ទំនាក់ទំនងនៅក្នុងគ្រួសារមិនមែនជារឿងងាយស្រួលនោះទេ។ប្រសិនបើអ្នកមានគូស្រករទៀតផងនោះសំណួរប្រាកដជាចោទសួរឡើងចំពោះអ្នកដោយផ្ទាល់ថាតើអ្នកស្រលាញ់ ឬយកចិត្តទុកដាក់ចំពោះក្រុមគ្រួសាររបស់ស្វាមី (ឬរបស់ភរិយា)ផងដែរឬទេ។ ជាការពិតណាស់ដែលអ្នកត្រូវតែរកអោយឃើញនូវអារម្មណ៍យ៉ាងណានោះក្នុងគ្រួសារ ហើយក៏ប្រាកដផងដែរថារូបអ្នកនៅមិនទាន់បានរួមរស់ក្នុងជីវិតពោរពេញទៅដោយសេចក្តីសុខនិងសុភមង្គលកដ៏ប្រសើរនៅឡើយនោះទេមើលទៅ? ខាងក្រោមនេះជាចំណុចសំខាន់មួយចំនួនដែលជាអនុសាសន៍៖
១. គោរពប្រតិបិត្តចំពោះមាតាបិតារបស់អ្នក ។ ធ្វើយ៉ាងនេះមិនមែនគ្រាន់តែបង្ហាញត្រឹមការគោរពតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែស្តាប់អ្វីដែលលោកទាំងពីរមានប្រសាសន៍មក (មិនមែនតែមាតាបិតាបង្កើតតែប៉ុណ្ណោះទេ ប៉ុន្តែទាំងមាតាបិតាក្មេកផងដែរ) ព្រមពេលដែលអ្នកព្យាយាមឲអស់ពីលទ្ឋភាព និង សមត្ថភាពដែលធ្វើឲមាតាបិតាទាំងទ្វេ លោកទទួលបានសេចក្តីរីករាយសប្បាយចិត្ត ។ ប្រសិនបើអ្នកមិនមានអ្វីដែលអាចបំពេញនូវភាពរីករាយដល់មាតាបិតាបាននៅឡើយទេនោះ ។ ប្រហែលជាអ្នកមានសុភមង្គលសំរាប់ខ្លួនឯងជាមុនសិន ដោយរូបអ្នកត្រូវតែចេះធ្វើឲខ្លួនឯងមានសេចក្តីសប្បាយរីករាយ ។ ការធ្វើឲអ្នកផ្សេងមានសេចក្តីសុខនិងសុភមង្គលនោះគឺជារឿងបន្ទាប់ពីខ្លួនឯងតែប៉ុណ្ណោះ ដែលដំបូងឡើយត្រូវធ្វើឲខ្លួនឯងទទួលបានសេចក្តីសុខសិនទៅចុះ ។ សូមអ្នកជ្រាបថាអ្វីៗប្រែប្រួលទៅតាមពេលវាលាទាំងអស់ ។
២. ព្យាយាមឲមានភាពយោគយល់ដោយការព្រមព្រៀងគ្នាទៅតាមដែលអាចធ្វើទៅបាន ។ នៅពេលអ្នកឃើញមនុស្សភាគច្រើនក្នុងក្រុមគ្រួសារមានសេចក្តីសុខនិងរីករាយដូច្នេះអ្នកក៏ទទួលអារម្មណ៍ខ្លួនឯងថាមានសេចក្តីសុខ និង សុភមង្គលផងដែរ ។ អ្នកប្រាកដជាត្រូវតែមានការស្រុះស្រួលព្រមព្រៀងគ្នាយ៉ាងច្រើននៅក្នុងជីវិតរស់នៅនោះហើយ ។ គ្រួសារគឺជាបរិស្ថានមួយដែលត្រូវចាប់ផ្តើមយល់ដឹង និងរៀនសូត្រនូវអ្វីដែលជារឿងដ៏សំខាន់រួមជាមួយគ្នានោះ នៅពេលសមាជិកនៃក្រុមគ្រួសារទាំងអស់យល់ច្បាស់អំពីអ្នករួចហើយ គេក៏អាចជួយផ្តល់នូវមគ្គុទេសន៍ចំពោះរូបអ្នករួមជាមួយនឹងប្រតិកម្មទាំងឡាយរបស់គេ ។
៣. ចូរអ្នកដឹងថាជីវិតមិនមែនជានិច្ចកាលប្រព្រឹត្តទៅដោយភាពរលូនគ្រប់ពេលវេលានោះទេ ។ ដូច្នេះអ្នកក៏ត្រូវតែព្យាយាមប្រឈមទៅនឹងភាពរកាំរកូស ដែលកើតមាននៅក្នុងជីវិតរស់នៅជួបជុំក្រុមគ្រួសាររបស់អ្នកជាមួយនឹងភាពជាវិជ្ជមាននៃការចេះពិចារណាគិតគូរ រូមទាំងធ្វើចិត្តឲត្រជាក់ ។ ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយក៏គ្រួសារធំរបស់អ្នកមិនមានសិទ្ឋអ្វីធ្វើឲអ្នកជួបជាមួយនឹងភាពវេទនានោះទេ ពីព្រោះថាទាំងអស់គ្នាស្ថិតនៅក្នុងរង្វង់ក្រុមគ្រួសារតែមួយ ។
៤. អ្នកក៏គូរតែធ្វើជាអំណោយ ឬ កាដូនាឱកាស ឬពិធីអ្វីដ៏សំខាន់នៅក្នុងក្រុមគ្រួសារ ។ កាដូដែលជាទីគាប់ចិត្ត និងគួរឲភ្ញាក់ផ្អើលនោះហើយ ដែលក្លាយទៅជាវត្ថុដ៏សំខាន់បំផុត ព្រោះតែមនុស្សភាគច្រើនដែលពេញចិត្តនឹងកាដូ ។ ប្រភេទកាដូក៏ប្រសើរបំផុត គឺជារបស់អ្វីមួយដែលអ្នកធ្វើដោយផ្ទាល់ដឺខ្លួនឯង ។
៥. ត្រូវតែមានសេចក្តីទៀងត្រង់ជាមួយនឹងមាតាបិតា ប៉ុន្តែត្រូវតែមានសេចក្តីព្យាយាមអត់ធ្មត់ឲបាននូវអ្វីៗទាំងអស់ដែលកើតឡើងជាកំហុសឆ្គង ដោយមិនចាំបាច់ឲលោកទាំងទ្វេដឹងអ្វីៗទាំងអស់នោះទេ ក៏ដើម្បីចៀសវាងបញ្ហា និងធ្វើឲលោកទាំងពីរមិនសប្បាយចិត្ត។ប្រសិនបើអ្នកប្រតិបត្តិឲបានល្អ អ្នកក៏ពិតជាអាចទទួលបាននូវអ្វីៗទាំងអស់ ។ នៅពេលខ្លះនោះ ការមិនលើកយកអ្វីដែលមិនចាំបាច់មកនិយាយនៅក្នុងក្រុមគ្រួសារ គឺប្រសើរជាងការនិយាយអ្វីៗគ្រប់បែបទៅវិញ ។ សូមជ្រាបថាគ្រួសារជាទំនាក់ទំនងដ៏អមតៈមួយ តើចាំបាច់អ្វីដែលត្រូវយករឿងរ៉ាវតូចតាចលើកយកមកនិយាយនាំឲសៅហ្មងនោះ ។
៦. សូមអ្នកទាំងតាំងអារម្មណ៍ឲបានស្ងប់ស្ងាត់ប្រកបទៅដោយសន្តិភាពជាមួយនឹងសមាជិកក្រុមគ្រួសារម្នាក់ៗយកល្អសូមស្តាប់ទស្សនៈរបស់ពួកគេទាំងអស់គ្នានៅពេលដែលគេចង់និយាយអំពីអ្វីនោះ ។ ចូរព្យាយាមស្ថិតនៅជាមួយពួកគេនៅពេលដែលគេត្រូវការយើងជាចាំបាច់ ។ សូមអ្នកផ្តល់ដល់គេនូវពេលវេលា និងសេចក្តីស្រលាញ់ ប៉ុន្តែមិនមែនបូជាជីវិតទាំងស្រុងដើម្បីគេទាំងឡាយនោះទេ ។
៧. ប្រហែលជាអ្នកគួរណាស់តែឆ្លៀតឱកាសម្តងក្នុងមួយសប្តាហ៍ ឫក្នុងរយៈពេលមួយខែ សំរាប់ការជូបជុំកំសាន្តរីករាយជាមួយក្រុមគ្រួសារ ដូចជាការជួបជុំទស្សនាខ្សែភាពយន្តជាមួយគ្នា ការលេងល្បែងកីឡា ការធ្វើដំណើរកំសាន្ត ប៉ុន្តែត្រូវតែធ្វើឲប្រាកដថា សមាជិកម្នាក់ៗនៅក្នុងក្រុមគ្រួសារពិតជាពេញចិត្តរួមកំសាន្តសប្បាយជាមួយនឹងអ្នកនោះ ។
៨. បរិភោគអារហាររួមជាមួយគ្នា ។ ការជ្រើសរើសយកជីវិតរស់នៅប្រចាំថ្ងៃទៅតាមលក្ខណៈដ៏ទំនើប ប្រហែលជាមិនអាចធ្វើទៅបាននោះទេ ។ ថ្វីបើយ៉ាងដូច្នេះក៏ដោយអ្នក ក៏ត្រូវតែមានវិធីធ្វើការផ្លាស់ប្តូរជិវិតរស់នៅនៃក្រុមគ្រួសារឲបានកាន់តែប្រសើរថ្លៃថ្លាថែមឡើងទៀត ។
៩. ចូលអ្នកចេះជ្រើសរើសរកពេលវេលាសំរាប់ការជួបជុំបងប្អូនបង្កើតរបស់អ្នក ។ ពេលដែលេគេស្គាល់អ្នក ដឹងអំពីអ្នកកាន់តែច្បាស់នោះ គេក៏ប្រាកដជានិយាយការពិតប្រាប់អ្នក បើទោះពីជានៅពេលខ្លះនោះអ្នកមិនចងស្តាប់អំពីរឿងរ៉ាវដែលគេចង់និយាយនោះក៏ដោយ នេះមកពីគេមានទំនុកចិត្តមកលើអ្នកនោះហើយ ។
១០. ត្រូវតែយល់ព្រមទទួលស្គាល់រាល់ទំនាក់ទំនងរបស់អ្នកជាមួយនឹងក្រុមគ្រួសាររបស់ខ្លួនឯង ដែលនោះក៏អាស្រ័យដោយកត្តាជារួមមានរូបអ្នក និងក្រុមគ្រួសារទាំងមួល ។
១១. ការវាយតំលៃឲបានត្រឹមត្រូវនឹងជួយដល់យើងក្នុងការជ្រើសរើសរវាងភាពត្រឹមត្រូវ និងការខុសឆ្គង អំពើល្អ និង អំពើអាក្រក់ ។ គេក៏មានការពេញចិត្តពេញថ្លើមខ្លាំងណាស់ដែរចំពោះការចំណាយពេលវេលា ថាមពល ព្រមទាំងប្រាក់កាសពីរូបអ្នក ប្រសិនបើកូនតូចទទួលបានការអប់រំរៀនសូត្របានប្រសើរនោះនៅពេលណាដែគេធំចម្រើនពេញវ័យ គេក៏ពិតជានឹងមានការសំរេចចិត្តយ៉ាងប្រសើរពិសេសពេលឈានចូលដល់វ័យចំណាស់ទៅហើយនោះ ។
១២. គេហដ្ឋានជាទីកន្លែងដ៏ប្រសើរបំផុតសំរាប់កូនតូចដែលត្រូវតែទទួលយកនូវការអប់រំ ។ នេះជាមូលដ្ឋាននៃចំណេះដឹងដ៏ប្រសើរក្នុងភាពជាមនុស្សដ៏ប្រពៃនៅក្នុងគ្រួសារចេញពីគេហដ្ឋានមាន៖ ការស្រលាញ់ ភាពទៀងត្រង់ សីលធម៍រស់នៅអារ្យភាព ការយល់ដឹងអំពីជីវិតរស់នៅ ការផលិតសុជីវធម៍ សុទិដ្ឋិនិយមនៃជីវិត។ សូមអ្នកចងចាំថា វីធីប្រកបទៅដោយប្រសិទ្ធិភាពបំផុតនោះ គឺការសិក្សាវាយតំលៃតាមរយៈការផ្តល់នូវឧទាហរណ៍ជាក់ស្តែង ។
No comments:
Post a Comment