Showing posts with label បច្ចេកវិទ្យា. Show all posts
Showing posts with label បច្ចេកវិទ្យា. Show all posts

របៀប Jailbreak ចំពោះ iPad 2/iPhone 4s ប្រើ iOS 5.0 ឬ iOS 5.0.1

ពត៌មានល្អក្នុងឆ្នាំថ្មីសម្រាប់អ្នកប្រើ iPad 2 និង iPhone 4S នោះគឺឧបករណ៍របស់យើងអាច
jailbreak បានហើយ! 

ថ្មីៗនេះ ក្រុម hacker ដ៏ល្បីនៅលើប្រព័ន្ធអ៊ីនធឹណែត, Chronic Dev Team, បានផ្សាយ
កម្មវិធីដំបូងបង្អស់នៅលើពិភពលោកដែលអាច Jailbreak ឧបករណ៍ដែលប្រើអង្គគណនា​
Dual-Core Apple A5 ជាពិសេសគឺ iPad 2 និង iPhone 4S។ កម្មវិធីនេះមានឈ្មោះថា
Absinthe ហើយបច្ចុប្បន្ននេះវាអាចដំណើរការបានតែនៅលើប្រព័ន្ធដំណើរការ Mac OS តែ
ប៉ុណ្ណោះ។ Version សំរាប់ប្រព័ន្ធដំណើរការ Windows នឹងមាននៅក្នុងពេលអនាគតដ៏ខ្លីខាង
មុខនេះ។ កម្មវិធី Absinthe នេះសំរាប់ iPhone 4S គឺប្រើ iOS 5.0 និង 5.0.1 សំរាប់ iPad 2
ទើប jailbreak បាន។

ទាញយក Absinthe: http://cache.greenpois0n.com/dl/absi...ac-0.1.2-2.zip

របៀប jailbreak ៖

១. មុនពេលអនុវត្តន៍ អ្នកត្រូវភ្ជាប់ឧបករណ៍ទៅនឹង iTunes ដើម្បីធ្វើការ Backup និងដើម្បី
ការពារក្នុងករណីពេលមានបញ្ហា គឺយើងអាច restore វិញបាន។
២. ក្រោយពី Download កម្មវិធីរួចត្រូវ unzip បន្ទាប់មកចុចនៅលើវាឲ្យដំណើរការ។ ប្រសិន
បើ Mac OS សួរសូមចុច OK/Allow។
៣.​ ភ្ជាប់ iPad 2/iPhone 4S ជាមួយកុំព្យុទ័រ បន្ទាប់មកចុច Jailbreak ហើយរង់ចាំដល់
ពេលដំណើរការរួចរាល់។ ក្នុងដំណាក់កាលនៃដំណើរការ កុំព្យូទ័រនឹងប្រាប់ថា "Restoring"
បានន័យថាវាកំពុងតែ Jailbreak ម៉ាស៊ីនហើយ។
៤. ក្រោយពីបន្ទាត់ពណ៌ខៀវរត់ពេញ អ្នកភ្ជាប់ម៉ាស៊ីននឹងរន្ធ USB ហើយបើកសោរអេក្រង់
និងចូលទៅស្វែងរក icon ឆ្អឹងលលាដ៏ក្បាលពណ៌ខៀវរបស់ Absinthe បន្ទាប់មកចុចលើវា។ រង់ចាំបន្តប៉ុន្មាននាទីទៀត រហូតដល់ពេលកម្មវិធីមិនបង្ហាញព័ត៌មានអី្វទៀត ជាការស្រេច។


នៅពេលឃើញនេះ អ្នកគ្រាន់តែ បើក iPad/iPhone ហើយចុច Jaibreak

៥. ក្រោយពី jailbreak ចប់ អ្នកកុំភ្លេចបើកកម្មវិធី Cydia
** កត់សម្គាល់៖
- ពេលវេលាធ្វើការ Jailbreak នេះ គឺយូរបន្តិចតំរូវអោយធ្វើការរង់ចាំដល់បន្ទាត់ពណ៌ខៀវ
របស់ Absinthe ដើរពេញ ទើបរួចរាល់។
- បើ Camera roll គ្មានអ្វីសោះក្រោយពី Jailbreak មានន័យថាការ Jailbreak មិនទាន់សម្រេច
ទាំងស្រុងនោះទេ។ អ្នកត្រូវភ្ជាប់ជាមួយនឹងកុំព្យូទ័រ រួច Jailbreak ឡើងវិញ។

សូមជូនពរអ្នកទទួលបានជោគជ័យក្នុងការ Jailbreak នេះ។
ប្រភព៖ CAMNEWS

ព្រឹតិការណ៍សំខាន់ៗនៃវិស័យបច្ចេកវិទ្យា ក្នុងឆ្នាំ ២០១១

នៅក្នុងពិភពបច្ចេកវិទ្យា ក្នុងឆ្នាំ ២០១១ ត្រូវបានគេកត់សំគាល់ឃើញថា មានការផ្លាស់ប្ដូរ
គួរអោយចាប់អារម្មណ៍ ក្នុងនោះ ព្រឹតិការណ៍សំខាន់ដែលត្រូវបានគេដឹងជាទូទៅនោះគឺការ
លាចាកលោករបស់លោក Steve Jobs និងការបញ្ចេញឥទ្ធិពលរបស់ក្រុម hacker អន្ដរជាតិ
។ ខាងក្រោមនេះ គឺជាព្រឹតិការណ៍មួយចំនួនដែលគួរអោយចាប់អារម្មណ៍ជាងគេសម្រាប់
ឆ្នាំ ២០១១ ៖

ការចាកចេញរបស់លោក Steve Jobs


លោក Steve Jobs CEO របស់ក្រុមហ៊ុន Apple ត្រូវបានគេរំឮកឈ្មោះស្ទើរតែរាល់ថ្ងៃ ចាប់តាំង
ពីលោកបានចាក់ចេញពីក្រុមហ៊ុនកាលពីខែមករាដើម្បីទៅព្យាបាលជម្ងឺ ការបញ្ចុះបញ្ចូល
ក្រុមប្រឹក្សាក្រុងCupertino ដើម្បីអនុញ្ញាតអោយ Apple បានសាងសង់ទីស្នាក់ការថ្មីដែលមាន
រូបរាងដូចយានអាវកាស រហូតដល់ពេលគាត់លាលែងពីតំណែងជាអគ្គនាយក Apple កាល
ពីថ្ងៃទី ២៤ខែសីហា មកទល់នឹងពេលគាត់ទទួលមរណភាពដោយជម្ងឺមហារីក។

កាលពីថ្ងៃទី ៥តុលា នៅក្នុងគេហទំព័ររបស់ Apple គេបានឃើញការឧទ្ទេសនាមផលិតផល
ដូចមុនៗនោះទេ ប៉ុន្ដែវាគឺជាការរៀបរាប់ដែលធ្វើអោយមនុស្សរាប់លាននាក់ ក្ដុកក្ដួលក្នុង
ចិត្ត ៖ "Apple បានបាត់បង់កំពូលអ្នកច្នៃប្រឌិត ដែលមានចក្ខុវិស័យទូលំទូលាយម្នាក់។

ពិភពលោកពេលនេះបានបាត់បង់បុគលដ៏អស្ចារ្យមួយរូប។ Steve Jobs បានលាចាកលោក
ទៅ ដោយបន្សល់ទុកនូវក្រុមហ៊ុនមួយដែលមានតែគាត់ទើបអាចកសាងបាន។ ស្មារតិ និង
ទស្សនៈរបស់គាត់នឹងស្ថិតនៅជាមួយ Apple ជារៀងដរាប " ។

ការចាប់ដៃគ្នារវាង Nokia និង Microsoft

រយៈពេលត្រឹមតែ ២ឆ្នាំ ក្រោយការបង្ហាញខ្លួននៅលើទីផ្សារ(២០០៨) Android បានវាយលុក
ទៅក្នុងទីផ្សារចលត និងបានគ្របដណ្ដបលើ Symbian ដែលជាប្រព័ន្ធប្រតិបត្តិការណ៍មួយ
របស់ Nokia ដែលត្រូវបានគេមើលឃើញថា បានកាន់កាប់តំណែងកំពូលនេះក្នុងរយៈពេល
ជាច្រើនឆ្នាំ។ មូលហេតុដែលនាំអោយ Android ទទួលបានការពេញនិយមនេះគឺ ព្រោះតែ
Nokia បានងាក់មកចាប់ដៃជាមួយនឹង Microsoft ដោយយល់ឃើញថា ខ្លួនលែងទទួលបាន
ភាពត្រចះត្រចង់ពី Symbian ។ ការជ្រើសយក Windows Phone របស់ Microsoft ត្រូវបាន
គេជឿថា ប្រព័ន្ធដំណើរការមួយនេះនឹងក្លាយជាកម្លាំងស្នូលរបស់ Nokia នាពេលខាងមុខ។
Nokia បានចាប់ផ្ដើមប្រើប្រាស់ Windows Phone របស់ Microsoft ជាលើកដំបូងជាមួយនឹង
Smartphone ចំនួន ២ គឺ Lumia 800 និង Lumia 710 ។ ពេលនេះ Android កំពុងតែកាន់កាប់
តំណែងកំពូលក្នុងទីផ្សារប្រព័ន្ធប្រតិបត្តិការណ៍ចលត ជាបណ្ដោះអាសន្ន។

សង្គ្រាមកម្មសិទ្ធិ

ឆ្នាំ ២០១១ ក៏ជាឆ្នាំដែលពិភពលោកបានដឹងឮកច្រើនអំពីបញ្ហាដណ្ដើមកម្មសិទ្ធិនានា នៅក្នុង
ទីផ្សារ Smartphone។ សារព័ត៌មាន Financial Times បានអោយដឹងថា នៅក្នុងទូរស័ព្ទ Smart
phone មួយគ្រឿង គឺមានកម្មសិទ្ធិបញ្ញារហូតដល់ ២៥០.០០០ប្រភេទផ្សេងៗគ្នារបស់ក្រុម
ហ៊ុនជាច្រើននៅក្នុងពិភពលោក នាពេលបច្ចុប្បន្ន។

ដើម្បីផលប្រយោជន៍ទាំងសងខាង បណ្ដាក្រុមនិមួយៗ នឹងមានកិច្ចព្រមព្រៀងទិញកម្មសិទ្ធិ
បញ្ញា ពីគ្នា។ ប៉ុន្ដែចំណែក Apple វិញគឺចង់កំចាត់ Android ជាជាងការស្វែងរកចំណេញពី
ប្រព័ន្ធដំណើរការនេះ។ បញ្ជីសង្ខែបហេតុការណ៍មួយរបស់ Walter Isaacson បានសរសេរថា
Steve Jobs ខឹងយ៉ាងខ្លាំង បន្ទាប់ពីទូរស័ព្ទ Android ត្រូវបានក្រុមហ៊ុន HTC ឧទ្ទេសនាមកាល
ពីខែ មករាឆ្នាំ ២០១១។

Steve Jobs ធ្លាប់បាននិយាយទៅកាន់ Eric Schmidt មកពី ក្រុមហ៊ុន Google ថា ៖ “ខ្ញុំមិនត្រូវ
ការប្រាក់នោះទេ សូម្បីតែអស់លោកអោយខ្ញុំ ៥ពាន់លានដុល្លារ។ អ្វីដែលខ្ញុំចង់បាននោះ គឺអស់លោកត្រូវតែបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់គំនិតរបស់យើងខ្ញុំ និងការបញ្ចូលវាទៅ
ក្នុង Android ” ។ លោក Steve Jobs បានស្បថថា ខ្លួននឹងកំចាត់ Android សូម្បីតែ Apple
នៅសល់ត្រឹមតែ ១សេនចុងក្រោយ។

ការប្ដេជ្ញាចិត្តខាងលើរបស់លោក Apple បានធ្វើអោយក្រុមមេធាវីរបស់ Apple បង្កើនសម្ពាធ
ទៅលើ HTC ចាប់ពីឆ្នាំ ២០១០ ។ រីឯក្រុមហ៊ុន Samsung វិញក៏ត្រូវ Apple ចាត់វិធានការ តាំង
ពីខែមេសា ឆ្នាំ ២០១១ ផងដែរ។

ក្រុម hackers បញ្ចេញឥទ្ធិពលនៅក្នុងពិភពលោក

ក្រុម hackers Anonymous និង LulzSec បានចាប់ផ្ដើមវាយប្រហារទៅលើបណ្ដាញសំខាន់
នានានៅទូទាំងពិភពលោក តាំងពីខែមិនា ឆ្នាំ ២០១១ ក្នុងនោះ បណ្ដាលគេហទំព័រ ដែលត្រូវ
រងការវាយប្រហារមានដូចជា Google, Sony, Lockheed Martin, ធនាគារ CitiBank, ភ្នាកងារ
FBI, CIA, នគរបាល អេស្បាញ មូលនិធិ IMF រូមជាមួយនឹងគេហទំព័ររបស់រដ្ឋាភិបាលជា
ច្រើនទៀតផងដែរ។ ក្នុងចំណោមនោះដែរ Sony គឺជាក្រុមហ៊ុនដែលត្រូវទទួលរងការវាយ
ប្រហារយ៉ាងធ្ងន់ធ្ងរ និងត្រូវអូសបន្លាយពេលចាប់ពីថ្ងៃទី២០ ខែមេសា រហូតដល់ខែតុលាឆ្នាំ
២០១១ បណ្ដាលអោយ ប្រព័ន្ធ PlayStation Network និង Qriocity ត្រូវបិទទ្វារ។

កាលពីថ្ងៃទី ៦ តុលា ឆ្នាំ ២០១១ Anonymous បានគំរាមក្រុម Los Zetas ដែលជាក្រុមសង្គម
ងងឹត ជួញគ្រឿងញៀនធំបំផុតនៅប្រទេសម៉ិចសិច ដោយសារតែក្រុមនេះបានចាប់សមជិក
របស់ក្រុម hacker Anonymous បន្ទាប់មក ក្រុមសង្គមងងឹត Los Zetas ក៏ត្រូវបង្ខំចិត្តដោះ
លែងសមាជិករបស់ Anonymous ដោយសារតែភ័យខ្លាចថា Anonymous នឹងបញ្ចេញឈ្មោះ
និងភ័ស្ដុតាង របស់ក្រុមអ្នកកាសែត នគរបាល និងក្រុមរត់តាក់ស៊ីដែលមានជាប់ទាក់ទិននឹង
ក្រុមជួញគ្រឿងញៀន Los Zetas នេះ។

ក្រៅពីនោះ កាលពីថ្ងៃទី ៤ ខែវិច្ឆកា នៅលើទំព័រ YouTube មានខ្សែវីដេអូ មួយឈុត ក្នុងនោះ
Anonymous បានគំរាមថា នឹងចាត់ការ អ៊ីស្រាអែល ប្រសិនប្រទេសនេះ នៅតែបន្ដទប់ស្កាត់
មិនអោយទូក និងនាវាចូលទៅកាន់តំបន់ Gaza តាមផ្លូវសមុទ្រ។ រយៈពេល ៤៨ម៉ោងក្រោយ
មក (៦វិច្ឆកា) គេហទំព័ររបស់កងទ័ពការពារអ៊ីស្រាអែល (IDF) ក្រសួនសន្ដិសុខមហាផ្ទៃ(Shin
Beth) និង អង្គភាពស៊ើបការសម្ងាត់ (Mossad) នៃប្រទេសនេះត្រូវបានក្រុម Anonymous បិទ
ចោលមួយរយៈ។ ក្រុម Anonymous និង LulzSec បានធ្វើអោយប្រទេសជាច្រើនមានការព្រួយ
បារម្ភថា អាចនឹងក្លាយជាចលករផ្នែកនយោបាយមួយយ៉ាងធំ ហើយអាចបង្កើតជាសង្គ្រាម
ស្រមោលសម្រាប់ប្រទេសមួយចំនួនក្នុងពិភពលោក។

តាមដានអ្នកប្រើប្រាស់នៅលើ smartphone

កាលពីពាក់កណ្ដាលខែមេសា អ្នកជំនាញការផ្នែកការពារសម្ងាត់ ២រូបបានរកឃើញបញ្ហា
ដែលនាំអោយមានការព្រួយបារម្ភពីអ្នកប្រើប្រាស់ស្មាតហ្វូន ដោយសារថា មាន file អាថ៌កំ
បាំងមួយនៅក្នុង iPhone បានកត់ត្រានិន្នន័យទាំងឡាយមានដូចជា ពេលវេលា និងទីកន្លែង
ដែលអ្នកប្រើប្រាស់នោះធ្លាប់បានចេញចូលនៅក្នុងរយៈពេល ១ឆ្នាំមុន។ មនុស្សជាច្រើនមាន
ការព្រួយបារម្ភថា នេះអាចជាភ័ស្ដុតាងល្អសម្រាប់ក្រុមស្ដ្រីជាប្រពន្ធ ឬស្វាមីដែលចូលចិត្ត
ប្រច័ណ្ឌ និងចូលចិត្តត្រួតត្រាដៃគូជីវិតរបស់ពួកគេ អាចដឹងថាពួកគេបានទៅទីណា និងធ្វើ
អ្វីខ្លះនៅក្នុង ១ថ្ងៃ។

ក្រោពីនេះ ទូរស័ព្ទ Android ត្រូវបានចោទប្រកាន់ថា មានវិធីកត់ត្រាទីតាំងដូចគ្នាប៉ុន្ដែមិន
លំអិត និងតែងត្រូវលក់ចោលជាញឹកញាប់។ បើទោះជា Steve Jobs បានបដិសេធរឿងខាង
លើ ប៉ុន្ដែតុលាការកូរ៉េខាងត្បូងបានស្នើអោយ Apple សងជម្ងឺចិត្ត ៨៨៣ដុល្លារដល់ជនរង
គ្រោះនៃប្រទេសនេះ។

Domain .XXX បានបង្ហាញខ្លួន


កាលពីខែមិនា ឆ្នាំ ២០១១ អង្គការ ICANN បានយល់ព្រមក្នុងការអនុញ្ញាតអោយដំណើរការ
domain កំពូលសម្រាប់គេហទំព័រសិច បន្ទាប់ពីការជជែកគ្នាអស់រយៈពេល ៧ឆ្នាំ និងចាប់
ផ្ដើមទទួលការចុះឈ្មោះដោយទូលំទូលាយចាប់ពីថ្ងៃទី ៦ធ្នូ។ បាតុកម្មជាច្រើនបានត្រូវធ្វើ
ឡើងដោយគេយល់ថា វាប្រៀបដូចជាការធ្វើផ្លូវអោយសេះផាយ និងទទួលស្គាល់ខ្លឹមសារ
សិចជាផ្លូវការយ៉ាងដូច្នោះដែរ។ ប៉ុន្ដែក៏មានមនុស្សជាច្រើនយល់ថា ការបែងចែកបែបនេះ
គឺជាប្រការល្អ សម្រាប់អាណាព្យាបាលងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មានបានល្អ។

Google+ ចាប់ផ្ដើមធ្វើអោយ Facebook ព្រួយបារម្ភ

នាពេលបច្ចប្បន្ន Facebook មានសមាជិក ៨០០លាននាក់រួចទៅហើយ ប្រការនេះហាក់ដូច
ជាធ្វើអោយ Facebook មិនមានគូប្រជែងសម្រាប់វិស័យគេហទំព័រសង្គម។

ទោះជាបែបនេះក្ដី នៅក្នុងពាក់កណ្ដាលឆ្នាំ ២០១១ Facebook ក៏ត្រូវមានការព្រួយបារម្ភចំពោះ
ការកើនឡើងនៃសមជិករបស់ Google+។ បច្ចុប្បន្ន បន្ទាប់ពី ៦ខែនៃដំណើរការ Google+ មាន
សមាជិកចំនួន ៤០លាននាក់ ចូលរួមប្រើប្រាស់ ក្នុងនោះក៏មានបុគ្គលល្បីឈ្មោះ ដូចជាប្រធា
នាធិតិ បារ៉ាក់អូបាម៉ា និងតារាចម្រៀង ព្រីតនីស្ពារ ជាដើម៕

ប្រភព៖ CAMNEWS

ម៉ាស៊ីន​​​ចាក់ ​​MP3 ចាប់​ផ្តើម​​​​រកឃើញ​​នៅ​​ឆ្នាំ​​​១៩៩១




ប្រវត្តិ​​​​​ដំបូង​របស់ម៉ា​ស៊ីន​​​​ចាក់ MP3 ដែលអាច​ដាក់តាមខ្លួន​​បាន​ចាប់​ផ្តើម​​ផលិត​​ឱ្យ​លេច​​​​ឡើង​​ជារូប​រាង​​ក្នុងអំឡុង​ចុង​ឆ្នាំ​​១៩៩៨ ​​នៅពេល​ដែល​ក្រុមហ៊ុន​​​កូរ៉េ​មួយ​​​បាន​ដាក់​លក់​​​​ផលិត​ផល​ម៉ាស៊ីន ​MP3 ​ដែលត្រូវ​​​​បាន​គេ​​ឱ្យឈ្មោះ​ថា Saehan MPMan ជា​មួយទំហំ​​​​អង្គចង​ចាំ​​​​ (Memory) ​ត្រឹមតែ​​​៣២MB ប៉ុណ្ណោះ ​​​ហើយក្រោយ​មក​​​ទៀត​វាត្រូវ​​​បាននាំ យក​​​​​ទៅដាក់​លក់​​​​នៅ​សហរដ្ឋអាមេរិក​​​​ និង​ត្រូវ​គេ​​​ផ្តល់​​​​ឈ្មោះ​​​​ថ្មីទៀត​​ថា Eiger LabsMPMan អាច​ផ្ទុក​​​បទចម្រៀង​​បានប្រមាន​​​​​៨បទ​។ ​​


















មួយ​រយៈ​​​ក្រោយ​មក​ទៀត ម៉ាស៊ីន MP3 Rio Diamond PMP 300 បានបង្ហាញ​ខ្លួនជាថ្មី​​មាន​ភាពល្បីល្បាញ​​​ទទួលស្គាល់​ពីសំណាក់​​​អ្នក​និយម​​​​​ប្រើប្រាស់​​​​ក្រោយ​ពី​​​ដាក់​បង្ហាញ​ជា​សាធារណៈ​។​ ការបង្ហាញ​​ម៉ាស៊ីន MP3 នេះបានធ្វើ​ឡើង​​​​​បន្ទាប់​ពី​រយៈ​​​ពេល​​​​​៧​ឆ្នាំ ​នៃការ​​​បង្កើត​​​គំនិត​​​​​រក​ឃើញ​​ដំបូងនៅ​ឆ្នាំ​​​១៩៩១ ​​​ដែលកាលណោះ​​វា​មិន​​ទាន់​​ផលិត​​​​​ឱ្យលេ​ច​​ចេញ​​​ជា​រូបរាង​​​នៅ​ឡើយ​ទេ​។ បច្ចុប្បន្ន​​ម៉ាស៊ីន MP3 មានច្រើនប្រភេទ​​ល្បីល្បាញ​​ និងមាន​​​ប្រវត្តិ​​រៀង​​ៗខ្លួនដូច​​​ជា ៖












Apple iPod ៖ ម៉ាស៊ីន iPod ត្រូវ​បាន​ដាក់​លក់​​​​ជា​សាធារណៈ​ដំបូង​​​​នៅថ្ងៃទី​​​​​២៣ ​តុលា ​​​២០០១ ​ហើយភ្ជាប់​​ជាមួយ​​អង្គ​ចង​ចាំ​​(memory) ទំហំ៥GB ​និងមាន​​តម្លៃ​​​​ខ្ពស់គួរសម​​ប្រមាណ​​​​៤០០ដុល្លារសហរដ្ឋអាេមរិក ។ ​បើ​ទោះ​​ជា​​​​​មាន​តម្លៃ​​​​​​ខ្ពស់បន្តិច​​​​មែន ក៏ iPod នៅតែ​ទទួល​បាននូវភាព​ជោគជ័យ​ចំពោះការ​ដាក់​លក់របស់​ខ្លួន ដោយគិត​ត្រឹម​​ឆ្នាំ​​​២០០៧ ​​​iPod ប្រមាណ​​​​១០០លាន​គ្រឿង ​ត្រូវបាន​​លក់​ចេញ​ ហើយ​វា​នៅ​​តែ​ទទួល​បានប្រជាប្រិយភាព​​​ខ្លាំង​រហូតមក​​ដល់​​​សព្វថ្ងៃ​នេះ​។​
















San Disk ៖ សាជីវ​កម្ម SanDisk ដែល​ត្រូវបាន​​​គេ​​​ទទួលស្គាល់​ថា ​​ជា​ក្រុមហ៊ុន​​​ផលិត​​អង្គ​ចងចាំ​​​មានគុណភាព​​ខ្ពស់បំផុត​​​​បានដាក់​បង្ហាញ​​​​នូវ​ម៉ាស៊ីន​​​ MP3 ដំបូង​របស់ខ្លួន​​នៅក្នុងឆ្នាំ​​២០០៤ ​ដោយ​ដាក់​​​​ឈ្មោះ​ថា SanDisk Digital Audio Player ។ SanDisk Digital Audio Player មាន​​អង្គចងចាំ​​​​៣ប្រភេទ​គឺ​​​​២៥៦MB ៥១២MB ១GB ទម្រង់​​​​អង្គចងចាំ​​​​ទាំង​​​៣​នេះ​សុទ្ធតែ​​​បាន​រួម​បញ្ចូល​នូវវិទ្យុ FM និងត្រូវ​ការ​ថ្ម AAA មួយ ដើម្បី​​​ឱ្យ​​​​វា​អាច​​ដំណើរការ​បាន​​​​​ ហើយម៉ាស៊ីន​​​នេះ​អាច​​ចាក់​បទចម្រៀង​​​​ដែលមាន​​ទម្រង់​ជា​ MP3 WMA DRM-protected-WM ។ ម៉ាស៊ីន​​​នេះ​មាន​​តម្លៃ​​​​​សម​រម្យ​​​​គឺត្រឹមតែ​​​​៩០ដុល្លារ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ ​​​សម្រាប់​​​អង្គ​ចងចាំ​​​ដែលមាន ទំហំ​​​២៥៦MB ប៉ុន្តែ​​បើទោះជា​​​វា​មាន​តម្លៃ​​​​​​សម​រម្យ​​យ៉ាង​ណាក៏ដោយ ​​ក៏វា​នៅ​​ឈរ​​ត្រឹម​​​​​​លំដាប់​លេខ​​​​២ បន្ទាប់​ពី​​​ iPod ដែរ​​។​











Creativ Labs ៖ គឺជាក្រុម​ហ៊ុន​​ផលិត​​​ម៉ាស៊ីន MP3 ទទួលបាន​​នូវ​ភាពល្បីល្បាញ​​​​​​មួយ​ផងដែរ​​ដូចជា​ក្នុងឆ្នាំ​​២០០០ ក្រុមហ៊ុន​នេះ​​បាន​បញ្ចេញ​​​លក់​នូវ​ផលិត​ផល​​​របស់ខ្លួន​​ឈ្មោះថា Nomad ដែល​ភ្ជាប់​​​ជាមួយនឹង​​​អង្គ​ចង​ចាំ​​៦៤MB និង​ដំណើរការ​​ដោយ​ថ្ម AAA ​។ ​​រយៈ​​ក្រោយ​មកទៀត ​ក្រុមហ៊ុននេះ​​បានចេញ​​​​លក់​​ផលិត​ផល​​​​ថ្មី​មួយ​ប្រភេទ​​​​ឈ្មោះ​ថា Nomad Jukebox ភ្ជាប់ជាមួយ​​​​អង្គចង​ចាំ​​​ខ្នាត​តូច​​បំផុត​​​​ទំហំ​​៦GB និង​ត្រូវ​​​ការ​ថ្ម AAA បួនគ្រាប់។​
















Samsung ៖ ក្រុមហ៊ុន ​Samsung កូរ៉េ​​ជា​​ក្រុមហ៊ុន​អេឡិច​ត្រូនិក​​​​​ធំ​មួយក្នុងពិភពលោក​ ​ធ្វើ​​ប្រតិបត្តិការ​​ផលិត​សម្ភារ​​ជាច្រើន​​ដូចជាកុំ​ព្យូ​ទ័រ ​​​កុំព្យូទ័រយួរដៃ ​​​ម៉ាស៊ីន​​ថត​រូប ម៉ាស៊ីន​​ត្រួត​ពិនិត្យ​​​ ទូរទស្សន៍ ទូរស័ព្ទ ​ម៉ាស៊ីន​បោះពុម្ព អង្គ​ចង​ចាំ​ខ្នាត​តូចធំ ថ្ម​​​ ទូរស័ព្ទ​ដៃ​។​ល។​ ​ចំនួន​នៃ​ការ​ផលិត​​ និង​ការច្នៃ​ប្រឌិត​​​​ផលិត​ផល​​​​​ថ្មី​ៗ ​មានការ​កើន​ឡើង​​​​​ជា​លំដាប់​​ ទើបធ្វើ​​ឱ្យ​​ក្រុមហ៊ុន​នេះ​​​បាន​​ចំណាយ​​​ពេល​​​យូរ​ ក្នុង​​​ការបោះជំហាន​​​ចូលក្នុង​​ទីផ្សារម៉ាស៊ីន MP3 ។ ក្នុងឆ្នាំ​​​២០០០ ​គេ​បាន​​​​បោះ​ជំហាន​​​​ចូលទីផ្សារ​​​ម៉ាស៊ីន MP3 តាម​រយៈ​ផលិតផល​​​​​របស់​គេ​​​​ឈ្មោះ​ថា Yepp ។ Yepp បានភ្ជាប់​​មក​ជាមួយ​នូវអង្គចង​ចាំ​​​​​ទំហំ​៣២ MB និង​អេក្រង់​ LCD ដែលធ្វើ​​ឱ្យ​​ក្រុមហ៊ុន​​​​មួយ​នេះ​​មានឈ្មោះ​​​បោះ​សំឡេង​​រហូត​មក​ដល់​​​​​សព្វ​ថ្ងៃ ​​ក្នុងទី​ផ្សារ​ម៉ាស៊ីន ​MP3 ​។​














Microsoft ៖ ក្នុងខែ​វិច្ឆិកា ​​ឆ្នាំ​២០០៦ Microsoft បាន​សម្រេច​​​ដាក់​បង្ហាញ​​​ម៉ាស៊ីន MP3 ដំបូង​​របស់គេ​​មានឈ្មោះ​ថា Zune 30 ដែល​ភ្ជាប់​​ដោយអង្គ​ចងចាំ​​មានទំហំ​​​​​៣០ រួម​ជាមួយ​មុខ​ងារ Wi-Fi វិទ្យុ FM និង​មាន​អេ​ក្រង់​ទំហំ​​៣អុីញ​។ ​បើ​​ទោះជា​វា​មាន​​អត្ថប្រយោជន៍​​ច្រើនយ៉ាង​ណា​ក៏ដោយ ​​ក៏វា​នៅ​​​តែមិនអាច​ប្រកួត​ប្រជែង​​​​ជាមួយ Apple បាន​ដដែល​។​








Sony ៖ គឺជា​​​ក្រុមហ៊ុន​​​អេឡិចត្រូនិក​​​នាំមុខ​គេ​មួយទៀត​​​បានបោះជំហាន​​ចូលក្នុង​​ទីផ្សារ​ម៉ា​ស៊ីន MP3 យ៉ាង​សកម្ម​​​​ ដូចជា​​​ផលិត​ផល ATRAC3 ជាដើម គឺជាម៉ាស៊ីន​​​ MP3 ដែល​ក្រុម​ហ៊ុន​​នេះ​ខិតខំផលិត​​​ឡើង​ដើម្បី​​ធ្វើការ​ប្រកួត​ប្រជែង​​​​ក្នុងទីផ្សារ​។​ បន្ទាប់ពី ATRAC3 ក្រុម​ហ៊ុន​​នេះ​​​បានបន្ត​ផលិ​ត​ផល​​​ និង​វិវត្តន៍​​នូវម៉ាស៊ីន MP3 ជាច្រើន​ប្រភេទ​ទៀត​​ដូចជា NW-MS11 និង VAIO Music Clip ជាដើម​។​












ក្រៅពីម៉ាក​​​​​ល្បីៗ​​​ខាង​លើ​ ក៏មាន​​​ម៉ា​ក​ល្បី​​​​ជា​ច្រើន​​ទៀត​ដូចជា Coby Philips RCA Iriver Archos Cowon Rio Nextar និង​ Insignia ជា​របស់ក្រុមហ៊ុន​ដទៃៗទៀត ៕

ប្រភពអត្ថបទ៖  កោះសន្តិភាព

សមិទ្ធិផលបច្ចេកវិទ្យាអេឡិចត្រូនិចល្អបំផុត ប្រចាំឆ្នាំ ២០១១

Laptop MacBook Air, ឧបករណ៍ Tablet iPad 2 រឺទូរស័ព្ទ smartphone HTC EVO 3D សុទ្ធតែ
ជាសមិទ្ធិផលដែលស្ថិតនៅក្នុងបញ្ជីរឈ្មោះ Top ១០ នៃសមិទ្ធិផលបច្ចេកវិទ្យាអេឡិចត្រូនិច
ល្អបំផុតក្នុងឆ្នាំ ២០១១ ដែលជ្រើសរើសវាយតំលៃដោយទស្សនាវដ្តីល្បីឈ្មោះ PC World។
ទាំងអស់នេះគឺជាបណ្តាសមិទ្ធិផលដែលទើបតែបង្ហាញវត្តមាននៅក្នុងឆ្នាំ ២០១១ នេះនិងបាន
នាំមកនូវបដិវត្តន៍បច្ចេកវិទ្យាថ្មីៗជាច្រើន ក៏ដូចជាការបង្កអោយមានការកក្រើកពេញមួយឆ្នាំ
នៅក្នុងពិភពបច្ចេកវិទ្យាទូទាំងពិភពលោកផងដែរ ។

MacBook Air (កំណែឆ្នាំ ២០១១)

អំពីការរចនាលើរូបរាង MacBook Air គឺជាគំរូដ៏ស្រស់ស្អាតនិងទាក់ទាញបំផុតជាមួយកំរាស់
ត្រឹមតែចាប់ពី ៤-១៧ មីលីម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលគួរអោយទាក់ទាញនិងចាប់អារម្មណ៍
បំផុតនោះគឺកំណែ Update ថ្មីនៅពាក់កណ្តាលឆ្នាំ ២០១១ នេះដែលនាំមកនូវកំលាំងប្រតិបត្តិ
ការរបស់វាកាន់តែខ្លាំងជាងមុនបើធៀបជាមួយកំណែមុនដែលប្រើប្រាស់ Processor ប្រភេទ
Dual Core ហួសសម័យ​ ជាមួយនឹងរន្ធសំរាប់ភ្ជាប់មានល្បឿនលឿន thunderbolt ដែលគេក៏
សង្ឃឹមដែរថានឹងកាន់តែរីកចំរើនបន្ថែមទៀតនៅក្នុងឆ្នាំ ២០១២ ខាងមុខនេះ។ MacBook Air
របស់ Apple នេះមានតំលៃចាប់ពី ៩០០ដុល្លាអាមេរិឡើងទៅ(កំណែ ១១អ៊ីង, chip core i5)។

Chip Intel Sandy Bridge



ស្រឡាយ chip core i ជំនាន់ទី២ របស់ Intel គឺជាបដិវត្តន៍ថ្មីនៅក្នុងការរចនារបស់ក្រុមហ៊ុន
ផលិត chip ធំជាងគេនៅក្នុងពិភពលោកនេះ។ បើប្រៀបធៀបនឹង chip core i ជំនាន់ដំបូង
Sandy Bridge មានសមត្ថភាពខ្ពស់ដាច់ស្រឡះ ដំណើរការកាន់តែលឿនអមជាមួយសមត្ថ
ភាពសន្សំសំចៃថាមពលបានច្រើនបំផុតមិននឹកសា្មនដល់។
ស្ទើរតែគ្រប់សមិទ្ធិផល laptop ដែលទើបតែបង្ហាញវត្តមាននៅក្នុងឆ្នាំ ២០១១ នេះគឺសុទ្ធតែ
បានប្រើប្រាស់នូវ chip ប្រភេទនេះ។ ប៉ុន្តែមិនយូរប៉ុន្មានក៏ប្រហែលជាលែងពេញនិយម
ប៉ុន្មានទៀតហើយនូវ Chip Sandy Bridge នេះ ព្រោះតែនៅក្នុងឆ្នាំ ២០១២ ខាងមុខ Intel
នឹងធ្វើការបង្ហាញនូវ Chip ប្រភេទថ្មីមួយទៀតមានឈ្មោះថា Ivy Bridge ដែលជាបច្ចេកវិទ្យា
ថ្មីបំផុតមួយទៀតរបស់ខ្លួន។


ឧបករណ៍ Tablet iPad 2

Apple តែងតែស្គាល់ពីវិធីសាស្រ្តបង្កើតឡើងនូវសមិទ្ធិផលដ៏អស្ចារ្យនិងទាក់ទាញបំផុតដល់
អតិថិជនទូទៅ មាន iPad 2 ជាឧទាហរណ៍ស្រាប់។ ថ្វីត្បិតតែមានរចនាសម្ព័ន្ធខាងក្នុងមិន
លើសពីឧបករណ៍​ Tablet Android បច្ចុប្បន្ននេះក៏ដោយ ប៉ុន្តែ iPad 2 របស់ Apple នៅតែនាំ
មុខគេនៅក្នុងទីផ្សារ Tablet បច្ចុប្បន្នដដែល។ ចំនួនជាង ២/៣ នៃឧបករណ៍ Tablet ដែល
កំពុងត្រូវបានប្រើប្រាស់នៅទូទាំងពិភពលោកគឺជា iPad 2 និងតួលេខនេះហាក់ដូចជាមិន
មានសញ្ញាណាមួយបញ្ជាក់ពីការធ្លាក់ចុះមកវិញ រឺឈានដល់ដំណាក់កាលត្រូវបញ្ចប់នោះ
ទេ។ iPad 2 មានតំលៃចាប់ពី ៥០០ដុល្លាអាមេរិកឡើងទៅ (កំណែ Wi-Fi, ១៦GB)។

ម៉ាស៊ីនថត Sony Alpha SLT A-77

ស្ថិតនៅក្នុងស្រឡាយសមិទ្ធិផល semi-pro, Sony Alpha A-77 គឺជាឧបករណ៍កាមេរ៉ាដែល
អ្នកប្រើប្រាស់ទន្ទឹងរង់ចាំបំផុតក្នុងឆ្នាំ ២០១១ ​នេះ។ Sony Alpha A-77 បានប្រកាសបង្ហាញ
វត្តមានជាផ្លូវការកាលពីកំឡុងចុងខែសីហា ២០១១ កន្លងមកនេះ។ Frame របស់ Sony
Alpha A-77 ត្រូវបានផលិតឡើងពីលោហធាតុ ដែលអាចការពារបានពីការកូត សឹក ធូលីដី
និងចំហាយទឹកទៀតផង។ Sensor ប្រភេទ CMOS Exmor APS-C HD របស់ឧបករណ៍មាន
resolution រហូតដល់ ២៤,៣ megapixel និងអាចថតបាន ១២ Frame ក្នុង​ ១វិនាទី ។ ម៉ាស៊ីន
ថតនេះមានវត្តមាននៅក្នុងទីផ្សារចាប់ពីកំឡុងខែ តុលា ជាមួយតំលៃ ១៤០០ដុល្លាអាមេរិក
(តែតួម៉ាស៊ីនប៉ុណ្ណោះ មិនទាន់មាន Lens ភា្ជប់ជាមួយនោះឡើយ) ។


Smartphone HTC EVO 3D

Smartphone របស់ HTC EVO 3D នេះមានចំណុចពិសេសៗលេចធ្លោជាច្រើន ។ ការរចនា
ស្រស់ស្អាតរឺងមាំ, chip Dual core មានល្បឿនលឿន, Interface HTC Sense មើលទៅទាក់
ទាញ ស្និទ្ធស្នាល និងងាយស្រួលប្រើប្រាស់ និងមានភ្ជាប់ជា 4G ទៀតផង។ Effect 3D នៅ
លើទូរស័ព្ទនេះថ្វីត្បិតតែមិនទាន់ឆ្លើយតបបានទាំងស្រុងនូវក្តីសង្ឃឹមរបស់អ្នកប្រើប្រាស់
ប៉ុន្តែអ្វីទាំងអស់ដែលមានគឺអាចអោយពួកគេទទួលយកបាន ពីព្រោះតែបច្ចេកវិទ្យា 3D នៅ
លើឧបករណ៍ចល័ត មានទំហំតូចនិងកំពុងតែស្ថិតនៅក្នុងដំណាក់កាលធ្វើការវិវឌ្ឍន៍នៅ
ឡើយ។ ទូរស័ព្ទនេះមានតំលៃខ្ពស់បន្តិចគឺ ៧០០ ដុល្លាអាមេរិកក្នុងមួយគ្រឿង។

កុំព្យូទ័រ Lap top Razer Blade សំរាប់អ្នកលេង Game



Laptop Blade សំរាប់អ្នកលេង game នេះមានកំរាស់ ២២មីលីម៉ែត្រ ជាមួយនឹង Keyboard
មានភ្លើងគួរអោយចាប់ចិត្ត កន្លែងបញ្ជារ Mouse ស្ថិតនៅផ្នែកខាងស្តាំ មិនមែននៅកណ្តាល
ផ្នែកខាងក្រោម Space Bar ដូច Latop ធម្មតានោះឡើយ។ ជាពិសេសជាងនេះទៅទៀតនោះ ពេលដែលយក Mouse មកភ្ជាប់ជាមួយ Latop,នោះ trackpad នេះនឹងដើរតួជាអេក្រង់ជំនួយ
(៤៨០ x ៨០០)វិញ ដែលនឹងផ្តល់រាល់ពត៌មានមានសារប្រយោជន៍ដល់អ្នកលេងទៀតផង។
តំលៃរបស់ Razer នេះគឺ ២.៨០០ដុល្លាអាមេរិក​ ជាមួយ chip core i7 ល្បឿប ២,៨GHz, RAM
មានទំហំ ៨GB និង card ក្រាហ្វិកប្រភេទ Nvidia Geforce GT 555M ២GB។

ម៉ាស៊ីនថតវីដេអូ Sony Handycam NEX-VG20
Handycam NEX-VG20 មានមុខងារថ្មីៗពិសេសៗជាច្រើន ដែលជួយធ្វើអោយវាមានលទ្ធភាព
កាន់តែមានភាពប្រសើរឡើងនៅក្នុងដំណាក់កាលពេលកំពុងប្រើប្រាស់ ដូចជាការធ្វើអោយ
មានលំនឹងនៃរូបភាព ចាប់យករូបភាពដោយស្វ័យប្រវត្តិ .... រឺអ្នកប្រើប្រាស់អាចថតជារូបភាព
បាននៅពេលកំពុងថតវីដេអូ ជាដើម។ រូបភាពដែលថតបាននឹងត្រូវបានរក្សាទុកក្នុងទំរង់ជា
RAW ដែលផ្តល់នូវគុណភាពយ៉ាងខ្ពស់ និងអ្នកប្រើប្រាស់ក៏មានភាពងាយស្រួលធ្វើការជាង
ផងដែរ។ Handycam NEX-VG20 មានតំលៃ ១៦០០ ដុល្លាអាមេរិក( តួម៉ាស៊ីន) រឺ ២២០០ដុល្លា
អាមេរិក​ មានទាំង Lens ភ្ជាប់មកជាមួយស្រាប់។

ប្រព័ន្ធប្រតិបត្តិការចល័ត Android Honeycomb

Android Honeycomb គឺជាប្រព័ន្ធប្រតិបត្តិការ open source សំរាប់ Tablet របស់ Google។ ជា
មួយការបង្ហាញខ្លួនរបស់ប្រព័ន្ធប្រតិបត្តិការនេះ (លើកដំបូងដែលត្រូវបានដាក់ប្រើប្រាស់នៅ
លើឧបករណ៍ Tablet Xoom របស់ Motorola) គឺជាបច្ចេកវិទ្យាដែលបានបង្ហាញយ៉ាងច្បាស់
ពីការវាយលុកដ៏ខ្លាំងក្លាមិនធ្លាប់មានរបស់ស្រឡាយ Tablet Android ។ ប៉ុន្តែអ្វីដែលគួរអោយ
ស្តាយនោះគឺឧបករណ៍ Tablet នេះនៅតែមិនអាចធ្វើអោយមានការទាក់ទាញយ៉ាងខ្លាំងក្លា
ដូចអ្វីដែលធ្លាប់សង្ឃឹមនៅឡើយ។

Desktop PC Acer Aspire Revo RL100-UR20P

Acer Aspire Revo RL100-UR20P មានការរចនាដ៏ស្រស់ស្អាត មានកំរាស់ ២៤មីលីម៉ែត្រគួរ
អោយទាក់ភ្នែក។ PC នេះមាន HDD ទំហំ ៧៥០GB, RAM ទំហំ ៤GB, Blu-Ray optical drive
និងប្រើប្រាស់ chip Dual core AMD និង card ក្រាហ្វិក Nvidia។ មិនតែប៉ុណ្ណោះក៏មានបន្ថែម
នូវ touchpad មួយដែលមានទំហំល្មមនិងអាចប្តូរទៅជា Keyboard ក៏បាន។ តំលៃរបស់
Acer Aspire Revo RL100-UR20P នេះគឺ ៥៧០ ដុល្លាអាមេរិក​។

TV Sony Bravia 46X820 3D LED

TV HD ៤៦អ៊ីង របស់ Sony មានការរចនាយ៉ាងស្រស់ស្អាត រូបភាពត្រជាក់ភ្នែក មានសំលេង
ពិរោះអាចភ្ជាប់ជាមួយ អ៊ីនធើណែត និងអាចចាក់បញ្ជាំងនូវខ្លឹមសារវីដេអូជា 3D ទៀតផង។
ក្រៅពីសេវាកម្មទូរទស្សន៍ផ្សាយបន្តផ្ទាល់ ក៏អាចធ្វើការភ្ជាប់ទៅនឹង App store របស់ Sony,
Amazon រឺក៏ Netflix ផងដែរ។ TV នេះក៏មាន Web browser ដោយឡែកមួយផងដែរសំរាប់
អោយអ្នកប្រើប្រាស់អាចចូលទៅកាន់ពិភពអ៊ីនធើណែត បាន។ តំលៃរបស់ទូរទស្សន៍នេះគឺ
១៣៨០០ ដុល្លាអេមេរិក៕

ប្រភព៖ CAMNEWS

បញ្ជារកុំព្យូទ័រពីចំង៉ាយដោយ Google Chrome

Google ទើបតែបានបង្ហាញនូវកម្មវិធីថ្មីមួយទៀតដែលមានឈ្មោះថា Chrome Remote
Desktop ដែលជាកម្មវិធីមួយសំរាប់ធ្វើការនៅលើម៉ាស៊ីនកុំព្យូទ័រពីចំង៉ាយ តាមរយៈកម្មវិធី
Web Browser Google Chrome ។

មុខងារ Remote Desktop មានប្រយោជន៍បំផុតនៅពេលដែលលោកអ្នកចង់បង្ហើយការងារ
របស់ខ្លួន ដោយមិនចាំបាច់មកដល់កន្លែងធ្វើការនោះដោយផ្ទាល់ក៏បាន គឺគ្រាន់តែពឹង
អោយមិត្តភក្តិនៅកន្លែងធ្វើការជាមួយគ្នានោះបើកម៉ាស៊ីនអោយជាការស្រេច ។ ជាមួយ
កម្មវិធីChrome Remote Desktop លោកអ្នកអាចប្រើប្រាស់បានដោយផ្ទាល់នៅលើ Web
Browserរបស់ Google Chrome តែម្តងតាមរយៈគណនី Gmail រឺក៏ Google Apps ។ ដោយមាន
ដំណើរការនៅលើ Web Browser ផ្ទាល់ ជាហេតុធ្វើអោយ Chrome Remote Desktop អាចធ្វើ
ការបាននៅលើគ្រប់ប្រព័ន្ធ Windows ទាំងអស់អោយតែម៉ាស៊ីននោះមានដំឡើងនូវកម្មវិធី
Google Chrome និងបានភ្ជាប់ អ៊ីនធើណែត ។

ដើម្បីអាចបញ្ជារពីចំង៉ាយបានដំបូងតំរូវអោយម៉ាស៊ីនទាំងនោះធ្វើការដំឡើងកម្មវិធី Google
Chrome និង Chrome Remote Desktop ជាមុនសិន ។ ចំពោះការដំឡើងនិងប្រើប្រាស់កម្មវិធី
វិញលោកអ្នកត្រូវតែធ្វើការ Login ទៅក្នុងគណនី Gmail រឺ Google Apps ជាមុនសិនផងដែរ ។
នៅពេលដំឡើងរួចសូមចុច Launch App និងចុចលើពាក្យ Continue លើទំព័រ Authorize ដើម្បី
បន្តទៅមុខទៀត ។


នៅពេលដែលមានពត៌មានខ្លះដែលស្នើឡើងពេលដំណើរនោះ លោកអ្នកត្រូវចុចបន្តលើ
ពាក្យ Allow access ។

បន្ទាប់មកទៀតចុចលើពាក្យ Share This Computer ដើម្បីអោយគេចូលមកកាន់ម៉ាស៊ីនរបស់
លោកអ្នក រឺក៏ចុចលើពាក្យ access a shared computer ដែលស្ថិតនៅខាងក្រោមនោះដើម្បី
ចូលទៅកាន់ម៉ាស៊ីនកុំព្យូទ័ររបស់អ្នកដ៏ទៃ ។

នៅពេលដែលលោកអ្នកជ្រើសរើសយកពាក្យថា Share This Computer កម្មវិធីនឹងបង្ហាញ
នូវលេខកូដមួយចំនួនដោយចៃដន្យ ហើយវាក៏នឹងអស់សុពុលភាពទៅវិញក្នុងរយៈពេលពីរ
រឺបីនាទីក្រោយមក ក្នុងករណីលោកអ្នកមិនចង់ប្រើប្រាស់ ។

អ្នកដែលចង់ធ្វើការតភ្ជាប់មកម៉ាស៊ីនរបស់លោកអ្នកគឺត្រូវចុចលើពាក្យ access a shared
computer និងប្រើប្រាស់លេខកូដដែលអ្នកបានវាយចូលក្នុងប្រអប់ Access code រួចចុចលើ
ពាក្យ Connect ។

រង់ចាំមួយសន្ទុះ ផ្ទាំងពត៌មានតូចមួយក៏បានផុសឡើងនៅលើម៉ាស៊ីនទាំងពីរដែលបង្ហាញថា
ការតភា្ជប់រវាងម៉ាស៊ីនទាំងពីរទទួលបានជោគជ័យ ។ បើសិនជាចង់បញ្ឈប់ការតភ្ជាប់នេះ
លោកអ្នកគា្រន់តែចុចលើពាក្យ Disconnect លើផ្ទាំងតូចនោះ រឺក៏ចុចលើពាក្យ Stop Sharing
នៅលើ Google Chrome ជាការស្រេច ។

អេក្រង់ desktop របស់ម៉ាស៊ីនដែលត្រូវបញ្ជារក៏នឹងផុសឡើងនៅលើ Google Chrome នៃ
ម៉ាស៊ីនរបស់អ្នកបញ្ជារ ។

នៅពេលធ្វើការរួច,ម៉ាស៊ីនមួយក្នុងចំណោមម៉ាស៊ីនទាំងពីរត្រូវចុចលើពាក្យ Disconnect ដើម្បី
បញ្ចប់ការតភ្ជាប់នេះ ។ លោកអ្នកចុចលើពាក្យ Log Out ដែលស្ថិតនៅផ្នែកខាងឆ្វេងនៃកម្មវិធី
Chrome Remote Desktop ដើម្បីចាកចេញពីគណនី Gmail របស់ខ្លួនជាការស្រេច ។

ដើម្បីទាញយកកម្មវិធី Chrome Remote Desktop សូមចុចនៅទីនេះ 

ប្រភព៖Cam New

តើចង់ដឹង"ភេទ" PC របស់អ្នកទេ?

មនុស្សយើងគេតែងតែបែងចែកភេទជាពីរសំខាន់គឺប្រុសនិងស្រី ចំណែកឯសត្វជាពីរដូចគ្នា
គឺមានញី និងឈ្មោល ។ ប៉ុន្តែចំពោះម៉ាស៊ីនកុំព្យូទ័រជាទីស្រលាញ់របស់ខ្លួនវិញតើប្រិយមិត្ត
មានដែលនឹកឆ្ងល់ថាតើវាមានភេទអ្វីដែររឺទេ? ដូច្នេះដើម្បីស្រាយចំង៉ល់អំពី Windows ដែល
កំពុងដំណើរការលើម៉ាស៊ីន ថាជាប្រុសរឺស្រីនោះសុំអនុវត្តដូចខាងក្រោម ៖

ដំបូងតំរូវអោយប្រិយមិត្តបើក notepad ឡើងបន្ទាប់មកវាយពាក្យខាងក្រោមនេះចូលទៅ៖CreateObject(“SAPI.SpVoice”).Speak(“Tech-Chand-Technology Blog on Computer Hardware Software and Web Application”)

កំណត់ចំណាំ៖ ប្រិយមិត្តគួរតែវាយពាក្យទាំងនោះចូលដោយខ្លួនឯងចៀសវាងការ copy និង
paste ព្រោះអាចធ្វើអោយវាមិនដំណើរការដោយសារមូលហេតុណាមួយ ។

បន្ទាប់មកទៀតប្រិយមិត្តរក្សាវាទុក (Save) ដោយដាក់ឈ្មោះណាមួយមានកន្ទុយជា .vbs
ឧទាហរណ៍ថា Male or Femal.vbs ។



បន្ទាប់ពីនោះមកទៀតសុំលើកកាសស្តាប់ រឺតំឡើង Speaker អោយលឺបន្តិច រួចចុចអោយ
ឯកសារដែលទើបតែរក្សាទុកនោះដំណើរការដើម្បីស្តាប់សំលេង ។ ឆ្លងតាមសំលេងនិយាយ
នោះជឿជាក់ថាប្រិយមិត្តពិតជាអាចធ្វើការវិភាពបានថាជាស្រី រឺប្រុសជាក់ជាមិនខានឡើយ ។

ប្រិយមិត្តក៏អាចធ្វើការផ្លាស់ប្តូរនូវឃ្លានិយាយរបស់ Windows បានតាមចិត្តចង់ដោយការ
ប្តូរឃា្លដែលត្រូវនិយាយនៅខាងក្រោយពាក្យ Speak ។ យកល្អប្រិយមិត្តគួរតែសរសេរពាក្យ
ទាំងនោះជាភាសាអង់គ្លេស ដើម្បីងាយស្រួលក្នុងការវិភាគថាប្រុសរឺស្រី ។ ឧទាហរណ៍គំរូ
ដែលលោកអ្នកអាចយកមកប្រើបាន ៖
CreateObject("SAPI.SpVoice").Speak("I am your best friend")

ចូរសាកល្បងឥឡូវនេះជាមួយគ្នាណា !!!

ប្រភព៖​ CamNews

វិធី​ល្អៗ​មួយចំនួន​ជួយ​ឲ្យ​ថ្ម Laptop ប្រើ​បាន​យូរ


១. សាក​ថ្ម Laptop របស់​កុំព្យូទ័រ​រហូត​ពេញ ១០០ ភាគរយ បន្ទាប់​មក​ដក​ខ្សែភ្លើង​ចេញ​រួច​បើក Laptop ទុក​ចោល​រហូត​ឲ្យ​វា​អស់​ថ្ម បិទ​ដោយ​ខ្លួនឯង ធ្វើ​បែប​នេះ​ចំនួន ២ ឬ​៣ ដង មុន​ពេល​យើង​ធ្វើដំណើរ ហើយ​ត្រូវ​យក Laptop ទៅតាម ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​ថ្ម​របស់ Laptop រៀន​សាក​ថ្ម​បាន​ត្រឹមត្រូវ និង​រក្សា​ភ្លើង​ឲ្យ​យើង​ប្រើ​បាន​យូរ យើង​គួរ​ធ្វើ​បែប​នេះ​ក្នុង ១​ខែ​ឲ្យបាន​ម្តង ដើម្បី​បង្រៀន​ថ្ម​នោះ​ឲ្យ​សា​កបាន​ពេញលេញ​មិន​មែន​គ្រាន់តែ​សាក​បន្ថែម គឺ​ត្រូវ​សាក​ពី​សូន្យ​រហូត​ពេញ ។ ថ្ម​នឹង​ប្រើ​បាន​យូរ បើ​បានធ្វើ​ដូច្នេះ​រឿយៗ ។
២. ពេល​ត្រូវ​ប្រើ​រយៈពេល​យូរ​, គួរ​បន្ថយ​ពន្លឺ​របស់ Monitor ឲ្យ​ល្មម​ត្រឹម​អាច​មើល​បាន ហើយ​ជ្រើស​យក​ការប្រើ​ពន្លឺ​ចង្កៀង​ជា​ជំនួយ​ពេល​មើល ។​
៣. Defragment Hard Disk របស់​យើង​ឲ្យបាន​ចំនួន ១​ខែ​ម្តង​ជា​និច្ច ការធ្វើ​បែប​នេះ​កាត់បន្ថយ​ពេល​នៃ​ការរក file របស់​វា ក៏ដូចជា​បន្ថយ​ការប្រើ​ថ្ម​ដែរ ពីព្រោះ Hard Disk ប្រើ​ពេល​តិចជាង​ដើម្បី​រក file ។
៤. បិទ​ប្រូ​ក្រា​មណា​ដែល​មិន​ចាំបាច់​ចេញ ដោយ​ទុក​តែប្រូ​ក្រា​មណាចាំបាច់​ត្រូវ​ប្រើ​បាន​ហើយ ។ ប្រើ Task Manager ដើម្បី​មើលប្រូ​ក្រា​មណា​កំពុងដំណើរការ អ្វី​ដែល​មិន​ត្រូវ​ការប្រើ​បិទ​វា​ចោល​ចុះ ។
៥. គ្រឿង​ប្រើការ​ផ្សេងៗ​ដែល​ពុំ​ចាំបាច់ ហើយ​ត្រូវបាន​ត​ភ្ជាប់​មក Laptop ត្រូវ​បិទ​សិន (​ដកចេញ​) បើ​មិន​ទាន់​ត្រូវ​ការប្រើ ដូចជា USB Printer wifi ។​ល​។​
៦. ព្យាយាម​ប្រើ Laptop នៅ​ទីតាំង​ណាមួយ​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ ហើយ​មិន​ត្រូវ​ដាក់​អ្វី​ទ្រាប់​ពី​ក្រោម​ដូច​ជា ក្រណាត់ ឬ​ក្រដាស​ឡើយ​ពីព្រោះ​វា​អាច​ធ្វើឲ្យ ស្ទះ​ដំណើរការ​ខ្យល់​ចេញចូល​របស់​ប្រព័ន្ធ​ខ្យល់​ចេញចូល​របស់ Laptop ។
៧. រាល់ ៣​ខែម្តង សូម​ប្រើ​សំឡី​ត្បារ​ត្រចៀក​ជ្រលក់​ជាមួយ​អាល់កុល​ដុស​សំអាត​ត្រង់​កន្លែង​ថ្ម​ត​ភ្លើង (​ច្រើន​មាន​ពណ៌​លឿង​) ចំណុច​ដែល​ថ្ម​ត​ភ្ជាប់​ភ្លើង​មក Laptop ។​
៨. បើសិនជា​យើង​ត្រូវ​ទុក Laptop ចោល​ក្នុង​រយៈពេល​យូរ​មិន​ប្រើការ​ត្រូវ​ដក​យក​ថ្ម​ចេញ មិន​ត្រូវ​ទុក​ចោល​ក្នុង Laptop ឡើយ ។
៩. ថ្ម​ប្រភេទ Li-10n មាន​អាយុកាល​ប្រើប្រាស់​ល្អ​ជាង​ប្រភេទ​ថ្ម​ផ្សេង​ឯទៀត ។
១០. បើ​យើង​ជា​អ្នក​ធ្វើ​ដំណើរ​ញឹកញាប់​គួរ​មាន​ថ្ម​បម្រុង​យក​តាម​ខ្លួន ដើម្បី​ផ្លាស់ប្តូរ ក្នុងករណី​ត្រូវ​ប្រើ​វា​រយៈពេល​យូរ ។
១១. ក្នុងករណី​ដែល​យើង​ត្រូវ​ផ្អាក​កិច្ចការ​មួយ​រយៈពេល​ខ្លី​គួរប្រើ Hibernation Mode ដើម្បី​ដាក់ Laptop របស់​យើង​ឲ្យ​ផ្អាក​កិច្ចការ​គ្រប់យ៉ាង​មួយរយៈ យើង​អាច​ប្រើការ​វា​វិញ​ដោយ​គ្រាន់តែ​បាន Key ណាមួយ ឬ Key ផ្សំ​ដែល​យើង​បាន​កំណត់ ។
១២. ថ្ម​របស់ Laptop មាន​ចាប់ពី ៤ Cell ដល់ ៨ ឬ ១២ Cell ហេតុ​នេះ​ត្រូវ​ដឹង​ពី​បញ្ហា​នេះ​ផង​នៅ​ពេល​ទិញ Laptop ថា​តើ​វា​មាន​ប៉ុន្មាន Cell ( ចាប់ពី ៨ Cell ឡើង​ទៅ​គឺ​ល្អ ) ។
១៣. ដើម្បី​ការពារ Laptop ឲ្យនៅ​ស្អាត គួរឲ្យ​គេ​បិទ​ប្លា​ស្ទិច​ជុំវិញ​វា តែ​មិន​ត្រូវ​បិទ​ត្រង់​ផ្នែក​ដែល​ជា​រន្ធ​ខ្យល់​របស់​វា​ឡើយ ។
១៤. ដើម្បី​ការពារ Laptop ពី​ការប៉ះទង្គិច​តិចតួច សូម​ធ្វើ​ស្រោម​អេ​ប៉ុង​សំឡី​មួយ​មាន​សណ្ឋាន​ដូច​ស្រោមខ្នើយ​ដើម្បី​ច្រក​វា​មុន​ពេល​ដាក់​ចូល​ក្នុង​កាបូប ។
១៥. មិន​ត្រូវ​យក​ប្រេង​អាល់កុល​មក​ជូត Laptop ឡើយ គឺ​អាច​ប្រើ​ត្រឹម​ទឹក​លាង​កញ្ចក់​បាន​ហើយ សំរាប់​ជូត​សំអាត​វា ។
១៦. បើ​មាន​អ្វី​មួយ​ខ្ពស់​កម្រាស់​ត្រឹម ២០-៣០ mm គួរ​ដាក់​កល់​ផ្នែក​ក្រោយ​របស់ Laptop ដើម្បី​ឲ្យ​ខ្យល់​ត្រជាក់​ចេញចូល​បាន​ស្រួល ។
១៧. ពេល​ប្រើ Laptop ប្រយ័ត្ន​ខ្សែរ​នាឡិកាដៃ​ឆ្កូត​ជាមួយ​តួ Laptop ផ្នែក​ខាងលើ 

ទេពកោសល្យ នៃការថតរូបរបស់នាង Natsumi Hayashi



រូប​​ភាព​ដែល​អ្នក​ឃើញ​នេះ​ពុំំ​មែន​ជា​រូប​ភាព​ដែល​​ធ្វើ​ក្នុង​កម្ម​វិធី​កែ​រូប​ភាពណាមួយនោះទេ វាគឺរូបភាពដែលប្រើប្រាស់បច្ចេកទេស និង ការ​ខិតខំព្យាយាមថតសុទ្ឋសាធ។


នៅក្នុ​ងគេហទំ​ព័រ Yowa Yowa Camera Woman Diary របស់នា​ងបាន​រៀ​ប​រាប់​ពី​​​វិធី​សាស្ត្រ​ក្នុ​ងការថ​តរូប ជាមួយម៉ាស៊ីន​​ថតម៉ាក Canon EOS 5D Mk2 ដ៏​ទំនើប​ចំនួន​២​​គ្រឿង ហើយ​​​ម៉ាស៊ីនថត​​នីមួយៗអា​ចចាប់​ស​កម្ម​ភា​ព​​​បាន​ 1/500sec​។ ម៉ាស៊ីនថត​​ទាំងនោះ​​ត្រូវបាន​​រៀប​​ចំ និងកំ​ណត់​​​​ជា​ស្រេច ហើយមុន​​ពេល​​ថត នាង​​ផ្តោត​​​​លើ​ទីតាំង​​ជា​មុន​សិន។ នៅពេល​ម៉ាស៊ីនថ​​ត​ចាប់​ផ្តើម​​បញ្ចេញ​ភ្លើង​​​ពណ៌​ក្រហម នាងចាប់​ផ្តើម​​លោ​ត​នៅត្រង់ទី​​តាំងដែលនា​ង​បាន​កំ​ណត់​​នោះ ហើយពេលខ្លះ​​នាង​ក៏ត្រូវ​ការ​ជំនួយពីអ្ន​ក​ដទៃផង​ដែរ​ដែល​ភា​គច្រើ​ននៃពួក​គេគឺជាមិ​ត្ត​ភក្តិរ​បស់នាង​ ៕

បញ្ចូលទឹកប្រាក់ទៅក្នុងទូរស័ព្ទដៃតាមរយៈម៉ាស៊ីនដកប្រាក់

ភ្នំពេញប៉ុស្តិ៖ ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ប្រព័ន្ធ​ទូរស័ព្ទ Beeline និង​ធនាគារ​ ANZ Royal នា​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​អំពី​ការ​ពង្រីក​សេវាកម្ម​​បញ្ចូល​ទឹក​ប្រាក់​ក្នុង​គណនី​ទូរស័ព្ទ​ដៃ​តាម​រយៈបណ្តាញ​ម៉ាស៊ីន ATM នៅ​ទូទាំង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ បាន​ក្លាយ​ជា​ដៃ​គូ​នឹង​គ្នា​លើ​សេវាកម្ម​ដ៏​មាន​អត្ថ​ប្រយោជន៍​មួយ​នេះ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រុម​ហ៊ុន Beeline បាន​ឲ្យ​ដឹង​ថា អតិថិជន​​ប្រើ​ប្រាស់​បណ្តាញ​ទូរស័ព្ទ Beeline ទាំង​អស់ ដែល​មាន​គណនី​របស់​ធនាគារ​ ANZ Royal អាច​បញ្ចូល​ទឹក​ប្រាក់​របស់​ពួក​គាត់​ទៅ​ក្នុង​គណនី​ទូរស័ព្ទ​ដៃ តាម​រយៈ​ម៉ាស៊ីន ATM ទាំង ១២៧​កន្លែង​របស់​ធនាគារ ANZ Royal នៅ​ទូទាំង​ប្រទេស​កម្ពុជា។

លោក Benoit Janin នាយក​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុម​ហ៊ុន Beeline ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ថា​៖ «យើង​តែង​តែ​រិះ​រក​មធ្យោបាយ​ជា​ច្រើន ដើម្បី​អតិថិជន​កាន់​តែ​ងាយ​ស្រួល ក្នុង​ការ​បញ្ចូល​ទឹក​ប្រាក់​ក្នុង​គណនី​ទូរស័ព្ទ​»។លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា ប្រតិបត្តិករ​បណ្តាញ​ទូរស័ព្ទ​ដៃ​មួយ​នេះ ក៏​បាន​សហការ​ជា​មួយ​ធនាគារ ABA និង​ធនាគារ​អេស៊ីលីដា​ផង​ដែរ ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន ដែល​ប្រើ​ប្រាស់​គណនី​ធនាគារ​ក្រៅ​ពី​ធនាគារ ANZ Royal៕

ការ​បង្កើត​កុំព្យូទ័រ​លើក​ដំបូងនិងប្រភេទ​កុំព្យូទ័រ​ដែល​ប្រើ​ជាមួយ​នឹងមុខងារផ្សេង​ៗ​គ្នា


តើ​អ្វី​ទៅ​ជា Computer? ពាក្យ​ថា Computer គឺ​មក​ពី​ពាក្យ Compute ដែល មាន​ន័យ​ថា Calculate ។ Computer ត្រូវបាន​បង្កើត​ឡើង​ដោយ​បុរស​ជនជាតិ​អង់គ្លេស ម្នាក់​ឈ្មោះ Charles Babbage ពី​ឆ្នាំ ១៧៩១-១៨៧១ ដែល​កាលពី​ដំបូង​វា​គ្រាន់ តែ​ជា​ម៉ាស៊ីន​គិត​លេខ​មួយ​ប៉ុណ្ណោះ ហើយ មាន​សមត្ថភាព​ក្នុង​ការ​គណនា អាច​ប្រតិបត្ដិ ការ​ក្នុង​ទំរង់​គណិត​វិទ្យា និង​ចេញ​លទ្ធផល ឬ ទិន្នន័យ​មាន​ល្បឿន​លឿន​សំបើម​ជាង​ការ គុណ​គូរ​ដោយ​ដៃ​ប្រើ​ប៊ិ​ច និង​ខួរក្បាល​របស់ មនុស្ស ។

ក្រោយមក Computer ត្រូវ​បាន​គេ​អភិវឌ្ឍន៍​ឱ្យ​វា​មាន​សមត្ថភាព​អាច​ផ្ទុក​ទិន្នន័យ និង​បញ្ចូល​ទិន្នន័យ​ពី​ខាងក្រៅ​បាន​ច្រើន​សន្ធឹកសន្ធាប់ ហើយ​គេ​បាន​ប្រើប្រាស់​វា​ធ្វើ​ការងារ ផ្សេង​ៗ​ជា​ច្រើន ដូច​ជា ការងារ​រដ្ឋបាល​ក្នុងការិយាល័យ និង​ការ​គណនា​ដែល​មាន​ភាពសាំញ៉ាំ ឬ​ទិន្នន័យ​ធំ​ៗ ដូច​ជាកិច្ចការ​សំ​ណេ​រ រូបភាព តារាង​កម្មវិធី និង​ការ​កំសាន្ដ​ផងដែរ ។ មិនតែប៉ុណ្ណោះ Computer ត្រូវ​បាន​គេ ប្រើប្រាស់​ក្នុង​វិស័យ​សុខាភិបាល អប់រំ សិល្បៈ វិទ្យាសាស្ដ្រ និង​ការ​ស្រាវជ្រាវ​នៅ លើ​ទី​អវកាស ។

បច្ចុប្បន្ន Computer ត្រូវ​បាន​គេ​បែងចែកជា​ប្រាំ​ប្រភេទ​ផ្សេង​ៗ​គ្នា ៖
១-​Super Computer ២ MainFram Computer ៣-​Mini Computer ៤-​Micro Computer និង ៥-​MicroController Computer ។

១-​Super Computer វា​អាច​ធ្វើការ គណនា​តួលេខ​ផ្សេង​ៗ​បាន​ចំនួន​ច្រើន ហើយ ត្រូវ​បាន​គេ​រក្សា​ទុក​នៅ​ក្នុង​បន្ទប់​ពិសេសមួយ ។ ម៉ាស៊ីន​ប្រភេទ​នេះ មាន​ល្បឿនលឿន​ជាង Microcomputer ប្រហែល ៥.០០០​ដង ហើយ​មាន​តំលៃ​ប្រហែល​២០ លាន​ដុល្លារ ។ អ្នក​ប្រើប្រាស់ Computer សំរាប់ Business ធម្មតា​គ្មាន​ទំនាក់​ទំនងជា មួយ Super Computer ទេ ប៉ុន្ដែ​យើង​អាចឃើញ​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​វិស័យ​យោធា និង​ការ​បញ្ជា​សព្វាវុធ​, ឧតុនិយម ឬ​ការស្រាវជ្រាវ​ក្នុង​ទី​អវកាស ។
អ្នក ​គណិត​វិទ្យា​ឈ្មោះ Gregory និង David Chudnersky បាន​ប្រើប្រាស់ Super Computer ដើម្បី​បង្ហាញ​ពិភពលោក​ស្ដី​ពី​ការ កំណត់​អង្កត់ផ្ចិត និង​ការ​គណនា​មាន​រហូត ដល់​ទៅ​៤៨០​លាន​ខ្ទង់ ហើយ​បាន​បោះពុម្ព ចេញ​មាន​ប្រវែង ៦០០ Miles ។

២-​MainFrame Computer វា​ជា ប្រភេទ Computer ធំ​មួយ​ដែល​ជា​ធម្មតា​គេដាក់​វា​នៅ​កន្លែង​មួយ​ដែល​មាន​សីតុណ្ហភាព និង​សំណើម​សម​ស្រប ហើយ​វា​អាច​ផ្ដល់ ដំណើរការ​រាប់រយ និង​អ្នក​ប្រើប្រាស់​រាប់​ពាន់ នាក់​ក្នុង​ពេល​តែ​មួយ ។ វា​មាន​លក្ខណៈ​តូច ជាង និង​ខ្សោយ​ជាង Super Computer ហើយ​វា​មាន​តំលៃ​ប្រហែលជា​១០​លានដុល្លារ ។ វា​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​តាម អាកាសយានដ្ឋាន ធនាគារ ក្រុមហ៊ុន​ធានា រ៉ាប់រង​ធំ​ៗ ក្រុមហ៊ុន​គណនេយ្យ​ធំ​ៗ សន្ដិសុខសង្គម ។ វា​អាច​មាន​ទំនាក់ទំនង​ដោយ​ឆ្លង កាត់ Workstation  ជាមួយ MainFrame Computer ។

៣-​​Mini Computer វា​ជា Computer ថ្នាក់​កណ្ដាល​មួយ​ដែល​មាន​លក្ខណៈ​ដូច​ជា Workstation ​ ដែរ វា​ត្រូវ​បាន​គេ​ភ្ជាប់​គ្នា ដោយ​ប្រព័ន្ធ Network ឬ Terminals សំរាប់ អ្នក​ប្រើប្រាស់​រាប់រយ​នាក់ ។ វា​មាន​តំលៃ ប្រហែល​ពី​២០.០០០​ដុល្លារ ទៅ​២៥.០០០ ដុល្លារ ។ វា​ត្រូវ​បាន​គេ​រៀប​ជា​ថ្នាក់​ៗ ជាមួយ នឹង​ប្រភេទ Computer ផ្សេង​ទៀត ។ នៅ​​ពេល​គេ​រៀប ​Mini Computer មួយ​ក្នុង​កំរិតខ្ពស់ គេ​ហៅ​ថា  ​Super Mini Computer ដែល​វា​មាន​អានុភាព​ប្រហាក់ប្រហែល MainFrame Computer ។ កាល​ពី​មុន​វា​ត្រូវ បាន​គេ​ប្រើ​នៅ​ក្នុង​ក្រុមហ៊ុន​ធុន​មធ្យម ឬ អគារ​ធំ​ៗ ជា​ទូទៅ​ប្រើ​ក្នុង Accounting ឬ Design ហើយ​និង​ឧស្សាហកម្ម ។ ​Mini Computer វា​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ក្នុង ការ​ក្លាយ​ទៅ ជា Server ។ Server គឺជា Centrol Computer មួ​​យ​ដែល​ផ្ទុក​នូវ​កម្មវិធី ជា​ច្រើន​សំរាប់​បំរើ​ឱ្យ PC(Personal Computer) និង Workstation  ឬ Terminal ដែលគេ​និយមហៅ​ថា Client ។

៤-​​Micro Computer វា​គឺជា Computer ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​សំរាប់​ប្រើ ប្រាស់​ចំពោះ​មនុស្ស​ម្នាក់​ក្នុង​ពេល​តែ​មួយ​។ ចំណែក ​Super Computer , Main Fram Computer , ​Mini Computer ជា​ប្រភេទ Computer ដែល​គេ​អាច​ប្រើប្រាស់​បាន​ច្រើនគ្នា​ក្នុង​ពេល​តែ​មួយ ។ វា​ប្រើ Microprocessor (CPU) តែ​មួយ​គត់​សំរាប់​ដោះស្រាយបញ្ហា​វា​ជា​ប្រព័ន្ធ Computer ដែល​ដាច់​ដោយឡែក​ពី​គេ​ដោយ​មិន​ពឹងពាក់​លើ​ប្រភព​ចែក ចាយ​ព័ត៌មាន​ដ៏​ធំ​សម្បើម​ដូច MainFrame Computer ទេ។ វា​មាន​ទំហំ​តូច​ល្មម​ងាយ លើកដាក់​យក​ទៅ​តាម​ខ្លួន​បាន ។

៥-​MicroController Computer វា​ជា ប្រភេទ Computer ដែល​អាច​ដាក់​ក្នុង​ហោប៉ៅ​ខោ​បាន ។ វា​ជា​ប្រភេទ Computer តូច​ៗ ដែល​មិន​មាន​ល្បឿន​លឿន​ទេ គេ​ប្រើ​វាសំរាប់​ការ​កំសាន្ដ​ផ្សេង​ៗ ឬ​ការងារ​ដែល​មាន ទិន្នន័យ​តិចតួច ៕