អនុស្សាវរីយ៍ ជិះដំរីនៅភាគឥសាន្ត


អនុស្សាវរីយ៍​មួយ​ដែល មិន​អាច​បំភ្លេច​បាន​ ដោយ​មាន​ក្នុង​ប្រទេស​កម្ពុជា​ នោះ​គឺ​ការ​ជិះ​ដំរី​  ធ្វើ​ដំ​ណើរ​កម្សាន្ត គយគន់ទិដ្ឋភាព ដ៏ស្រស់ត្រកាល។ ការជិះដំរីកម្សាន្ត គឺមាននៅវត្តភ្នំ ឬ​នៅ​ឯ​ឧ​ទ្យា​ន​បុ​រា​ណអង្គរ ប៉ុន្តែទីកន្លែងផ្តល់នូវបទពិសោធន៍ ដែលសំខាន់ជាងគេ គឺភាគឥសាន្តនៃប្រទេស គឺ​ខេត្ត​រតនៈ​គីរី​ និងមណ្ឌលគីរី។

ការជិះដំរីតាមទីវាលស្មៅ ដ៏ធំល្វឹងល្វើយមិនគ្រាន់តែ ធ្វើឱ្យលោកអ្នកទស្សនា នូវ​ទស្សនី​យ​ភាព​នៃ​សម្រស់​ធម្មជាតិដ៏ស្រស់បំព្រងប៉ុណ្ណោះទេ ប៉ុន្តែជាបទពិសោធន៍នូវការក្រសាល ព្រៃ​ទោល​ប្លែក​ៗ​ដែលមានតែមួយគត់។ មានចំណុចមួយត្រូវដឹង គឺ​ត្រូវ​រក​មគ្គុ​ទេស​ក៍​កុល​សម្ពន្ធភ្នំ​ជាអ្នក​ដែល​ស្គាល់​ពី​តំបន់នោះ និងពីរបៀបដែលធ្វើឱ្យការធ្វើដំណើររបស់អ្នកកាន់តែសប្បាយរីករាយ។ 

ពួកគេទាំងនេះធ្លាប់មានបទពិសោធន៍នេះតាំងពីជំនាន់ជីដូនជីតា គេ​មក​ម្ល៉េះ​ដោយ​ពួក​គេ​បាន​ចាត់​ទុក​សត្វដំរី ដូចជាអ្វីដែលគេគោរពបូជាហើយក៏ជាផ្នែកមួយនៃការងារជីវិតប្រចាំថ្ងៃរបស់គេ ផង​ដែរ​។​ការដើរកម្សាន្តពេញមួយថ្ងៃមានតម្លៃចាប់ពី២៥ដុល្លារ និងការជិះរួមគ្នាមានតម្លៃ៥០ដុល្លារ អាមេរិក។តម្លៃក៏ផ្អែកលើចម្ងាយផ្លូវអ្នកចង់ទៅ។ 

ការជិះដំរីធ្វើដំណើរតាមតំបន់ខ្ពង់រាបអាចធ្វើពេលណាក៏បាន ក្នុងមួយឆ្នាំៗ តែ​ក៏​មាន​ការ​ពិបាក​ធ្វើ​ដំណើរ ផងដែរក្នុងរដូវវស្សា ដោយផ្លូវធ្វើដំណើរមានទឹកហូរ។ ក្នុង​អំឡុង​ពេល​រដូវ​ប្រាំង​វិញ​អ្នក​អាច​ធ្វើដំណើរទៅទស្សនារមណីយដ្ឋានទឹកជ្រោះប៊ូស្រា និងសែនមនោម្យចម្ការកាហ្វេ និង​ភូមិ​កុល​សម្ព័ន្ធ​។ តំបន់នោះ គឺធំទូលាយល្វឹងល្វើយដែលគួរតែរៀប គម្រោងទៅកម្សាន្ត ផងដែរ មុន​នឹង​ពេល​ដែល​ត្រឡប់មកវិញ។​ ចូរទស្សនាទិដ្ឋភាពប្លែកៗរបស់ប្រទេសកម្ពុជា ! ដោយ​អង្គុយ​បែរ​ខ្នង​លម្ហែ​អា​រម្មណ៍ ទស្សនាព្រៃព្រឹក្សា និងតំបន់នោះដោយគ្រាន់តែការជិះដំរីកម្សាន្ត។ វាពិតជាបទពិសោធន៍ ដ៏ល្អមួយគត់ក្នុងជីវិតដ៏មានន័យ៕

No comments: