ប្រវត្តិរបស់លោក បារ៉ាក់អូបាម៉ា

លោក បារ៉ាក់ អូបាម៉ា ជាប្រធានាធិបតីអាមេរិក ស្បែកខ្មៅដំបូងគេបង្អស់ ក្នុង​ប្រវ​ត្តិ​សា​ស្រ្ត​អា​មេ​រិក​។
អូ​បា​ម៉ា ធ្លាប់ធ្វើជាសមាជិកសភា រដ្ឋ អ៊ីលីណយ ចាប់ពីឆ្នាំ១៩៩៧ ដល់២០០៤ និង​ធ្វើ​ជា​ស​មា​ជិក​ព្រឹទ្ធិសភា សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ២០០៥ រហូត ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៨ និង​ចូលកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០០៩ នាអាគារ កាពីតូល ក្រុងវ៉ាស៊ីនតោន។

អូបាម៉ា រៀនចប់ពីសាកលវិទ្យាល័យកូឡុំបៀ (Columbia University) និងពីសាលាច្បាប់ហាវើដ (Harvard Law School) ជាសាលាដែលគេធ្លាប់ធ្វើជា នាយកនៃទស្សនាវដ្តីហាវើដ-ឡ-រីវីយូ(Harvard Law Review) នៅទីនោះ។ លោកធ្លាប់ធ្វើជាប្រធានសហជីព ជាសាស្រ្តាចារ្យបង្រៀនផ្នែកច្បាប់នៅ មហាវិទ្យាល័យឈីកាហ្កូ (Chicago)ចាប់ពីឆ្នាំ១៩៩២ ដល់២០០៤ និងធ្លាប់ធ្វើជាមេធាវី ការពារសិទ្ធិប្រជាពលរដ្ឋផងដែរ មុននឹងងាកមកធ្វើ នយោបាយ។

លោក អូបាម៉ា កើតនៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៦១ នាក្រុង ហូណូលូលូ រដ្ឋហាវ៉ៃ មានឈ្មោះពេញ បារ៉ាក់ហូសេនអូបាម៉ា ឳពុកជានិស្សិតជនជាតិ កេនយ៉ា ឈ្មោះ បារ៉ាក់ អូបាម៉ាស៊ីនៀ (Barack Obama,Sr.) ដែលទទួលបានអាហារូបករណ៍ មករៀននៅអាមេរិក បានជួបនាង អែន ដាន់ហែម (Ann Dunham) នៅសាកលវិទ្យាល័យហាវ៉ៃ (University of Hawii) និងបានរៀបការ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៦១ តែក្រោយមក គេទាំងពីរក៏ចែកផ្លូវគ្នា នៅពេល អូបាម៉ា មានអាយុ២ឆ្នាំ។ ឳពុក​បាន​ធ្វើ​ដំ​ណើរមកលេងនឹង អូបាម៉ា បានម្តង នៅពេលគេមានអាយុបាន ១០ឆ្នាំ។ ក្រោយពីនោះ នៅឆ្នាំ ១៩​៨២ គាត់ក៏ទទួលគ្រោះថ្នាក់រថយន្ត ស្លាប់ចោលទាំងភរិយាចាស់និងថ្មី ព្រមទាំងកូនជាច្រើននាក់។ នៅចន្លោះអាយុ ៦-១០ឆ្នាំ អូបាម៉ា រៀននៅ ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយ​សារ​មា្តយ​ទៅ​រស់នៅជាមួយប្តីថ្មី ដែលជាជនជាតិឥណ្ឌូនេស៊ី ធ្លាប់មករៀននៅអាមេរិក។ លុះដល់ឆ្នាំ ១៩៧១ គេក៏ត្រឡប់មករស់នៅជាមួយជីដូនជីតាខាងម្តាយ ហើយចូលរៀនសាលា ភូណាហ៊ូ (Punahou) រហូតដល់ឆ្នាំ១៩៧៩។

បុព្វបុរសខាងម្តាយ អូបាម៉ា ក៏មានជាប់សែស្រឡាយ ជាមួយអតីតប្រធានាធិបតី ហ៊ែរី ទ្រូម៉ែន និង​អតីត​អនុប្រធានាធិបតី ឌិច ឆេនី ផងដែរ។ ម្តាយ របស់គេ ត្រឡប់មកស្រុកកំណើត (រដ្ឋហាវ៉ៃ) នៅ​ឆ្នាំ១៩៧២ រហូតដល់ឆ្នាំ១៩៧៧ នាងក៏ត្រឡប់ទៅឥណ្ឌូនេស៊ី ដើម្បីធ្វើការជាអ្នកស្រាវជ្រាវ ផ្នែក មនុស្សវិទ្យា។ លុះដល់ឆ្នាំ ១៩៩៤ នាងត្រឡប់មកផ្ទះ នៅរដ្ឋហាវ៉ៃវិញ ហើយទទួលមរណភាព នៅក្នុងឆ្នាំ១៩៩៥ ដោយសារជំងឺមហារីក។

១៩៧៩ ចូលរៀនសាលាអុកស៊ីដង់តាល់(Occidental) នៅឡូសអេនជើឡេស
១៩៨១ ចូលរៀននៅសាកលវិទ្យាល័យ កូឡុំបៀ (Colombia) នៅញូយ៉កស៊ីធី
១៩៨៣ ទទួលបរិញ្ញបត្រវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងបរទេស
១៩៨៨ ចូលរៀនច្បាប់ នៅមហាវិទ្យាល័យច្បាប់ ហាវើដ
១៩៩០ ត្រូវបានជ្រើសតាំងជានាយកទស្សនាវដ្តី Harvard Law Review
១៩៩១ ទទួលបរិញ្ញបត្រច្បាប់ Juris Doctor ពីមហាវិទ្យាល័យ ហាវើដ
១៩៩២ រៀបការជាមួយនាង មីសែល រ៉ូប៊ិនសុន (Michelle Robinson)
១៩៩៥ ចេញផ្សាយសៀវភៅសុបិនពីលោកឳពុក Dreams from My Father
១៩៩៧-២០០៤ ជាសមាជិកសភារដ្ឋអ៊ីលីណយ(Illinois)
២០០៥-២០០៨ ជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក
២០០៨-២០១២ ជាប្រធានាធិបតីសហរដ្ឋអាមេរិក
២០១២ ជាប់ឆ្នោតសារជាថ្មី ជាប្រធានាធិបតីសហរដ្ឋអាមេរិក៕

No comments: