និសិត្ស ២ នាក់​លង់​ទឹក​ស្លាប់​ ក្នុង​ពេល​កំសាន្ត​ជា​ក្រុម​ជា​មួយ​មិត្ត​ភ័ក្ត​

"ជាការពិតណាស់ក្នុងនាមជានិសិត្សមិនមែនមានន័យថាគាត់ត្រូវតែឈ្ងោកមុខមើល​សៀ​វ​​ភៅ និង​នៅបណ្ណាល័យគ្រប់ពេលនោះទេ ពេល​ខ្លះ​គេ​ក៏​ត្រូវ​ការ​ពេល​វេលា​សំរាក់​លំហែ​​កាយ​ផ្ទាល់​ខ្លួន​ ឬ​ជា​មួយ​មិត្ត​ភ័ត្ត បន្ទាប់ពីការសិក្សាខ្លះដែរ តែ​ការ​កំសាន្ត​គឺ​ត្រូវ​តែ​ស្ថិត​​ក្នុង​ភាពត្រឹមត្រូវ និង​ប្រុងប្រយ័ត្នខ្ពស់សំរាប់​ខ្លួន​ឯង​​ និង​​ មិត្ត​ភ័ក្ត​ក្នុង​ក្រុម សំរាប់ខ្ញុំ​និង​​មិត្ត​ភ័ក្ត​​ខ្ងុំ​ក៏ធ្លាប់ជួបរឿងរ៉ាវដូច មិត្ត​និសិត្ស​៦​នាក់​ដូច​ព័ត​មាន​ខាង​ក្រោម​ចុះ​ផ្សាយ​អញ្ចឹង​ដែរ តែពួកខ្ញុំ​មាន​សំណាង​ខ្ពស់​ដែល​បាន​រួច​ជីវិត​តាម​រយៈ​ពោង​ហែល​ទឹក​ដែល​អ្នកលេងជិត​ខាងផ្តល់ឲ​ខណៈពេលហេតុការណ៌ជួយសង្ក្រោះមិត្តខ្ញុំម្នាក់លង់ទឹកទន្លេរ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ថ្លែ​សង​គុណ​ដល់អ្នកទាំងនោះយ៉ាងណានោះទេ? ដែលបានស្រង់ជិវិត​ពួក​យើង​មក​វិញ​។ ខ្ញុំសូម​ចូល​រូម​រំ​លែក​ទុក្ខ​ចំពោះ​មិត្តនិសិត្ស២នាក់នេះ​ដែលបានជួបគ្រោះអកុសល​ក្នុង​ហេតុ​ការណ៍​នេះ។"
សារព័តមានដើមអំម្ពិល៖ និស្សិត មួយក្រុម មានគ្នា៦នាក់ បាននាំគ្នាទៅស្ទូចត្រី និងផឹកស្រា រួច​ក៏ចុះហែលទឹកលេង កម្សាន្ត​តែ​ជា​អកុសលទឹកហូរខ្លាំងពេក ក៏លង់លិចចូល ទៅក្នុងទឹកបាត់ តាំង​ពី​វេលាម៉ោង ៣ និង២០នាទីរសៀលថ្ងៃទី១៩ រហូត​ដល់​ថ្ងៃ​ទី២០ ខែសីហា ឆ្នាំ២០១១ ទើប​ប្រទះ​ឃើញ​សព​អណ្ដែត នៅមាត់សណ្តរស្ទឹងថ្មី សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលលង់ស្លាប់ទី១. ឈ្មោះ ខៀវ សំណាង ភេទប្រុស អាយុ ២០​ឆ្នាំ មាន​មុខ​របរ​ជា​និស្សិត រស់នៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំកាមន, ទី២. ឈ្មោះ នួន សុភក្ដ្រ ភេទ​ប្រុស អាយុ២៤ឆ្នាំ មាន​មុខ​របរ​ជា​និស្សិត​ដូចគ្នារស់នៅក្នុងភូមិ-សង្កាត់ជាមួយគ្នា ។


បើតាមប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១១ និស្សិត​មួយ​ក្រុម​មានគ្នា៦នាក់ បាន​ទៅដើរលេងមានសន្ទូច និងស្រាយកទៅជាមួយផង ដោយពួកគេទាំង អស់គ្​នាស្ទូចត្រីបណ្ដើរផឹកស្រាបណ្ដើរ លុះ​ពេល​ផឹក​ស្រាអស់មានម្នាក់ក្នុងចំណោម៦នាក់ បានទៅ ទិញ​ស្រា​បន្ថែមទៀត ហើយ៣នាក់ផ្សេងទៀត គឺអង្គុយស្ទូចត្រី រីឯ​ជន​រងគ្រោះទាំងពីរ បាននាំគ្នាចុះហែល​ទឹកប្រណាំងគ្នាលេង ពីច្រាំងម្ខាងទៅច្រាំងម្ខាងលុះពេលហែលបានបន្ដិច ដោយ​សារ​ទឹកហូរខ្លាំង​ពេក​​ហែលពុំរួចក៏លិច ចូលទៅក្នុងទឹកបាត់តែម្ដងទៅ ។


ក្រោយពីមិត្តភក្តិលង់ទឹកនោះ អ្នកនៅលើគោកបាននាំគ្នាស្រែកឆោឡោ និងនាំគ្នាចុះហែលរក តែ​រក​មិន​ឃើញ​លុះ​ដល់​ថ្ងៃ​ទី២០ ខែសីហា ទើបមានគេប្រទះឃើញសព អណ្ដែតមួយ គឺឈ្មោះ ខៀវ សំណាង ក៏បាននាំគ្នាស្រង់ចេញពីទឹក ចំណែក​ឯសពរបស់ នួន សុភក្ដ្រ ពុំទាន់ឃើញនៅឡើយទេ។

បច្ចុប្បន្នជនសពរងគ្រោះ នួន សុភក្ដ្រ ត្រូវក្រុមគ្រួសារកំពុងតាមរក ចំណែក​ឯក​សាក​សព​ដែល​រក​ឃើញ ត្រូវក្រុមគ្រួសារ​យកទៅធ្វើបុណ្យ តាមប្រពៃណី នៅឯលំនៅដ្ឋាន៕

No comments: