មាន​អ្វីខ្លះ​នៅក្នុង​ទឹកកាម​របស់​បុរស​?

ខាងក្រោម​នេះ គឺជា​អ្វី​ដែល​អ្នក​ត្រូវតែ​ដឹង​អំពី​មេ​ជីវិត​ឈ្មោល និង​ទឹកកាម​របស់​បុរស​ភេទ​។ តើ​អ្នក​បាន​ដឹង​ដែរ​ឬ​ទេ​ថា វា​មិនមែន​ជា​វត្ថុ​តែមួយ ឬ​ដូចគ្នា​នោះទេ​។ សូម​បង្កើន​ចំនេះដឹង​របស់​លោក​អ្នក​ទៅលើ​ការបញ្ចេញ​ទឹកកាម​របស់​មនុស្ស​ ប្រុស​ជាមួយ​យើងខ្ញុំ​ទាំងអស់គ្នា​។​

​ទំនាក់ទំនង​របស់​មេ​ជីវិត​ឈ្មោល (sperm) និង​ទឹកកាម (semen)

​ វា​មិនមែន​ជា​វត្ថុ​ដូចគ្នា ឬ​តែមួយ​នោះទេ​។ មេ​ជីវិត​ឈ្មោល​គឺជា​គ្រឿងផ្សំ​នៅក្នុង​ទឹកកាម ប៉ុន្តែ ទឹកកាម​ជា​ពាក្យ​សំដៅ​ទៅ​លើទឹក​ដែល​បុរស​ភេទ​បញ្ចេញ​បន្ទាប់​ពី​រួម​ភេទ​បាន ​សម្រេច ហើយ​វា​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន និង​វីតាមីន C​។ មេ​ជីវិត​ឈ្មោល​មាន​ត្រឹមតែ ៥ ទៅ ១០ ភាគរយ​ប៉ុណ្ណោះ​នៅ​ក្នុង​ការបញ្ចេញ​ទឹកកាម​ម្តងៗ​របស់​បុរស​។​

​ទឹកកាម​មាន​ធាតុ​ផ្សំ​ជាច្រើន​

​ នៅក្នុង​ទឹកកាម​មាន​ធាតុ​ផ្សំ​ជាច្រើន​ផ្សេងៗ​គ្នា ហើយ​វា​ប្រហាក់ប្រហែល​គ្នា​សម្រាប់​មនុស្ស​ប្រុស​ទូទៅ​។ សារធាតុ​ផ្សំ​ទាំងអស់នោះ​មាន​ដូចជា វីតាមីន C កាល់ស្យូម ក្ល​រីន អាស៊ីត​ស៊ី​ទ្រិក កូលេ​សស្តេ​រ៉ុល ក្រេ​អា​ទីនីន fructose (​ស្ករ​ក្នុង​ទឹក​ផ្លែឈើ​) អាស៊ីត​ឡាទិក ម៉ាញ៉េ​ស្យូម នី​ទ្រូ​សែន ផូស្វ័​រ ប៉ូ​តា​ស្យូម សូ​ដ្យូ​ម វីតាមីន B12 និង​ស័ង្កសី​។​

មេ​ជីវិត​ឈ្មោល​រស់រានមានជីវិត​យូរអង្វែង​

​ និយាយ​អំពី​អាយុកាល​វិញ មេ​ជីវិត​ឈ្មោល​អាច​រស់រាន​នៅក្នុង​ខ្លួន​របស់​ស្ត្រី​រហូត​ដល់​ទៅ ៥ ថ្ងៃ​បន្ទាប់​ពី​នៅ​រួមរស់​ជាមួយគ្នា​។ ប៉ុន្តែ កុំ​ព្រួយបារម្ភ​អី មេ​ជីវិត​ឈ្មោល​មិន​អាច​រស់នៅ​លើ​ផ្ទៃរាប​ធម្មតា ឬ​ក្នុង​អាង​ងូតទឹ​កក្តៅ កន្លែង​ហែល​ទឹក​ឡើយ ទោះបីជា​យ៉ាងណា​ក៏ដោយ កន្លែង​ហែល​ទឹក ឬ​អាង​ងូតទឹ​កក្តៅ​ភាគច្រើន​ត្រូវបាន​គេ​ដាក់​ថ្នាំ​សម្រាប់​ការព្យាបាល ដូច្នេះ វា​គ្រប់គ្រាន់​នឹង​សម្លាប់​មេ​ជីវិត​ឈ្មោល​ទៅហើយ​។ សូម្បីតែ​នៅក្នុង​ទឹក​ធម្មតា ទឹក​គ្មាន​ប្រើប្រាស់​ថ្នាំ​ព្យាបាល មេ​ជីវិត​ឈ្មោល​អាច​រស់នៅ​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ដូច្នេះ សូម​កុំ​ព្រួយបារម្ភ​អី មនុស្ស​ស្រី​មិន​អាច​មាន​ផ្ទៃពោះ​តាមរយៈ​ទឹក​ដូច​រៀបរាប់​ខាងលើ​នោះទេ​។​

​ពណ៌​របស់​ទឹកកាម​

​ ជាធម្មតា ទឹកកាម​មាន​ពណ៌​ស ឬ​ប្រផេះ ប៉ុន្តែ​ពេលខ្លះ​វា​អាច​មាន​ជា​ពណ៌​លឿង​។ ករណី​លេចចេញ​ជា​ពណ៌​ផ្កាឈូក ឬ​ក្រហម នោះ​គឺ​វា​បញ្ជាក់​ពី​វត្តមាន​របស់​ឈាម​ក្នុង​ទឹកកាម​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​ជា​ករណី​កម្រ​ជួបប្រទះ​ដែល​បណ្តាល​អោយ​មាន​ផល​អាក្រក់​ចំពោះ​សុខភាព ប៉ុន្តែ ប្រសិនបើ​អ្នក​មាន​ឈាម​ក្នុង​ទឹកកាម សូម​ធ្វើការ​ណាត់ជួប​ជាមួយនឹង​វេជ្ជបណ្ឌិត​របស់​អ្នក ដើម្បី​ពិភាក្សា​បញ្ហា​នេះ​អោយបាន​ល្អ​ប្រសើរ​។ មេ​ជីវិត​ឈ្មោល​ធម្មតា​មាន​ក្បាល​មូល និង​កន្ទុយ​វែង ដើម្បី​ងាយ​ធ្វើ​ចលនា​ទៅមុខ​។ មេ​ជីវិត​ឈ្មោល​ដែល​ធំ តូច ស្រួច ឬ​ក្បាល​ក្ងិក​ក្ង​ក់ រួញ កោង ឬ​កន្ទុយ​ពីរ ទំនង​ដូចជា​មិន​អាច​បង្ក​កំនើត​ជាមួយនឹង​ស៊ុត​ញី​របស់​ស្ត្រី​បានឡើយ​។​

​មេ​ជីវិត​ឈ្មោល​អាចជា​ប្រុស ឬ​ស្រី​

​ តើ​អ្នកដឹង​ទេ​ថា មេ​ជីវិត​ឈ្មោល​របស់​បុរស​អាច​ជា​ប្រុស និង​ស្រី​។ អញ្ចឹង​ហើយ មេ​ជីវិត​ឈ្មោល ស្រី (female sperm) មាន​កម្លាំង​ខ្លាំង​ជាង​មេ​ជីវិត​ឈ្មោល ប្រុស (male sperm) មានន័យ​ថា អ្នក​អាច​នឹង​មាន​ផ្ទៃពោះ​ដោយសារ​មា​ជីវិត​ឈ្មោល ស្រី​ហែល​លឿន​ជាង​មេ​ជីវិត​ឈ្មោល ប្រុស ។ មេ​ជីវិត​ឈ្មោល​ស្រី​មាន​ក្រូម៉ូសូម "X" ហើយ​បង្កើតបានជា​កូនស្រី ខណៈពេល​ដែល​មេ​ជីវិត​ឈ្មោល​ប្រុស​មាន​ក្រូម៉ូសូម "Y" និង​បង្កើតបាន​ជា​កូនប្រុស​។​

សីតុណ្ហភាព​ដែល​ល្អ​បំផុត​

​ មេ​ជីវិត​ឈ្មោល​ត្រូវបាន​ផលិតឡើង​នៅក្នុង​ពងស្វាស (​ដែល​ស្ថិតនៅ​ខាងក្រៅ​ខ្លួន​មនុស្ស​) ដោយសារ​តែ​មេ​ជីវិត​ឈ្មោល​ត្រូវការ​បរិស្ថាន​ត្រជាក់​ដើម្បី​រស់​។ ជា​ការពិត​ណាស់ ការសិក្សា​ថ្មីៗ​បាន​រកឃើញថា មនុស្ស​ប្រុស​ដែល​ធ្វើការ​ជាមួយនឹង​ម៉ាស៊ីន​កុំព្យូទ័រ​យួរដៃ​ផ្ទាល់​នៅ​លើ​ ភ្លៅ​របស់​ពួកគេ​អាច​នឹង​មាន​ចំនួន​មេ​ជីវិត​ឈ្មោល​តិច​ជាង​ធម្មតា ពីព្រោះ​កុំព្យូទ័រ​បាន​ផ្តល់​កំដៅ​ក្តៅ​នៅ​ជុំវិញ​ទីនោះ​។​

​មេ​ជីវិត​ឈ្មោល​រាប់​លាន​ក្បាល​

​ ជា​មធ្យម មនុស្ស​ប្រុស​បញ្ចេញ​ទឹកកាម​ដែលមាន​ផ្ទុក​មេ​ជីវិត​ឈ្មោល​ប្រហែលជា ១៨០ លាន​ក្បាល (៦៦ លាន​ក្នុង​មួយ​មី​លី​លីត្រ​) ប៉ុន្តែ អ្នកខ្លះ​បាន​អាច​បាន​រហូត​ដល់​ទៅ ៤០០ លាន​ឯណោះ​។ ទាំង​បរិមាណ និង​គុណភាព​សុទ្ធតែ​ជា​កត្តា​សំខាន់​សម្រាប់​ការបង្ក​កំណើត​៕​
ប្រភព៖ គេហទំព័រ សុខភាព

No comments: