ខេត្តបាត់ដំបង

ប្រវត្តិ​ឈ្មោះ​ខេត្តបាត់​ដំបង ដែលទាក់ទងនិងប្រវត្តិប្រាសាទបក្សីចាំក្រុង ក្នុងរឿងព្រះបាទបក្សីចាំក្រុង
ដែលមានបងប្អូនមួយចំនួនយល់ច្រឡំហើយយកទៅនិទានខុស នៅរវាង ស.វ ទី11 ក្នុងរាជព្រះបាទពញាក្រែក ដែលក្នុងរឿងនិទានខ្មែរដាក់ថា ព្រះបាទព្រហ្មកិល ដែលសោចរាជ្យពីឆ្នាំ 1001 ដល់ឆ្នាំ 1028 
វិបត្តិរាជវង្សានុវង្សបានកើតឡើងដោយព្រះបាទពញាក្រែកបានធ្វើគត់ស្ដេចពញាពេជ្រដែលជាបងរបស់ខ្លួនដើម្បីឡើងគ្រងរាជ្យ ទ្រង់បានតាមសម្លាប់អ្នកម្នាងកែវ ដែលមានគ៌ហជាមួយនិងពញាពេជ្រ តែសំណាងដែលអ្នកម្នាងកែវបានរត់រួចហើយទៅចិញ្ចឹមកូននៅស្រុកមោងឬស្សី ដែលមានលោកចៅហ្វាយស្រុកដំបងក្រញូងនៅទីនោះ ដែលអ្នកស្រុកទីនោះល្បីថាដំបងលោកមានសីលវិជ្ជាអស្ចារ្យ ឲតែគ្រវែងទៅបុគ្គលណា បុគ្គលនោះនិងស្លាប់មួយរំពិច។​ ពញាក្រែកនៅតែមានព្រទ័យមិនអស់ចិត្តខ្លាចកូនរបស់បងខ្លួនដណ្ដើមរាជ្យ ក៏ចាប់ឲហោរាទស្សន៍ទាយ។ ហោរាទាយថាកូននោះមានអាយុ 7 ឆ្នាំហើយ ហើយមានសញ្ញាកងចក្រនៅបាតជើង នៅមិចឆ្ងាយពីរាជវាំងប៉ុន្មានទេ ស្ដេចពញាក្រែកលឺដូចនេះចេញបញ្ជាភ្លាម ឲចៅហ្វាយស្រុកគ្រប់តំបន់យកក្មេងអាយុ 7 ឆ្នាំទូរទាំងនគរនៅតាមតំបន់ មកពិនិត្យ ដោយយកម្សៅទៅដាក់ក្នុងចង្អេរ ក្មេងណាដែលគ្មានស្នាមកងចក្រនិងឲរួចខ្លួន។​
និយាយកាលដែលអ្នកម្នាងកែវប្រសូត្របុត្រ ទ្រង់ប្រសូតនៅ គ.សរាជ 1001 កំពង់ព្រះជិន ហៅកំពង់ចិន ស្រុកស្ទោងខេត្តកំពង់ធំ ដែលលោក"តាគហេ និង យាយលក្ខណ៍" ជួយមើលថែ ថ្ងៃមួយអ្នកម្នាងកែវបានទុកបុត្រចោលរួចទៅជ្រូតស្រូវ ធ្វើការភ្លេចខ្លួនថ្ងៃឡើងដល់ក្បាល ក្ដៅដល់បុត្រខ្លួន រំពិចនោះមានសត្វឥន្ទ្រីមួយក្បាល បានហោះត្រដាងស្លាបបាំងកម្ដៅព្រះអាទិត្យដល់បុត្រនោះ តាគហេឃើញបែបនោះក៏ប្រសិទ្ឋនាមបុត្រនោះថា "បក្សីចាំក្រុង"
(តមកប្រវត្តឈ្មោះខេត្តបាត់ដំបង និងតាដំបងក្រញូង)
===========
ប្រភព ចំណារស្លឹករឹត ព្រះបាទបក្សីចាំក្រុង (1880-1890)

No comments: