ពេលទឹកចូលត្រចៀកវាអាចធ្វើឲសម្លេងខ្ទរក្នុងត្រចៀក ហើយអាចបង្ករអោយមានការរលាកប្រសិនបើកអ្នកមិនយកទឹកចេញ ។ ការយកទឹកចេញពីត្រចៀកវាជាការសំខាន់ និង ងាយស្រួលផងដែរ។
សំភារៈដែលត្រូវប្រើ៖ ១) សំឡីត្បារត្រចៀក, ២) ទឹកអាល់កុល
វិធីសាស្រ្ត៖
១) គេងផ្អៀងដោយដាក់ត្រចៀកដែលត្រូវទឹកចូលឡើងទៅលើ។
២) ជ្រលក់សំឡីត្បារត្រចៀកក្នុងដប់អាលកុលរហូតទាល់តែជោគ ហើយទឹកអាល់កុលនឹងស្រក់ពេលលើលចេញពីដបនោះ។
៣) កាន់សំឡីត្បារត្រចៀកដែលជ្រលក់ទឺកអាលកុលនោះដាក់ក្នុងត្រចៀក ដោយអោយតក់ក្នុងត្រចៀកមួយ ឬ ពីរតំណក់។
៤) រួចងើបឡើងអង្គុយ បន្ទាប់មកអ្នកនឹងលឺសំលេងផ្ទុះតិចៗ ដោយសារអាល់កុលប៉ះនឹងទឹក ហើយជួយបង្ហួតជាតិទឹក។
ប្រភពគេហទំព័រសុខភាព
No comments:
Post a Comment