ទូរស័ព្ទ​​​​ ​NOKIA ​ទំនើប​​​​មាន​អេក្រង់​​​អាច​កាច់​បត់​​​​បែន​​បាន​

ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​​​​​យក្ស​​​ហ្វាំង​ឡង់ ​​NOKIA បាន​បង្ហាញទូរស័ព្ទ​​​​ដៃ​​​ដ៏ទំនើប​​​បំផុត​​មួយដែលមាន​អេក្រង់​​​​អា​ចកាច់​ពត់​ពេនបាន​នោះ​ជា​​ទូរស័ព្ទ NOKIA KINETIC DEVICE សម្រាប់​អបអរសាទរ​​​ដល់ NOKIA WORLD 2011 ដែល​​នា​ឆ្នាំ​នេះ​​រៀបចំ​ធ្វើ​​នៅទីក្រុង​​​​ឡុងដ៍​។​


















ក្រុមហ៊ុន NOKIA ធ្វើការ​​​កែប្រែថ្មី​នូវ​បច្ចេក​វិទ្យា​​ជាមួយ​​​នឹង​​ការ​​​ផលិត​ទូរស័ព្ទ KINETIC DEVICE ។ នេះ​ជាទូរស័ព្ទ​​​​ដៃមានអេក្រង់​​​​​កាច់​ពត់​​ពេន​បាន​​ដែលអាច​​​ឱ្យ​បណ្តា​​​​​អ្នកប្រើប្រាស់ ​​​​​​ប្រើ​​​​បត់​​វាទៅ​​​​បែបណា​ក៏​បានដែរ​។ ​​​បច្ចេក​វិទ្យា​​​ដែលអាច​​​កាច់ពត់​​ពេន​អេក្រង់​​​ធ្វើ​​ឱ្យ​អ្នកប្រើ​​ប្រាស់​អាច​​ថ្ពក់​​​ដាក់​​​វា​នៅទីណា​មួយបាន ៕​

No comments: