ក្រុមហ៊ុនអូទ្រីសមួយ
បានផ្ដើមគំនិតឆ្នៃប្រឌិតដ៏អស្ចារ្យ ដោយគ្រោងបង្កើត
កោះសិប្បនិម្មិតមួយ អាចធ្វើដំណើរ
និងសំចតគ្រប់ទីកន្លែងជុំវិញពិភពលោកបាន។
កោះអណ្ដែតទឹកថ្មី
ដែលគ្រោងបង្កើតនេះមានឈ្មោះថា ORSOS មានតម្លៃ ៦,៥
លានដុល្លារ ហើយត្រូវចំណាយពេលសាងសង់អស់ ១៨ ខែ។
នេះបើតាមប្រភពពីក្រុមហ៊ុន។
មកទល់នឹងពេលនេះ
ពុំទាន់មានកោះបណ្ដែតទឹកណាមួយបានកសាងរួចរាល់នៅឡើយទេ
ប៉ុន្តែខាងក្រុមហ៊ុនបានបង្ហើបឲ្យដឹងថា
មានការកក់ទុកជាមុនមួយចំនួនហើយសម្រាប់កោះនេះ
ខណៈដែលកោះនេះទទួលបានការចាប់អារម្មណ័ ខ្លាំងពី ចិន អូស្ត្រាលី និងអាមេរិក។ ក្រុមហ៊ុនដដែលរំពឹងថា ការសាងសង់ដំបូងនឹងចំណាយពេលតិចជាង ២ឆ្នាំ។
ផ្ទះនីមួយៗមានទទឹង ២០ ម៉ែត្រ និងបណ្ដោយ ៣៧ ម៉ែត្រ
ការរចនានៅលើផ្ទះនេះ ប្រៀបបាននឹងនាវាកម្សាន្តបែបប្រណីត
ផ្ទះនេះគ្មានម៉ាស៊ីនភ្ជាប់នោះទេ ប្រសិនបើចង់បំលាស់ទីត្រូវប្រើនាវាសណ្ដោង
ផ្ទះនេះមានបន្ទប់គេងគ្រែពីរចំនួន ៦ ដែលសក្ដិសមសម្រាប់មនុស្ស ១២ គេងលំហែ
ក្រៅពីនេះក៏មានបន្ទប់សម្រាប់បុគ្គលិកដែលអាចផ្ទុកមនុស្សបាន ៤នាក់
នៅផ្នែកខាងលើមានរុក្ខជាតិពណ៌បៃតងព័ទ្ធជុំវិញ
ផ្ទះនេះ ពោរពេញទៅដោយរុក្ខជាតិបៃតង និងប្រើដោយថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ
មានអាងហែលទឹកនៅលើជាន់ដំបូល
នៅខាងក្នុងមានផ្ទះបាយ និងអាងត្រី
មានបន្ទប់កម្សាន្ត និងបោកគក់នៅខាងក្នុង
មើលខាងក្នុងប្រៀបបានទៅនឹងនាវាកម្សាន្តដ៏ប្រណីត
ប្រភព៖ សប្បាយសប្បាយ
No comments:
Post a Comment