Showing posts with label ការទស្សន៏ទាយ. Show all posts
Showing posts with label ការទស្សន៏ទាយ. Show all posts

ឆ្នាំ២០១២ ​​នេះនឹងមិនមាន​ពន្លឺរយៈពេលបីថ្ងៃ


អាមេរិក៖ អង្គការណាសា របស់សហរដ្ឋអាមេរិក បានធ្វើការទស្សន៍ទាយថា ភាពងងឹត ទាំងស្រុង នឹងកើតមានឡើង ក្នុងអំឡុងថ្ងៃទី២៣ ដល់ថ្ងៃ ទី២៥ ខែធ្នូ ឆ្នាំ២០១២ខាងមុខ ក្នុងអំឡុង នៃតារាវិថីរបស់ផែនដី ដើរស្របគ្នា។ អ្នកវិទ្យាសាស្ត្រ សហរដ្ឋអាមេរិក បាន ទស្សន៍ទាយថា សកលលោក ទាំងមូល នឹងមានការប្រែប្រួល ដោយពិភពលោកទាំងមូល នឹងត្រូវងងឹត ទាំងស្រុង រយៈពេលបីថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ខាងមុខ។
វាមិនមែនថ្ងៃចុងក្រោយរបស់ផែនដីនោះទេ តែវាជាថ្ងៃមួយដែលព្រះអាទិត្យ និងផែនដី ស្ថិតនៅ ក្នុងជួរតែ មួយជាលើកដំបូង។ ផែនដីនឹងរំកិល ចេញ ពី ទីតាំងបច្ចុប្បន្ន គឺក្នុងតារាវិថីទីបី ទៅកាន់ទីតាំងសូន្យ បន្ទាប់មកផ្លាស់ទៅកាន់តារាវិថីទីបួន។ ក្នុងអំឡុង នៃការផ្លាស់ប្តូរនេះ ពិភពលោកទាំង មូល ប្រឈមមុខនឹង ការផ្លាស់ប្តូរដ៏ធំមួយ បន្ទាប់មក មនុស្សនឹងឃើញ ពិភពលោកក្នុងស្ថានភាពថ្មីមួយ។
ក្នុងអំឡុង នៃពេលងងឹត ទាំងបីយប់នេះ តាមការសន្និដ្ឋានបានបង្ហាញថា នឹងកើតមានឡើង ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥។ តែការសំខាន់ មនុស្ស ត្រូវ តែរក្សាភាពស្ងប់ស្ងាត់ ព្យាយាមនៅ ជិតក្បែរមនុស្សសំខាន់ៗ សម្រាប់រយៈពេលបីថ្ងៃជាប់គ្នា។ សម្រាប់អ្នកដែលមាន ជីវិតរស់នៅ នឹងបាន ឃើញ ពិភពលោកថ្មីមួយ ប៉ុន្តែសម្រាប់អ្នក ដែលមិនបានត្រៀមខ្លួន អាចនឹងស្លាប់ពី ព្រោះតែភាពភ័យខ្លាច។ ក្នុងករណីដែលមាន រឿងនេះកើតមាន សូមកុំបារម្ភដោយ គ្រាន់តែរក្សាភាព សប្បាយចិត្ត និងស្ថានភាពធម្មតា ឲ្យនៅដដែល។
មានការពិភាក្សា ជាច្រើនទាក់ទង ទៅនឹងប្រធានបទ ឆ្នាំ២០១២នេះ ប៉ុន្តែមនុស្សជា ច្រើនមិនជឿពី បញ្ហានេះឡើយ ព្រមទាំងមិនចង់និយាយ ពី បញ្ហានេះទៀតផង ដោយសារភាព ភ័យខ្លាច និងតក់ស្លុត។ មនុស្សពិតជាមិនដឹងថា តើនឹងមានអ្វីកើតឡើង? ប៉ុន្តែវាជារឿងដ៏ មានតម្លៃមួយ ក្នុងការ ត្រៀមខ្លួន ជានិច្ចក្នុងករណីបាតុភូតនេះ ពេលវាត្រូវបាន កើតឡើង ពិតមែន។
ទោះបីជាយ៉ាងណា យើងមិនទាន់ដឹងថា អាចនឹងកើតមានឡើងនោះទេ យើងនឹងរង់ចាំមើលទាំងអស់គ្នា!
ប្រភព៖ដើមអម្ពិល

ព្រះចន្ទ ដ៏វិសេសវិសាល ប្រចាំឆ្នាំ២០១២

តារាវិទូបានកត់ សម្គាល់ឃើញថា ព្រះចន្ទពេញបូរមី ដ៏ធំជាងគេបំផុតប្រចាំឆ្នាំ នឹងបង្ហាញខ្លួន នៅចុងសប្តាហ៍នេះ។ ព្រះចន្ទពេញបូរមី នៅថ្ងៃសៅរ៍ ទី០៥ ខែឧសភាព ឆ្នាំ២០១២នេះ វេលាម៉ោង ១១ និង៣០នាទីយប់ គឺជាព្រះចន្ទ ដែលមនុស្សលើភពផែនដី មើលឃើញធំជាងគេបំផុត ប្រចាំឆ្នាំ២០១២នេះ។ ព្រះចន្ទ បានក្លាយជាព្រះចន្ទ ពេញបូរមីធំជាងគេនោះ គឺដោយសារវាធ្វើដំណើរ តាមគន្លងខិតមកជិត ភពផែនដីរបស់យើង ក្នុងរយៈចម្ងាយជិតបំផុត ទើបវានឹងក្លាយជា ព្រះចន្ទពេញបូរមី ដ៏ធំជាងគេបំផុតប្រចាំឆ្នាំនេះ។
ព្រះចន្ទនឹងធ្វើការ វិលទៅវិញទៅមក ក្នុងរយៈចម្ងាយ ២២១.៨០២ ម៉ាល (៣៥៦.៩៥៥ គីឡូម៉ែត្រ) ពីភពផែនដីរបស់យើង ដែលនឹងផ្តល់ឲ្យអ្នក ទស្សនាទាំងអស់នូវផ្ទាំង ទស្សនីយភាពដ៏អស្ចារ្យ នៃព្រះចន្ទដ៏ភ្លឺចិញ្ចែងចិញ្ចាច ពាសពេញផ្ទៃមេឃ និងធំជាងគេបំផុតប្រចាំឆ្នាំ ហើយវាក៏ត្រូវបាន គេដាក់ឈ្មោះថា ជាព្រះចន្ទវិសេសផងដែរ។
ករណីព្រះចន្ទធំជាងគេនេះ នឹងអាចមានម្តងទៀត នៅក្នុងខែណាមួយនៃឆ្នាំនេះ ។ ហើយការកើតឡើងនេះដោយសារ គោចររបស់ព្រះចន្ទ មិនសូវមានទ្រង់ទ្រាយជារាងរង្វង់ទេ ។ ជាមួយគ្នានេះដែរ ព្រះចន្ទពេញបូរមីនេះ មានពន្លឺភ្លឺជាងព្រះចន្ទធម្មតា ១៦ភាគរយ។
ទោះបីជារូបសណ្ឋាន នៃព្រះចន្ទពេញបូរមីនេះ មានសភាពខុសធម្មតាក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្រ្ត បាននិយាយថា វាគ្មានអ្វីដែលគួរ ឲ្យបារម្ភនោះទេ ដោយវាបានស្ថិតនៅចម្ងាយ ឆ្ងាយល្មមពីផែនដី ដែលមិនអាចនាំឲ្យ មានការរញ្ជួយដី ឬក៏មានកម្លាំង នៃទឹកជោរ និងនាចខុសធម្មតានោះទេ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News 
ប្រភព៖ ដើមអម្ពិល

ឆ្នាំ ២០១២

ខណៈដែល ឆ្នាំ២០១១ស្ទើរតែបញ្ចប់ទៅ ដោយឡែក ថ្ងៃបុណ្យឆ្លងឆ្នាំ២០១២ ក៏ខិតជិតចូលមកដល់ មនុស្សជាច្រើនកំពុងរង់ចាំ ថ្ងៃនោះយ៉ាងអន្ទះសារ ដើម្បីរៀបចំជាគម្រោងការណ៍ សម្រាប់ឆ្នាំថ្មី និងស្វែងរកអ្វីដែលពិសេស។ ប៉ុន្តែនៅទីនេះ យើងមានអ្វីដែលកាន់តែអស្ចារ្យថែមទៀត តាមរយៈការបង្ហាញនូវបាតុភូតនានា ដែលកើតមានក្នុងលំហអាកាសនាឆ្នាំ២០១២នេះ។

តើនឹងមានអ្វីកើតឡើងខ្លះក្នុងឆ្នាំ២០១២ខាងមុខនេះ? សូមយកខ្មៅដៃ របស់អ្នកមកគូសចំណាំលើប្រកតិទិន ដើម្បីកត់ត្រាពីព្រឹត្តិការណ៍សំខាន់នានា ដែលនឹងកើតឡើងក្នុងលំហអាកាស ក្នុងឆ្នាំ២០១២នេះ ដើម្បីកុំឲ្យអ្នកអាក់ខានមិនបានតាមដាន មើលព្រឹត្តិការណ៍សំខាន់ៗ ដែលនឹងខិតចូលដល់ក្នុងពេលឆាប់ៗខាងមុខ។ ឆ្នាំ២០១២ ជាឆ្នាំដ៏អស្ចារ្យមួយ សម្រាប់ការតាមដាន មើលបាតុភូតសំខាន់ៗក្នុងលំហអាកាស ដោយក្នុងឆ្នាំនោះ នឹងមានទាំងបាតុភូតដែលតែងតែ កើតឡើងទៀងទាត់ជារៀងរាល់ឆ្នាំ ព្រមជាមួយបាតុភូតកម្រកើតមួយចំនួនផងដែរ។

ការជួបប្រសព្វគ្នារវាងផ្កាយព្រះសុក្រ និងផ្កាយព្រះហស្បតិ៍

ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ ផ្កាយ ឬភពព្រះសុក្រ និងភពព្រះហស្បតិ៍ នឹងធ្វើដំណើរមកជិតគ្នា ក្នុងខ្សែបន្ទាត់មួយដែលខុសគ្នាត្រឹមកម្រិត ៣ដឺក្រេប៉ុណ្ណោះ។ ឈានចូលដល់អំឡុងពេលល្ងាច ភពទាំងពីរនឹងខិតទៅជិតគ្នាកាន់តែខ្លាំង។ ព្រឹត្តិការណ៍នេះ ពិតជាពិសេស ដោយសារភពទាំងពីរ នឹងជះពន្លឺភ្លឺគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែក្នុងពេលនោះ ភពព្រះសុក្រជះពន្លឺខ្លាំងជាង។ ភពទាំងពីរដែលទទួលពន្លឺពីព្រះអាទិត្យ នឹងប្រជែងគ្នាបញ្ចេញពន្លឺដ៏ស្រស់ស្អាត ប្រៀបបានទៅនឹង កែវភ្នែកដ៏ភ្លឺមួយគូ សម្លឹងមកកាន់ផែនដីបន្ទាប់ពីព្រះអាទិត្យអស្តង្គត។

ការជួបប្រសព្វគ្នានេះ ជាអ្វីដែលមិនគួរអនុញ្ញាតឲ្យវារំលងផុតពីភ្នែក របស់អ្នកឡើយ។ វាក៏ជាឱកាសដ៏ល្អមួយសម្រាប់អ្នកដែលចូលចិត្តផ្តិតយកទិដ្ឋភាព ដ៏កម្រនេះផងដែរ។ វាមិនងាយនោះទេ ក្នុងការរង់ចាំឱកាសឲ្យភពទាំងពីរ ដែលស្ថិតក្នុងប្រព័ន្ធ នៃដំណើរព្រះអាទិត្យតែមួយ បានជួបគ្នាប្រកៀកបែបនេះ។



ដំណើរឆ្លងកាត់ចន្លោះរវាងព្រះអាទិត្យ និងភពផែនដីរបស់ភពព្រះសុក្រ

ដំណើរឆ្លងកាត់ផែនដី និងព្រះអាទិត្យរបស់ភពព្រះសុក្រ ត្រូវបានទស្សន៍ទាយ ដោយអ្នកតារាសាស្រ្តថា វានឹងកើតឡើងក្នុងថ្ងៃទី៥ ឬទី៦ ខែមិថុនា។ នៅក្នុងពេលនោះភពព្រះសុក្រ នឹងធ្វើដំណើរឆ្លងកាត់ភពផែនដី និងព្រះអាទិត្យ ហើយមនុស្សនឹងឃើញភពព្រះសុក្រ ធ្វើដំណើរយឺតៗ ឆ្លងកាត់ព្រះអាទិត្យ តែវាមិនបានបង្កជាបាតុភូតសូរ្យគ្រាសនោះទេ ដោយភពព្រះសុក្រក្នុងពេលនេះ វាស្ថិតក្នុងចម្ងាយឆ្ងាយពីផែនដី ធ្វើឲ្យយើងមើលភពនេះមានទំហំតូចប៉ុណ្ណោះ ដែលវាប្រៀបបាន ទៅនឹងចំណុចខ្មៅតូចមួយដៅនៅលើផ្ទៃព្រះអាទិត្យ។

ព្រឹត្តិការណ៍ដែលភពព្រះសុក្រធ្វើដំណើរឆ្លងកាត់ព្រះអាទិត្យជាហេតុការណ៍ ដ៏កម្រមួយ ហើយមានតែតំបន់មួយចំនួនតែប៉ុណ្ណោះ ដែលអាចមើលឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ អ្នកត្រូវដឹងថា កុំឲ្យឱកាសនេះត្រូវរំលងផុត ពីភ្នែករបស់អ្នកបានឡើយ ដោយសារវាអាចកើតឡើងម្តងទៀតបាន ក្នុងអំឡុងប្រហែលជាង១០០ឆ្នាំទៀតឯនោះ គឺប្រហែលក្នុងឆ្នាំ២១១៧ ហើយបាតុភូតនេះ នឹងកើតឡើងជាថ្មីម្តងទៀតក្នុងឆ្នាំ២១២៥។

រូបភាពនៃដំណើរឆ្លងកាត់នេះ អាចមើលឃើញពេញលេញតែម្តង នៅតំបន់មួយចំនួនដូចជា តំបន់អាមេរិកខាងជើង ភាគពាយព្យ នៃអាមេរិកខាងត្បូង តំបន់ប៉ាស៊ីហ្វិចខាងលិច តំបន់អាស៊ីភាគនារតី ប្រទេសជប៉ុន អូស្ត្រាលី និងប្រទេសញូវហ្សេឡែន។ ដោយឡែកតំបន់ មួយចំនួនទៀត នៃផែនដីអាចមើលឃើញត្រឹមផ្នែកខ្លះ នៃដំណើរឆ្លងកាត់នេះតែប៉ុណ្ណោះ ជាក់ស្តែងដូចជាចក្រភពអង់គ្លេស អាចឃើញទិដ្ឋភាពចុងបញ្ចប់ នៃហេតុការណ៍នេះ នៅពេលព្រឹក គឺពេលដែលព្រះអាទិត្យទើបតែរះឡើង។

គួររំលឹកថា អ្នកត្រូវតែប្រើប្រាស់ឧបករណ៍សម្រាប់មើលព្រឹត្តិការណ៍នេះ ឲ្យបានត្រឹមត្រូវ ត្រូវចាំថា កុំសម្លឹងមើលព្រះអាទិត្យដោយផ្ទាល់ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ភ្នែករបស់អ្នកបាន សូម្បីម៉ាស៊ីនថតមួយចំនួន ក៏អាចខូចដោយសារការផ្តិតយករូបភាពដោយផ្ទាល់នេះផងដែរ។ បាតុភូតនៃដំណើរឆ្លងកាត់ព្រះអាទិត្យ របស់ភពព្រះសុក្រជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងកម្រមួយដែលមិនគួររំលងបានឡើយ។





ពន្លឺផ្កាយដុះកន្ទុយ

មានជំនឿមួយចំនួនបានលើកឡើងទាក់ទិនទៅនឹងព្រឹត្តិការណ៍ ផ្កាយដុះកន្ទុយនេះ តែការពិតបាតុភូតផ្កាយដុះកន្ទុយនេះ គ្រាន់តែជាការធ្លាក់នូវបំណែក នៃដុំថ្មដែលស្ថិតក្នុងលំហឆ្លងកាត់បរិយាកាសរបស់ភពផែនដី បណ្តាលឲ្យវាឆេះឡើង បង្កើតបានជាពន្លឺវែងឆូតកាត់ផ្ទៃមេឃ។ ក្នុងពេលរាត្រី ឬពេលដែលមិនមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ អាចឲ្យពន្លឺដ៏ស្រស់ស្អាតបញ្ចេញពន្លឺកាន់តែច្បាស់ ប្រៀបបានទៅនឹងត្បូងច្នៃ អណ្តែតលើផ្ទៃមេឃពណ៌ខ្មៅ។ ក្នុងឆ្នាំ២០១១កន្លងទៅនេះ មិនសូវសម្បូរ បាតុភូតនេះទេ តែផ្ទុយទៅវិញ ក្នុងឆ្នាំ២០១២ខាងមុខនេះ ជាឱកាសល្អមួយសម្រាប់អ្នក ក្នុងការតាមដានមើលបាតុភូតនេះ បានយ៉ាងច្បាស់។

បាតុភូតផ្កាយដុះកន្ទុយមានបីប្រភេទ មានដូចជា បាតុភូតផ្កាយដុះកន្ទុយ Quandrantid ដែលមានលក្ខណៈតូចស្តើង វានឹងកើតឡើងក្នុងពេលព្រឹកព្រហាមនាថ្ងៃទី១៤ ខែមករា វាត្រូវបានរំពឹងថា នឹងអាចកើតមាន ប្រមាណជា៨០ដងក្នុងមួយម៉ោង។ ប្រភេទទីពីរគឺ បាតុភូតផ្កាយដុះកន្ទុយ Perseid ដែលជះពន្លឺខ្លាំង នឹងកើតឡើងនៅល្ងាចថ្ងៃទី៩ និងថ្ងៃទី១០ និងព្រឹកថ្ងៃទី១២ ខែសីហា។ បាតុភូតនេះ ជាបាតុភូតមួយដែលមនុស្សពេញនិយម និងចូលចិត្តទស្សនាបំផុត ដោយសារវាមានពន្លឺជះខ្លាំង ហើយអាចកើតមានប្រហែលជា ជាង១០០ដងក្នុងមួយម៉ោង។ ដោយឡែកប្រភេទទីបីមានឈ្មោះថា Geminid វាមានទំហំពន្លឺធំជាងគេ ព្រមទាំងអាចកើតមានប្រមាណជា ជាង១០០ដងក្នុងមួយម៉ោង។ បាតុភូតនេះ នឹងកើតមាននៅពេលល្ងាចថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែធ្នូ។



បាតុភូតព្រះចន្ទ បាំងភពព្រះហស្បតិ៍

ប្រទេសអង់គ្លេសភាគខាងត្បូង ជាតំបន់ដែលអាចមើលឃើញ ព្រឹត្តិការណ៍នេះ។ តារាសាស្ត្រជន ជាតិអឺរ៉ុប បានផ្តល់ដំណឹងថា ព្រឹត្តិការណ៍ដែលព្រះចន្ទបាំងទៅលើភពព្រះហស្បតិ៍ នឹងកើតមានឡើង នាព្រឹកថ្ងៃទី១៥ ខែកក្កដា ដែលចាប់ផ្តើមនៅម៉ោងប្រហែល ១ និង៥០នាទី (ម៉ោងសកល) ហើយភពព្រហស្បតិ៍នេះ នឹងលេចឡើងមកវិញ នៅម៉ោងប្រមាណជា ៣ និង១០នាទី (ម៉ោងសកល)។ នេះជាព្រឹត្តិការណ៍ដ៏កម្រមួយ ហើយក៏ជាឱកាសដ៏ប្រសើរសម្រាប់អ្នកដែលចូលចិត្តថតរូបផងដែរ។



ព្រឹត្តិការណ៍សូគ្រាសដ៏កម្រកើតមាន

ព្រឹតិ្តការណ៍សូគ្រាសនឹងកើតមានក្នុងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២ខាងមុខ។ បាតុភូតសូរ្យគ្រាសនេះ ធ្វើឲ្យបំាងពន្លឺព្រះអាទិត្យស្ទើរទាំងស្រុង រហូតបន្សល់ទុកពន្លឺជារង្វង់ ដូចជាកងមូលបញ្ចេញពន្លឺ ដ៏អស្ចារ្យមួយ ដែលកម្រកើតមានពីមុនមក។ ជាធម្មតា បាតុភូតសូរ្យគ្រាសភាគច្រើន ធ្វើឲ្យបាត់ពន្លឺព្រះអាទិត្យទាំងស្រុង ឬពាក់កណ្តាល ផ្ទុយទៅវិញហេតុការណ៍នាឆ្នាំក្រោយនេះ មានលក្ខណៈ មួយប្លែក។ ហេតុផលដោយសារតារាវិថីរបស់ព្រះចន្ទ មិនមានរាងមួលទាំងស្រុងនោះទេ តែវាមានរាងជាពងក្រពើ។ ជួនកាលវាធ្វើឲ្យព្រះចន្ទ ស្ថិតក្នុងគន្លងមួយ ដែលនៅជិតផែនដី តែពេលខ្លះវាស្ថិតនៅឆ្ងាយពីផែនដី។ នៅក្នុងថ្ងៃទៅ១៥ កក្កដា ឆ្នាំ២០១២ ជាពេលវេលាមួយ ដែលព្រះចន្ទ ស្ថិតនៅឆ្ងាយពីផែនដីជាងពេលណាទាំងអស់ ហើយក៏ជាពេលដែលវាធ្វើដំណើរចំចន្លោះរវាងផែនដី និងព្រះអាទិត្យផងដែរ។ ស្ថិតក្នុងចម្ងាយមួយឆ្ងាយពីផែនដី នាំឲ្យមនុស្ស មើលឃើញវាមានទំហំកាន់តែតូច មិនអាចបំាងពន្លឺព្រះអាទិត្យ ដែលជះមកលើផែនដីទាំងស្រុងបានឡើយ ធ្វើឲ្យមនុស្សមើលឃើញពន្លឺព្រះអាទិត្យនៅជុំវិញព្រះចន្ទ មានរាងដូចជាជញ្ចៀនមូលមួយវង់ ដែលបញ្ចេញពន្លឺយ៉ាងខ្លាំង អណ្តែតក្នុងលំហអាកាស។

តំបន់ដែលអាចមើលឃើញព្រឹត្តិការណ៍នេះ មានចាប់ពីតំបន់ជាច្រើន នៃសហរដ្ឋអាមេរិកភាគខាងលិច និងផ្នែកខ្លះទៀតនៃទី្វបអាមេរិកខាងជើង។ បាតុភូតសូរ្យគ្រាសចាប់ផ្តើមកើតឡើង នៅវេលាម៉ោង ប្រមាណជា ៦និង២០នាទីលា្ងច សម្រាប់ម៉ោងក្នុងតំបន់នៅភាគខាងលិចសហរដ្ឋអាមេរិក ហើយបន្តកើតឡើងប្រហែល៤ នាទី និង៣០វិនាទី។





ឆ្នាំ២០១២ជាឆ្នាំ ចុងបញ្ចប់ នៃផែនដី

តើអ្នកធ្លាប់បានឮពីបទទំនាយដែលបានបញ្ជាក់ថា ឆ្នាំ២០១២ គឺឆ្នាំចុងក្រោយបំផុត នៃពិភពលោកដែរឬទេ? ដោយពឹងផ្អែកលើប្រកតិទិន Mayan បានបង្ហាញថា ក្នុងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២នេះ ជាថ្ងៃចុងក្រោយបំផុតរបស់ផែនដី។ បានក្លាយជាប្រធានបទដ៏សំខាន់មួយ សម្រាប់ការពិភាក្សា លើសពីនេះទៅទៀតនោះ ក៏មានការបង្កើតជាខ្សែភាពយន្តដ៏ល្បីឈ្មោះ មួយថែមទៀតផង។ តើនឹងមានព្រឹត្តិការណ៍ នៃការបញ្ចប់របស់ផែនដីក្នុងឆ្នាំ២០១២ជាការពិតដែរឬទេ? ពុំទាន់មានការបញ្ជាក់ពីហេតុផល ឬការបង្ហាញជាភស្ថុតាងច្បាស់លាស់ណាមួយទាក់ទិនទៅនឹងហេតុការណ៍នេះនៅឡើយ។ ហេតុនេះមានតែពេលវេលាប៉ុណ្ណោះទើបអាចឆ្លើយតបទៅនឹងចម្ងល់នេះបាន៕

តើពិភពលោក នឹងត្រូវបញ្ចប់ នៅក្នុងឆ្នាំ ២០១២ មែនឬទេ?

ប្រតិទិនរបស់ជនជាតិម៉ាយាន បានធ្វើការទស្សន៏ទាយ អំពីពិភពលោក ដោយបាននិយាយថា ពិភពលោក នឹងត្រូវបញ្ចប់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១២ ខាងមុខ។ តើនេះជាការពិតឬ?

ជាការពិតណាស់ ដូចដែលយើងបានដឹងហើយថា ពិភពលោកនឹងបញ្ចប់នៅកាលបរិច្ឆេទនេះ ក៏ប៉ុន្តែវាមិនមែនជាថ្ងៃបញ្ចប់ នៃពិភពលោករបស់យើងទាំងមូលឡើយ។ អ្នកវិទ្យាសាស្ត្រ Jaime Licauco បាននិយាយថា ៖ “ខ្ញុំមានការស្ទាក់ស្ទើរ ក្នុងការសសេរអត្ថបទមួយនេះ ពីព្រោះខ្ញុំមិនចង់ឲ្យមហាជនទូទៅ មានការភ័យភិតឡើយ ក៏ប៉ុន្តែខ្ញុំត្រូវតែធ្វើ ដែលនេះជាតួនាទីរបស់ ខ្ញុំ។”

លោកក៏បានបន្តទៀតថា៖ “អត្ថបទមួយនេះចាប់ផ្តើមសសេរឡើង នៅពេលដែលខ្ញុំធ្វើដំណើរ ពីប្រទេសហ្វីលីពីន ទៅកាន់ប្រទេសប៉ូឡូញវិញ ដោយខ្ញុំបានឃើញ សៀវភៅធំពីរក្បាល នៅអាកាសយានដ្ឋានអេមស្តើដេម នៃប្រទេសហូឡង់ ដែលមានចំនងជើងថា “ពេលបញ្ចប់ ឬ The End of Time ” ដែលនិពន្ធដោយលោក Adrian Gilbert ដោយផ្អែកទៅលើការទស្សន៏ទាយ និងស្រាវជ្រាវរបស់ជនជាតិ ម៉ាយ៉ាន។ ”

អារយ្យធម៌អាថ៌កំបាំងរបស់ជនជាតិម៉ាយ៉ាន បានរីកលូតលាស់ឡើងនៅក្នុងប្រទេសអាមេរិកមេសូ បន្ទាប់មកក៏ត្រូវបានរលាយសាបសូន្យ ដោយមិនបានដឹងពីមូលហេតុ នៃការបាត់បង់នេះឡើយ។ មួយវិញទៀត ពួកគេបានបន្សល់ទុកនូវប្រាង្គប្រាសាទ ដ៏អស្ចារ្យជាច្រើន ប្រាសាទពីរ៉ាមីត និងវិមានជាមួយនឹងសិលាចារឹកប្លែកៗ ជាច្រើនទៀត។

លោកក៏បាននិយាយទៀតថាៈ “ជនជាតិមាយ៉ានតែងតែសណ្តំចិត្តខ្ញុំ។” ជាមួយគ្នានេះដែរ ប្រតិទិនដ៏អស្ចារ្យដែលពួកគេបានបន្សល់ទុក បានបង្ហាញអំពីចលនា យ៉ាងជាក់លាក់នៃភព និងតារាទាំងអស់ ដោយមិនចាំបាច់ប្រើប្រាស់ឧបករណ៏អ្វីឡើយ។ វាបានពណ៌នាអំពីគន្លងនៃផែនដី ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ៣១១៤ មុនគ្រឹះសករាជ រហូតទៅដល់ថ្ងៃទី២១ ខែធ្នូឆ្នាំ ២០១២។ យោងទៅតាម “ប្រតិទិនរបស់ជនជាតិម៉ាយ៉ាន” បានឲ្យដឹងថា ឆ្នាំ ២០១២ នឹងនាំមក នូវការបញ្ចប់ នៃពិភពលោកទាំងមូល។

ជាមួយគ្នានេះដែរ នៅក្នុងខ្សែភាពយន្តហូលីវ៉ូដ ដែលមានចំណងជើងថា “២០១២” បានបង្ហាញយ៉ាងច្បាស់នូវរាល់បញ្ហា ដែលបានកើតមាននៅលើភពផែនដីបច្ចុប្បន្ន ដែលជាក់ស្តែងមានការ ប្រែប្រួលនៃអាកាសធាតុ និងការកើនឡើងនៃកំដៅផែនដី ដែលបញ្ហាទាំងអស់នេះកើតមាន ឡើងដោយសារតែ ការរីកចំរើននៃបច្ចេកវិទ្យា ទំនើបៗទៅលើភពផែនដី។

ការទស្សន៏ទាយអំពីការបញ្ចប់នៃពិភពលោកនេះ គ្មានអ្វីដែលថ្មីឡើយ ដោយសារតែកាលពីលើកមុន ធ្លាប់មានអ្នកវិទ្យាសាស្រ្តមួយរូប ដែលមានឈ្មោះថា ហ្សេកឃឺ បានជឿជាក់ថា ពិភពលោកទាំងមូលនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ ១៧៩២។ ចំនែកឯអ្នកខ្លះទៀតបានអះអាងថា ពិភពលោកនឹងអាចត្រូវបញ្ចប់ក្នុងអំឡុងពីឆ្នាំ ១៩១៤ ទៅ ១៩៩៤។

ផ្ទុយទៅវិញ អ្វីដែលពួកគេបានអះអាងទាំងនេះ មិនទាន់បានកើតឡើងនៅឡើយនោះទេ។ ជាមួយគ្នានេះដែរ សំរាប់ជនជាតិហ្វីលីពីន ពួកគេបានជឿជាក់ថា ពិភពលោកទាំងមូល នឹងបញ្ចប់នៅថ្ងៃទី៣១ខែ ឆ្នូ ឆ្នាំ ១៩៩៩។ នៅពេលនោះផងពួកគេ ក៏បានធ្វើការត្រៀមខ្លួនដើម្បី រង់ចាំថ្ងៃនោះមកដល់ ក៏ប៉ុន្តែវាមិនដែលកើត ឡើងសោះ។

ជាមួយនឹងការព្យាករណ៏ខុសទាំងអស់នេះ ហេតុអ្វីបានជាការទស្សន៏ទាយរបស់ប្រតិទិនរបស់ ជនជាតិម៉ាយ៉ាន កំពុងតែទាក់ទាញ ចំណាប់អារម្មណ៏របស់សហគមន៏ អ្នកវិទ្យាសាស្រ្តទៅវិញ? តើវាមានភាពខុសប្លែកពីគ្នាមែនទេ? ចំលើយរបស់សំនួរនេះ គឺពិតមែនហើយ បើយោងទៅ តាមអ្នកជំនាញខាងផ្នែកវិទ្យាសាស្រ្តជាច្រើនរូប។ លោក ចន មេយើ ជេនខីនស៍ បាននិយាយថា ពូជពង្សវង្សត្រកូលរបស់ជនជាតិម៉ាយ៉ាន បានត្រឡប់ទៅមើលនៅ២០០០ឆ្នាំមុន។

លោកបានធ្វើការតវ៉ាថា ជនជាតិម៉ាយ៉ានបុរាណ បានកំណត់សញ្ញាអំពីគន្លងនៃអវកាសដែល មានអាយុកាល ២៦០០០ឆ្នាំ ដែលត្រូវបានគេហៅថា ការកើតមុននៃអយនកាល ដែលជាកាលក្នុងរដូវដែលមានវេលាថ្ងៃនឹងយប់ស្មើគ្នា គឺនៅថ្ងៃទី២១ ឬ២២ មិនា និង ថ្ងៃ ២២ ឬ២៣ ខែកញ្ញា។

កាលបរិច្ឆេទដែលត្រូវបញ្ចប់នៅក្នុងឆ្នាំ២០១២នេះ កើតឡើងព្រមគ្នាជាមួយនឹង “ព្រឹត្តិការណ៏ នៃការតំរៀបជួរគ្នានៃផ្កាយទំាងអស់” ដែលអ្នកយានអវកាសសម័យទំនើបបានស្រាវជ្រាវ ឃើញថានឹងមាន។ នៅក្នុងសៀវភៅដែលត្រូវបានសសេរឡើងដោយ លោក Adrian Gilbert “The End of Time” បាននិយាយថា “យប់ថ្ងៃទី២១ និង ២២ ខែធ្នូ ឆ្នាំ ២០១២មិនត្រឹមតែជា យប់ដែលមានរយៈពេលវែងជាងគេនោះទេ ប៉ុន្តែវាក៏អាចជាការតំរៀបជួរគ្នានៃផ្កាយ។”

ការតំរៀបជួរគ្នានៃផ្កាយនេះ បញ្ជាក់អំពី “ចលនាយឺតៗនៃអ័ក្ស” ។ មួយវិញអយនកាល គឺជាពេលដែលព្រះអាទិត្យធ្វើការឆ្លងកាត់ ខ្សែអេក្ខាទ័រ ដែលថ្ងៃ នឹងយប់មានរយៈពេលស្មើគ្នា។

ប្រភព៖ ដើមអម្ពិល