អាហារល្អ ដែលគួរទទួលទានរាល់ថ្ងៃ
Labels:
គួរយល់ដឹង
១.បន្លែពណ៌បៃតង ៖
អ្នកជំនាញបានឱ្យដឹងថា បន្លែបៃតង មានសារធាតុអាហារខ្ពស់ ដូចជា ហ្វូឡេត (Folate) និងវីតាមីន A, C ដែលអាចកាត់បន្ថយការប្រឈមនឹង ជំងឺមហារីក ការពារជំងឺទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់ បាន។
២.សណ្តែក ៖
អ្នកជំនាញណែនាំឱ្យទទួលទានសណ្តែក មិនថាជាអាល់ម៉នដ៍ គ្រាប់ស្វាយចន្ទី និងសណ្តែកវ៉លណាត់ ព្រោះវាសម្បូរកាកសរសៃអាហារធម្មជាតិច្រើន ដែលកាកសរសៃទាំងនេះ ជួយពន្លឿនដំណើរការរំលាយអាហារ ធ្វើអ្នកឆ្អែតបានយូរ មិនងាយឃ្លាន។
៣.ខ្ទឹមបារាំង ៖
ការស្រាវជ្រាវជាច្រើនបង្ហាញថា ខ្ទឹមបារាំង អាចជួយកាត់បន្ថយ រោគសញ្ញានៃជំងឺហឺត និងការប្រឈមនឹងមហារីកក្រពះ។ ដូច្នេះ គួរ ដាក់វាចូលក្នុងស៊ុប ទទួលទាន នឹងផ្តល់ប្រយោជន៍ល្អដល់អ្នក។
៤.ហូលហ្គ្រេន ៖
អង្ករសម្រិត និងផាស្តា បានបាត់បង់គុណប្រយោជន៍៩០% ក្នុងដំណើរការ ខាត់ពណ៌។ ដូច្នេះ គួរជ្រើសទទួលទានអង្ករសំរូប អង្ករអាវ័ន ល្អចំពោះ សុខភាពជាង ព្រោះតាមការស្រាវជ្រាវថ្មីៗនេះ បង្ហាញថា ការសម្រកទម្ងន់ ដោយការទទួលទានហូលហ្គ្រេន (Whole Grain) អាចជួយពង្រាបក្បាលពោះ អ្នក ដោយជួយកាត់បន្ថយជាតិខ្លាញ់។
៥.ទឹកដោះគោជូរ ឬយ៉ូហ្គឺត (Yogurt) ៖
ការទទួលទានទឹកដោះគោជូរ ឬយ៉ូហ្គឺត ជាប្រចាំ អាចជួយធ្វើឱ្យប្រព័ន្ធ រំលាយអាហាររបស់អ្នក មានប្រសិទ្ធភាពប្រសើរឡើង បើអ្នកជ្រើសប្រភេទ ដែលសមស្រប។ គួរពិនិត្យមើលស្លាកសញ្ញា “Active Cultures” ដើម្បីឱ្យ ប្រាកដថា អ្នកបានទទួលប្រូបៃអូទិក (Probiotic) ដ៏សមស្រប និងជ្រើស យ៉ូហ្គឺត ដែលសម្បូរវីតាមីន D ដើម្បីការពារជំងឺពុកឆ្អឹង៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment