខ្លា​ញ់​ ​វា​ទៅ​តោ​ង​ទំ​រុំ​រឹ​ត​ស​រ​សៃ​ឈា​ម​ ​ប​ណ្តា​ល​ឱ្យ​ឈា​មចរាចរទៅចិញ្ចឹមអវយវៈភេទ កាន់តែពិបាកឡើង។

ស្ថិតិផ្សេងៗ ស្តីអំពីអវយវៈភេទបុរស ៖
-អវ​យ​វៈ​ភេ​ទ​បុ​រ​ស​ ​មា​ន​ ​៤​ផ្នែ​ក​សំ​ខា​ន់​ៗ​ ​គឺ​ផ្នែ​ក​ក្បា​ល​ ​ផ្នែ​ក​ត​ច​ន្លោះ​ពី​ក្បា​ល​ទៅ​អ​ង្គ​ជា​ត​ ​តួ​អ​ង្គ​ជា​ត​ ​និ​ង​ ​ផ្នែ​ក​ព​ង​ស្វា​ស​។​
​-​ជា​ធម្មតា បុរសផលិតមេជីវិត (Sperm) ១.០០០ ក្បាល ក្នុង ១នាទី។ ក្នុងការបញ្ចោញទឹកកាម មកម្តងៗ មេជីវិតជាង ៣០០-៥០០លានក្បាល ត្រូវបានបញ្ចោញមក ដែរ ក្នុងល្បឿន ៤៥គ.ម ១ម៉ោង ហើយមេជីវិតទាំងនេះ អាច​រ​ស់​នៅ​ក្នុ​ង​រា​ង​កា​យ​ស្ត្រី​ ​បា​ន​តែ​ ​៤៨ម៉ោង (២ថ្ងៃ) ប៉ុណ្ណោះ ផុតពីរយៈពេលនេះទៅ វានឹងស្លាប់ទៅវិញ។
-បុរសអាយុចន្លោះពី ១៣-២៥ឆ្នាំ អវយវៈភេទ អាចរឹងបាន ដោយពុំចាំបាច់មានមូលហេតុអ្វីឡើយ។
-បើទឹកកាមដែលបញ្ចោញមក មានរសជាតិមិនល្អ វាអាចបណ្តាលមកពីចំណីអាហារដែលបុរសទទួលទាន។ ដើម្បីឱ្យរសជាតិទឹកកាម ប្រសើរឡើងវិញ ចូរទទួលទាន ចំណីអាហារដែលមានការបូអ៊ីដ្រាត ច្រើន ដូចជា មីអ៊ីតាលី ឬដំឡូងបារាំង ហើយក៏ត្រូវចៀសវាងសម្លការី ស្រាបៀរ និងកាហ្វេ។
-អំឡុងពេលគេងលក់ អវយវៈភេទរបស់បុរស អាចឡើងរឹងបានរហូតដល់ ៥ដងឯណោះ ហើយម្តងៗ រឹងបាន រយៈពេលប្រហែល ៣០នាទី។
-ប្រុសៗអាចឈានដល់ចំណុចកំពូលបាន ក្នុងរយៈពេល ២នាទី ក្រោយពេលធ្វើការស៊កបញ្ចូល។ ឯអារម្មណ៍ស្រើបស្រាល កើតឡើងប្រមាណ ៣-៥វិនាទី។
-បុរសអាចឈានដល់ចំណុចកំពូលច្រើនបំផុត ១៦ដង ក្នុងអំឡុងពេល ១ម៉ោង។ ឯស្ត្រី បានរហូតដល់ ១៣៤ដង។

ទង្វើរបស់ស្ត្រី ដែលបុរសពេញចិត្តបំផុត ៖
១. កុំផ្តោតទៅលើអវយវៈភេទរបស់បុរសតែម៉្យាង។ ត្រូវចាប់អារម្មណ៍ទៅលើចំណុចផ្សេងពីនេះផង ដូចជា ស្ទាបអង្អែលថ្នមៗ គល់ភ្លៅផ្នែកខាងក្នុង ខណៈពេល ដែលអ្នកកំពុងថើបបឺតមាត់គ្នា។
២. ប្រើម្រាមដៃដ៏ស្រលូនរបស់អ្នក អូសស្រាលៗ តាមបបូរមាត់គូស្នេហ៍ រួចហើយស៊កចូលក្នុងមាត់ ឱ្យគេ បៀមជញ្ជក់ម្រាមរបស់អ្នក។
៣. ការណ៍ដែលអ្នកប្រើបបូរមាត់ថើបជញ្ជក់ស្រាលៗ នៅតាមកញ្ចឹង-ក របស់គូស្នេហ៍ នឹងធ្វើឱ្យគេស្រៀវស្រើប យ៉ាងខ្លាំង។
៤. ប្រើរាងកាយរបស់អ្នក ត្រដុសកកិតទៅនឹងខ្លួនប្រាណរបស់គេ ដោយឱ្យភាគីបុរសគេងផ្ងារ ឯអ្នក គេងផ្កាប់ពីលើ ហើយរំកិលឡើងលើ ចុះក្រោម។ បើសក់ របស់អ្នកវែងគួរសម ទម្លាក់សក់ចុះ បក់ផាត់លើរាងកាយគូស្នេហ៍ ដូចជា ទៅលើដើមទ្រូង និងដោះ ជាដើម។ នេះ ក៏ជាឱកាសមួយ អាចឱ្យដៃគូគយគន់ផែនសុដន់ដ៏ក្រពុំ របស់អ្នក បានយ៉ាងច្បាស់ផងដែរ។
៥. បើខ្ពើមរអើម មិនចង់ធ្វើឱរ៉ាល់សិចឱ្យដៃគូ តែចិត្តក៏ចង់សាកល្បង មិនពិបាកឡើយ អាចយកសូកូឡា ឬការ៉េមកី ដែលអ្នកចូលចិត្ត មកលាបប៉ាតពីលើ ហើយ បៀមវាក្នុងមាត់។ ធ្វើដូចនេះ លើកក្រោយ អ្នកនឹងចូលចិត្ត ចង់ធ្វើឱរ៉ាល់សិចឱ្យគូស្នេហ៍ ជាក់ជាពុំខាន។
៦. មុននឹងផ្តើមធ្វើឱរ៉ាល់សិច អ្នកគួរតែបៀមទឹកក្តៅឧណ្ហៗ ជាមុនសិន ដើម្បីឱ្យក្នុងមាត់របស់អ្នក មានកម្តៅ ជួយជំរុញឱ្យដៃគូ កើតភាពស្រណុកស្រួលខ្លាំង។
៧. តិចនិកនៃការធ្វើឱរ៉ាល់សិច យ៉ាងសាមញ្ញបំផុត ប៉ុន្តែ ប្រុសៗកើតមានអារម្មណ៍ខ្លាំងបំផុត គឺប្រើដៃជួយ រូតចុះរូតឡើង ខណៈដែលអ្នកកំពុងប្រើមាត់ និងអណ្តាត បៀមជញ្ជក់នោះ។
៨. អំឡុងពេលធ្វើឱរ៉ាល់សិច ភ្នែកមិនត្រូវសម្លឹង ទៅរកអវយវៈភេទរបស់គូស្នេហ៍ តែម៉្យាងនោះទេ ត្រូវ មើលទៅកែវភ្នែករបស់គេផង។
៩. ប្រសិនបើដៃគូសុំធ្វើការស៊កបញ្ចូល ក៏តាមតែចិត្ត របស់គេទៅចុះ ប៉ុន្តែ ឱ្យចូលត្រឹមតែក្បាលលិង្គបានហើយ រួចត្រូវដកចេញវិញ។ ធ្វើដូចនេះ ប្រមាណជា ២-៣ដង។ វិធីនេះ នឹងទាក់ចិត្តរបស់គេ ឱ្យចង់រួមរ័កជាមួយអ្នក រឹតតែខ្លាំងឡើង។
១០. ហាត់ខ្ជឹបទ្វារមាស ខណៈដែលបុរសគូស្នេហ៍ របស់អ្នក ធ្វើការស៊កបញ្ចូល។ វិធីនេះ ជួយឱ្យកើតអារម្មណ៍ ស្រណុកស្រួលខ្លាំង និងបានធ្វើឱ្យដៃគូមានអារម្មណ៍ចង់ រួមរ័កជាមួយអ្នកទ្វេឡើង...៕

ប្រភព៖ គេហទំព័រសុខភាព

រូបរាងអាវុធ អាចប្រាប់ពីអត្តចរិតបុរស

សម្រាប់មនុស្សយើង មិនត្រឹមតែសំដីនោះទេដែលអាចបង្ហាញឱ្យដឹងពីអត្ដចរិតផ្ទាល់
ខ្លួន ប៉ុន្ដែ អាវុធ របស់ពួកគេក៏អាចស្ដែងចេញប្រការនេះបាន។

អាវុធធុនតូច
ដោយសារតែ អាវុធ មានសភាពតូចល្អិត ទើបបណ្ដាលឱ្យបុរសមួយចំនួនរស់នៅដោយ
ការព្រួយបារម្ភ។ ពួកគេតែងសួរខ្លួនឯងថា តើមាននារីណាពេញចិត្ដខ្លួន បើ អាវុធ តូចបែប
នេះ ដូច្នេះពួកគេ ប្ដេជ្ញាចិត្តដើម្បីធ្វើឱ្យបានជោគជ័យក្នុងការងារដើម្បីបំពេញការខ្វះខាត
ផ្នែក អាវុធ របស់ខ្លួនដែលអន់ជាងបុរសដទៃ។ ពួកគេនឹងព្យាយាមរកគ្រប់មធ្យោបាយ
ដើម្បីសម្រេចដល់គោលដៅ ព្រមទាំងចំណាយពេលវេលាច្រើនក្នុងការស្រាវជ្រាវរកវិធី
និងក្បាច់គុន ល្អៗសម្រាប់ អាវុធ ដ៏តូចនោះ។

អាវុធធំល្មម
បុរសដែលមាន អាវុធ ធំល្មមបែបនេះ តែងមានចរិតធម្មតាដូចបុរសដទៃ។ ពួកគេស្លៀក
ខោក្រណាតកាគី ចេះផឹកស្រា មានការងារនិងមានជីវភាពធម្មតា។ ពួកគេអាចចូលទៅ
កាន់សៃវៀនប្រយុទ្ធបានដូចធម្មតា។ ប៉ុន្តែនៅក្នុងកាលៈទេសៈផ្សេងមួយទៀត ពួកគេអាច ប៉ះប៉ូវឱ្យការខ្វះខាតរបស់ខ្លួនដោយការប្រើយុទ្ធសាស្ដ្រកំពូលរបស់ខ្លួនដែលបានលួចចម្លង
ពីអ្នកផ្សេង។ ប្រការដែលយើងអាចសន្មត់បានច្បាស់នោះគឺ៖ បុរសដែលមានអាវុធធុនល្មម
ដូច្នេះ ប្រៀបដូចជានំឆ្ងាញ់មួយដែលស្ថិតក្នុងទីកំបាំង ហើយអ្នកនឹងមិនអាចស្មានបានថា ខ្លួននឹងបានទទួលនំប្រភេទណានោះទេ។

អាវុធធំអស្ចារ្យ
ដោយសារតែដឹងថា ខ្លួនមានអាវុធធំជាងគេ ដូច្នេះបុរសប្រភេទនេះ តែងមានអំនួតនិងមាន
មោទនភាព។ ប៉ុន្តែ ចរិតផ្ទាល់របស់បុរសនេះគឺខ្ជិលធ្វើការចូលចិត្តអង្គុយមើលទូរទស្សន៍
នៅផ្ទះជាជាងនាំគូស្នេហ៍ទៅដើរលេង។ សម្រាប់ការឡើងគ្រែ ប្រសឹនបើ អ្នកចង់នៅក្បែរ
បុរសប្រភេទនេះ អ្នកត្រូវតែ ចេះធ្វើតាមអ្វីដែលបុរសនេះចង់បាន៖ ។

ពិបាកស្មានត្រូវ
បុរសប្រភេទនេះ តែងតែមានចរិតប្លែកៗ ។ ពួកគេមានការងារមិនធម្មតា ហើយចំណូល
ចិត្តក៏ចម្លែក រីឯការនិយាយស្ដីក៏ពិបាកយល់។ ចំណែក អាវុធ របស់ពួកបុរសប្រភេទនេះ
ក៏មានអាថ៌កំបាំងខ្លាំងដែរ ៖ ពេលខ្លះវាវេចង្កូតទៅស្ដាំ ពេលខ្លះទៅឆ្វេង។ បុរសដែលមាន
អាវុធ បែបនេះ ត្រូវបានគេហៅថា ជាខ្លាលាក់ក្រចក មុនពេលចាប់ចំណី។

ខ្លីប៉ុន្ដែធំ
បុរសដែលមាន អាវុធ ខ្លី ប៉ុន្ដែធំ បែបនេះ តែងមានអត្ដចរិតកាច ខ្លាំងក្លា និងយល់ថាខ្លួន
ជាអ្នកសំខាន់ជាងគេ។ ពួកគេព្យាយាមប៉ះប៉ូវការខ្វះខាតរបស់ខ្លួនដោយការបង្ហាញពីអ្វីៗ
គ្រប់យ៉ាងប្រកបដោយភាពអស្ចារ្យ ៕
ប្រភព៖ CAMNEWS

ឡើងគ្រែលើកដំបូងត្រូវធ្វើអ្វីខ្លះ?

ខាងក្រោមនេះគឺជាការណែនាំរបស់អ្នកជំនាញការផ្នែកសុខភាពផ្លុវភេទ ៖

សុវត្ថិភាព
ពុំមានការឡែងគ្រែណាមួយដែលមានសុវត្ថិភាព១០០%នោះទេ តែអ្នកត្រូវតែប្រាកដថា
អ្នកអាចការពារខ្លួនបាន ហើយដៃគូប្រុសរបស់អ្នកបានប្រើប្រាស់ស្រោមអនាម័យ។ចូរ
ព្យាយាមនិយាយឱ្យគាត់ដឹងច្បាស់ពីសុខភាពផ្លូវភេទរបស់អ្នក។

កុំរំពឹងពីគាត់ច្រើនពេក
ការស្វែងយល់ពីផ្លូវភេទក៏ដូចទៅនឹងការស្វែងយល់ពីនរណាម្នាក់ដូច្នោះដែរ វានឹងត្រូវ
បានកែលំអជាសន្សឹមៗ ហើយអ្នកនឹងបានស្រួលចិត្តស្រួលកាយបន្ដិចម្ដងៗ។បែបនេះ អ្នកមិនត្រូវមានអារម្មណ៍តានតឹងឬព្យាយាមបង្កើតរាត្រីមួយដ៏មហាអស្ចារ្យនោះទេ។
ដោយសារតែ វាគ្រាន់តែជារាត្រីដំបូងមួយក្នុងចំណោមរាត្រីរាប់ពាន់ផ្សេងទៀតកំពុង
រង់ចាំអ្នកនៅពេលក្រោយ។

បេះដូង
នៅក្នុងលើកដំបូងនៃការឡើងគ្រែ វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ឈឺផ្សា តែអ្នកមិនចាំ
បាច់យកចិត្តទុកដាក់ចំពោះបញ្ហានេះ។ដងដង្ហើមឱ្យបានវែងៗ វាអាចជួយឱ្យអ្នកមាន
អារម្មណ៍ស្រួលឡើងវិញនិងអាចបន្ដការប្រយុទ្ធ ទៀតបាន។

៤/ កំដៅសាច់ដុំមុនពេលចូលប្រកួត
បណ្ដាធាតុផ្សំដែលនាំទៅរកចំនុចកំពូលមានដូចជាការឱប ថើប ស្ទាបអង្អែលនិងការ
ធ្វើឱ្យស្រើបស្រាលដោយសំដីជាដើមគឺជាប្រការដែលមិនអាចខ្វះបានក្នុងដំណើរឆ្ពោះ
ទៅរកឋានស្រណុកប្រកបដោយភាពអស្ចារ្យបំផុត។

ត្រូវប្រាកដថាជាតិរំអិលមានគ្រប់គ្រាន់មុនពេលចេញដំណើរ
អ្នកត្រូវតែប្រាកដថា ជាតិរំអិលរបស់អ្នកមានគ្រប់គ្រាន់សម្រាប់ឆាកប្រយុទ្ធ។ប្រសឹន
ប្អូនស្រី របស់អ្នកមានសភាពស្ងួតពេក វានឹងបង្កភាពលំបាកដល់អ្នក។ជាងនេះទៀត អាការៈស្ងួតក៏ងាយនឹងធ្វើឱ្យស្រោមអនាម័យរហែក។

សម្លេង
គួរតែធ្វើឱ្យដៃគូរបស់អ្នកដឹងថាអ្នកមានអារម្មណ៍ស្រើបស្រាល។បុរសទាំងឡាយតែង
ចង់ស្ដាប់សម្លេងរបស់អ្នកនៅពេលកំពុងប្រតិបត្តិការព្រោះថាពួកគេងាយនឹងមានភាព
ស្រើបស្រាលដោយសារតែសម្លេងចេញពីដើម ក របស់ដៃគូស្រីរបស់ពួកគេ ដូច្នេះអ្នក
មិនចាំបាច់ខ្មាស់អៀនក្នុងការបញ្ចេញសម្លេងតាមស្ថានភាពនៃការប្រយុទ្ធនោះឡើយ។

កុំចាត់ទុកដៃគូថាគាត់មានបទពិសោធច្រើន
ទោះជាដៃគូរបស់អ្នកមានចំណេះដឹងច្រើនឬមានបទពិសោធច្រើនផ្នែកផ្លូវភេទ ប៉ុន្ដែ
ពួកគេក៏នៅតែព្រួយបារម្ភថាតើខ្លួនបានបំពេញបំណងសម្រាប់ដៃគូស្រីរបស់ខ្លួននោះ
ឬអត់។ដូច្នេះ គួរតែសហការគ្នាដើម្បីស្វែងរកភាពសមស្របសម្រាប់អ្នកទាំងពីរ។

កុំធ្វើពើជាស្រួល
ប្រសឹនអ្នកធ្វើពើជាស្រួល នោះវាគ្រាន់តែជាការកុហក់ខ្លួនឯងប៉ុណ្ណោះ។ចូរឱ្យដៃគូ
ប្រុសរបស់អ្នកដឹងថាអ្នកកំពុងទៅដល់ផ្លូវជម្រិល អ្នកចង់រង់ចាំដៃគូអ្នក ដូច្នេះវានឹង
បង្កើនកម្លាំងឱ្យដៃគូអ្នក ហើយអ្នកទាំងពីរនឹងបានសុខស្រួលជាមួយគ្នានៅពេលមាន
ឱកាសសមស្រប។

ប្រដាប់ភេទបុរស អាចនឹងពិបាកគ្រប់គ្រង
ការឆាប់ចេញទឹកកាមនិងការពិបាកក្រោធ តែងកើតឡើងចំពោះបុរសនៅពេល
ចូលទីលានប្រយទ្ធជាលើកទីមួយ។ប្រសឹនដៃគូប្រុសរបស់អ្នកមានបញ្ហាបែបនេះ
អ្នកមិនគួរព្រួយបារម្ភពេកនោះទេ ចូរទុកឱ្យកាំភ្លើងធំ របស់គាត់សម្រាកកាយដើម្បី
យកកម្លាំងសម្រាប់ឡើងឆាកប្រយុទ្ធនៅពេលបន្ដិចទៀត៕

ប្រភព៖ CamNew

៤​ ហេតុផល ដែល​បុរស​តែង​ងងុយគេងក្រោយពេល​រួមភេទ​

១-​គេ​នឿយហត់​តាំងពី​មុន​ចាប់ផ្តើម​មាន​ការ​រួមសិច ហើយ​សិច​ក៏​ធ្វើឲ្យ​គេ​ធូរស្បើយ រហូត​ដល់​ដេកលក់​ងាយ ។​
២-​អ័រម៉ូន​ដែល​បុរស និង​ស្រី្ត​បង្កើតឡើង ដើម្បី​ឲ្យ​កើត​អារម្មណ៍​ស្រណុក​ស្រួល​កំពូល (Orgasm) អាច​ធ្វើឲ្យកើត​ភាព​ស្កប់ចិត្ត និង​អារម្មណ៍​ស្ងប់​ខាង​រាងកាយ តែងតែ​ធ្វើឲ្យ​ចង់គេង ។​
៣-​ការបញ្ចេញ​ទឹកកាម ដែល​ធ្វើឲ្យ​រាងកាយ​អាច​បន្ធូរបន្ថយ​ភាព​តឹងតែង​ធ្វើ​ឲ្យ​បុរស​មាន​អារម្មណ៍​ថា រាងកាយ​អស់កម្លាំង​ល្ហិតល្ហៃ ។​
៤-​មនុស្ស​ភាគច្រើន (​ទាំងស្រី និង​ប្រុស​) តែងតែ​ទប់​ដង្ហើម ក្នុងពេល​រួមភេទ​ការដកដង្ហើម​ខ្លីៗ ញាប់ៗ ហើយ​មិន​យកចិត្តទុកដាក់​នឹង​ការដកដង្ហើម ធ្វើ​ឲ្យ​បុរស​ខ្វះ​អុកស៊ីហ្សែន ដែល​ធ្វើឲ្យ​ងងុយគេង ។ វិធី​ងាយៗ សម្រាប់​ដោះស្រាយ​បញ្ហា​នេះ គឺ​ពិសា​កាហ្វេ ១ កែវ មុន​ចូល​គេង​ដែល​វា​ជា​អ្នកជំរុញ​ដ៏​ល្អ​សម្រាប់​ការ​សិច ព្រោះ​វា​ធ្វើឲ្យ​រាងកាយ​ស្វាហាប់ និង​អារម្មណ៍​ផុស​ឡើង ហើយ​ទប់ទល់​នឹង​ភាព​ងងុយ​បាន ៕​


ប្រភពគេហទំព័រ CEN