ធ្វើដំណើរពីព្រលានយន្តហោះកោះជេជូប្រមាណ១០នាទី ភ្ញៀវទេសចរនឹងប្រទះឃើញតំបន់ទេសចរណ៍មួយដ៏ពិសេស ដែលអនុញ្ញាឲ្យតែភ្ញៀវអាយុចាប់ពី២០ឆ្នាំចូលលេងកម្សាន្ត ប៉ុណ្ណោះ។
បើកសម្ពោធនៅឆ្នាំ២០០៤ សួនស្នេហ៍ នៅកោះជេជូ គឺជារមណីយដ្ឋានដែលផ្តោតសំខាន់ទៅលើប្រធានបទស្នេហា និងផ្លូវភេទ។ ស្នាដៃសិល្បៈចំនួន១៤០ របស់សិល្បករកូរ៉េ២០នាក់ត្រូវបានដាក់តាំងបង្ហាញ។ ទាំងនោះរួមមានវត្ថុអនុស្សាវរីយ៍ ចម្លាក់ រូបថត និងរបស់លេងនានាដែលឆ្លុះបញ្ចាំងពីស្នេហា និងសកម្មភាពសិច ត្រូវបានតាំងបង្ហាញពាសពេញផ្ទៃសួនដែលលាតសន្ធឹងលើដី៤ហិកតា។

ក្រោយសម័យសង្គ្រាមនៅកូរ៉េខាងត្បូង កោះជេជូ បានក្លាយជាតំបន់ទេសចរណ៍ក្រេមចន្ទទឹកឃ្មុំដ៏ពេញនិយមបំផុត ដោយសារតែអាកាសធាតុនៅទីនោះមិនក្ដៅ ហើយក៏មិនត្រជាក់ពេក។ ដោយសារតែសម័យនោះ គូស្នេហ៍កូរ៉េខាងត្បូងជាច្រើនរៀបការតាមឪពុកម្ដាយទុកដាក់ឲ្យនោះ ដូច្នេះហើយទើបកោះជេជូដើរតួនាទីជាកន្លែងអប់រំផ្លូវភេទ។ ដោយកាលនោះ នៅតាមសណ្ឋាគារមួយចំនួនក៏មានសេវាសម្ដែងឈុតឆាកក្ដៅសាច់ឲ្យភ្ញៀវ គូស្នេហ៍បានទស្សនាស្វែងយល់ផងដែរ។ លុះក្រោយមកទៀត សួនស្នេហ៍ ក៏ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ មុននឹងសម្ពោធជាផ្លូវការណ៍នៅឆ្នាំ២០០៤។
No comments:
Post a Comment