សិចផ្តល់អត្ថប្រយោជន័ហួសពីការស្មាន

ជា​ការ​ពិត​ណាស់​ធម្ម​ជា​តិ​បានបង្កើតមនុស្សមានអាទិភាពលើសត្វផ្សេងស្ទើរតែគ្រប់យ៉ាង តួ​យ៉ាង​ដូច​ជា​​ការរួមភេទ មនុស្សអាចរួមភេទតាមតំរូវការដែលខ្លួនចង់បាន និង​ ច្រើនដឹង។ ការរួមភេទពុំមែនមា​ន​ន័យ​សំរាប់តែការបន្តរពូជតែមួយមុខនោះទេ ក្រៅពីនេះសិច នៅបានផ្តល់អត្ថប្រយោជន៍យ៉ាង​សំបូរ​បែបមា​ន ដូចជា៖

១. សិចជួយកាត់បន្ធូបន្ថយនូវភាពតានតឹងផ្នែកអារម្មណ៍ តាមរយៈការបញ្ចុះសម្ពាធឈាមដែលឡើង ខ្ពស់ និង​​ កាត់បន្ថយអារម្មណ៍ស្មុកស្មាញ នេះបើតាមការស្រាវជ្រាវរបស់មកពីប្រទេសស្កុតឡែន៕

២. សិចជួយដុតបំផ្លាញកាឡូរី ការរួមភេទរយៈពេល​៣០នាទី អាំចដុតបំផ្លាញ ៨៥ នៃកាឡូរី ឬ ច្រើន​ជាងនេះ។ រឹតតេអស្ចារ្យជាងនេះទៀត ប្រសិនបើអ្នករួមភេម្តង ៣០នាទី រយៈពេឡ ៤២ដង នោះ​អ្នក​នឹង​អាចដុតបំផ្លាញកាឡូរីដល់ទៅ ៣៥៧០ ឯណោះ ដែល​ចំនួន​នេះ​វា​សម​ល្មម​ឲ​អ្នក​ស្រក​ទម្ងន់​បាន​ហើយ។

៣. សិចជំនួយសុខភាពបេះដូង ការរួមភេទខណៈពេលដែលមនុស្សចាស់មួយចំនូនមានការបារម្ភថា​ការប្រឹងប្រែងកំឡូងពេលសិច អាចឲពួកគាត់ដាច់សរសៃឈាមខួរក្បាល ឫ គាំងបេះដូងនោះ តាម​ពិតទៅមិនមែននោះទេ បើយោងតាមអ្នកស្រាវជ្រាវមកពីអង់គ្លេស។ ការស្រាវជ្រាវនោះបានរក​ឃើញ​​ថា ការរួមភេទជាប្រចាំ មិនទាក់ទងអ្វីជាមួយនឹង ជំងឺស្រ្តូក ឬ ដាច់សរសៃឈាមក្នូងខួរក្បាល​នោះទេ។

៤. សិចពង្រឹងប្រព័ន្ធភាពសុំាំ បើសុខភាពសិចរបស់អ្នកល្អ មានន័យថាសុខភាពរាងកាយរបស់អ្នកកា​ន់តែល្អ។ ការួមភេទម្តង ទៅពីរដង ក្នុងមួយសប្តាហ៍ គឺធ្វើឲកម្រិតនៃប្រព័ន្ធភាពសុំាំ ដែលជួយការពារ​ខ្លួនអ្នកពីជំងឺផ្សេងកាន់តែប្រសើរឡើង។​


៥. សិចកាត់បន្ថយហានិភ័យនៃជងឺមហារីកក្រពេញប្រូស្តាត អ្នកស្រាវជ្រាវមួយក្រុមរបស់ប្រទេសអូ​ស្រ្តាលី បានរកឃើញថា បុរសដែលរួមភេទ៥ដង ឬ លើសពីនេះក្នុងមួយសប្តាហ៍ នៅក្នុងអាយុខ្ទង់​២០ ឆ្នាំ ទៅ​២៩​ ឆ្នាំ អាចកាត់បន្ថយគ្រោះថ្នាក់នៃការវិវត្តទៅរកជំងឺមហារីក្រពេញប្រូស្តាតបាននៅពេលចូលដល់ខ្ធង់៣០ ឆ្នាំឡើងទៅ។

No comments: