អនុសាសន៍ធ្វើឱ្យក្មេងជាងវ័យពី វេជ្ជ. លី ចេងហ៊ុយ

ការ​រួម​ភេទ​យ៉ាង​ហោច​ណាស់​ឱ្យ​ បាន​៣ដងក្នុងមួយសបា្ដហ៍ នឹងអាចធ្វើឱ្យក្មេងជាងវ័យ ដល់ទៅ១០ឆ្នាំ​។​ នេះ​ជា​លទ្ធ​ផល​ដែល​ទទួល​បាន​ ពី​ការ​ធ្វើ​អង្កេត​ស្រាវ​ជ្រាវ​មួយ​ របស់​អ្នក​ចិត្ដ​សាស្ដ្រ​ជាតិ​ស្កុដ​ឡែន​ ទៅ​លើ​មនុស្ស​ដែល​សាច់​ចាំ​ នៅ​វ័យ​ក្មេង​បាន​យូរ​ ប្រមាណ​ជាង​៣​៥​០០​នាក់​។​ នៅ​ក្នុង​ពិធី​ជប់​លៀង​អតីត​សិស្ស​រួម​ជំនាន់​ នៃ​សាលា​រៀន​មួយ​ មាន​មនុស្ស​ខ្លះ​ហាក់​ដូច​ជា​មាន​វ័យ​ក្មេង​ ជាង​អ្នក​ខ្លះ​ទៀត​ដល់​ទៅ ១០​ឆ្នាំ​។​ លោក​វេជ្ជ​បណ្ឌិត​ដាវីដ​ វ៉ិច​ ជា​អ្នក​ចិត្ដ​សា​ស្ដ្រ​នៅម​ន្ទីរ​ ពេទ្យ​រ៉ូ​យ៉ាល់​អ៊ីឌី​ម​ប៉ើក​នៅ​ស្កុដ​ឡែន​ (ច​ក្រ​ភពអ​ង់គ្លេ​ស)​ មាន​ចម្ងល់​អំពី​ មូល​ហេតុ​នេះ​។ ​នៅ​ឆ្នាំ​១៩​៨​៨​លោក​វេ​ជ្ជ​ប​ណ្ឌិត​រូប​នេះ​ បាន​ប្រកាស​ក្នុង​សារ​ព័ត៌​មាន​ “អ្នក​វិទ្យា​សាស្ដ្រ​ថ្មី​ ” ទី​បំផុត​គាត់​បាន​ទាក់​ទង​ជា​មួយ​ មនុស្ស​ប្រមាណ​ជាង​៣៥​០០​នាក់​ ដែ​លមា​ន​អាយុ​ចន្លោះ​ពី​១៨​ ទៅ​១០២​ឆ្នាំ​។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​មាន លក្ខណៈពិសេសមានរូបរាងកាយក្មេង ជាងឆ្នាំកំណើត ដែល​ដាក់​នៅក្នុង​សំបុត្រ កំណើត​និង​អត្ដ​សញ្ញាណ​ប័ណ្ណ​។ ដើម្បី​រក​ឱ្យ​ឃើញ​ការ​ពិត​ អ្នក​វិទ្យា​សាស្ដ្រ​រូប​នេះ​ បាន​ដក​ចេញ​ពី​បញ្ជី​ ដែល​ចូល​រួម​អង្កេត​នូវ​មនុស្ស​ដែល​ ធ្លាប់​មាន​ការ​កែ​សម្ផស្ស​។ ​លោក​បាន​ផ្ដល់​កម្រង​សំណួរ​ ទៅ​ឱ្យ​អ្នក​ចូល​រួម​អង្កេត​ ដើម្បី​ដឹង​អំពី​ជីវិត​រស់​នៅ​ ជា​ប្រចាំ​របស់​ពួក​គេ​។ លទ្ធ​ផល​ដែល​ទទួល​បាន​លោក​ បាន​សរ​សេរ​នៅ​ក្នុង​សៀវ​ភៅ​មួយ​ក្បាល​ មាន​ចំណង​ជើង​ថា អាថ៌​កំបាំង​របស់​មនុស្ស​ ក្មេង​ជាង​វ័យ​។​

ដើម្បី​ជូន​ជា​បទ​ពិសោធន៍​សម្រាប់​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​ HealthCambodida.com សូម​ធ្វើ​ការ​ដក​ស្រង់​ចំណុច​ខ្លះ​ នៃ​ការ​អង្កេត​ របស់​អ្នក​វិទ្យា​សាស្ដ្រ​រូប​នេះ​។

៣ដង​ក្នុង​១​សបា្ដហ៍​ ក្មេង​ជាង​វ័យ​១០​ឆ្នាំ​

ដើម្បី​ឱ្យ​រូប​រាង​កាយ​នៅ​ក្មេង​ជាង​វ័យ​ សាច់​ចាំ​មិន​តម្រូវ​ឱ្យ​រស់​នៅ​តម​ផ្លូវ​ភេទ​ និង​តម​សព្វ​បែប​សព្វ​យ៉ាង​ដូច​អ្នក​ បួស​នោះ​ទេ​។​ សិច​ឬ​ជីវ​ភាព​ផ្លូវ​ភេទ​ប្រៀប​បាន​ នឹង​សារ​ធាតុ​មួយ​ក្នុង​ចំណោម​ សារ​ធាតុ​ផ្សំ​ជា​ច្រើន​ដែល​ជួយ​ យើង​ឱ្យ​ក្មេងជាងវ័យ ប្រមាណជា១០ឆ្នាំយ៉ាង តិច។ ពី​ព្រោះ​ថា​ក្នុង​ចំណោម​មនុស្ស ដែលសម្ភាសន៍ទាំងអស់ សុទ្ធតែមានទំនាក់ទំនងផ្លូវភេទ យ៉ាងតិចបំផុត៣ដងក្នុង១សបា្ដហ៍។ ឥទ្ធិពលជា ផ្លែផ្កាទាំងនេះត្រូវបានអះអាង ឡើងដោយការស្រាវជ្រាវជាច្រើន។ ពិតហើយ ការរួមភេទឬរួមរ័កស្នេហា ប្រៀបបានទៅនឹងលំហាត់ប្រាណ មួយ ដូចលំហាត់ដ៏ទៃទៀតដែរដែលជួយទ្រទ្រង់រាងកាយបាន។ រីឯសម្ព័ន្ធផ្លូវភេទសុខដុមអាច ជាសទិសន័យជាមួយនឹង ជីវិតរីករាយ។ ហើយ ដែលមនុស្សរីករាយពិតជា មានទឹកមុខក្មេងជាងពេលណាៗទាំងអស់។
ឥទ្ធិពលផ្សេងទៀតជួយឱ្យក្មេងជាងវ័យ
អ្នកស្រាវជ្រាវក៏បានគិតផងដែរ អំពីទម្លាប់ដ៏ទៃទៀតដែល ជួយឱ្យក្មេងជាងអាយុ។ ជាអាទិ អ្នកដែលក្មេងជាងវ័យ ភាគច្រើនជាអ្នកដែលមិនជក់បារី។ ម្យ៉ាងទៀតពួកគាត់ ជាមនុស្សដែលគិតគូរយក ចិត្ដទុកដាក់ពីរបបចំណីអាហារ និងមិនសូវមានអារម្មណ៍តានតឹង (មិនសូវមានអាការស្ដ្រេស្ស)។ ប៉ុន្ដែភាគច្រើនក្នុងចំណោម ពួកគាត់ជាមនុស្សស្រឡាញ់ ជីវិតចេះរស់នៅ។ ព័ត៌មានសំខាន់មួយផ្សេងទៀត ពួកគាត់ច្រើនតែមិនទាន់ មានអ្នកបន្ដពូជពង្ស គឺមានចំនួន១៥% មិនទាន់មានកូន។ រហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានការអង្កេតសព្វជ្រុង ជ្រោយអំពីឥទ្ធិពលនៃរបៀបរបប រស់នៅឡើយទេ។ ចំពោះមនុស្សមានមាឌតូច ឬទាបជាងកម្ពស់មធ្យម មានការពិបាកវាយតម្លៃ រកអាយុពិតរបស់ពួកគាត់ ឱ្យបានជាក់លាក់ណាស់។
លោកវេជ្ជបណ្ឌិត វ៉ិច បានបញ្ជាក់ថា មានរូបរាងកាយក្មេងជាងវ័យ មិនប្រាកដថាសុទ្ធតែផ្ដល់អត្ថប្រយោជន៍ ឬគុណសម្បត្ដិនោះ ទេ។ អ្នកដែលក្មេងជាងវ័យទាំងនេះ ជាមនុស្សមិនសូវរវៀសរវៃទេ ជាពិសេសមិនសូវខ្វល់នឹងជីវិត វិជ្ជាជីវៈប៉ុន្មានទេ។ លើសពីនេះទៅទៀតពួកគាត់ ច្រើនតែមានបញ្ហាទំនាក់ទំនងមិនល្អ ជាមួយនឹងកូនៗ របស់គាត់។
ជីវិតមនុស្សចរិកប្លែក
នៅឆ្នាំ១៩៩៥ លោកវេជ្ជបណ្ឌិត វ៉ិច បានចេញផ្សាយសៀវភៅមួយក្បាល ទៀតដែលអត្ថាធិប្បាយអំពីមនុស្សចរិកប្លែក។ លោក បានសម្ភាសន៍មនុស្សចរិកប្លែក ប្រមាណជាជាង១០០០នាក់ ទាក់ទងនឹងទម្លាប់រស់នៅ របស់ពួកគាត់។ មនុស្សចរិកប្លែក ជាមនុស្សមិនគោរព ប្រពៃណី មិនរមទម្យ ឆ្ងល់ច្រើនមនោគតិនិយម និងមានគំនិតច្នៃប្រឌិតខ្ពស់។ មនុស្សជំពូកនេះចូលចិត្ដគិតចង់ ស្រោចស្រង់ពិភពលោក ឬចង់ ធ្វើនេះអភិវឌ្ឍន៍នោះ ដោយមិនសូវខ្វល់ពី ករណីណាមួយឡើយ។
ការសន្និដ្ឋានរួម បានបង្ហាញថាមនុស្សក្រុមនេះ មានសុខភាពល្អ។ ដោយសារពួកគាត់ទៅជួបគ្រូពេទ្យ ព្យាបាលយូរៗមួយដង ជា មធ្យម៨ឆ្នាំមួយដងហើយមានអាយុវែង រស់បានក្មេងយូរជាង ក្រុមមនុស្សដ៏ទៃ ប្រមាណពី៥ ទៅ១០ឆ្នាំ។ អាចពន្យល់បានថា ដោយសារពួក គាត់មិនសូវខ្វាយខ្វល់ ច្រើននិងមិនសូវស្ដ្រេស្ស ឬមួម៉ៅ ដូចអ្នកដទៃទៀត។
ព័ត៌មានមួយចំនួន ដែលសរសេរនៅក្នុងសៀវភៅ នេះហាក់ដូចជាមិនស្របទៅនឹងសៀវភៅ “ អាថ៌កំបាំងរបស់មនុស្សក្មេងជាង វ័យ ” របស់គាត់ឡើយ។ ព្រោះថាគាត់បានអង្កេតឃើញថា មនុស្សចរិកប្លែកភាគច្រើន ជាអ្នកមិនទាន់រៀបការ ឬនៅលីវជ្រាលវ័យ។ ពួកគេ ងាយចាប់ចិត្ដស្រឡាញ់និងមានស្នេហា ប៉ុន្ដែពួកគាត់ពិបាកសម្ដែងកាយវិការ ស្និតស្នាលនិងរក្សាទំនាក់ទំនង ស្ថិតស្ថេរជាមួយអ្នកណាម្នាក់។ ពោលគឺពួកគាត់ចង់នៅតែម្នាក់ឯងជាង។
តាមរយៈកិច្ចអត្ថាធិប្បាយមកនេះ ហាក់ដូចជាមានសំណួរពីរ ដែលត្រូវគិតសម្រាប់ជីវិត គឺតើចង់ឱ្យ មានរូបរាងក្មេងជាងវ័យដោយរួមភេទជាប្រចាំ ឬក៏រស់នៅលីវចរិកប្លែក រហូតដល់វ័យចាស់?
ការរួមភេទ មានគុណសម្បត្ដិ និងមានគុណវិបត្ដិ
ការរួមភេទ ដែលយើងកំពុងលើកឡើងនេះ គឺសំដៅទៅការរួមភេទមានសុវត្ថិភាព មិនឆ្លងមេរោគកាមរោគ និងជម្ងឺអេដស៍ ពោលជាស្នេហាមួយទល់នឹងមួយ។
ពេលរួមភេទ អ្នកប្រព្រឹត្ដមានអារម្មណ៍ពុះកញ្ជ្រោល ឬប្រែប្រួលខ្លាំង។ជារួមការបបោសអង្អែល ថ្នាក់ថ្នមឱ្យគ្នា ពេលរួមស្នេហា នឹងគ្នាផ្ដល់អត្ថប្រយោជន៍ ដល់សុខភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្ដនិងជីវិតសុភមង្គលគូស្វាមីភរិយា។ ថ្វីត្បិតតែការរួមភេទ ជួយឱ្យមនុស្សមានរូបរាងកាយក្មេងជាងវ័យ និងមានអាយុវែងប៉ុន្ដែវាក៏ អាចបង្កើនការលេចឡើងនូវបញ្ហាជម្ងឺបេះដូង និងជម្ងឺមហារីកមួយចំនួន៕
ប្រភព៖ គេហទំព័រ សុខភាពកម្ពុជា

No comments: