ចាក់ទឹក​ក្រៅពាង

លោកអ្នកមួយចំនួន ហាក់បីដូចជា មិនទាន់យល់ច្បាស់ អំពីភាសាបច្ចេកទេស មួយដែល វេជ្ជបណ្ឌិត ឬមនុស្សទូទៅ តែងតែយកមកប្រើប្រាស់ ដើម្បីនិយាយក្រៅផ្លូវការ។ ប៉ុន្ដែពាក្យនេះ គឺជាភាសាស៊ីជម្រៅមួយហើយ មានន័យ ទូលំទូលាយទៀតផង សម្រាប់ប្រើចំពោះ លោកអ្នកដែលមានបំណងប្រាថ្នាចង់ពន្យារ កំណើតតាម បែបធម្មជាតិ។
ដើម្បីជ្រាបអំពីប្រធានបទខាងលើនេះ www.HealthCambodia.com បានជួបសម្ភាសលោកវេជ្ជបណ្ឌិត អ៊ុន វុទ្ធី គ្រូពេទ្យព្យា បាលជម្ងឺទូទៅ និងផ្នែកសុខភាពបន្ដពូជបុរសនៃសមាគមថែរក្សាសុខភាពកម្ពុជា ហៅកាត់ថា“រ៉ាក់” ដើម្បីពន្យល់អំពីប្រធានបទខាងលើនេះ។
ចាក់ទឹកក្រៅពាងគឺជាអ្វី?
ចាក់ទឹកក្រៅពាងគឺជាមធ្យោបាយពន្យារកំណើតមួយក្នុងចំណោមមធ្យោបាយ ពន្យារកំណើតដទៃទៀត ដែលមធ្យោ បាយ នេះបុរសត្រូវបញ្ចេញទឹកកាមនៅខាងក្រៅប្រដាប់បន្ដពូជរបស់ស្ដ្រី។ មធ្យោបាយនេះអាចទប់ស្កាត់ ការបង្ក កំណើតបាន ដូចការប្រើ ប្រាស់ថ្នាំ ការប្រើប្រាស់ស្រោមអនាម័យ និងការប្រើប្រាស់វិធី ពន្យារកំណើតដទៃ ទៀត ផង ដែរ។ ប៉ុន្ដែត្រង់ថា បុរសត្រូវតែទប់អារម្មណ៍ខ្លួនឯងយ៉ាងណាមិនត្រូវបាញ់ទឹកកាម ចូលទៅក្នុងប្រដាប់ បន្ដពូជ ស្ដ្រី នោះឡើយ។ នេះហើយដែលគេហៅថា ការចាក់ទឹកក្រៅពាង។
ការចាក់ទឹកក្រៅពាង និងផលប៉ះពាល់
បើតាមវេជ្ជសាស្ដ្រ វិធីចាក់ទឹកក្រៅពាងមិនបានផ្ដល់ឱ្យមានផលប៉ះពាល់ទៅលើសុខភាព នោះឡើយ ព្រោះវាមិន មែនជា បញ្ហាប៉ះទង្គិចទៅលើរាងកាយ ឬទៅលើកម្លាំងថាមពលផ្សេងៗនោះទេ។ ជាធម្មតាការរួមភេទតែង តែ ប្រាថ្នា ចង់បាននូវការបញ្ចេញ ទឹកកាម ដូច្នេះហើយការបញ្ចេញទឹកកាមនៅកន្លែងណាក៏ដោយ វាមិនបានបង្ក ឱ្យមានបញ្ហាប៉ះពាល់ផ្សេងៗឡើយ។ តួយ៉ាងដូច យុវវ័យមួយចំនួនដែល ទើបនឹងធំ ពួកគេតែងតែប្រើប្រាស់ ការ រួមភេទដោយដៃ ដូច្នេះហើយទឹកកាមរបស់គាត់បញ្ចេញនៅទីណាក៏បានដែរ។
ការចាក់ទឹកក្រៅពាងអាចទប់ស្កាត់ការបង្កកំណើតបានរហូត៩៩ភាគរយ
វិធីជ្រើសរើសការពន្យារកំណើតដោយសារការចាក់ទឹកក្រៅពាងវាមានភាគរយ តិចតួចបំផុតដែលអាចមានកូន តែ ភាគរយ នោះមានត្រឹមតែ០.១ឬ០.២ភាគរយតែប៉ុណ្ណោះ។ ព្រោះតាមការស្រាវជ្រាវមួយបានបង្ហាញថា ទឹករងៃ របស់ បុរសដែលមាននៅក្នុង សកម្មភាពកំពុងរួមភេទនោះ មិនអាចទៅបង្កកំណើតបានឡើយ លុះត្រាតែ ទឹកកាម ទើបវាអាចបង្កកំណើតបាន។
ដំបូន្មានអ្នកជំនាញ
លោកអ្នកមួយចំនួនដែលប្រាថ្នាចង់ពន្យារកំណើតឬគូស្វាមីភរិយាដែល ទើបរៀបការថ្មោងថ្មីក៏ដោយ ប្រសិនបើមិន ទាន់មានបំណងប្រាថ្នាចង់បានកូននោះទេ គួរជ្រើសរើសវិធីពន្យារកំណើតដោយវិធីរួមភេទចាក់ទឹកក្រៅពាង មិន ធ្វើឱ្យប៉ះពាល់ដល់ សុខភាពឡើយ។ ម្យ៉ាងទៀតវាក៏ជាវិធីសាស្ដ្រពន្យារកំណើតមួយល្អផងដែរ ក្រៅពីប្រើប្រាស់ថ្នាំ ឬប្រើស្រោមអនាម័យ។ លើសពីនេះ វិធីរួមភេទចាក់ទឹកក្រៅពាងនេះ វាមានលទ្ធភាពមិនអាច ផលិតកូនបាន រហូត ដល់៩៩ភាគរយផងដែរ។ ដូច្នេះហើយលោកអ្នកដែល មានបំណងចង់ពន្យារកំណើត អាចប្រើវិធីសាស្ដ្របែប នេះក៏ បានដែរ៕

No comments: