រឹតចំណងស្នេហារបស់អ្នកជាមួយនឹងកន្លែងកំសាន្តពេលសំរាក់ពីការងារ
Labels:
សិច និង ស្នេហា
១ ឆ្នេរសមុទ្រ
ជាការពិតណាស់ ឆ្នេរសមុទ្រគឺជាទីកន្លែងដ៏មានប្រជាប្រិយភាពបំផុត មិនចំពោះគូស្នេហ៏
ប៉ុណ្ណោះទេ តែក៏ជាកន្លែងដ៏ពេញនិយមរបស់ប្រជាជនគ្រប់រូប។ បើនិយាយទីកន្លែងដ៏រ៉ូមែន
ទិចនេះ សំរាប់អ្នកមានស្នេហា ពួកគេអាចបង្កើនអនុស្សាវរីយ៏រួមគ្នា ដោយពួកគេអាចដើរកាន់
ដៃគ្នានៅពេលព្រះអាទិត្យរៀបអស្តង្គត អង្គុយលេងខ្សាច់សមុទ្ររួមគ្នា ក៏ដូចជាចុះលេងទឹករួម
គ្នាផងដែរ ដែលរាល់សកម្មភាពទាំងអស់នេះ អាចពួកគេបង្កើតអនុស្សាវរីយ៏សប្បាយៗជាមួយ
គ្នា។
២ ការចេញទៅ Picnic
ទន្ទឹមនិងនេះដែរ ការចេញទៅ Picnic គឺជាគំនិតមួយផ្សេងទៀតដ៏រ៉ូមែនទិចផងដែរ ដោយគូ
ស្នេហ៏អាចធ្វើការវេចខ្ជប់ម្ហូបអាហារផ្ទាល់ខ្លួន យកទៅញ៉ាំនៅកន្លែងសំរាកលំហែរណាមួយ
ដូចជា ឧទ្យានជាតិ ក៏ដូចជាកន្លែងដែលមានលក្ខណៈបែបធម្មជាតិ ហើយវាក៏ជាអនុស្សាវរីយ៏
មួយដែលនិងមិនអាចបំភ្លេចបាន។
៣ ការធ្វើលំហាត់ប្រាណ ពេលព្រឹកព្រលឹមរួមគ្នានៅតាមបណ្តោយមាត់ទឺកជាដើម
អ្នកទាំងពីរអាចទៅតាមបណ្តោយមាត់ទឹក ដើម្បីធ្វើលំហាត់ប្រាណបន្តិចបន្តួច ក៏ដូចជា
មានឧកាសក្នុងការស្រូបយកខ្យល់អាកាសនាពេលព្រឹកព្រលឹម ហើយក៏ជាឧកាសមួយ
ផ្សេងទៀតក្នុងការរឹតចំណងមិត្តភាព និងភាពសប្បាយរីករាយ ដោយអ្នកទាំងពីរអាច
លេងហ្គេម ដោយរត់ប្រណាំងគ្នាជាដើម។
៤ ឧទ្យានជាតិ
លើសពីនេះ ពួកគេអាចទៅលេងកំសាន្តដូចជា ឧទ្យានជាតិជាដើម។ គូស្នេហ៏ភាគច្រើន
ទៅទីនោះបានទៅលេងនាពេលល្ងារចុងសប្តាហ៏ ដែលពេលនោះទិដ្ឋភាពរួមពិតជាមាន
ភាពអ៊ូអរក៏ដោយសារមានមនុស្សផ្សេងទៀតបានទៅលេងដូចគ្នា។ គូស្នេហ៏អាចចំណាយ
ពេលក្នុងការអង្គុយលេង និងមើលទិដ្ឋភាពក្មេងតូចៗ រត់ប្រដេញគ្នាលេង ដែលពេលនេះ
គឺជាអនុស្សាវរីយ៏មួយដែលមិនអាចបំភ្លេចបាន។
៥ រមណីយដ្ឋាន
ផ្ទុយទៅវិញ ក្នុងចំណោមអ្នកមានស្នេហាមួយចំនួន និយមចូលចិត្តទៅលេងកំសាន្តនូវរម
ណីយដ្ឋានណាមួយ ដែលពួកគេធ្លាប់តែបានលឺ ដូច្នេះក្នុងអំឡុងពេលឈប់សំរាក ពួកគេ
ក៏សំរេចចិត្តទៅលេងរមណីយដ្ខានបែបធម្មជាតិ ដែលអាចធ្វើអោយអារម្មណ៏ពួកគេមាន
ភាពស្រស់ស្រាយ និងក៏ជាផ្នែកមួយ ដែលអាចអោយពួកគេមានពេលវេលាគ្រប់គ្រាន់
ក្នុងការស្វែងយល់ចិត្តគ្នា និងបង្កើនទំនាក់ទំនងស្នេហាផងដែរ។
ជារួមខាងលើនេះ គ្រាន់តែជាទីកន្លែងខ្លះៗ ដែលក្នុងចំណោមអ្នកមានស្នេហាចូលចិត្តទៅ
លេងកំសាន្ត នៅមានកន្លែងច្រើនផ្សេងៗទៀត ដែលពួកគេនិយមចូលចិត្តទៅលេងតាម
ចំណងចំណូលចិត្តរបស់ពួកគេ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment