ក្រុមអ្នកជំនាញការសុខភាពបានព្រមានថា ការម៉ាស្សាដោយត្រីចឹកអាចធ្វើឱ្យឆ្លងជំងឺមួយចំនួនដូចជា HIVនិងជំងឺរលាកថ្លើមប្រភេទ C។ ភ្នាក់ងារគាំពាសុខភាព(HPA)បាននិយាយថា បណ្តាអ្នកចូលទៅម៉ាស្សាដែលមានជំងឺទឹកនោមផ្អែម ជំងឺស្បែក(psoriasis)ឬក៏ប្រព័ន្ធប្រឆាំងនឹងមេរោគចុះខ្សោយគឺងាយនឹងទទួលរងគ្រោះជាពិសេស ហើយមិនគួរចូលរួមក្នុងការព្យាបាលដូចជាមនុស្សខូចសតិបែបនេះទេ។
នៅក្នុងការណែនាំថ្មីដែលបានបោះពុម្ភផ្សាយកាលពីថ្ងៃទី១៨ខែតុលានិយាយថា អត្រាឆ្លងនៃការព្យាបាល/ម៉ាស្សាឱ្យកូនត្រីតូចៗចឹកបែបនេះគឺមានក្នុងកម្រិតទាប ប៉ុន្តែអាចនឹងមិនត្រូវបដិសេធចោលទាំងស្រុងទេ។
ភ្នាក់ងារគាំពាសុខភាព(HPA)បាននិយាយថាអាងទឹកដាក់កូនត្រីផ្ទុកទៅដោយអតិសុខុមប្រាណ ហើយគេជឿថា បញ្ហាទាំងឡាយអាចកើតឡើងពីបាក់តេរីដែលត្រូវបានចំលងដោយកូនត្រីម៉ាស្សា(ឈ្មោះGarra rufaឬហៅម្យ៉ាងថាវេជ្ជបណ្ឌិតត្រី)ពីទឹកម៉ាស្សាឬពីអ្នកម៉ាស្សាម្នាក់ទៅអ្នកម៉ាស្សាម្នាក់ទៀតប្រសិនបើទឹកនោះមិនត្រូវបានគេផ្លាស់ប្តូរ។
ក្នុងករណីអ្នកម៉ាស្សាមានឈាមផ្ទុកដោយវីរុសHIVឬក៍ថ្លើមប្រភេទ C ហើយចេញឈាមក្នុងទឹកអំឡុងម៉ាស្សា ការចម្លងជំងឺអាចធ្វើទៅបានហើយ។ អ្នកនាំពាក្យភ្នាក់ងារ(HPA)បាននិយាយថា៖«យើងបានចុះផ្សាយការណែនាំនេះ ក៏ព្រោះតែមានទីកន្លែងម៉ាស្សាត្រីជាច្រើនកំពុងតែរីកដូចផ្សិត»។ អ្នកនាំពាក្យរូបនេះបានលើកជាយោបល់ថា គេគួរតែប្តូរទឹកម៉ាស្សាចេញបន្ទាប់ពីម៉ាស្សាមនុស្សម្នាក់រួច។
របៀបម៉ាស្សាដោយប្រើត្រីចឹកបច្ចុប្បន្នកំពុងតែមានប្រជាប្រិយភាពបំផុតក្នុងតំបន់អាស៊ី ប៉ុន្តែវាត្រូវបានគេហាមឃាត់នៅផ្នែកខ្លះក្នុងសហរដ្ឋអាមេរិកមានដូចជារដ្ឋផ្លរីដា តិចសាស់ វ៉ាស៊ីនតោននិងNews Hamsphireដោយសារតែបារម្ភពីការឆ្លងរាលដាល់ជំងឺចំពោះអ្នកដែលមានដំបៅក្លាយ៕
ប្រភព៖ គេហទំព័រកោះសន្តិភាព
No comments:
Post a Comment