កំហុសឆ្គងទី ១ : អ្នកអួតក្អេងក្អាងថាខ្លួនអ្នកដឹងច្បាស់ថាពួកនាងៗត្រូវការអ្វីជារឿយៗ បុរសតែង តែស្មានថាអ្វីដែលដៃគូរ របស់គេចង់បាន ពឹងផ្អែកទៅលើអ្វីដែល ពួកគេបានធ្វើជាមួយមនុស្សស្រីរបស់គេពីមមុនៗ មក។ ប៉ុន្តែ មនុស្សស្រីមិន មែនសុទ្ធតែដូចគ្នា ទាំងអស់នោះទេ ។
អ្នកមិនគួរគិតថាអ្វីដែលបានធ្វើជាមួយនារីម្នាក់ពីមុន វាអាចជាសេចក្តី ពេញចិត្តរបស់នារីម្នាក់ផ្សេងទៀតបាន ។ អ្នក ជំនាញ និយាយថានេះមិនមែនសំដៅទៅលើតែចំណង់ចំណូលចិត្តបញ្ហារួមភេទនោះ ទេ ប៉ុន្តែអ្នកត្រូវតែគិតដល់ពី ទំនាក់ទំនង ផងដែរ។ នារីខ្លះមិនពេញចិត្តនឹងការរួមភេទទេ ប៉ុន្តែអ្នកខ្លះអាចនឹងងាយស្រួលប្រសិនបើអ្នកសុំគេរួម ភេទ។ ចូរអ្នកឈប់គិតទៅថាស្ត្រីទាំងអស់សុទ្ឋតែងាយបបួលរួមភេទ។
កំហុសឆ្គងទី ២ : ការរួមភេទមានអារម្មណ៍ដូចគ្នាចំពោះបុរស និង ស្ត្រីនៅពេលមានការរួម ដំណេក រវាងបុរស និង ស្ត្រី, ប្រដាប់ភេទបុរស (penis) បានចូលទៅ ក្នុងរន្ឋយោនីស្ត្រី, អារម្មណ៍នោះធ្វើអោយបុរសជាច្រើនបានសុខស្រួល, ប៉ុន្តែ ពួកគេមិនអាច ស្រមៃនឹកគិតថា នាងមានអារម្មណ៍បែបនោះដែរទេ។ សំរាប់ស្ត្រីជាច្រើននៅខាងក្នុងប្រដាប់ភេទនារី អាចនឹងមានភាពរំជើបរំជួលតិចជាងផ្នែក ខាងក្រៅ ។ ជាមួយគ្នានេះផងដែរ, ការដាក់ចូលជ្រៅៗ មិនអាចធ្វើអោយ នាងមានអារម្មណ៍ថាសុខស្រួលនោះទេ។ប្រសិនបើប្រដាប់ភេទបុរសវែងពេក , វាធ្វើអោយនាងមានអារម្មណ៍ថា អ្នកកំពុងចាក់ទំលុះ ក្រពះនាងទៅវិញទេ ។ វាអាចធ្វើអោយនាងចង់រកកល់ក្អួតទៀតផង ។
កំហុសឆ្គងទី ៣ : អ្នកដឹងពីរាងកាយរបស់ស្ត្រីទាំងអស់អ្នក ប្រហែលជាគិតថាខ្លួនដឹង ច្រើន អំពីប្រដាប់ភេទស្ត្រី។ប៉ុន្តែបុរស មិនសូវដឹងច្បាស់ពីរបៀបនៃការប៉ះ ឬ ស្ទាបទៅលើកន្លែងសម្រើប (clitoris) របស់ស្ត្រីនោះទេ។ ការស្ទាបអង្អែលទៅលើ ( clitoris) មិនមែនសុទ្ធផ្តល់សេចក្តីសុខស្រួលដល់នារីភេទនោះទេ, អ្នកខ្លះបែរជា មានអារម្មណ៍ថាឈឺចាប់ថែមទៀតផង ។ មនុស្សមួយចំនួនពេញ ចិត្តនឹង ការរំញោចដោយ ប្រយោលទៅវិញ ។ តើអ្នកអាចដឹងថា នាងចូលចិត្តអោយ អ្នកស្ទាប អង្អែលដោយវិធីណា? សួរនាងទៅ ...!
កំហុសឆ្គងទី ៤ : ការសើម ស្ត្រីមួយចំនួនអាចនឹងបញ្ចេញទឹករំអិល សើមជោគជាងអ្នកដទៃទៀត នៅពេលដែល ពួកគេ ឈានដល់ចំណុចកំពូលនៅពេលរួមភេទ។ នេះជាលក្ខណៈធម្មជាតិរបស់នារីដែលវាអាចផ្លាស់បានពីមួយថ្ងៃទៅមួយថ្ងៃ ។ វាអាចខុសគ្នាដោយ សាររដូវរបស់នារី, ហើយវាទាក់ទងនឹងផលប៉ះពាល់ដោយសារភាពតានតឹងអារម្មណ៍និងការប្រើ ថ្នាំផងដែរ។
កំហុសឆ្គងទី ៥ : ភាពស្ងប់ស្ងាត់ គឺជាមាសពេជ្រ បុរសជាច្រើនតែងតែគិតថា ពួកគេគួរតែស្ងប់ស្ងាត់នៅពេលរួមភេទ, ប៉ុន្តែ ប្រសិនបើជាអ្នក មិននិយាយវាចេញ ដៃគូរបស់អ្នកនឹងស្មាន ថាតើអ្នកកំពុងធ្វើអ្វី, កំពុងគិតពីអ្វី, អ្នកកំពុងតែ រួមភេទ ជាមួយនាងមែន ឬមិនមែន? ការសន្ទនាមានសារៈសំខាន់ណាស់អំឡុងពេលរួមភេទ ៕
No comments:
Post a Comment