ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ ចំពោះសុខភាពទាំង ៦យ៉ាង ដែលវាបានផ្តល់ ឲ្យអ្នកដែល បានទទួលទានវា៖
១. ជំរុញដល់សុខភាពផ្លូវភេទ
ការទទួលទាននូវទំពាំងបាយជូរក្រៀម ជារៀងរាល់ថ្ងៃ អាចធ្វើឲ្យអារម្មណ៍ផ្លូវភេទ របស់អ្នកមានភាពប្រសើរជាងមុនបាន។ វាមានផ្ទុកនូវ អាមីណូអាស៊ីត ដែលត្រូវបានគេហៅថា arginine ដែលជួយ ក្នុងការភ្ញោចដល់ កាមតណ្ហា ហេតុដូចនេះហើយ គឺវាអាចជួយជំរុញដល់សុខភាព ផ្នែកផ្លូវភេទ របស់អ្នក ។
២. ការពារដល់ជំងឺមហារីក
ទំពាំងបាយជូរក្រៀមអាចផ្តល់នូវការ ការពារបាននូវជំងឺមហារីកពោះវៀនធំ ដោយសារតែពួកវាមាន ផ្ទុកនូវសារជាតិ polyphenolic antioxidant ដែលត្រូវបានគែហៅថា catechin ។វាអាចការពារ រាងកាយ យើងបាន ពីការសាយភាយនៃពពួករ៉ាឌីកាល់សេរី ដែលទទួលខុសត្រូវចំពោះ ការរីកលូតលាស់របស់ ពពួកដុំសាច់មហារីក ។
៣. ធ្វើឲ្យការរំលាយអាហារ មានភាពប្រសើរឡើង
ទំពាំងបាយជូរ គឺជាប្រភេទអាហារដែលមាន ជាតិសសៃពីធម្មជាតិ ហេតុដូចនេះហើយគឺវាអាចជួយ ក្នុងការសម្អាតនូវ បំពង់រំលាយអាហារបាន។ ពួកវាអាចជួយសម្អាតចេញនូវជាតិពុល និង កាកសំណល់ ផ្សេងៗទៀត ពីបំពង់រំលាយអាហារ និងជួយថែរក្សានូវប្រព័ន្ធរំលាយ អាហារឲ្យមានសុខភាពល្អ បានផងដែរ ។
៤. ធ្វើឲ្យឆ្អឹង និង សុខភាពមាត់ធ្មេញ មានភាពប្រសើរជាងមុន
ទំពាំងបាយជូរក្រៀម ជួយក្នុងការពង្រឹងដល់សុខភាពឆ្អឹង និង ធ្មេញឲ្យបានរឹងមាំតាមដែលវា មានផ្ទុកនូវសារជាតិកាល់ស្យូម ក្នុងបរិមាណមួយដ៏ខ្ពស់។វាក៏មានផ្ទុកផងដែរនូវ សារជាតិបំប៉នតូចៗ ដែលត្រូវបានហៅថា boron ដែលជំនួយដល់ការបឺតស្រូប របស់ជាតិកាល់ស្យូម និង ការកើនឡើងនូវទម្ងន់របស់ឆ្អឹង ដែលវាផ្តល់អត្ថប្រយោជន៍ជាពិសេស ក្នុងការការពារនូវជំងឺពុកឆ្អឹង ជាពិសេសចំពោះស្រ្តី ដែលស្ថិតក្នុងវ័យអស់រដូវ។
៥. ផ្តល់នូវថាមពលដល់រាងកាយ
ទំពាំងបាយជូរក្រៀម គឺជាប្រភពដ៏ល្អមួយ នៃថាមពល និងអាចផ្តល់នូវអត្ថប្រយោជន៍ជាពិសេសបាន ចំពោះអត្តពលករ។ វាក៏អាចជួយបានផងដែរ ចំពោះអ្នកដែលប៉ងចង់ឡើងទម្ងន់។ ទំពាំងបាយជូរក្រៀមគឺ មានផ្ទុកនូវជាតិស្ករដូចជា គ្លុយកូស និង ប្រូតូស ដែលវាជាអ្នកផ្តល់ប្រភពថាមពលដ៏ល្អ និង ថែមទាំងផ្តល់គុណសម្បតិ្តដល់អ្នកទាំងឡាយណា ដែលបានប្រើប្រាស់វា។
៦. លើកស្ទួយដល់ប្រព័ន្ធភាពសុំា
ទំពាំងបាយជូរក្រៀម ជួយដល់ការបឺតស្រូបរបស់ សារជាតិបំប៉ន និងសារជាតិរ៉ែផ្សេងៗជាច្រើន នៅ ក្នុងរាងកាយ រួមមាននូវ ពពួកវីតាមីន និងប្រូតេអ៊ីន។ ដូចនេះ ពួកវាពិតជាជួយជំរុញដល់ ប្រព័ន្ធភាពសុំាក្នុងរាងកាយយើងបានយ៉ាងសកម្ម ។
សរុបមក ទំពាំងបាយជូរក្រៀមគឺមានរសជាតិឈ្ងុយឆ្ងាញ់។ ពួកវាមានច្រើនប្រភេទ និង ច្រើនពណ៌ ដូចជា ទំពាំងបាយជូរក្រៀមពណ៌ខ្មៅ, បៃតង និងពណ៌មាសជាដើម។ វាជាប្រភេទអាហារសម្រន់ ដែលមានផលល្អចំពោះសុខភាព របស់មនុស្សរាល់គ្នា ងាយស្រួលនឹងដាក់តាមខ្លួនដោយសារតែវា មានទម្ងន់ស្រាល និងផ្តល់នូវគុណសម្បតិ្តដ៏អស្ចារ្យ។ដូច្នេះ ចូរអ្នករីករាយនឹងទទួលទាន វាដើម្បីទទួលបាននូវ គុណសម្បត្តិទាំងនេះ ចំពោះសុខភាព ៕
ប្រភព៖ health.com.kh
No comments:
Post a Comment