Google មានអាយុកាលបាន ១៣ឆ្នាំហើយ

បើ​​​និយាយ​ពី​ Google ប្រាកដ​ណាស់​ថា​ប្រិយ​មិត្ត​ពិត​​ជា​ស្គាល់​ ។​ Google គឺ​ជា​គេហ​ទំព័រ​ស្វែង​រក​ដ៏​មាន​សារ​ប្រយោជន៍​និង​ធំ​បំផុត​នៅ​ក្នុង​ពិភព​ Internet​ បច្ចុ​ប្បន្ន​ ។ បើ​គិតមក​ដល់​ពេល​នេះ​ Google មានអាយុកាលបាន ១៣ឆ្នាំហើយ ។ ក្នុង​រយៈ​កាល​១៣​ឆ្នាំ​បើ​ធៀប​ទៅ​នឹង​មនុស្ស​វិញ ប្រហែល​ជា​នៅ​រៀន​កំរិត​មធ្យម​សិក្សា​នៅ​ឡើយ​ ។ ចុះ​តើ​រយៈ​ពេល​ ១៣​ឆ្នាំ​កន្លង​មក​នេះ​​Google បាន​អភិវ​ឌ្ឍន៍​ខ្លួន​ដូចម្តេច​ខ្លះ​? ដូច្នេះ​ស្វែង​យល់​ជាមួយ​ Camnews ដូច​ត​ទៅ​៖​
  • សម័យកាលឆ្នាំ ១៩៩៨
ថ្ងៃទី ៤ខែកញ្ញាឆ្នាំ ១៩៩៨ Larry Page និង Sergey Brin,​ពេល​នោះ​គឺ​ជា​អ្នក​ស្រាវ​ជា្រវ​ពីរ​រូប​នៃ​សាកល​វិទ្យាល័យ​ Stanford និងបានរួមគ្នាបង្កើតឡើងនូវក្រុមហ៊ុន Google Inc ជាក្រុមហ៊ុន បច្ចេក វិទ្យា មួយ ដែល បាន ធ្វើ អោយ មាន ការ ផលាស់ប្តូរទាំងស្រុងនៅក្នុងពិភព អ៊ីនធើណិត ។

បើទោះបីជាក្រុមហ៊ុនបានបង្កើតឡើងនៅថ្ងៃទី ៤ខែកញ្ញា និងឈ្មោះ Domain ជា Google.com បានចុះឈ្មោះនៅថ្ងៃទី ១៥ខែកញ្ញា ១៩៩៨ ក៏ដោយតែ Google តែងតែយកថ្ងៃទី ៧ខែកញ្ញា ធ្វើ ជា ថ្ងៃ រំលឹក ខួប​អនុ​ស្សា​វរីយ៍​នៃ​ការ​បង្កើត​ក្រុម​ហ៊ុនជានិច្ច ។

បើ​​គិត​​ចាប់​​ពីថ្ងៃបង្កើតក្រុមហ៊ុនរហូតមកដល់ពេលបច្ចុប្បន្ននេះគឺមានអាយុកាល ១៣ឆ្នាំហើយ ។ Google បាន​ក្លាយ​ជាឧបករណ៍ស្វែងរកដ៏ធំមួយនិងមានប្រយោជន៍បំផុត ដែលប្រហែល​ជា​គ្មាននរណាម្នាក់ក្នុងចំណោមអ្នកប្រើប្រាស់ អ៊ីនធើណិត ចៀស​វាង​ប្រើ​ប្រាស់​វា​បាន​ឡើយ​ក្នុង​មួយ​ថ្ងៃ​ៗ​ ។​ លើស​ពី​នេះ​ទៅ​ទៀត​ Google​ មិន​​ត្រឹម​​តែ​​ជា​​ឧប​​​ករ​​ណ៍​​ស្វែង​​រក​ដូច​​ពី​​ដំបូង​​ឡើយ​​ គឺ​​ពី​​មួយ​​ថ្ងៃ​​ទៅ​​មួយ​​ថ្ងៃ​​ Google​ កាន់​​តែ​​មាន​​ឥទ្ធិ​​ពល​​ធំ​​ធេង​​ឡើង​​ អម​​ជា​មួយ​​សេ​វា​​កម្ម​​កាន់​​តែ​​ច្រើន​​និង​​ប្លែក​​ៗ​​ កាន់​​តែ​​មាន​​ប្រ​យោ​ជ​ន៍​ និង​​អាច​​បំ​ពេញ​​បាន​​ស្ទើរ​​តែ​គ្រប់​​តំរូវ​​ការ​អ្នក​ប្រើ​ប្រាស់​ទូទៅ​ទៀត​ផង​ ។
  • សម័យកាលឆ្នាំ ១៩៩៦-១៩៩៧ BackRub

ត្រលប់​ទៅ​កាន់​ដំណាក់​កាល​ដំបូង​ ខណៈ​ពេល​ដែល​ Page​ និង​ Brin​ បាន​​ជួប​​គ្នា​​នៅ​​សាកល​​វិទ្យា​​ល័យ​​ Stanford​​ នៅ​​ក្នុង​​ឆ្នាំ​​ ១៩​​៩៥​​ និង​​បាន​​រួម​​គ្នា​​បង្កើត​​នូវ​​ឧប​​ករ​​ណ៍​ ស្វែង​រក​មួយ​មាន​ឈ្មោះ​​ហៅ​ថា​ Back​Rub​ នៅ​ខែ​មករា​ ឆ្នាំ​ ១៩​៩៦​ ។ ក្រោយ​មក​អ្នក​ទាំង​ពីរ​ក៏​បាន​សំរេច​ប្តូរ​ឈ្មោះ​​ឧប​ករ​ណ៍​ស្វែង​រក​នោះ​មក​ជា​ Google​ វិញ​ ដែល​​ជា​​វិធី​លេង​​ពាក្យ​​មួយ​​សំរាប់​​“gooogol”​​ដែល​​មាន​​អត្ថ​​ន័យ​​ស្មើ​​នឹង​​លេខ​​មួយ​​អម​​ដោយ​​លេខ​​សូន្យ​​ចំនួន​​ ១០០​​ ដង​​នៅ​​ខាង​​​ក្រោយ​​ដែល​​នេះ​​គឺ​​ជា​​ន័យ​​បង្កប់​​របស់​​ពួក​​គេ​​ក្នុង​​មហិ​ច្ឆិតា​​ដើម្បី​​បង្កើត​​នូវ​​ប្រភព​​បរិមាណ​មិន​​កំណត់​​មួយ​​​នៅ​​​លើ​​គេហ​​ទំព័រ​​របស់​ខ្លួន​ ។ ​ជាក់​ស្តែង​ពួក​គេ​អាច​ធ្វើ​បាន​មែន​ ។
  • ឆ្នាំ ១៩៩៨ ទំព័រដើមរបស់ Google ចាប់កំណើត 
ថ្ងៃ​ទី​ ១៦​ ខែកញ្ញា​ ឈ្មោះ​ Domain​ ជា​ Google.com​ ត្រូវ​បាន​ចុះឈ្មោះ​ជា​ផ្លូវ​ការ​ ប៉ុន្តែរ​ហូត​មក​ដល់​ខែ​ វិច្ឆិការ​ ទើប​ទំព័រ​ដើម​របស់​ Google.com បានបង្ហាញ ។ នៅ​ដើម​ឆ្នាំ​នេះ​ដៃ​គូរ​បង្កើត​ក្រុម​ហ៊ុន​បាន​ទទួល​បាន​ប្រាក់​ជំនួយ​លើង​ដំបូង​ចំនួន​ ១០​០​,០០​០​ ដុល្លា​អាមេ​រិក​ពី​អ្នក​វិនិ​យោគ​ទុន​ឈ្មោះ​ Andy​ Bechtolsheim ។

ខែ​កញ្ញា​ឆ្នាំ​ ១៩​៩៨​ Larry​ Page​ និង​ Ser​gey​ Brin​ ពី​​ដើម​​ទុន​​នៃ​​ប្រាក់​​ជំនួយ​​នេះ​​ពួក​​គេ​​បាន​​សំ​រេច​​ចិត្ត​​បង្កើត​ក្រុមហ៊ុន​ Google​ Inc​ នៅ​ក្នុង​គេហ​ដ្ឋាន​មួយ​នៅ​ឯ​ Me​nlo Park​ រដ្ឋ Ca​li​fornia សហ​រដ្ឋ​អា​មេ​រិក​ និង​​បាន​​ជួល​​បុគ្គ​លិក​​ធ្វើ​ការ​​ដំបូង​​ឈ្មោះ​​ Craig Silverstein ។

ប្រការ​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​បំផុត​គឺ​ Page​ និង​ Brin ​ពួក​​គេ​​មិន​​ពូ​កែ​​ខាង​​ផ្នែក​​សរ​សេរ​ក​ម្ម​វិធី​ H​T​M​L ឡើយ ​។ ហេតុ​នេះ​ហើយ​ទើប​ទំព័រ​ដើម​របស់​ Google ដំបូង​មាន​ភាព​រញ៉េរ​ញ៉ៃ និង ​​ខុស​ច្រើន​ ។ ​ស្រប​ជា​មួយ​គ្នា​នោះ​ដែរ​អ្នក​ទាំង​ពីរ​ក៏​បាន​សរ​សេរ​ដំណឹង​មួយ​ដាក់​នៅផ្នែក​ខាង​ក្រោម​គេហ​ទំព័រ​ដើ​ម្បី​ធ្វើការជូន​ដំណឹង​ដល់​អ្នក​ប្រើ​ប្រាស់​ដឹង​ពី​ខ្លឹម​សារ​អំពី​ទំព័រ​ដែល​បាន​ទាញ​យក​រួច​រាល់​ហើយ​ផង​ដែរ​ ។​

ឆ្នាំ​ ១៩៩៩ ផ្លាស់​ប្តូរ​ការិ​យា​ល័យ​ថ្មី​ មួយ​ឆ្នាំ​ក្រោយ​នៃ​ថ្ងៃ​ចាប់​កំណើត​របស់​ខ្លូន​ Google បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទី​សា្នក់​ការ​របស់​ខ្លួន​ទៅ​កាន់​ទី​ស្នាក់​ការ​ថ្មី​ Mountain View នៅក្នុងរដ្ឋ California ដែល​ជា​ទី​ស្នាក់​ការ​បច្ចុប្បន្ន​របស់ Google ។ ពេល​នោះ​ក្រុមហ៊ុន​ក៏​បាន​ទទួល​បា្រក់​ជំនួយ​ឡើង​ដល់​ ២៥​ លាន​ដុល្លាអាមេ​រិក​ពី​បណ្តា​អ្នក​វិនិយោគ​ទុន​ជា​ច្រើន ។
 
ក្នុងឆ្នាំនោះដដែល “Uncle Sam” ជាពាក្យស្លោកដែលប្រជាជនអាមេរិកស្គាល់ច្បាស់បំផុតនោះ​ក៏​ត្រូវបាន Google យកទៅដាក់នៅលើគេហទំព័ររបស់ខ្លួនផងដែរ អនុញ្ញាតអោយអ្នកប្រើ​ប្រាស់​អាច​ស្វែងរកឯកសារដែលទាក់ទងអំពីប្រធានាធិបតីអាមេរិក ។

ឆ្នាំ ២០០០ Google បានប្រែក្លាយជាឧបករណ៍ស្វែងរកមូលដ្ឋាន(default search) របស់Yahoo Google បាន​ចាប់​ផ្តើម​ពង្រឹង​កេរ្ត៍​ឈ្មោះរបស់ខ្លួនជាបណ្តើរៗនៅពេលដែលបានសហការណ៍ និង ក្លាយ​ជា​ឧប​ករណ៍ស្វែងរកមូលដ្ឋានរបស់ Yahoo ,គឺជា”កំលាំងកំពូល”នៅសម័យកាលនោះ​ក្នុង​ពិភព​បច្ចេក​វិទ្យា​ ។

 
ក្រៅពីកិច្ចសហប្រតិ្តបតិ្តការនេះ Google បានធ្វើការប្រកាសថាខ្លួនបានធ្វើគំនូសសញ្ញា (marked) លើគេហទំព័របានជាង ១ពាន់លាន និងក្លាយជាទំព័រស្វែងរកធំបំផុតនៅលើពិភពលោក ។ ក្នុង​ឆ្នាំ​នោះ​ដែរក៏គឺជាឆ្នាំដំបូងដែល Google បានបង្ហាញវត្តមានសេវាកម្មផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ Adword ជាលើកដំបូង ដែលជាសេវាកម្មអាចអោយអ្នកជំនួញទិញការ​ផ្សាយ​ពា​ណិ​ជ្ជ​ក​ម្ម​តាម​ពាក្យ​គន្លឹះ​ដើម្បី​បង្ហាញ​ខ្លឹម​សារ​នៅ​ក្បែរ​លទ្ធ​ផល​​នៃ​ការ​ស្វែង​រក​ ។​
  • ឆ្នាំ ២០០១ បញ្ចេញវត្តមានឧបករណ៍ស្វែងរករូបភាព 
 
មុខ​ងារ​ស្វែង​រក​រូប​ភាព​ (Image search) ត្រូវ​បាន​ Google ធ្វើ​ការ​ណែ​នាំ​បង្ហាញ​នៅ​ក្នុង​ខែ​ក​ក្កដា​ឆ្នាំ​ ២០០១ ។ នៅ​ពេល​នោះ​ Google​ ក៏​បាន​ធ្វើ​ការ​បង្ហាញ​ថា​ខ្លួន​បាន​ធ្វើ​កំនត់​សំគាល់​បាន​ប្រមាណ​ជា​ ២៥០​លាន​រូបភាព​ផង​ដែរ​ ។
  • ឆ្នាំ ២០០២ ឧបករណ៍ Google Search Applicance 
Applicance ដើម​ឆ្នាំ​ ២០​០២​ Google បាន​ធ្វើ​ការ​ណែ​នាំ​បង្ហាញ​នូវ​ Hardware ដំបូង​របស់​ខ្លួន​មាន​ឈ្មោះ​ថា​​ Google Search Appliance ជា​ឧប​ករ​ណ៍​សំរាប់​ភ្ជាប់​ជា​មួយ​ម៉ា​ស៊ីន​កុំ​ព្យូ​ទ័រ​ និង​ផ្តល់​មុខ​ងារ​ស្វែង​រក​លំដាប់​ខ្ពស់​សំរាប់​ទិន្ន​ន័យ​ខាង​ក្នុង​ ។​
  • ឆ្នាំ ២០០៣ បង្ហាញវត្តមាន Adsense 
 

Google ធ្វើ​ការ​ណែ​នាំ​នូវ​ឧប​ករ​ណ៍​ផ្សព្វ​ផ្សាយ​ពាណិ​ជ្ជ​កម្ម​ធំ​បំផុត​ក្នុង​ពិភព​លោក​គឺ​ Ad​se​ns​e​ ។ នេះ​ជា​រូប​សណ្ឋាន​ពាណិ​ជ្ជ​កម្ម​រួម​គ្នា​ជា​មួយ​ Google Adword អនុញ្ញាត​អោយ​ការ​ផ្សាយ​ពា​ណិ​ជ្ជ​កម្ម​រ​ប​ស់​អ្នក​ជំនួញ​លើ​គេហ​ទំព័រ​ពី​ភាគី​ទី​បី​ ដើម្បី​ទាក​ទាញ​អ្នក​ចូល​ទស្ស​នា​បន្ថែម​សំរាប់​អ្នក​ជំនួញ​ទាំង​នោះ ​។​
  • ឆ្នាំ ២០០៤ វត្តមានរបស់ Gmail 
 
Google បង្ហាញ​វត្ត​មាន​ Gmail នៅ​ចំ​ថ្ងៃ​ ១​មេ​សា​ ឆ្នាំ​ ២០​០៤​ ។​ប៉ុន្តែ​កំណែរ​សាក​ល្បង​ដំបូង​តំរូវ​អោយ​អ្នក​ប្រើប្​រាស់​ត្រូវ​មាន​លិ​ខិត​អញ្ជើញ​(​mail) ​ទើប​អាច​ចូល​រួម​បាន​ ។ បើ​ទោះ​បី​ជា​នៅ​មាន​កាលកំ​ណ​ត់​​ច្រើន​ តែ​ Gmail ទទួល​បាន​ការ​ទាក់​ទាញ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ដោយ​សារ​តែ​ភាព​លេច​​ធ្លោ​​របស់​​ខ្លួន​​ ។ ហើយ​បច្ចុប្បន្ន​ Google បាន​អនុញ្ញាត​អោយ​អ្នក​ប្រើ​ប្រាស់​ធ្វើ​ការ​ចូល​រួម​ជាមួ​យ​សេវា​កម្ម​ Gmail ដោយ​ឥត​គិត​ថ្លៃ​ ។ ក្រោយ​មក​ Gmail ក៏​បាន​ក្លាយ​ជា​សេ​វា​កម្ម​ផ្ញើ​សារ​នាំ​មុខ​គេ​នៅ​លើ​ពិភព​លោក​ទៀត​ផ​ង​ អំពី​ប​រិ​មា​ណ​នៃ​អ្នក​ប្រើ​ប្រាស់​ ។​
  • ឆ្នាំ ២០០៥ ផែនទី Online : Google Maps 
 
ផែន​ទី​ Online ត្រូវ​បាន​ Google ឧ​ទ្ទេស​នាម​នៅ​ខែ​កម្ភៈ​ឆ្នាំ​ ២០​០៥​ និង​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​ iPhone នៅ​ឆ្នាំ​ ២០​០៧​ ។ ស្រប​ពេល​ជា​មួយ​គ្នា​នៃ​ការ​មាន​វត្ត​មាន​របស់​ Go​o​g​le Maps នៅ​ខែ​មិថុនា​ឆ្នាំ​ ២០០៥ កម្ម​វិធី​ Google Earth ដែល​ជា​កម្ម​វិធី​សំរាប់​មើល​ផែន​ទី​តាម​ផ្កាយ​រណ​ប​ក៏​ត្រូវ​បាន​ Google ធ្វើ​ការ​បង្ហាញ​ផង​ដែរ​ ។ នៅ​ក្នុង​ឆ្នាំ​នេះ​ដ​ដែល​ Google ក៏​បាន​ឧទ្ទេស​នាម​បង្ហាញ​នូវ​ឧប​ករ​ណ៍​ស្វែង​រក​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា​ code.google.com​សំរាប់​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​សរ​សេរ​កម្ម​វិធី​កុំព្យូទ័រ​ទាំង​ឡាយ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​នូវ​ប្រភព​កូដ​ដែល​មាន​ស្រាប់​នៅ​លើ​ទំព័រ​នោះ ​។​ Google ក៏បានទិញយកនូវកម្មវិធី Urchin ដែលជាសេវាកម្មធ្វើអោយមានភាពប្រសើរឡើង
ផ្នែកទិន្នន័យ ដែលក្រោយមកត្រូវបានអភិវឌ្ឍន៍ទៅជា Google Analytics ។
  • ឆ្នាំ ២០០៦ ទិញយក Youtube 
 
ក្នុង​តំលៃ​ ១,៦៥​ពាន់​លាន​ដុល្លា​អា​មេ​រិក​ ក្រុម​ហ៊ុន​បាន​ទិញ​យក​ Youtube នៅ​ខែ​តុលា​ឆ្នាំ​២០​០៦​ដែល​ជា​ក្រុម​ហ៊ុន​ដ៏​​ធំ​​បំ​ផុត​​មួយ​​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ Google និង​ខ្ពស់​បំផុត​មក​ដល់​សម័យ​បច្ចុ​ប្ប​ន្ន​ ។ បច្ចុ​ប្បន្ន​ You​tube បាន​ក្លាយ​ជា​សេ​វា​កម្ម​សំរាប់​ទស្ស​នា​និង​ចែក​រំ​លែក​វី​ដេ​អូ​ តាម​អ៊ីន​ធឺ​ណែត​ ធំ​បំផុត​នៅ​លើ​ពិភព​លោក​ ដែល​មាន​វីដេ​អូ​រាប់​លាន​បាន​ធ្វើ​ការ​ចែក​រំលែក​បង្ហោះ​ឡើង​ជា​រៀង​រាល់​ថ្ងៃ ។ ក្នុងឆ្នាំនេះដដែល Google ក៏​បាន​បញ្ចេញ​នូវ​កម្ម​វិធី​មួយ​ទៀត​មាន​ឈ្មោះ​ថា​ Gchat ដែល​ជា​កម្ម​វិធី​សំរាប់​ជជែក​កំសាន្ត​ដែល​មាន​បញ្ចូល​ទៅ​ក្នុង​ប្រអប់សាររបស់ Gmail រួចជាស្រេច ។
  • ឆ្នាំ ២០០៧ ទិញកម្មវិធី Android 
 
ខែ​វិច្ឆិការ​ឆ្នាំ​ ២០​០៧​ Google​ បាន​ទិញ​បន្ត​ក្រុម​ហ៊ុន​ Android ដែល​ Google បាន​ហៅ​ថា​”ជា​​កម្ម​វិធី​មូល​ដ្ឋាន​សំរាប់​​ទូរ​ស័ព្ទ​ចល័ត​ដំបូង​នៅ​លើ​ពិភព​លោក​” ។ បើ​ទោះ​បី​ជា​ក្រុម​ហ៊ុន​ Android មិន​មែន​ជា​ក្រុម​ហ៊ុន​ដែល​ធំ​និង​មាន​ឈ្មោះ​ល្បី​ក៏​ដោយ​តែ​វា​ទទួល​បាន​ការ​ចាប់​អា​​រ​ម្ម​ណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើ​ប្រាស់​និង​​បាន​​ធ្វើ​​អោយ​​ Google ទទួល​បាន​ជោគ​ជ័យ​បំផុត​ ។
  • ឆ្នាំ ២០០៨ កម្មវិធី Chrome Browser ចាប់កំណើត 
 
ខែ​កញ្ញា​ឆ្នាំ​ ២០​០៩​ Google​ បាន​ធ្វើ​ការ​ណែ​នាំ​ឧទ្ទេស​នាម​នូវ​កម្ម​វិធីថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា​Chrome ដែល​ជា​កម្ម​វិធី​សំរាប់​ចូល​ទៅ​កាន់​គេហ​ទំព័រ​ (Web Browser) និង​មិន​យូរ​ប៉ុន្មាន​កម្ម​វិធី​នេះ​ទាក់​ទាញ​បាន​អ្នក​ប្រើ​ប្រាស់​យ៉ាង​ច្រើននៅទូទាំងពិភពលោក ។ កំរិត​ល្បឿន​នៃការអភិវឌ្ឍន៍របស់ Chrome មាន​កំរិត​មួយ​យ៉ាង​លឿន​ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ Chrome បាន​ឆ្លង​កាត់​១៣​ កំណែ ផ្លូវ​ការ​និង​ កំណែ​សាក​ល្បង​ទី​ ១៤​ក៏ទើបតែបានឧទ្ទេសនាមផងដែរ ។ក្នុងឆ្នាំ​នោះ​ដ​ដែល​ ក្រុម​ហ៊ុន​ទូរ​គមនាគមន៍ T-Mobile បានឧទ្ទេសនាម G1 ដែល​ជា​ទូរស័ព្ទ​ចល័ត​ប្រើ​ប្រាស់​កម្ម​វិធី​ Androdi ដំបូង​របស់ Google ផងដែរ ។
  • ឆ្នាំ ២០០៩ Google Wave - ភាពបរាជ័យរបស់ Google 
 
ក្តីរំពឹងជាច្រើន ,មុខងារជាច្រើនត្រូវបាន Google ធ្វើការឧទ្ទេសនាមនៅក្នុងមូលដ្ឋានគ្រឹះ Wave ដែល Google សង្ឃឹម​យ៉ាង​មុត​មាំ​ថា​នឹង​នាំ​មក​អោយ​អ្នក​ប្រើ​ប្រាស់​នូវ​”បន្ទប់​ធ្វើ​ការ​ងារ​មួយ​”​និង​គេហ​ទំព័រ​សង្គម​មួយ​ពិត​ប្រាកដ​ ។ បន្តែ​ផ្ទុយ​ទៅ​វិញ​មុខ​ងារ​ទាំង​នេះ​បាន​ក្លាយ​ជា​បញ្ហា​ដ៏ស្មុគ​ស្មាញ​បំផុត​ ។ រយៈ​ពេល​តែ​ប្រហែល​មួយ​ឆ្នាំ​ក្រោយ​មក​ Google បាន​ទទួល​ស្គាល់ថា Wave គឺ​ជា​ភាព​បរា​ជ័យ​របស់ខ្លួន​ ។
  • ឆ្នាំ ២០១០ បង្ហាញវត្តមាន” ទីផ្សារ Applications” Google Apps Marketplace 
 
Google Apps Marketplace គឺ​ជា​ឃ្លាំង​ Applications ដែល​ត្រូវ​បាន​ Google បង្កើត​ឡើង​អនុ​ញ្ញាត​អោយ​អ្នក​បង្កើត​អាច​បង្ហោះ​ ទាញ​យក​ និង​លក់​នូវ​ Applications ដែល​ខ្លួន​បាន​បង្កើត​ឡើង​ទាំង​នោះ​ ។នៅ​ក្នុង​ឆ្នាំ​នោះ​ដដែល​ Google ក៏​មាន​”ម​ហិ​ច្ឆិតា​”លើ​គេ​ហ​ទំព័រ​សង្គម​របស់​ខ្លួន​ជាមួយ​ Google Buzz ដែល​ជា​ទំព័រ​សង្គម​ដែល​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​ Gmail ។ តែ​វា​បាន​ក្លាយ​ជា​ការ​បរា​ជ័យ​ជា​លើក​ទី​ពីរ​របស់​​ Google​ បន្ទាប់ពី​ Wave ។
  • ឆ្នាំ ២០១១ បន្ត”ក្តីស្រម៉ៃ”របស់ខ្លួនលើគេហទំព័រសង្គមជាមួយ Google+ 
បន្ទាប់​ពី​ការ​បរា​ជ័យ​លើ ​Wave និង​ Buzz Google មិន​មាន​គំនិត​បោះ​បង់​រឺ​រា​រែក​អ្វី​ឡើយ​នូវ​ក្នុង​បំណង​ដ៏​មហិ​មារ​ក្នុង​ការ​បង្កើត​គេហ​ទំព័រ​សង្គម​របស់​ខ្លួន​ ។ ខែ​មិថុនា​ឆ្នាំ​ ២០​១១​ គេ​ហ​ទំ​ព័រ​សង្គមមួយ​ឈ្មោះ​ថា Google+ ដែល​ត្រូវ​បាន​ Google វិនិ​យោគ​ទុន​មាន​ទ្រង់​ទ្រាយ​ខ្លាំង​ក្លា​បំផុត​ក៏​បាន​ចាប់​កំ​ណើ​ត​ឡើង​ ។ ហើយ​បើ​ទោះ​បី​ជា​ស្ថិត​នៅ​ក្នុង​រយៈ​កាល​មួយ​សាក​ល្បង​និង​ត្រូវ​មាន​លិ​ខិត​អញ្ជើញ​(Mail)​ ទើប​អាច​ចូល​រួម​បាន​ក៏​ដោយ​ Google+ ទ​ទួ​ល​បាន​ការ​ទាក់​
ទាញ​យ៉ាង​ខ្លាំង​ ដែល​មាន​អ្នក​ប្រើ​ប្រាស់​រាប់​លាន​អ្នក​ត្រឹម​តែ​ក្នុង​រយៈ​ពេល​មួយ​ខ្លី​ប៉ុ​ណ្ណោះ​ ។ នៅ​ក្នុង​ឆ្នាំ​នេះ​ដដែរ​ Google បាន​ធ្វើ​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ថ្មី​មួយ​ទៀ​ត គឺ​ក្រុម​ហ៊ុន​បាន​ទិញ​យក​ក្រុម​ហ៊ុន​ផលិត​ទូររស័ព្ទ​របស់​ Motorola ក្នុង​តំលៃ​ ១២​,​៥ពាន់​លាន​ដុល្លា​អា​មេ​រិក​ដែល​ជា​តំលៃ​ខ្ពស់​បំផុត​មួយ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ Google ។

ដូច្នេះ​ក្នុង​រយៈ​ពេល ​១៣​កន្លង​ទៅ​នេះ​ Google បាន​ធ្វើ​អោយ​ពិភព​លោក​ស្គាល់​កាន់​តែ​ខ្លាំង​ឡើង និង​អាច​និយាយ​បាន​ថា​ជា​អ្នក​ជំនួយ​ការ​ដ៏​ពិសេស​បំផុត​ដែល​មិន​អាច​ខ្វះ​បាន​សំរាប់​អ្នក​ប្រើ​ប្រាស់​ អ៊ីន​ធឺ​ណែត​ ទូទៅ​ ។ ហើយ​មិន​បញ្ឈប់​ត្រឹម​នេះ​ទេ​ Google នៅ​បន្ត​អ​ភិ​វ​ឌ្ឍ​ន៍​ខ្លួន​ជា​រហូត​ដើ​ម្បី​អោយ​អ្នក​ប្រើ​ប្រាស់​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជា​មួយ​សេវា​កម្ម​ឥត​ព្រំដែន​កំណត់របស់ខ្លួននៅក្នុងពិភព អ៊ីនធឺណែត ក៏ដូចជាការនាំមុខគេនៅក្នុងពិភពបច្ចេកវិទ្យាលើពិភពលោក ៕

ប្រពភគេហទំព័រ CamNews

No comments: