ខ្ញុំសរសេអត្ថបទមួយនេះ ក្នុងនាមប្រជាពលរដ្ឋមួយដែលមិនសូវសង្កេតពីសង្គមឲបានគ្រប់ជ្រុងជ្រោយ នោះទេ នេះគ្រាន់តែជាផ្នែកមួយ រឺ រឿងមួយដែលខ្ញុំឃើញនឹងភ្នែកនៃការរស់នៅរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំពិតជាយល់ច្បាស់អំពីជីវិភាពរបស់មនុស្សគ្រប់គ្នាតែងតែពិកបាក់រកប្រាក់ដើម្បីចិញ្ចឹមគ្រួសារ និង ខ្លួនឯង។ រាងៗខ្លួនពិតជាមានការលំបាក់ផ្សេងៗគ្នា ក៏ប៉ុន្តែបើយើងលំបាក់ខ្លួនយើងហើយ បែរជាជាន់ឈ្លីគាប់សង្កត់អ្នកដែលកំពុងលំបាក់ដូចយើងនោះដែរ តើយើងហ្នឹងមានសតិគ្រប់គ្រាន់ដែររឺទេ?
វាជារឿងដែលមនុស្សសឹងគ្រប់គ្នាក្នុងក្រុងភ្នំពេញគេដឹងលឺអស់ទៅហើយ គ្រាន់តែអ្នកខ្លះមិនដឹងនិយាយថាម៉េច។ កាលពីម្សិលម៉ិញម៉ោងជិត ១០ទៅហើយចៃដន្យកង់ម៉ូតូរបស់ខ្ញុំវាបែកហើយក៏យកទៅប៉ះក្បែវត្តមហាមន្រ្តី អ្នកប៉ះកង់គាត់ខំប្រឹងនិងការងាររបស់ខ្លួនព្រោះប៉ះពេលយប់វាបានលុយច្រើន។ ទើបនឹងប៉ះបានម៉ាម៉ួយមានសត្ថកិច្ចម្នាក់គាត់ជិះម៉ូតូមកក្បែរ ។ ខ្ញុំនឹកស្មានថាគាត់មកសប់កងម៉ូតូរបស់គាត់ មានដឹងអី ថាគាត់មកទាលុយពីអ្នកប៉ះកង់សោះ វាហួសចិត្តថាមិនបានជួយគ្នាឲមានជីវភាពធូរស្រានោះទេបែជាជួយជាន់គ្នាឲដុនដាប់ជានេះទៅទៀត តើអស់លោកប៉ូលីសមានយក ខួរគិតខ្លះទេ គ្នាលំបាក់នឹងការងាររកលុយដើម្បីចិញ្ចឹមខ្លួនឯងហើយ មកត្រូវចិញ្ចឹមលោកប៉ូលីសចោលម្សៀតដូចលោកប៉ូលីសដែល ខ្ញុំជួបយប់ម៉ិញនេះ វាមិនខុសពីពួកអាចោរហារយប៉ុន្មានទេ តើក្នុងជួរលោកប៉ូលីសមានអាធុនហ្នឹងប៉ុន្មានអ្នកទៅបើ ម៉ាកៗហ្នឹង តើយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាលនោះទៅជាយ៉ាងណាទៅ។
សូមសំណូមពរដល់អស់លោកមេៗប៉ូលិសជួយមើលកូនចៅ លោកផងកុំធ្វើម៉ាកៗនឹងច្រើនពេក មាន អាយកលុយខែផង លុយថ្ងៃផង លុយភាស៊ីផង គ្នារកស៊ីតាមចិញ្ចើមថ្នល់គ្នាវាទនាណាស់ទៅហើយ សូមមេត្តាខ្លះទៅលោកអើយ ! ជីវិតពិតជាលំបាក និងខុសស្រឡះពីគ្នាខ្លាំងណាស់៕
No comments:
Post a Comment